ខេត្តបន្ទាយមានជ័យ ៖ បុរសម្នាក់ស្លាប់បន្ទាប់ពីខ្សែភ្លើងឆក់សម្រាប់បង្កៃសត្វកណ្តុរស៊ីស្រូវក្នុងស្រែ បង្កភ្ញាក់ផ្អើលកាលពីវេលាយប់ថ្ងៃទី១០កុម្ភៈ ២១០៥ ស្ថិតនៅខាងត្បូងភូមិតាអន ឃុំគោកបល្ល័ង្គ ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ។
ប្រភពបានឱ្យដឹងថា ជនរងគ្រោះឈ្មោះអៀវ កេះ ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅភូមិតាអន ឃុំគោកបល្ល័ង្គ ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ។
ប្រភពបន្តថា មុនពេលកើតហេតុ ជនរងគ្រោះបានយកអាគុយធុន៤០អំពែទៅដាក់ឆក់សត្វកណ្តុរនៅចំណុចខាងត្បូងចម្ងាយ៣.០០០ម៉ែត្រពីភូមិតាអន ឃុំគោកបល្ល័ង្គ ។ ពេលដែលដើរមើលសត្វកណ្តុរមិនបានដកខ្សែភ្លើងពីក្បាលអាគុយ ហើយខ្សែភ្លើងក៏ឆក់ស្លាប់ខ្លួនឯងតែម្តង លុះនៅព្រឹកត្រូវបងថ្លៃទៅស្រែ ក៏ប្រទះឃើញប្អូនថ្ងៃដេកស្លាប់យ៉ាងអាណោចអាធ័ម ។
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព

0 comments:
Post a Comment