Monday, February 9, 2015

ថ្នាំ​ងុ​យ​ដេកអាច​គ្រោះថ្នាក់​ដល់​ស្លាប់​សម្រាប់​អ្នកជំងឺ​ខ្សោយបេះដូង

ប្រភពមកពី កោះសន្តិភាព
ការ​សិក្សា​ថ្មី​មួយ​បាន​បង្ហាញ​ថា ការ​ប្រើប្រាស់​ថ្នាំ​គ្រាប់​ងុ​យ​ដេក បង្កើន​ហានិភ័យ​យ៉ាង​លើសលប់​ដល់​បេះដូង និង​អាច​បណ្តាល​ឱ្យ​ស្លាប់​ចំពោះ​បុគ្គល​ដែល​ធ្លាប់​កើត​ជំងឺខ្សោយបេះដូង ។
ការ​ពិសោធ​ដែល​មាន​រយៈពេល​២​ឆ្នាំ​របស់​ក្រុម​អ្នក​វិទ្យាសាស្ត្រ​ជប៉ុន​ទៅ​លើ​អ្នកជំងឺ​ខ្សោយបេះដូង​ទើប​ចេញពី​មន្ទីរពេទ្យ​ក្រុង​តូ​ក្យូ​ចំនួន​១១១​នាក់​បាន​រក​ឃើញ​ថា អ្នក​ដែល​លេបថ្នាំ​ងុ​យ​ដេក benzodiazepine​ប្រឈម​នឹង​ការ​លាប់​ឡើង​វិញ​ដល់​ទៅ​៨​ដង​ធៀប​នឹង​អ្នក​ដែល​មិន​បាន​លេប ។ ឯ​មួយ​ចំនួន​បាន​ឈាន​ដល់​ការ​បាត់​បង់ជីវិត​ទៀត​ផង ។ 
អ្នកនិពន្ធ​អត្ថបទ​សិក្សា បណ្ឌិត Masahiko Setoguchi​បាន​ពន្យល់​ថា​៖«​បញ្ហា​ដំណេក​ជា​រឿយ​ៗ​គឺ​មាន​ផល​ប៉ះពាល់​ទៅ​លើ​បេះដូង ធ្វើ​ឱ្យ​បេះដូង​ចុះ​ខ្សោយ ហើយ​ដំណេក​មិន​ស្កប់ស្កល់​កើតជា​ញឹកញាប់​លើ​អ្នកជំងឺ​ខ្សោយបេះដូង​ទើប​ចេញពី​មន្ទីរពេទ្យ ។ ដូច្នេះ​ពួក​គេ​តម្រូវ​ឱ្យ​ប្រើ​ថ្នាំ​គ្រាប់​ងុ​យ​ដេក ។ ទោះជា​យ៉ាងណា ការ​ផ្តល់​ឱ្យ​បែប​នោះ អាច​នាំ​ឱ្យ​ពួក​គេ​ជួប​ផលវិបាក​ទៅ​វិញ ។ នេះ​គឺជា​បញ្ហា​ដែល​តម្រូវ​ឱ្យ​មានការ​សិក្សា​ស្រាវជ្រាវ​ជា​ទ្រង់ទ្រាយ​ធំ​នៅ​ពេល​ក្រោយ »​។
ខណៈ​ដែល​ការ​សិក្សា​នេះ​មិន​បាន​បង្ហាញ​ពី ហេតុ​និង​ផល ដូច្នេះ​អ្នក​ស្រាវជ្រាវ​បាន​ប៉ាន់ស្មាន ថា ថ្នាំ​គ្រាប់​ងុ​យ​ដេក benzodiazepine អាច​ប៉ះពាល់​ទាំង​មុខងារ​បេះដូង​និង​ទាំង​ការ​ដកដង្ហើម ។
លោក​បណ្ឌិត Setoguchi​បាន​រំលឹក​ថា រាល់​បុគ្គល​មាន​ជំងឺខ្សោយបេះដូង ជា​ពិសេស​អ្នកមាន​បញ្ហា​ដង្ហើម​ពេល​ដំណេក​ដែល​កំពុង​ប្រើប្រាស់​ថ្នាំ​ងុ​យ​ដេក គួរតែ​ពិនិត្យពិច័យ​ឱ្យ​បាន​ម៉ត់ចត់ ។  បើ​ទោះបី នេះ​ជា​លទ្ធផល​នៃ​ការ​សិក្សា​ដែល​មាន​ទ្រង់ទ្រាយ​តូច ប៉ុន្តែ វា​ក៏​ត្រូវ​បាន​ទទួលស្គាល់​ពី​អ្នកជំនាញ​មួយ​ចំនួន​ផង​ដែរ ។
លោក​វេជ្ជបណ្ឌិត Sean Pinney​នាយក​កម្មវិធី​ប្តូរ​បេះដូង​និង​ជំងឺខ្សោយបេះដូង​នៅ​មន្ទីរពេទ្យ The Mount Sinai Hospital ក្រុង​ញូ​វ​យ៉​ក សហរដ្ឋអាមេរិក​បាន​និយាយ​ថា​៖ «​លទ្ធផល​ការ​សិក្សា​ដ៏​តូច​មួយ​នេះ​បាន​ប្រកាស​អាសន្ន​ជូនដំណឹង​អំពី​គ្រោះថ្នាក់​នៃ​ការ​ប្រើប្រាស់​ថ្នាំ benzodiazepines​ទៅ​លើ​អ្នកជំងឺ​ខ្សោយបេះដូង ។ គាត់​បាន​បន្ត​ថា ភាគច្រើន​នៃ​អ្នកជំងឺ​ទាំងនេះ​គឺ​មាន​វ័យចាស់​និង​មាន​ជំងឺ ផ្សេង​ទៀត​ក្នុង​នោះ​ជំងឺ​សួត​ជាដើម ៕
Share:

0 comments:

Post a Comment

Blog Archive

Blogger templates