Tuesday, February 10, 2015

ស្ត្រីចំណាស់ម្នាក់​ដុត​សំរាម​ក្រោយផ្ទះ​ ឆេះ​រាល​ចម្ការ​ស្វាយ​មន្ត្រីភូមិបាលម្នាក់ ​អស់រាប់សិបដើម​

ប្រភពមកពី កោះសន្តិភាព
ខេត្តបាត់ដំបង ៖ ​អគ្គិ​ភ័យ​​​​មួយ​ដែល​បង្ក​​ឡើង​​ដោយ​​ស្ត្រី​​ចំណាស់​ម្នាក់​​ធ្វេសប្រហែស​ ខណៈ​​​ដុត​សំរាម​​ខាងក្រោយ​ផ្ទះបាន​ឆេះ​រាល​ដាល​​​ឆ្លង​ព្រំ​ដី​ដល់​​ដំណាំ​ស្វាយ​​ក្នុង​ចម្ការ​​របស់​មន្ត្រី​ភូមិបាល​​ចូល​និ​វ​ត្តន៍​ម្នាក់អស់​រាប់​សិប​​ដើម បង្ក​​ឱ្យ​ភ្ញាក់​​ផ្អើល​កាលពី​វេលា​ម៉ោង​​ជិត​១១​ព្រឹក​​ថ្ងៃ​ទី​១០ កុម្ភៈ ២០១៥ ស្ថិត​នៅ​ភូមិ​ដំណាក់​ហ្លួង ក្នុងសង្កាត់​​វត្ត​គរ ក្រុង​បាត់​ដំបង ដែល​​នាំឱ្យ​​សមត្ថកិច្ច​ប្រកាស​​អាសន្ន​ផ្អើល​ពេញ​​ក្រុង​ ​។
​ប្រភព​បាន​ឱ្យ​ដឹង​​ថា អគ្គិ​​ភ័យ​​នោះ​​​បង្ក​ឡើង​ដោយ​​ស្ត្រី​​ម្នាក់​ឈ្មោះ​គី ហឿ​ង អាយុ​​៦៦​ឆ្នាំ មានទីលំនៅ​ក្នុងភូមិ​កើត​ហេតុ​ខាង​លើ ​។
ប្រភព​បន្តថា​ អគ្គិ​ភ័យនេះ​​​​ត្រូវ​កូនចៅ​​ស្ត្រី​វ័យ​ចំណាស់​ខាងលើ​ជួយ​​ពន្លត់​ខ្លះ និង​មាន​រថយន្ត​ពន្លត់​អគ្គិ​ភ័យ​​​របស់​​សមត្ថកិច្ច​ចុះ​ទៅ​​ដល់​បន្តិច បើ​មិន​ដូច្នេះ​ទេ​ ប្រាកដជា​ឆេះ​រាលដាល​ដល់​​ផ្ទះ​អ្នក​ភូមិ​ជា​មិន​ខាន ​។
Share:

0 comments:

Post a Comment

Blog Archive

Blogger templates