Thursday, February 26, 2015

ឆេះផ្ទះមួយខ្នង នៅស្រុកកំពង់ស្វាយ បំផ្លាញរថយន្ត ទ្រព្យសម្បត្តិ និងលុយមួយចំនួន

ប្រភពមកពី ដើមអំពិល
កំពង់ធំ ៖ ផ្ទះមួយខ្នងទំហំ ៦,៥ គុណនឹង១១ម៉ែត្រ ស្ថិតនៅ ភូមិល្វាជោម ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ កាលពីវេលាម៉ោង១០៖៣០នាទី ព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៥ ត្រូវភ្លើងឆេះបំផ្លាញ ទាំងស្រុង ដោយសារឆ្លងចរន្តអគ្គិសនី នៅពេលសាកទូរស័ព្ទ។
មន្រ្តីនគរបាល ការិយាល័យបង្កា និងពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាន នគរបាល ខេត្តកំពង់ធំ បានឲ្យដឹងថា គ្រោះ អគ្គិភ័យខាងលើនេះ បានបំផ្លាញរថយន្ត មួយគ្រឿងម៉ាក TACOMA មួយគ្រឿង លុយដុល្លារ ចំនួន៩០០ដុល្លារ លុយខ្មែរ ចំនួន៣លានរៀល ព្រមទាំងសម្ភារ មួយចំនួនទៀត។
មន្រ្តីនគរបាល បានបន្តទៀតថា ម្ចាស់ផ្ទះរងគ្រោះមានឈ្មោះ ធៀម ថុន ភេទប្រុស អាយុ ៣៥ឆ្នាំ។
បើមន្រ្តីនគរបាល ក្រោយកើតហេតុភ្លាមៗ កម្លាំងនគរបាល មូលដ្ឋាន និងអាជ្ញាធរ ព្រមទាំងប្រជាពលរដ្ឋ ជាច្រើននាក់ ទៅជួយអន្តរាគមន៍ផងដែរ ប៉ុន្តែស្ថានភាព ភ្លើងខ្លាំងពេក នាំឲ្យផ្ទះរបស់ជនរងគ្រោះត្រូវ ឆេះបំផ្លាញតែម្តង៕



Share:

0 comments:

Post a Comment

Blog Archive

Blogger templates