Sunday, March 22, 2015

ប្រជាពលរដ្ឋ​ប្តឹង​មន្ត្រីឃុំ​ជាលា​៣​នាក់​ប្រើ​អំណាច​ចាក់​ដី​បិទផ្លូវ

ប្រភពមកពី កោះសន្តិភាព
ខេត្តកំពង់ចាម​៖​មន្ត្រីឃុំ​ជាលា​ចំនួន​៣​នាក់​នៃ​ស្រុក​បា​ធា​យ ខេត្តកំពង់ចាម​បាន​រង​ការ​ប្តឹង​ពី​ប្រជាពលរដ្ឋ​ខ្លួនឯង​ថា​បាន​ប្រើ​អំណាច​គៀបសង្កត់​និង​រំលោភ​ទៅ​លើ​សិទ្ធ​ប្រជាពលរដ្ឋ​ដោយ​ជួល​រថយន្ត​ដឹក​ដី​មក​ចាក់​នៅ​មុខ​ច្រក​ចេញចូល​មុខ​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​៣​ថ្ងៃ​កន្លង​មក​ហើយ ​។
ក្នុង​ពាក្យបណ្តឹង​ប្រជាពលរដ្ឋ​ជា​ជន​រង​គ្រោះ​ឈ្មោះ​ឡី សុខ​ហាន​និង​ឈ្មោះ​សៀង ល​ក្ខិ​ណា​គ្រោង​ដាក់​ទៅ​អភិបាលស្រុក​បា​ធា​យ​បាន​បញ្ជាក់​ថា​១​ឈ្មោះ​គុ​ជ ឈឿ​ន​បច្ចុប្បន្ន​មុខងារ​ជា​ជំទប់​ទី​១​ឃុំ​ជាលា ២​ឈ្មោះ​ប៉ៅ ភី​មុខងារ​ជា​មេ​ភូមិ​និង​ឈ្មោះ​សៀម វឿ​ន​មាន​មុខងារ​បញ្ជា​បេស​កម្ម​ជា​អ្នកសមគំនិត​ប្រព្រឹត្ត​ទ​ង្វើ​ខាងលើ ។​យ៉ាងនោះ​ប្រជាពលរដ្ឋ​បាន​ចោទ​មន្ត្រី​ទាំង​៣​នាក់​នោះ​បន្ថែម​ទៀត​ថា​បាន​បង្វែ​រឿង​នេះ​ថា​គ្រួសារ​ជន​រង​គ្រោះជា​អ្នក​រំលោភ​យក​ដី​សាធារណៈ​ទៅ​វិញ ។
ជន​រង​គ្រោះ​បាន​បញ្ជាក់​ទៀត​ថា​កាលពី​ថ្ងៃ​ទី​១៩ ខែមីនា ឆ្នាំ​២០១៥​មន្ត្រី​៣​នាក់​ខាងលើ​បាន​ចេញ​មុខ​បកស្រាយ​នៅ​ចំពោះ​មុខ​ជន​រង​គ្រោះ ខណៈ​ពេល​ដែល​រថយន្ត​ដឹក​ដី​មក​ចាក់​បិទផ្លូវ​ចេញចូល​ផ្ទះ​របស់​ពួក​គាត់ ដោយ​និយាយ​ថា​អ្នក​ភូមិ​ជា​អ្នក​ឲ្យ​ចាក់​ដី​នេះ ។ ជាមួយ​គ្នា​នោះ​ជន​រង​គ្រោះ​មិន​អនុញាត្ត​ឲ្យ​ចាក់​បិទផ្លូវ​ចេញចូល​បន្ត​ទៅ​ទៀត ព្រោះតែ​រឿង​ហាមឃាត់​នេះ​ធ្វើ​ឲ្យ​មន្ត្រី​ទាំង​៣​នាក់​បាន​បង្វែ​សាច់​រឿង​ទៅ​ប្រាប់​អ្នក​ភូមិ​ថា​គ្រួសារ​ជន​រង​គ្រោះជា​អ្នក​រំលោភ​យក​ដី​សាធារណៈ​ទៅ​វិញ ។ ជា​ហេតុ​ធ្វើ​ឲ្យ​អ្នក​ភូមិ​យល់​ច្រឡំ​មក​លើ​ជន​រង​គ្រោះ ហើយ​នាំ​គ្នា​មក​ឡោម​ព័​ទ្ឋ​ផ្ទះ ។
ព្រោះតែ​ការ​យល់​ច្រឡំ​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​បាន​ពន្យល់​ទៅ​អ្នក​ភូមិ​ច្បាស់លាស់​ថា​ពុំ​បាន​ហាមឃាត់ ឬ​រំលោភ​ដី​ចំណី​ផ្លូវ​ជា​សម្បត្តិ​សាធារណៈ​យក​មក​ធ្វើ​ជាក​ម្មសិ​ទ្ឋ​ខ្លួន​នោះ​ទេ ដោយ​គ្រាន់តែ​ហាមឃាត់​មិន​ឲ្យ​រថយន្ត​ចាក់​ដី​បិទផ្លូវ​ចេញចូល​មុខ​ផ្ទះ​ប៉ុណ្ណោះ ទើប​អ្នក​ភូមិ​ត្រឡប់​ទៅ​ផ្ទះ​វិញ ។
ជុំវិញ​ករណី​ខាងលើ​មេឃុំ​ជាលា​បាន​ប្រាប់​កោះសន្តិភាព​តាម​ទូរស័ព្ទ​ថា​ការ​ចាក់​ដី​លុប​ស្រះ​នៅ​មុខ​ផ្ទះ​ជន​រង​គ្រោះ​ខាងលើ​គឺ​ក្នុង​បំណង​សង់សាលា​បុណ្យ​សម្រាប់​អ្នក​ភូមិ ហើយ​ថវិការ​សម្រាប់​ជួល​រថយន្ត​ដឹក​ដី​ចាក់​លុប​ស្រះ ក៏​បានការ​រៃ​អង្គាស​ពី​អ្នក​ភូមិ​នេះ​ផង​ដែរ ។​ជាមួយ​គ្នា​នោះ​មេឃុំ​រូប​នេះ​បាន​បដិសេធ​ចំពោះ​ពាក្យ​ច​ចាម​អារាម​ថា​ការ​ចាក់​លុប​ដី​ស្រះ​នេះ​ក្នុង​គោលបំណង​ពុំ​មែន​ធ្វើ​សាលា​បុណ្យ​នោះ​ទេ គឺ​ធ្វើ​ស្ថានីយ៍​ប្រេងសាំង​របស់​ឈ្មួញ​ដែល​អាជ្ញាធរ​បាន​លួច​លក់​ទៅ​ឲ្យ​ឈ្មួញ ។
ចំណែកឯ​លោក​ប៉ៅ ភី​និង​ឈ្មោះ​សៀម វឿ​ន​កោះសន្តិភាព​មិន​អាច​សុំ​ការ​បំភ្លឺ​ជុំវិញ​ការ​ចោទប្រកាន់​របស់​ប្រជាពលរដ្ឋ​ខាងលើ​នេះ​ទេ ។​ប៉ុន្តែ​លោក​គុ​ជ ឈឿ​ន​អតីត​មេឃុំ​ជាលា​បែរជា​មាន​វិ​ញ្ញាប​ន​ប័ត្រ​ជា​ម្ចាស់​អចលនវត្ថុ​លើ​ដី​ស្រះ​ខាងលើ​នេះ​ទៅ​វិញ ហើយ​បច្ចុប្បន្ន​ជា​ជំទប់​ទី​១​ឃុំ​ដែល​រង​ការ​ចោទប្រកាន់​បាន​ប្រាប់​កោះសន្តិភាព​នៅ​រសៀល​ថ្ងៃ​ទី​២២ ខែមីនា នេះ​ថា​លោក​គ្រាន់តែ​កាន់កាប់​ដី​ស្រះ​នេះ​ជា​ដី​រួម​របស់​អ្នក​ភូមិ​ប៉ុណ្ណោះ ។​ហើយ​កន្លង​មក​អ្នក​ភូមិ​បាន​នាំ​គ្នា​ប្រើប្រាស់​ទឹក​នៅ​ក្នុង​ស្រះ​ខាងលើ​នេះ ។​ទោះ​បែប​ណា​លោក​បាន​បដិសេធ​ដាច់អហង្កា​ថា​មិន​បាន​លក់​ដី​នេះ​ទៅ​ឲ្យ​ឈ្មួញ​ណា​ម្នាក់​នោះ​ទេ​ហើយ​ការ​ចាក់​ដី​លុប​ស្រះ​នេះ គឺ​បំណង​ធ្វើ​សាលា​បុណ្យ​សម្រាប់​អ្នក​ភូមិ​ទាំងអស់​គ្នា ។
ចំពោះ​ការ​ចាក់​ដី​បិទផ្លូវ​ប្រជាពលរដ្ឋ​ទាំង​មេឃុំ​និង​ជំទប់​ឃុំ ដែល​រង​ការ​ចោទប្រកាន់ រួម​ទាំង​សេ​ព្វ​ប៉ុស្តិ៍​រដ្ឋបាល​ប៉ូលិស​ជាលា បាន​រុញ​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក ខណៈ​ពេល​ដែល​អ្នកកាសែត​សួរ​រឿង​នេះ​ដោយ​ម្នាក់​ៗ​និយាយ​ស្រ​ដៀង​ៗ​គ្នា​ថា​មក​ពី​ប្រជាពលរដ្ឋ​បាន​ប្រើ​អំពើ​ហិង្សា​និង​បាន​យក​ដុំ​ដី​គប់​និង​វាយ​រថយន្ត​ពេល​គេ​ចូល​ចាក់​ដី ។​ចំណែកឯ​ប្រជាពលរដ្ឋ​វិញ​បាន​ឆ្លើយ​តប​វិញ​ថា​គាត់​គ្រាន់តែ​យក​ដុំ​ដី​គប់​ទៅ​លើ​រថយន្ត​ចាក់​ដី ខណៈ​នៅ​រឹងទទឹង​ចាក់​ដី​បិទផ្លូវ​មុខ​ផ្ទះ​របស់​គាត់ ។
គួរ​បញ្ជាក់​ថា​អ្នក​ភូមិ​បាន​អះអាង​ថាបើ​សិន​ស្រះ​ទឹក​នេះ​ទៅ​ថ្ងៃ​មុខ​ក្លាយទៅជា​ស្ថាន​នី​យ៍​ប្រេង វិញ​មិន​ធ្វើ​ជា​សាលា​បុណ្យ​សម្រាប់​អ្នក​ភូមិ​ទេ ។​អ្នក​ភូមិ​និង​តវ៉ា​ប្រឆាំង​និង​អាជ្ញាធរ​ជាក់​ជា​មិន​ខាន ៕ 

Share:

0 comments:

Post a Comment

Blog Archive

Blogger templates