Sunday, March 1, 2015

គ្រោះរញ្ជួយ​ដីកម្រិត ៥,៥ រិកទ័រអង្រួនភាគ​ខាងត្បូងចិន​

ប្រភពមកពី Bayon News
3

​ចិន​៖ គ្រោះធម្មជាតិរញ្ជួយ​ដីកម្រិត ៥,៥ រិកទ័រ បានអង្រួនទឹកដីខេត្តយ៉ុ​ន​ណាន របស់ភាគ​ខាងត្បូង​ប្រទេសចិន​កាលពីរសៀល​ម្សិលមិញ។


​​យោង​តាមប្រភព​ពីមជ្ឈមណ្ឌលបណ្ដាញរញ្ជួយ ឲ្យ​ដឹង​ថារញ្ជួយ​ដីកម្រិត ៥,៥ រិ​កទ័រនេះ បាន​វាយប្រហារស្រុកតំបន់ស្វ័យ​ត្នកាន​យោនវ៉ា ក្នុង​ទីក្រុងលីន​កាងនៅ​ម៉ោង ១៨ និង ២៤ នាទីម៉ោង​ក្នុងស្រុក។ ​ប្រភព​ដដែលនិយាយ​ថាការ​រញ្ជួយមាន​ជម្រៅ ១១​គីឡូម៉ែត្រ ទំហំ ២៣,៥ ដឺ​ក្រនៃរយៈទទឹង​ខាងជើង និងរយៈបណ្ដោយខាងកើត ៩៨,៩ដឺ​ក្រ។ ពលរដ្ឋក្នុង​តំបន់និយាយ​ថា ពួក​គេមាន​អារម្មណ៍ថា​ផ្ទះ​របស់​ពួកគេរញ្ជួយ ដោយផ្នែកដែលមាន​រយៈពេល​ជាង ១០វិនាទី។ ​គ្មានរបាយការណ៍​ណាមួយនិយាយ​ពី​ទំហំនៃការខូចខាត និងអ្នករបួសទេនៅ​ម៉ោង ១៩ម៉ោង​ក្នុងស្រុកកាលពី​ម្សិលមិញ៕
Share:

0 comments:

Post a Comment

Blog Archive

Blogger templates