កំពង់ធំ ៖ ដើម្បីចូលរួមកាត់ បន្ថយបទល្មើស នៅតាមមូលដ្ឋាន កាន់តែមានភាព ប្រសើរ ឡើងនោះ នគរបាល ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានចុះទៅបើកវេទិកា សាធារណៈ ស្តីអំពី ភូមិ-ឃុំ មានសុវត្ថិភាព និងធ្វើពិធីប្រគល់ សំលៀកបំពាក់ ឯកសណ្ឋាន ដល់ប្រជាការពារ ស្ថិត នៅឃុំក្តីដូង។
មន្រ្តីនគរបាល ស្រុកកំពង់ស្វាយ បានឲ្យដឹងថា ក្រោយពីមានការណែនាំ ពីសំណាក់ ស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍ ជូ សំអាន លើការពង្រឹងបញ្ហាសន្តិសុខ ជូន ប្រជាពលរដ្ឋនោះ នគរបាលស្រុក សហការជាមួយ អាជ្ញាធរពាក់ព័ន្ធ កាលពីព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៥ បានចុះទៅជួបប្រជាពលរដ្ឋ តាមរយៈការ បើកវេទិកាសា ធារណៈ នៅ ឃុំក្តីដូង ដើម្បីផ្សព្វផ្សាយ លក្ខណៈសម្បត្តិ ទាំង៩យ៉ាង ជូនពួកគាត់។
នៅក្នុងវេទិកា សាធារណៈ ខាងលើនេះ ប្រជាពលរដ្ឋ ក៏បានលើកឡើង និងបង្ហាញអំពីកង្វល់របស់ពួកគាត់ ដែលកើតមានឡើង សម្រាប់ការរស់នៅប្រចាំថ្ងៃ ដើម្បីឲ្យថ្នាក់ដឹកនាំ ជួយដោះស្រាយ ជូនផងដែរ។
ដោយឡែក ប្រជាការពារភូមិ ដែលមកទទួល សំលៀកបំពាក់ បានបង្ហាញការ ចូលរួមសហការ ជាមួយនគរបាលប៉ុស្តិ៍ លើការទប់ស្កាត់បទ ល្មើសទាំងឡាយ ដែលកើត មានឡើង ពីព្រោះកម្លាំងនគរបាល មិនទាន់អាចបំពេញ សេចក្តីត្រូវការគ្រប់យ៉ាង លើការការពារ សន្តិសុខទាំងមូលនោះទេ ដោយសារតែកម្លាំងតិច តែភូមិសាស្រ្តធំ ដូច្នេះប្រជាការពារមានតួនាទីសំខាន់ ណាស់ លើការងារមួយនេះ៕





0 comments:
Post a Comment