ថ្ងៃពុធ ទី១១ ខែកុម្ភៈ ឆ្នាំ២០១៥ ម៉ោង ១៦:១៨
រាជធានីភ្នំពេញ ៖ កម្លាំងនគរបាលមន្ទីរគ្រឿងញៀនក្រសួងមហាផ្ទៃ បានធ្វើការចុះឆែកឆេរ និងបង្ក្រាបគ្រឿងញៀន២កន្លែងផ្សេងគ្នា ព្រមទាំងដកហូតវត្ថុតាងថ្នាំញៀនមួយចំនួន និងឃាត់ខ្លួនបុរសជនជាតិអង់គ្លេសម្នាក់ និងជនជាតិខ្មែរម្នាក់ ។
ការបង្ក្រាបនេះលើកទី១ ធ្វើឡើងកាលពីវេលាម៉ោង០៥ និង២០នាទីល្ងាចថ្ងៃទី១០ កុម្ភៈ ២០១៥ ស្ថិតនៅចំណុចផ្ទះលេខ៥៧-៥៩ផ្លូវលេខ១៧៤ ក្នុងសង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ ឃាត់ខ្លួនជនសង្ស័យឈ្មោះ Peter Richa ភេទប្រុស កើតឆ្នាំ១៩៤៧ ជនជាតិអង់គ្លេស និងស្ត្រីឈ្មោះស៊ឹម លិន កើតឆ្នាំ១៩៨៤ និងដកហូតវត្ថុតាងថ្នាំញៀនប្រភេទម្សៅក្រាមស១កញ្ចប់តូច, ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀន១ និងកញ្ឆាគ្រៀម១កញ្ចប់ រួមទាំងវត្ថុតាងសម្រាប់ប្រើប្រាស់មួយចំនួនទៀត ។
ការបង្ក្រាបលើកទី២ ធ្វើឡើងកាលពីវេលាម៉ោង០៥ និង៣០នាទីល្ងាចថ្ងៃទី១០ កុម្ភៈ ២០១៥ ស្ថិតនៅចំណុចផ្ទះលេខ៩១E១ ផ្លូវលេខ១១០ ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ។ ជនសង្ស័យដែលត្រូវកម្លាំងចម្រុះឃាត់ខ្លួនឈ្មោះឯម សេង ភេទប្រុស អាយុ៣៩ឆ្នាំ ពុំមានមុខរបរពិតប្រាកដ ស្នាក់នៅចំណុចកើតហេតុ ដកហូតវត្ថុតាងថ្នាំញៀន២កញ្ចប់តូច និងប្រដាប់ជក់មួយចំនួនទៀត ។



0 comments:
Post a Comment