ថ្ងៃអាទិត្យ ទី៨ ខែកុម្ភៈ ឆ្នាំ២០១៥ ម៉ោង ១៤:១៤
រាជធានីភ្នំពេញ ៖ បុរសម្នាក់ដេកបែកពពុះមាត់សន្លប់ស្តូកស្តឹង បន្ទាប់ពីមនុស្សប្រុស៣នាក់ ដឹកតាមរ៉ឺម៉កម៉ូតូសែងយកទៅទម្លាក់ចោលនៅមុខសាលាបឋមសិក្សាវត្តកោះ ស្ថិតនៅតាមបណ្តោយផ្លូវលេខ១៧៤ សង្កាត់បឹងរាំង ខណ្ឌដូនពេញ កាលពីវេលាម៉ោង៧និង២០នាទីយប់ ថ្ងៃទី០៦ កុម្ភៈ ២០១៥។
បើតាមសម្តីសាក្សីម្នាក់ដែលសុំមិនបញ្ចេញឈ្មោះបានឱ្យដឹងថា ដំបូងគេឃើញមានរ៉ឺម៉កម៉ូតូមួយគ្រឿងជិះគ្នាបួននាក់បូករួមទាំងជនរងគ្រោះផងដែរ បានធ្វើដំណើរពីកើតទៅលិច លុះដល់កន្លែងកើតហេតុ អ្នកជិះក្នុងកង់បីពីរនាក់ ក៏បានចាប់សែងបុរសជនរងគ្រោះចុះពីលើរ៉ឺម៉កម៉ូតូយកទៅដាក់លើការ៉ូឡាមុខសាលាវត្តកោះ ដោយនៅក្បែរជនរងគ្រោះមានដបទឹកសុទ្ធដាក់ស្រាមួយ និងស្បែកជើងមួយគូរ រីឯងជនរងគ្រោះមានសភាពសន្លប់ស្តូកស្តឹងបែកពពុះមាត់ស្កុល និងរហែកសម្លៀកបំពាក់រយ៉េរយ៉ៃទៀតផង បន្ទាប់មកជនទាំងបីនាក់ ក៏បានជិះកង់បីយ៉ាងប្រញាប់ប្រញាល់ចេញបាត់ទៅ ។
នៅកន្លែងកើតហេតុពេលដែលមានប្រជាពលរដ្ឋចោមរោមសួរអ្នកដែលយកសែងជនរងគ្រោះយកទៅទម្លាក់ចោលនោះ គ្រាន់តែប្រាប់ថា ជនរងគ្រោះឈ្មោះវឿន ភេទប្រុស អាយុ៣៦ឆ្នាំ ចំណែកឯមុខរបរ និងទីលំនៅមិនត្រូវបានគេស្គាល់ឡើយ ។



0 comments:
Post a Comment