Sunday, February 8, 2015

ចាប់​មេ​ចែកចាយ​​​ថ្នាំ​ញៀន​សកម្ម​ក្នុង​ក្រុង​កំពង់ឆ្នាំង ដកហូត​ថ្នាំ​ញៀន​៦​កញ្ចប់​ស្មើ​៣៣,៧០​ក្រាម

ប្រភពមកពី កោះសន្តិភាព
ខេត្តកំពង់ឆ្នាំង ៖ ជនសង្ស័យ​ជា​អ្នក​ចែកចាយ​ថ្នាំ​ញៀន​ម្នាក់​ក្នុង​ចំណោម​បក្សពួក​២​នាក់​ត្រូវ​បាន​កម្លាំងនគរបាល​ក្រុង​កំពង់ឆ្នាំងសហការ​ជាមួយ​កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត ដឹកនាំ​​ដោយ​លោកព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត ​បង្ក្រាប​ និង​ចាប់ខ្លួន​បាន កាលពី​វេលាម៉ោង​១០ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​០៧ ​​កុ​ម្ភៈ ​​២០១៥ នៅ​ភូមិ​ដំណាក់​ពពូល សង្កាត់​កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ដោយ​ដកហូត​បាន​ថ្នាំ​ញៀន និង​ប្រដាប់​សម្រាប់ប្រើប្រាស់​ថ្នាំ​ញៀន​​​ជា​ច្រើន​ទៀត ។
លោក គឹ​ម សា​រ៉េ​ត អនុប្រធាន​ការិយាល័យ​កណ្តាល​ប្រឆាំង​បទល្មើសនៃ​ស្នងការដ្ឋាន​នគរបាលខេត្តកំពង់ឆ្នាំង បាន​ឱ្យដឹង​ថា ដោយ​បាន​ទទួល​ព័ត៌មាន​ពី​សកម្មភាព​ក្រុម​ចែកចាយ​យ៉ាងសកម្ម ដែល​បាន​ធ្វើ​សកម្ម​ភាព​ចែកចាយ​ថ្នាំ​ញៀន​ក្នុង​ខេត្ត ហើយ​បាន​ទទួល​ព័ត៌មាន​ច្បាស់ការ​ណ៍ថា ក្រុម​ជនសង្ស័យ​ខាងលើ​ទើបតែ​ទៅ​ទទួលយក​ថ្នាំ​ញៀន ម៉ា​ទឹកកក​ពី​ភ្នំពេញក្នុង​តម្លៃ​១.៩៩៥​ដុល្លា​រ​ដើម្បី​ចែកចាយ​ក្នុង​ខេត្ត ពេល​នោះ​ដែរ ឧត្តមសេនីយ៍ត្រី ប្រាក់ វុ​ឌ្ឍី ស្នងការ​នគរបាល​ខេត្តបាន​បញ្ជាឱ្យលោកឆ្លង​យោបល់​លោក ឯក ស៊ុន​រស្មី ព្រះរាជអាជ្ញា​រងអម​សាលាដំបូង​ខេត្ត ហើយ​លោក​ក៏បានដឹកនាំ​ការ​បង្ក្រាប​នេះ​តែ​ម្តង ។
​លោក​បាន​បន្ត​ថា ពេល​ចុះ​បង្ក្រាប​នោះ ជនសង្ស័យ​ម្នាក់ដែល​ស្គាល់​អត្តសញ្ញាណ​ច្បាស់ បានជិះម៉ូតូ​ចេញ​ផុត ហេតុនេះ​សមត្ថកិច្ច​ចាប់ខ្លួន​បាន​តែ​ម្នាក់​ប៉ុណ្ណោះ ។ ជនសង្ស័យ​ដែល​ចាប់ខ្លួន​បាន​មានឈ្មោះ ខៀវ ប៊ុ​ន​ថៃ អាយុ​២៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ។​ ក្នុង​ពេល​ចុះ​ទៅ​បង្ក្រាប​នោះ​​ជនសង្ស័យត្រូវ​សមត្ថ​កិច្ច​ចាប់​បាន​​នៅ​កន្លែង​ចិញ្ចឹម​ជ្រូក ក្រោយ​ផ្ទះ​​ដែល​មាន​ចម្ងាយ​ជាង​៥០​ម៉ែត្រ និង​ដកហូត​បាន​សម្ភារប្រើ​ប្រាស់​ថ្នាំ​ញៀន​ជា​ច្រើន ព្រោះ​ជាទី​តាំង​សម្រាប់​ផ្តល់​ឱ្យ​អ្នកទិញ​យក​ទៅប្រើប្រាស់ បន្ទាប់​មក​បាន​ឆែកឆេរ​ក្នុងផ្ទះ​ជនសង្ស័យ​​​រក​ឃើញ​ថ្នាំ​ញៀន​៦​កញ្ចប់​ធំ​ស្មើនឹង៣៣,៧០ ក្រាម ។ ក្រៅពី​ដកហូត​វត្ថុ​តាង​ខាងលើ សមត្ថកិច្ច​បាន​ដកហូត​បាន​សម្ភារៈ​ផ្សេង​ទៀត​មាន កាំភ្លើង​កែច្នៃចំនួន​២​ដើម គ្រាប់​ព្រួញ​ចំនួន​៣ ច្បូក​មុខ​៣​ចំនួន​១ កាំបិត​ចំពុះទុង​១ ជញ្ជីង​ថ្លឹង​ថ្នាំ​១ និង​សម្ភារមួយចំនួន​ទៀត ។
ជនសង្ស័យ​ខាងលើ និង​បក្សពួក​ម្នាក់​ទៀត​ដែល​រត់​រួច​ជា​មុខសញ្ញា​ចែ​កចាយ​យ៉ាង​សកម្មដែល​ទៅ​ទទួល​ទិញ​ដុំ​ពី​ភ្នំពេញ​មក​ច្រកចូល​កូន​ថង់​តូច​ៗ​ រួច​ជិះ​ម៉ូតូ​ចែកចាយ​ក្នុង​ក្រុង​ និង​ខេត្ត ។ ​ជនសង្ស័យ​ខាងលើ​រួម​ជាមួយ​​វត្ថុ​តាង​ត្រូវ​បាន​​នគរបាល​កសាង​សំណុំរឿង​បញ្ជូន​ទៅតុលាការ​តាម​និ​តិ​វិធី ៕

Share:

0 comments:

Post a Comment

Blog Archive

Blogger templates