Sunday, May 10, 2015
Home »
sport -News
» Bayern Munich បន្តចាញ់បួនប្រកួតជាប់គ្នា ក្រោយចាញ់ Augsburg នៅ Bundesliga
Bayern Munich បន្តចាញ់បួនប្រកួតជាប់គ្នា ក្រោយចាញ់ Augsburg នៅ Bundesliga
ប្រភពមកពី bayontv
12
បាល់ទាត់៖ ក្រុមជើងឯកទៅហើយនៅ Bundesliga, Bayern Munich បានបន្តចាញ់បួនប្រកួតជាប់គ្នាក្រោមការដឹកនាំរបស់ លោក Pep Guardiola ក្រោយចាញ់ក្រុមភ្ញៀវ Ausgburg 1-0 ចុងសប្តាហ៍កន្លងទៅ។
Bayern Munich ដែលចាញ់ Barcelona 3-0 នៅ Champions League បានសល់គ្នាដប់នាក់នៅនាទីទី 12 នៅពេលអ្នកចាទី Pepe Reina ត្រូវបានបណ្តេញចេញបន្ទាប់ពីកំហុសលើខ្សែប្រយុទ្ធ Augsburg, Raul Bobadilla។ Manuel Neuer ដែលទុកអោយសំរាកនោះក៏ផ្លាស់ចូលជំនួស Phillip Lahm និងចាំទីជំនួស Reina។ តែបាល់ពិន័យ 11 ម៉ែត្រនោះខ្សែការពារហូឡង់ Paul Verhaegh ស៊ុតបុករបាទី។ ទោះជាយ៉ាងក៏ដោយក្រុមភ្ញៀវ Augsburg នៅតែរកបានគ្រាប់ជ័យជំនះក្នុងការប្រកួតនៅនាទីទី 71 ដោយ Raul Bobadilla។ លទ្ធផលនេះមានន័យថា Bayern Munich ត្រូវធ្វើដំណើរទៅជួប Barcelona ជើងទីពីរ UEFA Champions League ដោយចាញ់បួនប្រកួតជាប់គ្នា។ ចំណែកការប្រកួតបន្តទៀតនេះ Borussia Moenchengladbach បានយកឈ្នះគូប្រជែង Leverkusen 3-0 បន្តឱកាសឈរតំណែងលេខបីមានកៅអីនៅ Champions League រដូវកាលក្រោយមិនបានជំរុះ។ បីគ្រាប់របស់ Moencheng រកបានដោយ Max Kruse នាទី 50, Patrick Hermann នាទីទី 81 និងគ្រាប់ទីបីដោយ Ibrahima Traore នាទីទី 88 ដែលធ្វើអោយ Moengchengladbach បានបីពិន្ទុពីការប្រកួតឈរលេខបីមាន 63 ពិន្ទុ តាមពីក្រោយ Wolfsburg ពីរពិន្ទុ និងដាច់លេខបួន Leverkusen 5 ពិន្ទុ៕
0 comments:
Post a Comment