Monday, February 9, 2015

ប្រើ​ថ្នាំ​បញ្ចុះ​ខ្លាញ់​រយៈពេល​វែង ផ្តល់​ផល​អាក្រក់​ដល់​សុខភាព​ច្រើន​យ៉ាង

ប្រភពមកពី កោះសន្តិភាព
១-​បង្កើន​អត្រា​ប្រឈម​ជំងឺ​សន្លាក់ និង​ខ្សោយ​សាច់ដុំ ៖
នៅ​ក្នុង​ការ​ពិសោធ​ដែល​មាន​រយៈពេល​ខ្លី (​ប្រហែលជា​៣​ខែ​)​ទៅ​លើ​អ្នកជំងឺ​៦៩៦៧​នាក់​ក្រុម​អ្នក​ស្រាវជ្រាវ​អា​មេ​រិ​កបាន​រក​ឃើញ​ថា បណ្តាជន​ដែល​លេបថ្នាំ​បញ្ចុះ​ខ្លាញ់​កូ​ឡេ​ស្តេ​រ៉ូ​ល​ជាប់​ជា​ប្រចាំ ប្រឈម​នឹង​បញ្ហា​សន្លាក់​ក៏​ដូច​ជា​ខ្សោយ​សាច់ដុំ​ដល់​ទៅ​២០​ភាគរយ​ធៀប​ទៅ​នឹង​ក្រុម​ដែល​មិន​បាន​លេប ។
បញ្ជាក់​នៅ​ក្នុង​របាយការណ៍​ពី​របកគំហើញ​របស់​ខ្លួន​ដែល​ចុះ​ផ្សាយ​ក្នុង​ព្រឹត្តិ​ប័ត្រ JAMA Internal Medicine ក្រុម​អ្នក​ស្រាវជ្រាវ​បានឱ្យ​ដឹង​ថា ៖«​ជា​ចំណេះដឹង នេះ​ជា​ការ​សិក្សា​លើក​ដំបូង​ដែល​បាន​បង្ហាញ​ថា ប្រើប្រាស់​បណ្តា​ឱសថ​បញ្ចុះ​ខ្លាញ់​កូ​ឡេ​ស្តេ​រ៉ូ​ល​ជាប់​ពាក់ព័ន្ធ​នឹង​ការ​បង្ក​ឱ្យ​ឈឺសន្លាក់ ការ​របួស​និង​កើត​មាន​លក្ខខណ្ឌ​ឈឺចាប់​និង​ខ្សោយ​សាច់ដុំ (Musculoskeletal Disorder )»​។ ពួក​គេ​បាន​បន្ត​ថា ៖«​ការ​រក​ឃើញ​លើក​នេះ​អាច​នាំ​ឱ្យ​មានការ​បារម្ភ ពីព្រោះ​បច្ចុប្បន្ន​មាន​មនុស្ស​វ័យក្មេង​ជា​ច្រើន​កំពុង​ប្រើប្រាស់​ពពួក​ឱសថ​បញ្ចុះ​ខ្លាញ់​ដើម្បី​ទប់ស្កាត់​ការ​កើត​មាន​ជំងឺ​បេះដូង​ដំណាក់កាល​ដំបូង »​។
យ៉ាងណា​ក៏​ដោយ អ្នកជំនាញ​អង់គ្លេស​យល់​ថា ការ​សិក្សា​ខាង​ដើម​នេះ​បាន​បង្ហាញ​ពី​ផល​ប៉ះពាល់​ដ៏​តូច​មួយ​ប៉ុណ្ណោះ​របស់​ថ្នាំ​បញ្ចុះ​ខ្លាញ់ ពោល​គឺ បង្កើន​ហានិភ័យ​កើត​មាន​លក្ខខណ្ឌ Musculoskeletal Disorder​ពី​មនុស្ស​៨៥​ភាគរយ​ដែល​មិន​ប្រើ​ថ្នាំ​នេះ មិនមែន​ពី​មនុស្ស​៨៧​ភាគរយ​ដែល​ប្រើ​វា​នោះ​ទេ ។ លោក​ស្ត្រី Helen Williams​បាន​ថ្លែង​ថា លោកស្រី​ខ្លាច​ថា បណ្តា​អ្នកជំងឺ​អាច​ឈប់​ប្រើប្រាស់​ថ្នាំ​បញ្ចុះ​ខ្លាញ់ ។
ឯ​វេជ្ជបណ្ឌិត Tim Chico​មក​ពី​មន្ទីរពេទ្យ​សាកលវិទ្យាល័យ University of  Sheffield Teaching Hospital បាន​ថ្លែង​ថា​៖«​ឱសថ​បញ្ចុះ​ខ្លាញ់​បាន​ជួយ​សង្គ្រោះ​ជីវិត​មនុស្ស​ជា​ច្រើន​នៅ​ពេល​ប្រើ​លើ​អ្នកជំងឺ​ឱ្យ​បាន​ត្រឹមត្រូវ ជា​ពិសេស​ទៅ​លើ​អ្នក​ដែល​ប្រឈម​ខ្ពស់​នឹង​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល ឬ​គាំងបេះដូង »​។
២-​ជួប​ហានិភ័យ​ខ្ពស់​ពី​មហារីក​ទី​រ៉ូអីុ​ដ (​ស្ត្រី​) ៖
របាយការណ៍​ក្រុម​អ្នក​ស្រាវជ្រាវ​តៃវ៉ាន់​បង្ហាញ​ថា បណ្តា​ថ្នាំ​បញ្ចុះ​ខ្លាញ់​កូ​ឡេ​ស្តេ​រ៉ូ​ល​ជាប់​ពាក់ព័ន្ធ​នឹង​កំណើន​ហានិភ័យ​ជំងឺមហារីក​ក្រ​ពេញទី​រ៉ូ​អុ​ី​ដ​ក្នុង​ចំណោម​បណ្តា​អ្នក​ប្រើប្រាស់​ជា​ស្ត្រី ។
ចុះ​ផ្សាយ​ក្នុង​ព្រឹត្តិបត្រ MedPage Today ការ​សិក្សា​ដែល​ដឹកនាំ​ឱ្យ​ដោយ​សាស្ត្រាចារ្យ Shiu-Dong Chung​មក​ពី​មន្ទីរពេទ្យ Far Eastern Memorial ក្រុង​តៃប៉ិ​ឱ្យ​ដឹង​ថា ជន​ដែល​ដែល​លេបថ្នាំ​បញ្ចុះ​ខ្លាញ់​ជា​ទម្លាប់ ៤០​ភាគរយ​ប្រឈម​កើត​ជំងឺមហារីក​ក្រ​ពេញទី​រ៉ូ​អុ​ី​ដ ដោយ​ក្នុង​នោះ ស្ត្រី​ប្រឈម​ខ្លាំង​ជាងគេ ។
ក្រុម​អ្នក​ស្រាវជ្រាវ​បាន​ថ្លែង​ថា ៖«​ការ​សិក្សា​តាម​បែប​អង្កេត​ជា​ច្រើន​ពី​មុន​មក​គឺ​សុទ្ធតែ​បាន​បង្ហាញ​នូវ​លទ្ធភាព​ដែល​ថា ការ​ប្រើប្រាស់​ពពួក​ថ្នាំ​បញ្ចុះ​ខ្លាញ់ អាច​បន្ថយ​ហានិភ័យ​ពី​ជំងឺមហារីក​គ្រប់​ប្រភេទ ។ យ៉ាងណា​ក្តី នេះ​ជា​ការ​សិក្សា​លើក​ដំបូង​គេ​ដែល​បាន​ពិនិត្យ​មើល​លើ​ផល​ប៉ះពាល់​នៃ​មហារីក​ទី​រ៉ូ​អុ​ី​ដ »​។
នៅ​ក្នុង​ការ​ពិសោធ​រយៈពេល​៣​ឆ្នាំ​លើ​មនុស្ស​២​ពាន់​៥​រយ​នាក់​វ័យ​៤០​ឆ្នាំ​ឡើង​ទៅ​បាន​រក​ឃើញ​ថា ប្រាំ​រយ​នាក់​ដែល​កើត​មាន​មហារីក​ក្រ​ពេញទី​រ៉ូ​អុ​ី​ដ​គឺជា​បុគ្គល​ដែល​ប្រើប្រាស់​ថ្នាំ​បញ្ចុះ​ខ្លាញ់​កូ​ឡេ​ស្តេ​រ៉ូ​ល​ជា​ប្រចាំ ។  ដោយឡែក​ចំពោះ​មូលហេតុ​ដែល​ស្ត្រី​ប្រឈម​ខ្លាំង​ជាង​បុរស​គឺ​ដោយសារ​ភាព​ខុស​គ្នា​នៃ​អ័រម៉ូន​ភេទ​ទាំង​២ ។
Share:

0 comments:

Post a Comment

Blog Archive

Blogger templates