Friday, February 6, 2015

ព​ពាយ​ជា​​ឱ​សថ​ដ៏​សាក​សិទ្ធិ អាច​ព្យា​បាល​​ជំងឺ​​ក្រ​​ពះ​​ក្នុង​រយៈ​ពេល​១៥​ថ្ងៃ

ប្រភពមកពី​​ ដើមអំពិល news
ជំ​ងឺ​ឈឺ​ក្រ​ពះ​អាច​​ធ្វើ​ឲ​យើង​​ត្រូវ​​ប្រ​ឈម​​មុខ​​នឹង​​ការ​​រំ​ខាន និង​​ឈឺ​ចាប់​យ៉ាង​​ខ្លាំង​​នៅ​ពេល​​ដែល​​ឃ្លាន ឬ​​បរិ​ភោគ​​ឆ្អែត​ជ្រុល។ ការ​​ឈឺ​ក្រ​ពះ​​ធ្ងន់​ធ្ងរ​អាច​ប៉ះ​ពាល់​ដល់​សុខ​ភាព​ និង​​គំ​រាម​​កំ​ហែង​ដល់​​ជីវិ​ត​​អ្នក​​ជំងឺ។ ប្រ​សិន​​បើ​​ពួក​គេ​នៅ​តែ​បន្ត​​រយៈ​ច្រើន​​ឆ្នាំ វា​​នឹង​​បង្ក​ទៅ​ជា​ហា​និ​ភ័យ​នៃ​ជំងឺ​មហា​រី​ក្រពះ។
ចំណែកឯការ​ព្យាបាលជំងឺមួយ​មុខនេះ​វិញ​មាន​វិធី​ច្រើន​ណាស់ រួម​ទាំ​ង​ពពាយ​ផងដែរ ពី​ព្រោះ​វា​មាន​ភាព​ងាយស្រួល​ក្នុងការ​ផ្សំ នឹង​ផ្តល់​មក​នូវ​ប្រសិទ្ធិភាព​ខ្ពស់។ មាន​មនុស្ស​​ច្រើន​ណាស់​ដែល​ព្យាបាល​ជំងឺឈឺក្រពះ​ដោយប្រើ​រុក្ខជាតិ​មួយ​ ប្រភេទនេះ ហើយ​ប្រើ​រយៈពេល​ត្រឹម​តែ​កន្លះខែ​តែប៉ុណ្ណោះ។
ស្វែង​យល់​ពីផ្លែពពាយ
ពពាយ​គឺរុក្ខ​ជាតិ​មួយ​ប្រភេទដែល​គេតែងតែ​យក​ទៅ​ធ្វើ​ជា​អន្លក់ ផ្ទាប់​ជាមួយ​ប្រហុក ផ្អក ទឹក​គ្រឿង ឬញាំជាដើម។ ជាពិសេស​រុក្ខជា​មួយ​ប្រភេទនេះ​គឺជា​​ប្រភព​នៃ​វីតាមីន​ B12 ដ៏សម្បូរបែប។
នៅ​ក្នុង​ពពាយ​ ១០០ ក្រាម មាន​អាស៊ីតហ្វូលីក (Folic) ៦៦ ក្រាម ស្មើនឹង​ ១៦.៥ ភាគរយនៃអាស៊ីតហ្វូលីក ដែល​យើង​ត្រូវការក្នុងមួយថ្ងៃ។ មិន​តែ​ប៉ុណ្ណោះវាជា​អា​ហារ​​ដ៏ល្អ​​សម្បូរ​ជាតិ​កាល់ស្យូម ដែល​អាច​ជួយ​ការ​ពារ​ជំងឺពុក​ឆ្អឹង និង​សុខភាព​ឆ្អឹង។
កាឡូរីនៅ​ក្នុងពពាយ​​មាន​តិចតួចបំផុត (ត្រឹម​តែ ៤៩ កាឡូរី ក្នុងមួយ​ក្រាម) ខណៈដែល​ជាតិ​ប្រូតេអ៊ីនមាន​ដល់ (១១,៦ ក្រាម ក្នុងមួយ​ក្រាម)។
លើស​ពី​នេះទៅ​ទៀត​ពពាយ​មាន​ផ្ទុក​វីតាមីន C យ៉ាង​ច្រើន ក្នុង​ ១០០ ​ក្រាម ផ្តល់​វីតាមីន C ប្រហែល​ជាម ១៨,៣ មីលីក្រាម (ស្មើនឹង ៣១ ភាគរយនៃវីតាមីន c ដែលយើងត្រូវការក្នុងមួយថ្ងៃ)។
ការ​ព្យាបាល​ជំងឺឈឺក្រពះ​ត្រូវជ្រើសពពាយចាស់បំផុត
យក​ពពាយ​ចាស់ៗលីងជាមួយអំបិលឲ្យ​ឡើង​ក្រហម (តែមិនត្រូវឲ្យ​ខ្លាច​ទេ)។ បន្ទាប់មកយក​ពពាយដែលបាន​លីង​នោះ​ទៅ​ កិនឲ្យម៉ត។ ម្តង​អ្នក​ត្រូវបរិភោគ​មួយ​ស្លាប់​ព្រាកាហ្វេសនៃម្សៅ​ដែល​អ្ន​កបាន​កិន ហើយ​ទំពារឲ្យបាន​ ២០ដង​​យឺតៗមុន​នឹងលេប​ចូល។
អ្នកក៏​អាច​ផឹក​វាជាមួយ​ទឹកនៅពេល​ព្រឹក​ មុន​ពេល​បរិភោគ​អាហារ ហើយ​បន្ត​ធ្វើ​បែប​នេះឲ្យ​បាន​រយៈពេល ១៥ ថ្ងៃ អ្នក​នឹង​ទទួល​បាន​លទលទ្ធផល​យ៉ាង​ឆាប់​រហ័ស។ ប្រិន​បើ​អ្នកមាន​ជំងឺធ្ងន់ធ្ងរ​ត្រូវតែចំណាយ​ពេល​យុរជាង​នេះ។
បញ្ចាក់៖ ប្រសិនបើមាន​បញ្ហា​ធ្ងន់ធ្ងរពេក​គួរ​តែ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យជំនាញ ដើម្បី​ទទួល​យក​មតិយោបល និងវិធីព្យាបាល​៕
1-chua-benh-dau-da-day-dau-rong-gia-1423124321563-50-0-254-400-crop-1423125969343
phuong-phap-bi-truyen-lau-doi-chua-dut-benh-dau-da-day-chi-trong-15-ngay
Share:

0 comments:

Post a Comment

Blog Archive

Blogger templates