Tuesday, February 10, 2015

ក្មេងស្រីអាយុ៧ឆ្នាំម្នាក់ លង់ទឹករណ្តៅ​ ស្លាប់

ប្រភពមកពី ដើមអំពិល
ភ្នំពេញ ៖ រណ្តៅដីមួយកន្លែង ស្ថិតក្នុងភូមិស្ងួនពេជ្រ សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ បានឆក់យក អាយុជីវិតកុមារីម្នាក់ អាយុ៧ឆ្នាំ បន្សល់ទុកឲ្យក្រុមគ្រួសារ សោកស្តាយស្រណោះអាឡោះអាល័យជាទីបំផុត ហេតុនេះកើតឡើង កាលពីល្ងាចថ្ងៃទី១០ខែកុម្ភះ ឆ្នាំ២០១៥ ។
លោកស្រី កេត ចន្ធី អនុប្រធានភូមិស្ងួនពេជ្រ បានឲ្យដឹងថា កុមារីរងគ្រោះមានឈ្មោះ ឆាន ឆយី អាយុ៧ឆ្នាំ មានម្តាយឈ្មោះ សេង ប៊ុនណេ អាយុ៤៥ឆ្នាំ និងឪពុកឈ្មោះឆាន ឡូត អាយុ៤៧ឆ្នាំ អ្នកទាំងពីរមានមុខ របរជាកម្មកររោងចក្រ រស់នៅក្នុងភូមិកើត ហេតុខាងលើ។
លោកស្រី បានបន្តទៀតថា មុនពេលកើតហេតុក្មេងស្រី ខាងលើ បានដើលេង ក្នុងភូមិ ពេលជីដូនទៅទិញម្ហូប ក៏បានជួបប្រទះហើយបានដេញ ឲ្យចៅមកផ្ទះដេក ពេលជីដូន បានទៅទិញម្ហូបបាត់ លុះក្រោយមកមានក្មេងក្នុងភូមិបានទៅប្រាប់អ្នកភូមិថា ឆយី ចុះងូតទឹករណ្តៅរួចបាត់រហូត ពេលនោះធ្វើ៎ភ្ញាក់ផ្អើល ដល់អ្នកភូមិនាំគ្នា ចុះទៅរាវ ទើបប្រទះប៉ុន្តែកុមារីរងគ្រោះ បានដាច់ខ្យល់ស្លាប់បាត់ទៅហើយ ។
ក្រោយកើតហេតុ សមត្ថកិច្ចបានប្រគល់កុមារីខាងលើទៅឲ្យក្រុមគ្រួសារ ចាត់ចែង ធ្វើបុណ្យ ទៅតាមប្រពៃណី៕
Share:

0 comments:

Post a Comment

Blog Archive

Blogger templates