ថ្ងៃចន្ទ ទី៩ ខែកុម្ភៈ ឆ្នាំ២០១៥ ម៉ោង ១៥:០០
រាជធានីភ្នំពេញ ៖ យោងតាមការព្យាករណ៍របស់រដ្ឋលេខាធិការអាកាសចរណ៍ស៊ីវិលនៅឆ្នាំ២០២០ខាងមុខនេះ នឹងមានអ្នកដំណើរឆ្លងកាត់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញប្រមាណ៤,២លាននាក់ ខណៈដែលអាកាសយានដ្ឋានអន្តរជាតិ-សៀមរាបនឹងងកើនជិត៥លាននាក់ ។
ព្យាករណ៍នេះត្រូវបានរដ្ឋលេខាធិការអាកាសចរណ៍ស៊ីវិលធ្វើការផ្សព្វផ្សាយក្នុងសន្និសីទជាតិស្តីពីទីផ្សារអាកាសចរណ៍តែមួយអាស៊ាន (ASEAN Single Aviation Market-ASAM) ដែលត្រូវបានរៀបចំឡើងនៅសណ្ឋាគាកាំបូឌីយ៉ាណា កាលពីថ្ងៃទី០៩ កុម្ភៈ ២០១៥នេះ ក្រោមកិច្ចសហជាមួយគម្រោងសមាហរណកម្មដឹកជញ្ជូនផ្លូវអាកាសអាស៊ាន គាំទ្រដោយទីភ្នាក់ងារសុវត្តិភាពអាកាសចរណ៍សហគមន៍អឺរ៉ុប និងអាជ្ញាធរអាកាសចរណ៍ស៊ីវិលបណ្តាប្រទេសអាស៊ាន ។
សន្និសីទនេះ ស្ថិតក្រោមវត្តមានរបស់លោកមៅ ហាវណ្ណាល់ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល និងលោក Wolfgang Sander Fischer អ្នកជំនាញអាកាសចរណ៍ស៊ីវិលសហគមន៍អឺរ៉ុប រួមទាំងថ្នាក់ដឹកនាំក្រុមហ៊ុនអាកាសចរណ៍ជាតិ និងអន្តរជាតិ ក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជា ក្រុមហ៊ុនសេវាកម្មនាំចូលផ្លូវអាកាស (CATS) និងមន្ត្រីពាក់ព័ន្ធជាច្រើនទៀត។



0 comments:
Post a Comment