Sunday, August 23, 2015

ប្រុងឆក់​ខ្សែ​.ក ​​ព្រះ​មិន​ជួយ ត្រូវ​នគរបាល​ខណ្ឌ​​៧​មក​រាចាប់​​ដាក់​​​ខ្នោះ​

ប្រភពមកពី​ kohsantepheapdaily រាជធានី​ភ្នំពេញ ៖ យុវជន​២​នាក់​បាន​រួមគំនិត​គ្នាធ្វើ​សកម្មភាព​ឆក់​ខ្សែ​.​ក​ពី​ជនបរទេសម្នាក់​ កាលពី​​វេលា​ម៉ោង​៥​ល្ងាច​ថ្ងៃ​ទី​២១ សីហា ២០១៥ តែ​មិន​បាន​សម្រេច ហើយ​ត្រូវ​សមត្ថកិច្ច​ខណ្ឌ​៧​មក​រា ​ចាប់​ឃាត់ខ្លួន​បាន​ជាក់ស្តែង​ទាំង​២​នាក់ និង​បាន​កសាង​សំណុំរឿង​ប​ញ្ជួ​ន​ទៅ​សាលាដំបូង​​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​នីតិវិធី ។ ប្រភព​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​២​នាក់ ម្នាក់​ឈ្មោះ​អាង ស៊ីវ​ម៉​ង់ អាយុ​១៧​ឆ្នាំ ស្នាក់​ផ្ទះ​លេខ​១២៥BEO ផ្លូវ លេខ​២៥៥ សង្កាត់​បឹង​សាឡា​ង ខណ្ឌទួលគោក (​ជា​អ្នក​បើក​ម៉ូតូ​) និង​ម្នាក់​ទៀត​ឈ្មោះ​ចាន់ ផល​ពិសិដ្ឋ អាយុ​១៧​ឆ្នាំ ស្នាក់​នៅផ្ទះ​ជួល​ផ្លូវជាតិ​លេខ​២ ក្នុង​សង្កាត់​ចក្រ​អង្រែ​លើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ទាំង​២​នាក់​ទើបតែ​ចេញពី​ពន្ធនាគារ​ផង​ដែរ ។ ប្រភព​បន្ត​ថា មុន​ពេល​កើតហេតុ ជនសង្ស័យ​២​នាក់​បាន​ជិះ​ម៉ូតូ​ធំ X,T បម្រុង​ធ្វើ​សកម្មភាព​ឆក់​កាបូប​ពី​អ្នកដំណើរ​នៅ​ម្តុំ​អតីត​រោង ភាពយន្ត​ឋានសួគ៌ តាម​បណ្តោយ​មហាវិថី​កម្ពុជា​ក្រោម តែ​មិន​បាន​សម្រេច​ទេ ហើយ​ពួក​គេ​ក៏​ជិះ​ម៉ូតូ​គេចខ្លួន ។ លុះ​ជិះ​មក​ដល់​ចំណុច​អតីត​រោង​ភាពយន្ត​គិរី​រម្យ ប្រុង​ឆក់​ខ្សែ​.​ក​ពី​ជនបរទេស​ម្នាក់ តែ​សកម្មភាព​នេះ ត្រូវ​កម្លាំង​ល្បាត​តាម​ពីក្រោយ​ចាប់​បាន​ ភ្លាម​ៗ ។
Share:

0 comments:

Post a Comment

Blogger templates