ខេត្តបន្ទាយមានជ័យ ៖ កម្លាំងនគរបាលប្រឆាំងគ្រឿងញៀនខេត្តបន្ទាយមានជ័យ បានបញ្ជូនជនសង្ស័យចំនួន៣នាក់ ក្នុងនោះស្រីម្នាក់ជាអ្នកប្រើប្រាស់ ទៅសាលាដំបូងខេត្ត កាលពីវេលាព្រឹកថ្ងៃទី០៧ កុម្ភៈ ២០១៥ បន្ទាប់ពីកម្លាំង សហការជាមួយកម្លាំងនគរបាលក្រុងប៉ោយប៉ែត ធ្វើការចុះបង្ក្រាបការជួញដូរសារធាតុញៀនខុសច្បាប់កាលពីវេលាម៉ោង០៥ និង១៥នាទីល្ងាចថ្ងៃទី០៥ កុម្ភៈ ២០១៥ ស្ថិតនៅចំណុចក្បែរអាងចិញ្ចឹមក្រពើ ក្នុងភូមិគីឡូម៉ែត្រលេខ៤ ក្នុងសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
ប្រភពបានឱ្យដឹងថា ជនសង្ស័យទាំង៣នាក់ ១-ឈ្មោះហង្ស សុគា ភេទប្រុស អាយុ២៨ឆ្នាំ មុខរបររត់ម៉ូតូឌុប រស់នៅភូមិគីឡូម៉ែត្រលេខ៤ ក្នុងសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត, ២-ឈ្មោះសាត សីហា ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិយាថ្មី ឃុំកូប ស្រុកអូរជ្រៅ ទាំង២នាក់នេះ ជាអ្នកជួញដូរ និង៣-ឈ្មោះសុខ ស្រីរ័ត្ន ភេទស្រីអាយុ២៣ឆ្នាំ ជាមេការខារ៉ាអូខេ រស់នៅភូមិអូរប្ញស្សីលើ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ។
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព


0 comments:
Post a Comment