ថ្ងៃអង្គារ ទី១០ ខែកុម្ភៈ ឆ្នាំ២០១៥ ម៉ោង ១៥:០៥
ខេត្តព្រះវិហារ ៖ បើយើងធ្វើដំណើរចេញពីទីរួមខេត្តព្រះវិហារ តាមផ្លូវជាតិលេខ៩ ចម្ងាយប្រហែល៣២គីឡូម៉ែត្រ បត់ចូលទៅតាមផ្លូវក្រួសក្រហម យើងនឹងទៅដល់ភូមិដាច់ស្រយាលមួយ ដែលមានឈ្មោះថា ភូមិជោគជ័យ ស្ថិតក្នុងឃុំសង្កែ២ នោះយើងនឹងឃើញមានខ្លោងទ្វារមានអក្សរធំៗថា «សាលាបឋមសិក្សាភូមិជោគជ័យ» ដែលមានលោកគ្រូ អ្នកគ្រូយករោងដោល និងសាលាឆទានធ្វើជាសាលាសម្រាប់បង្ហាត់បង្រៀនសិស្សចាប់ពីថ្នាក់ទី១ ដល់ថ្នាក់ទី៦ ។
តាមការរៀបរាប់ពីលោកគ្រូឈ្មោះម៉េត សារឿន នាយកសាលាបឋមសិក្សាភូមិជោគជ័យបានឱ្យដឹងថា សាលាបឋមសិក្សានេះ បង្កើតឡើងនៅឆ្នាំ២០១០ ដោយអាជ្ញាធរភូមិ-ឃុំ អាណាព្យាបាលមាតា បិតាសិស្សក្នុងភូមិ បានឯកភាពគ្នាសាងសង់សាលារោងដោលមួួយខ្នងមាន២បន្ទប់ ធ្វើពីសសរឈើមូល ប្រក់ស្លឹកខ្ញេញ គ្មានជញ្ជាំង និងមានតុសម្រាប់ឱ្យសិស្សអង្គុយចំនួន៩ តុក ក្តារខៀន១ ។ល។
លោកគ្រូ អ្នកគ្រូ រួមទាំងមាតាបិតាសិស្សសាលាបឋមសិក្សាភូមិជោគជ័យ បានសំណូមពរ និងស្នើសុំដល់អាជ្ញាធរខេត្ត សប្បុរសជន ឬអង្គការដៃគូនានាក្នុងស្រុក ជាពិសេសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មេត្តាជួយសាងសង់សាលារៀនមួយខ្នងនេះផងដែរ។


0 comments:
Post a Comment