Sunday, August 30, 2015

ទារក​កើតមក​តាម​វិធីសាស្ត្រ​បច្ចេកទេស​ក៏​មាន​ភាព​វៃឆ្លាត​ដូច​ក្មេង​ដទៃ

ប្រភពមកពី kohsantepheapdaily ការ​បង្ក​កំណើត​តាម​បច្ចេកទេស​ទំនើប គឺ​ការ​យក​មេជី​វិត​មក​ចិញ្ចឹម ហើយ​ចាក់​បញ្ចូល​ទៅ​ក្នុង​ស្បូន ដែល​ជា​ទូទៅ​ឃើញ​ទទួល​បាន​ជោគជ័យ​ច្រើន​សម្រាប់​ស្ត្រី​ដែល​មាន​វ័យ​ចាប់ពី​៣៥​ចុះ​ក្រោម តែ​ចំពោះ​ស្ត្រី​ដែល​មាន​វ័យ​ចាប់ពី​៤០​ឆ្នាំ​ឡើង​ហើយ​នោះ​ភាព​ជោគជ័យ​លើ​វិធី​នេះ​មាន​តិច​តូច​បំផុត ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោកស្រី​វេជ្ជបណ្ឌិត WanakanSinghasena​ឯកទេស​ផ្នែក​សម្ភព​និង​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ VEJTHANI ប្រទេស​ថៃ ។ លោកស្រី​វេជ្ជបណ្ឌិត​ឯកទេស​រូប​នេះ​បាន​ប្រាប់​ឲ្យ​ដឹង​ទៀត​ថា ចំពោះ​ស្ត្រី​ដែល​មិន​មានកូន​ទាល់តែ​សោះ ហើយ​ចង់​មានកូន​នោះ​គ្រូពេទ្យ​នឹង​ជ្រើសរើស​តាម​បែប​បង្ក​កំណើត​តាម​របៀប​បច្ចេកទេស​ទំនើប ហើយ​នៅ​ពេល​ដែល​ភរិយា​ស្វាមី​មក​ជួប​ជាមួយ​គ្រូពេទ្យ គ្រូពេទ្យ​នឹង​ពិនិត្យ​រាល់​បញ្ហា​មួយ​ចំនួន​ដូច​ជា​៖ -​វដ្ត​រដូវ​របស់​ស្ត្រី -​មេជី​វិត​ញី​របស់​ស្ត្រី -​ពិនិត្យ​មើល​ស្បូន ដៃ​ស្បូន តួ​ស្បួ​ន -​រាប់​មេជី​វិត​ឈ្មោល​របស់​បុរស ។ ការ​បង្ក​កំណើត​តាម​បច្ចេកទេស​នេះ​មាន​ដូច​ជា​៖ -​ចំពោះ​ជា​បុរស ៖ មាន​បុរស​មួយ​ចំនួន​មិន​មាន​ផលិត​បញ្ចេញ​នូវ​មេជី​វិត​ឈ្មោល​មក​ក្រៅ​ដើម្បី​បង្ក​កំណើត​បាន​នោះ​ទេ ដូច្នេះ​នៅ​ពេល​ដែល​មក​ជួប​ជាមួយ​គ្រូពេទ្យ គ្រូពេទ្យ​នឹង​ធ្វើការ​វះកាត់​យក​មេជី​វិត​ឈ្មោល​មក​ចិញ្ចឹម​នៅ​ខាងក្រៅ ហើយ​ចាក់​បញ្ចូល​ទៅ​ក្នុង​ស្បូន​របស់​ស្រី្ត​ជា​ប្រពន្ធ ។ ប៉ុន្តែ​បើសិនជា​បុរស​មាន​មេជី​វិត​ហើយ តែ​មេជី​វិត​នោះ​ខ្សោយ គ្រូពេទ្យ​នឹង​ព្យាបាល​ដើម្បី​ឲ្យ​មេជី​វិត​ឈ្មោល​មាន​សុខភាព​ល្អ​ឡើង​វិញ ។ -​ចំពោះ​ស្ត្រី ៖ គ្រូពេទ្យ​នឹង​ពិនិត្យ​មើល​ស្បូន បើសិនជា​ស្បូន​មាន​បញ្ហា​គ្រូពេទ្យ​ធ្វើការ​ព្យាបាល​ភ្លាម ។ ប៉ុន្តែ​បើសិនជា​ស្ត្រី​មិន​មាន​ពង​មេជី​វិត​ញី​ទេ ជម្រើស​ចុង​ក្រោយ​ត្រូវ​យក​មេជី​វិត​ញី​ពី​បងប្អូន យក​មក​ចិញ្ចឹម​ជំនួស​វិញ ។ ជា​ទូទៅ​នៅ​ពេល​ដែល​គ្រូពេទ្យ​ចាក់​បញ្ចូល​មេជី​វិត​ឈ្មោល​និង​ញី​ចូល​ទៅ​ក្នុង​ស្បូន គឺ​គ្រូពេទ្យ​នឹង​ធ្វើការ​ចាប់​បញ្ចូល​ជា​លក្ខណៈ​ភ្លោះ តែ​ក៏​មាន​ស្ត្រី​ខ្លះ​អាច​បង្កើត​បានជា​កូនភ្លោះ ហើយ​ស្ត្រី​ខ្លះ​ទៀត អាច​បង្កើត​បានកូន​តែ​មួយ​ប៉ុណ្ណោះ​ប៉ុន្តែ​ភាគច្រើន​គឺ​ទារក​ដែល​កើត​តាម​វិធីសាស្ត្រ​បច្ចេកទេស​គឺ​ច្រើន​តែ​ជា​ទារក​ភ្លោះ ។ អ្នក​ស្ត្រី​វេជ្ជបណ្ឌិត​បាន​បន្ត​ទៀត​ថា តាម​បទ​ពិសោធ​កន្លង​មក ការ​បង្ក​កំណើត​តាម​បច្ចេកទេស​ទំនើប​នេះ គឺ​មិន​មាន​ផល​ប៉ះពាល់​អ្វី​ទាំងអស់​ចំពោះ​ទារក​ក៏​ដូច​ជា​ម្តាយ ។ ទារក​ដែល​កើត​តាម​បច្ចេកទេស​នេះ គឺ​មាន​កាយ​សម្បទាន​គ្រប់គ្រាន់ និង​មាន​សុខភាព​ល្អ​ដូច​ជា​កុមារ​ដទៃ​ទៀត​ដែរ ។ ចំពោះ​ការ​លូតលាស់​និង​ភាព​ឆ្លាត​វៃ​របស់​ទារក​ដែល​កើតមក​ហើយ​នោះ គឺ​អាស្រ័យ​ទៅ​លើ​គ្រូ​សារ​ទៅ​វិញ​ទេ បើ​គ្រូ​សារ​ចេះ​យកចិត្តទុកដាក់​ថែទាំ​កូន​ឲ្យ​បាន​ល្អ​នោះ សុខភាព​របស់​កុមារ​ល្អ​ហើយ​ភាព​វៃឆ្លាត​ក៏​ទៅ​តាម​នឹង​ដែរ៕
Share:

Thursday, August 27, 2015

ចេញ​ពី​ក្លិប​ត្រូវ​ជន​មិន​ស្គាល់​មុខ​​​កាប់​ក្បាល​ពីក្រោយ​​​របួសធ្ងន់ ​

ប្រភពមកពី​​​ kohsantepheapdaily រាជ​ធានីភ្នំពេញ​ ៖ យុវជន​ម្នាក់​បាន​រង​របួស​ក្បាលហូរ​ឈាម​កក្លាក់​​ដោយសារ​តែជន​មិន​ស្គាល់មុខ​១​ក្រុម​មាន​គ្នា​៥នាក់​ជិះ​ម៉ូតូ​២​គ្រឿងប្រដាប់​ដោយ​ដាវ​សាំ​មូ​រ៉ៃ ដេញ​តាម​កាប់​ក្បាល​ពីក្រោយ ​ខ​ណៈ​ពេល​ជន​រង​គ្រោះ​ដើរ​ចេញពី​ក្លឹ​បឌី​ស្កូ​វ៉ា​វ កាលពី​វេលាម៉ោង២ និង៤០​នាទី​រំលង​អ​ធ្រា​ត្រ ឈាន​ចូលថ្ងៃ​ទី២៧ ​សីហា ​​២០១៥ តាម​បណ្តោយ​ផ្លូវជាតិ​លេខ៣ មុខ​ក្លឹ​ប​កំសាន្ត​ឌី​ស្កូវ៉ា​វ ស្ថិត​ក្នុងភូមិ​ព្រៃ​ព្រីងខាងត្បូង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ​​។ តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​មិន​ត្រូវ​បាន​គេ​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ ​។ ​​ ក្រោយ​ពេល​កើតហេតុ ​ជន​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​​​​ហៅ​រថយន្ត​ពេទ្យ​ឯកជន​​ដឹក​ទៅ​សង្គ្រោះ​បន្ទាន់នៅ​ឯ​មន្ទីរពេទ្យ ប៉ុន្តែ​ជន​រង​គ្រោះ​មាន​សង្ឃឹម​តិច​ណាស់ ​ព្រោះ​ឈាម​ហូរច្រើន​ពេក ហើយ​ប៉ូលិស​បាននិងកំពុង​ធ្វើការ​ស្រ​វ​ជ្រាវរក​ចាប់​ក្រុម​ជន​ដៃដល់ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់​៕ ​
Share:

Monday, August 24, 2015

វាយប្រហារ​អត្តឃាត​នៅ​ក្រុង​កា​ប៊ុល​ស្លាប់​12​នាក់ ក្នុង​នោះ​មាន​ជនជាតិ​អា​មេ​រិ​ក​3​នាក់

ប្រភពមកពី kohsantepheapdaily មនុស្ស​យ៉ាងតិច​១២​នាក់ ក្នុង​នោះ​មាន​ជនជាតិ​អា​មេ​រិ​ក​៣​នាក់​ជា​និយោជិត​របស់​អូតង់​បាន​ត្រូវ​ស្លាប់​កាលពី​ថ្ងៃ​ទី​២២ សីហា ក្នុង​ការ​វាយប្រហារ​អត្តឃាត​មួយ​ប្រឆាំង​កងកម្លាំង​បរទេស​នៅ​ក្រុង​កា​ប៊ុល ។ ការ​វាយប្រហារ​នេះ​ជា​ការ​វាយប្រហារ​ថ្មី​នៅ​រដ្ឋធានី​អា​ហ្វ​ហ្គា​នី​ស្ថាន ដែល​តាំងពី​ដើមខែ​នេះ​មក​ជា​កន្លែង​រង​ការ​វាយប្រហារ​យ៉ាង​បង្ហូរឈាម​នានា​របស់​ពួក​តា​លី​បង់ ។ ពួក​តា​លី​បង់​បាន​បដិសេធ​ថា ខ្លួន​ពុំ​ស្ថិត​នៅ​ពីក្រោយ​ការ​វាយប្រហារ​នេះ ដែល​សំដៅលើ​ក្បួន​រថយន្ត​របស់​ក្រុម​បេសកកម្ម​ជួយ​ទ្រទ្រង់​ម៉ឺងម៉ាត់​របស់​អូតង់​ក្នុង​ប្រទេស​ឡើយ ក៏​ប៉ុ​ន្តែ​កងកម្លាំង​បរទេស​របស់​អូតង់ និង​កងកម្លាំង​អា​ហ្វ​ហ្គា​នី​ស្ថាន គឺជា​គោលដៅ​វាយប្រហារ​របស់​ពួក​បះបោរ​អ៊ិ​ស្លា​ម​និយម​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន ។ ក្រោយ​ការ​វាយប្រហារ​ទាំងនេះ​បង្ហាញ​ថា ពួក​តា​លី​បង់​មាន​លទ្ធភាព​វាយប្រហារ​ក្បាលម៉ាស៊ីន​សន្តិសុខ​នៅ​កណ្តាល​រដ្ឋធានី​អា​ហ្វ​ហ្គា​នី​ស្ថាន ។ ការ​ផ្ទុះ​យ៉ាង​ខ្លាំង​ស្តាប់​ឮ​ក្នុង​រង្វង់​ជា​ច្រើន​គីឡូម៉ែត្រ​កើត​មាន​នា​វេលា​ម៉ោង​១៦ ម៉ោង​ក្នុងស្រុក ជា​ពេល​ម៉ោង​ចេញពី​ធ្វើការ​ក្នុង​សង្កាត់ MACROYAN ក្បែរ​មន្ទីរពេទ្យ​មួយ ។ អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​អា​ហ្វ​ហ្គា​នី​ស្ថាន​អះអាង​ថា មនុស្ស​១២​នាក់​ស្លាប់ ហើយ​ជាង​៦០​នាក់​រង​របួស ។ និយោជិត​ស៊ី​វិល​របស់​បេសកកម្ម​ជួយ​ទ្រទ្រង់​ម៉ឺងម៉ាត់​របស់​អូតង់​ជា​ជនជាតិ​អា​មេ​រិ​ក​ម្នាក់​ស្លាប់​នៅ​នឹង​កន្លែង ហើយ​២​នាក់​ទៀត​ស្លាប់​នៅ​មន្ទីរពេទ្យ ។ ទាហាន​អូតង់​ប្រមាណ​ជា​១៣.០០០​នាក់ និង​និយោជិត​ស៊ី​វិល​ជា​ច្រើន​ពាន់​នាក់​ស្ថិត​ក្នុង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​នៅឡើយ ក្នុង​ក្របខ័ណ្ឌ​នៃ​បេសកកម្ម​ជួយ​ទ្រទ្រង់​ម៉ឺងម៉ាត់​ជា​បេសកកម្ម​ជួយ​ជា​អ្នក​ប្រឹក្សា និង​ជួយ​បណ្តុះបណ្តាល​កងកម្លាំង​អា​ហ្វ​ហ្គា​នី​ស្ថាន ដោយ​ពួក​គេ​ជា​គោលដៅ​វាយប្រហារ​របស់​ពួក​ឧទ្ទាម​តា​លី​បង់ ៕
Share:

Sunday, August 23, 2015

ប្រុងឆក់​ខ្សែ​.ក ​​ព្រះ​មិន​ជួយ ត្រូវ​នគរបាល​ខណ្ឌ​​៧​មក​រាចាប់​​ដាក់​​​ខ្នោះ​

ប្រភពមកពី​ kohsantepheapdaily រាជធានី​ភ្នំពេញ ៖ យុវជន​២​នាក់​បាន​រួមគំនិត​គ្នាធ្វើ​សកម្មភាព​ឆក់​ខ្សែ​.​ក​ពី​ជនបរទេសម្នាក់​ កាលពី​​វេលា​ម៉ោង​៥​ល្ងាច​ថ្ងៃ​ទី​២១ សីហា ២០១៥ តែ​មិន​បាន​សម្រេច ហើយ​ត្រូវ​សមត្ថកិច្ច​ខណ្ឌ​៧​មក​រា ​ចាប់​ឃាត់ខ្លួន​បាន​ជាក់ស្តែង​ទាំង​២​នាក់ និង​បាន​កសាង​សំណុំរឿង​ប​ញ្ជួ​ន​ទៅ​សាលាដំបូង​​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​នីតិវិធី ។ ប្រភព​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​២​នាក់ ម្នាក់​ឈ្មោះ​អាង ស៊ីវ​ម៉​ង់ អាយុ​១៧​ឆ្នាំ ស្នាក់​ផ្ទះ​លេខ​១២៥BEO ផ្លូវ លេខ​២៥៥ សង្កាត់​បឹង​សាឡា​ង ខណ្ឌទួលគោក (​ជា​អ្នក​បើក​ម៉ូតូ​) និង​ម្នាក់​ទៀត​ឈ្មោះ​ចាន់ ផល​ពិសិដ្ឋ អាយុ​១៧​ឆ្នាំ ស្នាក់​នៅផ្ទះ​ជួល​ផ្លូវជាតិ​លេខ​២ ក្នុង​សង្កាត់​ចក្រ​អង្រែ​លើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ទាំង​២​នាក់​ទើបតែ​ចេញពី​ពន្ធនាគារ​ផង​ដែរ ។ ប្រភព​បន្ត​ថា មុន​ពេល​កើតហេតុ ជនសង្ស័យ​២​នាក់​បាន​ជិះ​ម៉ូតូ​ធំ X,T បម្រុង​ធ្វើ​សកម្មភាព​ឆក់​កាបូប​ពី​អ្នកដំណើរ​នៅ​ម្តុំ​អតីត​រោង ភាពយន្ត​ឋានសួគ៌ តាម​បណ្តោយ​មហាវិថី​កម្ពុជា​ក្រោម តែ​មិន​បាន​សម្រេច​ទេ ហើយ​ពួក​គេ​ក៏​ជិះ​ម៉ូតូ​គេចខ្លួន ។ លុះ​ជិះ​មក​ដល់​ចំណុច​អតីត​រោង​ភាពយន្ត​គិរី​រម្យ ប្រុង​ឆក់​ខ្សែ​.​ក​ពី​ជនបរទេស​ម្នាក់ តែ​សកម្មភាព​នេះ ត្រូវ​កម្លាំង​ល្បាត​តាម​ពីក្រោយ​ចាប់​បាន​ ភ្លាម​ៗ ។
Share:

នារី​ម្នាក់​សង្ស័យ​មាន​វិបត្តិ​ផ្លូវចិត្ត​ដើរ​ពី​ផ្សារ​ពោធិ៍​ចិន​តុង​មក​លោត​សម្លាប់​ខ្លួន​លើ​ស្ពាន​អាកាស​៧​មក​រា​

ប្រភពមកពី​ kohsantepheapdaily រាជ​ធានីភ្នំពេញ​ ៖ នារី​ម្នាក់​សង្ស័យ​មាន​វិបត្តិ​ផ្លូវចិត្តបាន​ដើរបណ្តើ​រយំ​បណ្តើរ​តាម​មហាវិថី​សហ​ព័​ន្ធរុ​ស្ស៊ីតាំងពី​ផ្សារ​ពោធិ៍​ចិន​តុង​រហូត​មក​ដល់​លើ​ស្ពាន​អាកាស​៧​មក​រា​បំរុង​នឹង​លោត​ចុះ​ធ្វើ​អត្តឃាត តែ​ត្រូវ​បាន​សមត្ថ​កិច្ច​ និង​ប្រជាពលរដ្ឋ​ជួយ​ទាន់​។ ហេតុការណ៍​​នេះ​បាន​បង្ក​ឱ្យ​មានការ​ភ្ញាក់​ផ្អើល​ ​កាលពី​វេលា​ម៉ោង​១២​ និង​០៥​នាទី​រំលង​អធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៤ ​សីហា​ ​​២០១៥ ត្រង់​ចំណុច​លើ​ស្ពាន​អាកាស​៧​មក​រា ស្ថិត​ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​។ នៅ​កន្លែង​ហេតុ​នារី​គិត​ខ្លី​ខាងលើ​សមត្ថកិច្ច​មិន​បាន​ស្គាល់​អត្តសញ្ញាណ​ទេ​។ ​ ​សមត្ថកិច្ច​បាន​ឃាត់​នារី​នោះ​មក​ក្រោម​កន្លែង​ប្រចាំការ​ដើម្បី​ធ្វើការ​សួរនាំ ហើយ​នាង​បាន​ប្រាប់​ថា ​នាង​មាន​បញ្ហា​គ្រួសារ​ និង​រឿង​ផ្ទាល់ខ្លួន​ដោះស្រាយ​មិន​ចេញ​​ធ្វើ​ឱ្យដើរ​រហូត​មិនដឹង​ខ្លួន​រហូត​មក​ដល់​ស្ពាន​អាកាស​នេះ​ក៏​ចង់​គិត​ខ្លី​បំរុង​នឹង​ហក់​ចុះ​ពីលើ​ស្ពាន​ តែ​នាង​មិន​អាច​ ព្រោះ​សមត្ថកិច្ច​ និង​ប្រជាពលរដ្ឋ​ឃាត់​នាង​ជាប់​ទើប​នាង​សម្រេចចិត្ត​ចុះ​មក​វិញ​​តែ​ម្ដង​៕
Share:

Tuesday, August 18, 2015

ស្វែងយល់​ពី​ជំងឺ​គ្រុន​ពោះវៀន

ប្រភពមកពី​​ kohsantepheapdaily ជំងឺ​គ្រុនពោះវៀន​ជា​ទូទៅ​រោគ​សញ្ញា​មាន​ដូច​ជា ៖ -​គ្រុនផ្តាសាយ -​ឈឺក្បាល និង​ឈឺបំពង់ក ហើយ​ភាគច្រើន​មាន​ក្អក​ស្ងួត -​គ្រុនក្តៅ​ឡើង​ខ្ពស់​ហើយ​ចុះ​វិញ ប៉ុន្តែ​ចេះ​តែ​កើនឡើង​មួយ​ថ្ងៃ​បន្តិច​ៗ រហូត​ដល់​៤០​អង្សា ឬ​លើស​ពី​នេះ -​អាច​មាន​ក្អួត រាក ឬ​ទល់លាមក -​មាន​ស្នាម​អុច​ៗ ពណ៌​ផ្កាឈូក​នៅ​លើ​ដងខ្លួន -​រវើរវាយ​ញ័រ​ខ្សោយ​ចុះ​ទម្ងន់ និង​ខ្សោះ​ជាតិ​ទឹកជា​ដើម ដូច្នេះ បើ​មាន​អាកា​រៈទាំង​នេះ គួរតែ​ប្រញាប់​ទៅ​ជួប​ជាមួយ​គ្រូពេទ្យ ដើម្បី​ពិនិត្យ និង​ព្យាបាល ។
Share:

ជំងឺ​ស្រឡទែន​អាច​បណ្តាល​ឱ្យ​កើត​ជំងឺរលាកស្រោមខួរ​​ចំពោះ​មនុស្ស​​ពេញ​វ័យ

ប្រភពមកពី​​ kohsantepheapdaily យោង​តាម​របាយការណ៍​របស់​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​បានឱ្យ​ដឹង​ថា ជំងឺ​ស្រឡទែន គឺ​បណ្តាល​មក​ពី​មេរោគ​វីរុស ដែល​ប៉ះពាល់​ទៅ​ដល់​ក្រពេញទឹកមាត់ ។ វីរុស​នេះ បើ​កើត​មាន​ចំពោះ​កុមារ​មិនសូវ​ជា​មាន​បញ្ហា​ធ្ងន់ធ្ងរ​នោះ​ទេ ប៉ុន្តែ​ចំពោះ​មនុស្ស​ពេញវ័យ អាច​នាំ​ឱ្យ​មាន​ផលវិបាក​ដូច​ជា អាច​បណ្តាល​ជំងឺរលាកស្រោមខួរ និង​អាច​បណ្តាល​ឱ្យ​មាន​ជំងឺ​រលាក​ពងស្វាស​ម្ខាង ឬ​ទាំង​សងខាង ។ ជំងឺ​ស្រឡទែន អាច​បង្ការ​បាន​ដោយ​ការ​ចាក់​ថ្នាំ​បង្ការ មាន​តែ​ការ​ព្យាបាល​គាំទ្រ​វេជ្ជសាស្ត្រ​ប៉ុណ្ណោះ ។
Share:

ពុល​អាហារ​ធ្វើ​ពី​សាច់​មាន់​មាន​អាការ​ដូច​ម្ដេច?

ប្រភពមកពី​​​ kohsantepheapdaily បាក់តេរី​ដែល​ស្ថិត​នៅ​ក្នុង​អាហារ​ឆៅ ឬ​ចម្អិន​មិន​បាន​ឆ្អិន​ល្អ ឬ​ក៏​របប​អាហារ​ទាំងឡាយ​ណា​ដែល​រក្សា​ទុក​មិន​បាន​ត្រឹមត្រូវ​អាច​បណ្តាល​ឱ្យ​ក្លាយទៅជា​អាហារ​ពុល​បាន ។ ដោយឡែក​សាច់​មាន់​ក៏​អាច​មាន​ផ្ទុក​ពពួក​បាក់តេរី​បង្ក​ជា​ជំងឺ​មួយ​ចំនួន​ដែល​នាំ​ឱ្យ​កើត​មាន​គ្រោះ​ថា្ន​ក់​ក្នុង​ការ​ទទួលទាន​បសុសត្វ​នេះ ប្រសិនជា​ចំអិន​មិន​បាន​ឆ្អិន​ល្អ ។ ចំណែក​ផល​ប៉ះពាល់​អាច​កើត​មាន​ចន្លោះ​ពី​៤​ទៅ​៣៦​ម៉ោង ។ ជាមួយ​គ្នា​នោះ​ដែរ ឥ​ទ្ធ​ពល​នៃ​ការ​ពុល​អាហារ​ដែល​មក​ពី​ការ​ញ៉ាំ​សាច់​មាន់ គឺ​អាស្រ័យ​ទៅ​លើ​ប្រភេទ​នៃ​បាក់តេរី​ដែល​បាន​ចម្លងរោគ​ទៅ​ក្នុង​សាច់​មាន់ ខាងក្រោម​នេះ​គឺជា​រោគ​សញ្ញា​នៃ​ការ​ពុល ៖ ក​-​ក្តៅខ្លួន ៖ វា​ពុំ​មែន​ជា​រឿង​ចម្លែក​ទេ​សម្រាប់​អ្នក​រង​គ្រោះ​ពី​ការ​ពុល​អាហារ​ទៅ​ជា​ក្តៅខ្លួន ហើយ​ការ​ក្តៅខ្លួន​នេះ នៅ​ពេល​ក្តៅ​ដល់​កម្រិត​អ្នកជំងឺ​ទៅ​ជា​មាន​អាការ​រងា​ញ័រញាក់​ទៅ​វិញ ដូច្នេះ​គួរតែ​នាំ​គេ​ទៅ​រក​គ្រូពេទ្យ​ជា​បន្ទាន់ ។ ខ​-​អាការ​ឈឺពោះ ៖ ភាព​ខុស​គ្នា​នៃ​អាការ​ឈឺពោះ​ដែល​កើត​ចេញពី​ការ​ទទួលទាន​សាច់​មាន់​។ បាក់តេរី Salmonella និង Campylobacter ដែល​ជា​និច្ចកាល​តែង​សង្កេត​ឃើញ​មាននៅ​ក្នុង​ពោះវៀន​សត្វ​ស្លាប​ជា​ច្រើន​នោះ​អាច​នឹង​បណ្តាល​ឱ្យ​កើត​មាន​ជំងឺ​រាករូស​និង​ការ​ក្អួតចង្អោរ​ជាដើម​។ ជាមួយនឹង​អាការ​រាករូស​និង​ក្អួតចង្អោរ​នោះ​ក៏​នៅ​មានការ​ឈឺ​ចុក រមូរ​ពោះវៀន ឬ​ក្រពះ និង​ដំណើរ​ឆ្អើម​ចង់​ក្អួត​គឺជា​សញ្ញា​ទូទៅ​ដទៃ​ទៀត​នៃ​ការ​ពុល​អាហារ​។ គ​-​អាការ​ផ្សេង​ៗ ៖ ការ​ពុល​អាហារ​ដែល​រាប់​បញ្ចូល​តាម​រយៈ​ការ​បរិភោគ​សាច់​មាន់​តែងតែ​ធ្វើ​ឱ្យ​មនុស្ស​មាន​អាការ​ហេវ​អស់កម្លាំង​ដោយសារ​ខ្សោះ​ជាតិ​ទឹក និង​ការ​បាត់បង់​សេចក្តី​ស្រេកឃ្លាន ឬ​ចំណង់​ក្នុង​ការ​ពិសា​អាហារ​ក៏​ជា​សញ្ញា​ទូទៅ​មួយ​ដែរ ។ សម្គាល់ ៖ អ្នក​ពុល​អាហារ​គួរតែ​ទៅ​ជួប​គ្រូពេទ្យ​ប្រឹក្សា​យោបល់ ឬ​ព្យាបាល​ជា​បន្ទាន់​ទើប​ជា​ការ​ប្រសើរ និង​ផុត​គ្រោះភ័យ ៕
Share:

Tuesday, July 7, 2015

Canon EOS 5DS និង 5DS R បង្ហាញខ្លួនជាផ្លូវការហើយ ជាមួយកាមេរ៉ាទំហំ 50.6 មេហ្គាភិចសែល

ប្រភពមកពី​​ cambo-report.com កាមេរ៉ាទំហំ 50.6 មេហ្គាភិចសែលរបស់កាមេរ៉ាទាំងពីរនេះជាប្រភេទ Full Frame ភ្ជាប់មកជាមួយកែវ Lense ពិសេសអាចចាប់ចំនុចផ្តោតរូបភាពកាត់គ្នា (AF) ដល់ទៅ 61 ចំនុចឯណោះ ធំជាងស៊ិនស័ររបស់កាមេរ៉ាទូទៅ ដែលវាជួយបង្កើនការចាប់ចំណុចរូបភាពបានត្រឹមត្រូវល្អ ជាពិសេសក្នុងការថតយកវត្ថុដែលមានចលនា។ ម៉ាស៊ីនថតនេះ ក៏បានបញ្ចូលនូវពណ៌ RGB+IR 252 Zones Meter 150,000 Pixel ភ្លើងពណ៌សម្រាប់ប្រើនៅពេលថតវីដេអូ Time-lapse និង Long Exposure image ជាដើម។ រន្ធ Viewfinder របស់វាអាចមើលទិដ្ឋភាពដូចរូបដែលនឹងថតបានពេញ 100 ភាគរយ ហើយក៏មានភ្ជាប់មកជាមួយអេក្រង់ 3.2 អ៊ីញមានគ្រាប់ភិចសែល 1040k និងអេក្រង់ពណ៌ ស ខ្មៅ ស្ថិតនៅខាងលើ ដើម្បីមានភាពងាយស្រួលក្នុងការពិនិត្យមើលពត៌មានលំអិតទាក់ទងនឹង មុខងារថតរូបដូចជា White Balance, កម្រិត ISO និងកម្រិត Focus ជាដើម។
Share:

Sunday, June 14, 2015

អត្ថន័យក្នុរឿង ក្មេងស្ទាវអ្នកលេងខោខ្លី Dangerouse Boys

រឿងថៃ Dangerous Boy បានផ្តល់ការអប់រំដល់ ដល់ក្មេងស្ទាវដែលចូលចិត្តវាយតប់គ្នា និងឈ្លោះប្រកែកគ្នានូវក្នុងសាលារៀន​ នូវក្នុងហាងផ្សេងៗ​ ហើយក្មេងស្ទាវទាំងពីក្រុមដែលវាយតប់គ្នា​គឺ​​ ៖
មានក្រុមក្មេងស្ទាវពីរក្រុមដែលមកពីសាលាខុសគ្នា ហើយក្រុមក្មេងស្ទាវទាំងពីរនេះតែងតែប៉ះទង្គិចគ្នាជាញឹកញាប់​​ ៕ សង្ខេបរឿង ក្មេងស្ទាវអ្នកលេងខោខ្លី (Dangerouse Boy)ជម្លោះនេះកើតឡើងរវាងក្រុមជើងកាងខោខ្លីទាំងពីរមកពីសាលាពីរផ្សេងគ្នា។ ក្រុមជើងកាងមួយត្រូវបានដឹកនាំដោយ Peng និងមិត្តភក្តិជាមនុស្សដ៏ល្អពីមុនមក​​​ ។
ចំនែកមួយក្រុមទៀតដឹកនាំដោយ​ Ting ដែលគេរៀននូវសាលាផ្សេងទៀត​ ដែលពួកគេស្លៀកពាក់​មាន​ អាវសដៃខ្លី និង​ខោខ្មៅជើងខ្លី​ ៕ ម្យ៉ាងវិញទៀតក្រុមមួយទៀតដឹកនាំដោយ​​ Ting និងមិត្តភក្តិរបស់គេ​ ដែលក្រុមនេះគឺជាមនុស្ស​ដែលចូលចិត្តរករឿងគេ និង​ ធ្វើបាបគេ​ យកលុយគេ ដើម្បីការសប្បាយរបស់ខ្លួន​ ៕
ក្រុមទាំងនេះមានការប៉ះទង្កិច និងបញ្ហាជាមួយគ្នាមូយចំនូនដូចជា ៖ ១. គ្រួសារ​​​ ៖ ដោយសារតែ៌ឪពុក ម្តាយមិនបានយកចិត្តទុកដាក់ មិនបានផ្ដល់ការស្រលាញ់ ភាពកក់ក្ដៅ​ ចំពោះកួនធ្វើអោយកូនបាត់បង់នូវជំនឿចិត្ត​ គ្មានការគិតពិចារណា ក្លាយជាក្មេងទំនើង៕ ២. ស្នេហា៖​​​ ដោយសារតែមនុស្សដែលខ្លួនស្រលាញ់ ទោះជាខ្លួនមានបញ្ហាអ្វី ធ្វើអ្វីក៏មិនបានគិតដែរ ព្រោះចង់ការពារ និងថែរក្សាមនុស្សដែលខ្លួនស្រលាញ់ មិនបានគិតថាអាចនិងធ្វើអោយអ្នកដ៏ទៃមានគ្រោះថ្នាក់ឡើយ ៕
៣.សាលា ៖ ដោយសារតែសាលាមិនបានផ្ដល់ការអបរំ គ្មានវិន័យល្អ លោកគ្រូ អ្នកគ្រូ​ មិនមានការអប់រំខ្ពស់​ និងគ្មានទំនួលខុសត្រូវ​ ។
នូវទីបញ្ចប់ពួកគេដឹងកំហុសដោយសារតែឪពុកម្ដាយរបស់ពួកគេបានណែនាំដល់ពួកគេវិញ ហើយនូវទីបញ្ចប់ពួកគេបានសំរេចចិត្តកែខ្លួន និងបោះបង់នូវគំនិតមិនល្អចោល ហើយក៏បានសំរេចនូវគោលដៅរបស់ពួកគេ​ ៕ តាមរយៈរឿងនេះបានផ្ដល់ការអប់រំដូចជា៖ • មានឆន្ទៈមុះមុតក្នុងការតស៊ូកម្ចាត់សត្រូវ • មានស្នេហាស្មោះមួយនឹងមួយ • ចេះជួយទុកធុរៈគ្នាទៅវិញទៅមកនូវពេលជួបទុកលំបាក់ ប្រភេទ: សកម្មភាព(Action), សម្តែង(Drama)អ្នកដឹកនាំរឿង (Director) : លោក Poj Paseth តារាសម្តែងមាន: Nick (Kunatip Pinpradub), James (Puvadol Vechwongsar), Oil (Rittichai Tasalika), Ice (Metakorn Supapuntaree), Mark (Witawas Taokunlue), Bew (Kittipat Samarntrakulchai), Brian (Brian Garton), Net (Sirapob Manithikul), Tape (Worachai Sirikongsuwan), Tong (Suravich reongyos), Tost (Arasaman Jitasiri), Winner (Chawin Aemchaimongkol), Guy (Korakrit Laotrakul), Rung (Chanunya Pongnak), Bat (Nongbew Kaokong), Matoom (Tachin ploypetch), May (Patarawarin Timkul), Pu – Blackhead (Arnon Saisangjan), Pa’Mouth (Suda Chuenban)
Share:

Sunday, May 10, 2015

Bayern Munich បន្ត​ចាញ់​បួន​ប្រកួត​ជាប់​គ្នា ក្រោយ​ចាញ់ Augsburg នៅ Bundesliga

ប្រភពមកពី bayontv 12 ​បាល់ទាត់៖ ​ក្រុម​ជើងឯក​ទៅហើយ​នៅ Bundesliga, Bayern Munich បាន​បន្ត​ចាញ់​បួន​ប្រកួត​ជាប់​គ្នា​ក្រោម​ការដឹកនាំ​របស់ លោក Pep Guardiola ក្រោយ​ចាញ់​ក្រុម​ភ្ញៀវ Ausgburg 1-0 ចុង​សប្តាហ៍​កន្លងទៅ​។ Bayern Munich ដែល​ចាញ់ Barcelona 3-0 នៅ Champions League បាន​សល់​គ្នា​ដប់​នាក់​នៅ​នាទី​ទី 12 នៅពេល​អ្នក​ចា​ទី Pepe Reina ត្រូវបាន​បណ្តេញចេញ​បន្ទាប់ពី​កំហុស​លើ​ខ្សែប្រយុទ្ធ Augsburg, Raul Bobadilla​។ Manuel Neuer ដែល​ទុកអោយសំរាក​នោះក៏​ផ្លាស់​ចូល​ជំនួស Phillip Lahm និង​ចាំទី​ជំនួស Reina​។ តែ​បាល់​ពិន័យ 11 ម៉ែត្រ​នោះ​ខ្សែការពារ​ហូ​ឡង់ Paul Verhaegh ស៊ុត​បុករ​បាទី​។ ទោះជា​យ៉ាង​ក៏ដោយក្រុម​ភ្ញៀវ Augsburg នៅតែ​រកបាន​គ្រាប់​ជ័យជំនះ​ក្នុងការ​ប្រកួតនៅ​នាទី​ទី 71 ដោយ Raul Bobadilla​។ លទ្ធផល​នេះ​មានន័យថា Bayern Munich ត្រូវធ្វើ​ដំណើរ​ទៅ​ជួប Barcelona ជើង​ទី​ពីរ UEFA Champions League ដោយ​ចាញ់​បួន​ប្រកួត​ជាប់​គ្នា​។ ​ចំណែក​ការប្រកួត​បន្តទៀត​នេះ Borussia Moenchengladbach បាន​យកឈ្នះ​គូប្រជែង Leverkusen 3-0 បន្ត​ឱកាស​ឈរ​តំណែង​លេខ​បី​មាន​កៅអី​នៅ Champions League រដូវ​កាល​ក្រោយ​មិនបាន​ជំ​រុះ​។ បី​គ្រាប់​របស់ Moencheng រកបាន​ដោយ Max Kruse នាទី 50, Patrick Hermann នាទី​ទី 81 និង​គ្រាប់​ទី​បី​ដោយ Ibrahima Traore នាទី​ទី 88 ដែល​ធ្វើអោយ Moengchengladbach បាន​បី​ពិន្ទុ​ពី​ការប្រកួត​ឈរ​លេខ​បី​មាន 63 ពិន្ទុ តាម​ពីក្រោយ Wolfsburg ពីរ​ពិន្ទុ និង​ដាច់​លេខ​បួន Leverkusen 5 ពិន្ទុ​៕
Share:

មាន​អត្ត​ព​លិ​ក 11,000 នាក់​បាន​ចូលរួម​ក្នុង​ការ​រត់​ប្រណាំង​នៅ​អាល្លឺម៉ង់​

ប្រភពមកពី bayontv ​រត់​ប្រណាំង​៖ ​មាន​អត្ត​ព​លិ​ក​ប្រមាណ​ជា 11,000 នាក់​បាន​ចួ​ល​រួម​រត់​នៅ​ក្នុង​ព្រឹ​ត្ត​ការ​ណ៏ Strongman Run នៅឯ​ទៅ​លាន Nuerburgring កាលពី​ថ្ងៃ​សៅ​វិ៍​ដែលមាន​ប្រវែង​ផ្លូវ​សរុប ២៣ គីឡូម៉ែត្រ។​ ​​អ្នក​រត់​ទាំងអស់​ត្រូវ​រត់​ជុំវិញ​ទីលាន Obstacle ដែល​កម្មវិធី​នេះ​គឺ​ដំបូង​ឡើយ​ក្នុង​ឆ្នាំ 2007 មាន​អ្នកចូលរួម​ត្រឹមតែ 1600 នាក់​ប៉ុណ្ណោះ​ដែល​រត់​ជុំវិញ​ជំរុំ​ទាហាន​កាល​គ្រានោះ។​ ​​ជា​លទ្ធផល​សម្រាប់​ការ​រ​ត់​ប្រណាំង ២៣ គីឡូម៉ែត្រ​នេះ​ផ្នែក​បុរស​លេខ ១ បាន​ទៅ​អត្ត​ព​លិ​ក​ម្ចាស់ផ្ទះ​អាល្លឺម៉ង់ Robin Dechant ប្រើ​ថេរៈវេលា ១ ម៉ោង ៣៦ នាទី​នឹង ៥៧ វិនាទី លេខ ២ បាន​ទៅ​អត្ត​ព​លិ​ក Tom Schlegel របស់​ម្ចាស់ផ្ទះ​ដែរ​ប្រើពេល ១ ម៉ោង ៣៩ នាទី​នឹង ០៦ វិនាទី ខណៈ​លេខ ៣ បាន​ទៅ​អត្ត​ព​លិ​ក Charles Franzke ក៏​ជា​កីឡាករម្ចាស់ផ្ទះ។ ​​ដោយឡែក​ឯ​លទ្ធផល​នៃ​ការប្រកួត​ផ្នែក​នារី​វិញ​លេខ ១ បាន​ទៅ​កីឡាការិនី Susanne Kraus របស់​ម្ចាស់ផ្ទះ​ប្រើពេល​សរុប ១ ម៉ោង ៤៥ នឹង ៥៤ នាទី លេខ ២ កីឡាការិនី​ស្វី​ស Carole Koster នឹង​លេខ ៣ កីឡាការិនី Sara Nina Beheiri របស់​ម្ចាស់ផ្ទះ​អាល្លឺម៉ង់​ផងដែរ៕
Share:

បាល់ទាត់​អេ​ស្ប៉ា​ញ​ព្រី​មេ​រ៉ា​លី​ហ្គា​ជុំ​ទី​36​សម្រាប់​ចុង​ស​ប្តា​ហ៍​នេះ​មាន​8​ប្រកួត ៖ Barcelona និង Real M ត្រូវការ​ឈ្នះ

ប្រភពមកពី kohsantepheapdaily ការ​ប្រកួត​បាល់ទាត់​អេ​ស្ប៉ា​ញ​ព្រី​មេ​រ៉ា​លី​ហ្គា ជុំ​ទី 36 នៅ​រាត្រី​ថ្ងៃ​សៅរ៍​-​អាទិត្យ​នេះ មាន 8 ប្រកួត ។ Barcelona និង Real M ត្រូវការ​ឈ្នះ ដើម្បី​គ្រប់គ្រង​តំណែង​លេខ 1 ក្នុង​តារាង ខណៈ Bilbao, Villarreal រំពឹង​ឈ្នះ​ក្នុង​ទឹកដី ។ ថ្ងៃ​សៅរ៍ Granada (19) V Cordoba (20) Granada 17 ប្រកួត​ក្នុងផ្ទះ​គឺ 3-9-5 ស៊ុត​បាល់​បាន 11 គ្រាប់ និង​របូត​វិញ 17 គ្រាប់ ។ 3 ប្រកួត​ចុង​ក្រោយ​គឺ ៖ 04-15 Valencia 4-0 Granada 05-15 Granada 1-2 Espanyol 05-15 Gefafe 1-2 Granada Cordoba 17 ប្រកួត​ក្រៅ​ផ្ទះ​គឺ 2-5-10 ស៊ុត​បាល់​បាន 10 គ្រាប់ និង​របូត​វិញ 30 គ្រាប់ ។ 3 ប្រកួត​ចុង​ក្រោយ​គឺ ៖ 04-15 Cordoba 0-1 Bilbao 04-15 Levante 1-0 Cordoba 05-15 Cordoba 0-8 Barcelona ប្រវត្តិ​ជួប​គ្នា 5 ប្រកួត​គឺ​៖ 12-14 Granada 1-0 Cordoba 04-11 Cordoba 1-1 Granada 11-10 Granada 1-1 Cordoba 03-07 Cordoba 2-0 Granada 10-06 Granada 2-1 Cordoba ទស្សនៈ WDW: ស្មើ 1-1 ទស្សនៈ PD: ស្មើ 0-0 Barcelona (1) V Sociedad (11) Barcelona 17 ប្រកួត​ក្នុងផ្ទះ​គឺ 15-0-2 ស៊ុត​បាល់​បាន 60 គ្រាប់ និង​របូត​វិញ 9 គ្រាប់ ។ 3 ប្រកួត​ចុង​ក្រោយ​គឺ ៖ 04-15 Barcelona 6-0 Getafe 05-15 Cordoba 0-8 Barcelona 05-15 Barcelona 3-0 Bayern Sociedad 17 ប្រកួត​ក្រៅ​ផ្ទះ​គឺ 1-8-8 ស៊ុត​បាល់​បាន 11 គ្រាប់ និង​របូត​វិញ 26 គ្រាប់ ។ 3 ប្រកួត​ចុង​ក្រោយ​គឺ ៖ 04-15 Sociedad 0-0 Villarreal 04-15 Bilbao 1-1 Sociedad 05-15 Sociedad 3-0 Levante ប្រវត្តិ​ជួប​គ្នា 10 ប្រកួត Barcelona ឈ្នះ 4 Sociedad ឈ្នះ 4 ស្មើ 2 ។ ជួប​គ្នា 4 ប្រកួត​ចុង​ក្រោយ​គឺ​៖ 01-15 Sociedad 1-0 Barcelona 02-14 Sociedad 3-1 Barcelona 02-14 Sociedad 1-1 Barcelona 02-14 Barcelona 2-0 Sociedad ទស្សនៈ WDW: Barcelona ឈ្នះ 2-0 ទស្សនៈ PD: Barcelona ឈ្នះ 3-0 Real M (2) V Valencia (4) Real M 17 ប្រកួត​ក្នុងផ្ទះ​គឺ 15-1-1 ស៊ុត​បាល់​បាន 56 គ្រាប់ និង​របូត​វិញ 10 គ្រាប់ ។ 3 ប្រកួត​ចុង​ក្រោយ​គឺ ៖ 04-15 Real M 3-0 Almeria 05-15 Sevilla 2-3 Real M 05-15 Juventus 2-1 Real M Valencia 17 ប្រកួត​ក្រៅ​ផ្ទះ​គឺ 6-7-4 ស៊ុត​បាល់​បាន 23 គ្រាប់ និង​របូត​វិញ 18 គ្រាប់ ។ 3 ប្រកួត​ចុង​ក្រោយ​គឺ ៖ 04-15 Valencia 4-0 Granada 05-15 Vallecano 1-1 Valencia 05-15 Valencia 3-1 Eibar ប្រវត្តិ​ជួប​គ្នា 10 ប្រកួត Real M ឈ្នះ 5 Valencia ឈ្នះ 1 ស្មើ 4 ។ ជួប​គ្នា 4 ប្រកួត​ចុង​ក្រោយ​គឺ​៖ 01-15 Valencia 2-1 Real M 05-14 Real M 2-2 Valencia 12-13 Valencia 2-3 Real M 01-13 Valencia 1-1 Real M ទស្សនៈ WDW: Real M ឈ្នះ 2-0 ទស្សនៈ PD: Real M ឈ្នះ 3-1 Bilbao (7) V Deportivo (18) Bilbao 17 ប្រកួត​ក្នុងផ្ទះ​គឺ 7-5-5 ស៊ុត​បាល់​បាន 23 គ្រាប់ និង​របូត​វិញ 19 គ្រាប់ ។ 3 ប្រកួត​ចុង​ក្រោយ​គឺ ៖ 04-15 Cordoba 0-1 Bilbao 04-15 Bilbao 1-1 Sociedad 05-15 Atletico 0-0 Bilbao Deportivo 17 ប្រកួត​ក្រៅ​ផ្ទះ​គឺ 2-6-9 ស៊ុត​បាល់​បាន 10 គ្រាប់ និង​របូត​វិញ 27 គ្រាប់ ។ 3 ប្រកួត​ចុង​ក្រោយ​គឺ ៖ 04-15 Malaga 1-1 Deportivo 04-15 Elche 4-0 Deportivo 05-15 Deportivo 1-1 Villarreal ប្រវត្តិ​ជួប​គ្នា 10 ប្រកួត Bilbao ឈ្នះ 1 Deportivo ឈ្នះ 7 ស្មើ 2 ។ ជួប​គ្នា 4 ប្រកួត​ចុង​ក្រោយ​គឺ​៖ 01-15 Deportivo 1-0 Bilbao 04-13 Deportivo 1-1 Bilbao 11-12 Bilbao 1-1 Deportivo 05-11 Deportivo 2-1 Bilbao ទស្សនៈ WDW: Bilbao ឈ្នះ 1-0 ទស្សនៈ PD: Bilbao ឈ្នះ 2-0 ថ្ងៃអាទិត្យ Levante (15) V Atletico (3) Levante 17 ប្រកួត​ក្នុងផ្ទះ​គឺ 6-4-7 ស៊ុត​បាល់​បាន 18 គ្រាប់ និង​របូត​វិញ 28 គ្រាប់ ។ 3 ប្រកួត​ចុង​ក្រោយ​គឺ ៖ 04-15 Getafe 0-1 Levante 04-15 Levante 1-0 Cordoba 05-15 Sociedad 3-0 Levante Atletico 17 ប្រកួត​ក្រៅ​ផ្ទះ​គឺ 9-4-4 ស៊ុត​បាល់​បាន 23 គ្រាប់ និង​របូត​វិញ 16 គ្រាប់ ។ 3 ប្រកួត​ចុង​ក្រោយ​គឺ ៖ 04-15 Atletico 3-0 Elche 04-15 Villarreal 0-1 Atletico 05-15 Atletico 0-0 Bilbao ប្រវត្តិ​ជួប​គ្នា 10 ប្រកួត Levante ឈ្នះ 3 Atletico ឈ្នះ 6 ស្មើ 1 ។ ជួប​គ្នា 4 ប្រកួត​ចុង​ក្រោយ​គឺ​៖ 01-15 Atletico 3-1 Levante 05-14 Levante 2-0 Atletico 12-13 Atletico 3-2 Levante 01-13 Atletico 2-0 Levante ទស្សនៈ WDW: Atletico ឈ្នះ 1-0 ទស្សនៈ PD: Atletico ឈ្នះ 1-0 Villarreal (6) V Elche (13) Villarreal 17 ប្រកួត​ក្នុងផ្ទះ​គឺ 10-1-6 ស៊ុត​បាល់​បាន 26 គ្រាប់ និង​របូត​វិញ 16 គ្រាប់ ។ 3 ប្រកួត​ចុង​ក្រោយ​គឺ ៖ 04-15 Sociedad 0-0 Villarreal 04-15 Villarreal 0-1 Atletico 05-15 Deportivo 1-1 Villarreal Elche 17 ប្រកួត​ក្រៅ​ផ្ទះ​គឺ 5-4-8 ស៊ុត បាល់​បាន 16 គ្រាប់ និង​របូត​វិញ 30 គ្រាប់ ។ 3 ប្រកួត​ចុង​ក្រោយ​គឺ ៖ 04-15 Atletico 3-0 Elche 04-15 Elche 4-0 Deportivo 05-15 Malaga 1-2 Elche ប្រវត្តិ​ជួប​គ្នា 10 ប្រកួត Villarreal ឈ្នះ 4 Elche ឈ្នះ 2 ស្មើ 4 ។ ជួប​គ្នា 4 ប្រកួត​ចុង​ក្រោយ​គឺ​៖ 01-15 Elche 2-2 Villarreal 07-14 Elche 1-1 Villarreal 03-14 Villarreal 1-1 Elche 12-13 Elche 0-1 Villarreal ទស្សនៈ WDW: ស្មើ 2-2 ទស្សនៈ PD: Villarreal ឈ្នះ 1-0 Almeria (16) V Malaga (8) Almeria 17 ប្រកួត​ក្នុងផ្ទះ​គឺ 3-7-7 ស៊ុត​បាល់​បាន 17 គ្រាប់ និង​របូត​វិញ 23 គ្រាប់ ។ 3 ប្រកួត​ចុង​ក្រោយ​គឺ ៖ 04-15 Almeria 2-0 Eibar 04-15 Real M 3-0 Almeria 05-15 Almeria 2-2 Celta Malaga 17 ប្រកួត​ក្រៅ​ផ្ទះ​គឺ 5-2-10 ស៊ុត​បាល់​បាន 13 គ្រាប់ និង​របូត​វិញ 25 គ្រាប់ ។ 3 ប្រកួត​ចុង​ក្រោយ​គឺ ៖ 04-15 Malaga 1-1 Deportivo 04-15 Celta 1-0 Malaga 05-15 Malaga 1-2 Elche ប្រវត្តិ​ជួប​គ្នា 10 ប្រកួត Almeria ឈ្នះ 4 Malaga ឈ្នះ 3 ស្មើ 3 ។ ជួប​គ្នា 4 ប្រកួត​ចុង​ក្រោយ​គឺ​៖ 01-15 Malaga 1-2 Almeria 02-14 Almeria 0-0 Malaga 09-13 Malaga 2-0 Almeria 03-11 Malaga 3-1 Almeria ទស្សនៈ WDW: ស្មើ 1-1 ទស្សនៈ PD: Almeria ឈ្នះ 1-0 Celta (9) V Sevilla (5) Celta 17 ប្រកួត​ក្នុងផ្ទះ​គឺ 7-4-6 ស៊ុត​បាល់​បាន 26 គ្រាប់ និង​របូត​វិញ 19 គ្រាប់ ។ 3 ប្រកួត​ចុង​ក្រោយ​គឺ ៖ 04-15 Celta 2-4 Real M 04-15 Celta 1-0 Malaga 05-15 Almeria 2-2 Celta Sevilla 17 ប្រកួត​ក្រៅ​ផ្ទះ​គឺ 9-1-7 ស៊ុត​បាល់​បាន 29 គ្រាប់ និង​របូត​វិញ 29 គ្រាប់​ដែរ ។ 3 ប្រកួត​ចុង​ក្រោយ​គឺ ៖ 04-15 Eibar 1-3 Sevilla 05-15 Sevilla 2-3 Real M 05-15 Sevilla 3-0 Fiorentina ប្រវត្តិ​ជួប​គ្នា 10 ប្រកួត Celta ឈ្នះ 5 Sevilla ឈ្នះ 4 ស្មើ 1 ។ ជួប​គ្នា 4 ប្រកួត​ចុង​ក្រោយ​គឺ​៖ 01-15 Sevilla 1-0 Celta 03-14 Celta 1-0 Sevilla 11-13 Sevilla 0-1 Celta 03-13 Sevilla 4-1 Celta ទស្សនៈ WDW: Sevilla ឈ្នះ 1-0 ទស្សនៈ PD: ស្មើ 2-2
Share:

គ្រោះថ្នាក់​ចរាចរណ៍​បណ្ដាល​ឱ្យ​មនុស្ស​យើង​ខ្ទាំ​គ្រាំគ្រា​ទ្រូង និង​សួត

ប្រភពមកពី kohsantepheapdaily រាជធានី​ភ្នំពេញ ៖ អ្វី​ទៅ​ដែល​ហៅ​ថា «​គ្រាំគ្រា​ទ្រូង និង​សួត​» នេះ​ត្រូវ​បាន​លោក​សាស្ត្រាចារ្យ​មហា​បរិ​ញ្ញា​ដួង ឆាយ ឯកទេស​វះកាត់​ទូទៅ​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែត បាន​ឲ្យ​ដឹង​ថា របួស​គ្រាំគ្រា​ខ្ទាំ​ទ្រូង និង​សួត​មាន​ពីរ​បែប​គឺ ១-​របួស​ដោយ​មិន​បែកធ្លាយ​ស្បែក ។ ២-​របួស​គ្រាំគ្រា​ដោយ​មុត​វត្ថុ​រឹង​គឺ​មុត​ឈើ​ឬ មុត​អំបែង​កញ្ចក់​នៅ​ជាប់​ឆ្អឹងជំនីរ​ជាដើម ។ តួលេខ​មួយ​ចំនួន​ដែល​ទទួល​បាន​អ្នក​ដែល​របួស​គ្រាំគ្រា​ទ្រូង និង​សួត​មាន​ចំនួន​ប្រហែល​១៨%​នៃ​អ្នកជំងឺ​ដែល​ចូល​មក​សម្រាក​នៅ​ផ្នែក​វះកាត់​ក្នុង​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ។ សង្កេត​ឃើញ​ថា របួស​គ្រាំគ្រា​ហើយ​មិន​មានការ​បែប​ធ្លាយ​សាច់​ស្បែក​នោះ​មាន​៧៤%​ក្នុង​នោះ​របួស​ដែល​ធ្លាយ​សាច់​ស្បែក​មាន​២៥%​ហើយ​អាយុ​ដែល​ជួប​ញឹកញាប់​មាន​ចន្លោះ​ពី​១៨​ឆ្នាំទៅ​៤៩​ឆ្នាំ ជា​អាយុ​ដែល​ពោរពេញ​ទៅ​ដោយ​កម្លាំង​ពលកម្ម​ដែល​ភាគច្រើន​ជា​បុរស​ដែល​មាន​រហូត​ដល់​ទៅ​៧៨,៥% មូលហេតុ​មក​ពី​គ្រោះថ្នាក់​ចរាចរណ៍​ច្រើន​ជាងគេ​បណ្តាល​ឲ្យ​ប៉ះទង្គិច​សាច់ដុំ ឆ្អឹងជំនីរ​មាន​ប្រហែល​៥០%​និង​ខូចខាត​ប៉ះពាល់​ដល់​ស្រោម​សួត​មាន​៥០%​។ ក្រៅពី​នេះ​មាន​អ្នកជំងឺ​ប៉ះទង្គិច​ខួរក្បាល បាក់ឆ្អឹង​អវៈយវៈ​ប៉ះទង្គិច​ពោះ​មាន​រហូត​ដល់​៦៨%​ករណី ។ មាន​ន័យ​ថា ការ​ប៉ះទង្គិច​មិនមែន​មាន​តែ​សួត​និង​ទ្រូង​ទេ គឺ​មាន​ប៉ះពាល់​ផ្នែក​អ្វី​ផ្សេង​ទៀត​ដល់​ទៅ​ជិត​៧០% មាន​ប៉ះទង្គិច​ក្បាល បាក់ឆ្អឹង​ត្រគាក បាក់​ជើងដៃ ឬ​ប៉ះទង្គិច​ពោះ ។ លោក​សាស្ត្រាចារ្យ​មហា​បរិ​ញ្ញា​ដួង ឆាយ បាន​ឲ្យ​ដឹង​ទៀត​ថា ក្នុង​តួលេខ​បាន​បង្ហាញ​ថា ក្រៅពី​ប៉ះពាល់​សួត​គឺ​មាន​ប៉ះទង្គិច​ក្បាល​ជាប់​ចំណាត់ថ្នាក់​លេខ​១​មាន​រហូត​ដល់​៥០%​ករណី ។ ការ​ប៉ះទង្គិច​ដៃជើង អវយវៈ បាក់ឆ្អឹង​ឬ​រហែក​ស្បែក​សាច់ដុំ​ដៃជើង​មាន​៣០% និង​ការ​ប៉ះទង្គិច​ពោះ​ជាមួយនឹង​សួត​មាន​២០% ។ រោគ​សញ្ញា​នៃ​ការ​ប៉ះទង្គិច​សួត តើ​អ្នកជំងឺ​ចូល​មក​មន្ទីរពេទ្យ​មាន​ស្ថានភាព​យ៉ាងដូ​ម្តេច​ខ្លះ ? រោគ​សញ្ញា​នៃ​ការ​ប៉ះទង្គិច​សួត​គឺ​អ្នកជំងឺ​មាន​ទឹកមុខ​ឡើង​ស្លេកស្លាំង​ដោយសារ​តែ​បាត់បង់​ឈាម និង​មានការ​ភ័យ​ខ្លាច ហើយ​ដកដង្ហើម​មិន​បាន​ល្អ មាន​អ្នកជំងឺ​ខ្លះ​ទៀត​ស្វាយបបូរមាត់ ។ ពេល​គ្រូពេទ្យ​ពិនិត្យ​ទៅ​ឃើញ​ថា សួត​របស់​អ្នកជំងឺ​មាន​ស្ថានភាព​ផត​អាច​មាន​របួស ហើយ​ជួនកាល​មាន​ឈាម​ហូរ​មក​តាម​មុខរបួស​ឬ​ក៏​មាន​ខ្យល់​នៅ​ក្រោម​ស្បែក​ដែល​ស្ទាប​ទៅ​មាន​ស្ថាន​ព្រួក​ៗ​គឺ​វត្តមាន​ខ្យល់​ចេញ​មក​ពី​សួត​ឬ​ក៏​ចូល​មក​តាម​មុខរបួស​ពេល​ខ្លះ​អ្នកជំងឺ​ថ្ងូរ​ឈឺ​សួត​ខ្លាំង ។ អ្នកជំងឺ​ដកដង្ហើម​ញាប់​ហើយ​បើ​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​នោះ​អ្នកជំងឺ​ដេក​ដកដង្ហើម​មិនកើត​ទាល់តែ​អង្គុយ​ដកដង្ហើម​ទើបបាន ។ កាលណា​អ្នកជំងឺ​ប្រឹង​ដកដង្ហើម​ខ្លាំង​តម្រូវ​ឱ្យ​ដាក់​ខ្យល់​អុក​ស៊ី​សែន​ដើម្បី​បង្គ្រប់​ទៅ​នឹង​ការ​ខ្វះខាត​អ៊ុ​ក​ស៊ីសែន​ក្នុង​ខ្លួន​អ្នកជំងឺ ។ យើង​ពិនិត្យ​ទៅ​លើ​រោគ​សញ្ញា​ផ្សេង​ៗ​ទៀត​នោះ​ឃើញ​ថា​ជីពចរ​អ្នកជំងឺ​អាច​នៅ​ធម្មតា បុ​៉​ន្តែ​អាច​ដើរ​ញាប់​បើកាលណា​អ្នកជំងឺ​មាន​ឈាម​ហូរ​ក្នុង​ស្រោម​សួត​មាន​ឈាម​ហូរ​នៅ​ខាងក្រៅ​ជីពចរ ហើយ​យើង​សង្កេត​ឃើញ​ទៀត​ថា​សម្ពាធ​ឈាម​អ្នកជំងឺ​ថយ​ចុះបើសិន​ជា​មានការ​បាត់បង់​ឈាម​ច្រើន ។ លោក​សាស្ត្រាចារ្យ​មហា​បរិ​ញ្ញា​ដួង ឆាយ បាន​បញ្ជាក់​ថា គ្រោះថ្នាក់​ចរាចរណ៍​នៅ​តែ​ជា​មូលហេតុ​ច្រើន​បណ្តាល​ឱ្យ​មនុស្ស​យើង​ជួប​ប្រទះ​ការ​គ្រាំគ្រា​ទ្រូង​និង​សួត​ហើយ​បញ្ហា​នេះ​មក​ពី​អ្នក​ទាំងនោះ​បើកបរ​ក្នុង​ល្បឿន​លឿន​និង​បើកបរ​មាន​ជាតិ​ស្រវឹង​ក្នុង​ខ្លួន ។ ពេល​ណា​ជិះ​កាន់់តែ​លឿន​ពេល​មាន​គ្រោះថ្នាក់​គឺ​វា​ប៉ះទង្គិច​សួត និង​សរីរាង្គ​ដទៃ​ទៀត​កាន់តែ​ធ្ងន់​ហើយ​ប៉ះពាល់​ខួរក្បាល ឆ្អឹងត្រគាក និង​អ​វយ​វៈ​ផ្សេង​ទៀត​ផង ។ ក្រៅពី​នេះ​អ្នកខ្លះ​មាន​ជំងឺ​ពី​មុន​មក​ផង​ដូច​ជា ជំងឺ​ទឹកនោមផ្អែម ពុក​ឆ្អឹង ក្រិន​ថ្លើម​ជាដើម តែ​កាលណា​ប៉ះទង្គិច​ថែម​ទៀត​នោះ​ក៏​កាន់តែ​មាន​ស្ថានភាព​អាក្រក់​ដល់​អ្នកជំងឺ ។ ជា​សំណូមពរ​បើសិនជា​បងប្អូន​ប្រជាពលរដ្ឋ​ជួប​ហេតុការណ៍​ដូច​ខាងលើ​មេត្តា​ប្រញាប់ប្រញាល់​មក​កាន់​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​ដែល​បច្ចុប្បន្ន​នេះ​មាន​គ្រូពេទ្យ​ជំនាញ​ឯកទេស​ខាង​វះកាត់​ទូទៅ​យ៉ាង​ច្បាស់លាស់​ដែល​បាន​ទៅ​សិក្សា​នៅ​ប្រទេស​បារាំង និង​មាន​ឧបករណ៍​ទំនើប​ៗ​ក្នុង​ការ​ពិនិត្យ​ឆ្អឹង​បាក់ សួត និង​ខួរក្បាល​ផង​ដែរ ។ តាម​រយៈ​សារព័ត៌មាន​កោះសន្តិភាព​លោក​សាស្ត្រា​មហា​បរិ​ញ្ញា សុំ​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​នៅ​ទូ​ទាំង​ប្រទេស​ត្រូវ​តែ​គោរព​ច្បាប់​ចរាចរណ៍ ៕
Share:

8​ចំណុច​ជួយ​អ្នក​នៅ​ពេល​កើត​មាន​ជម្ងឺ​គ្រុនក្ដៅ​មិន​រំខាន​ដល់​គេឯង

ប្រភពមកពី kohsantepheapdaily ប្រសិនជា​លោក​អ្នកមាន​អារម្មណ៍​មិន​ស្រួលខ្លួន ឬ​ក៏​មាន​ជំងឺ​គ្រុនក្ដៅ​សូម​ព្យាបាល​វា​ជាមួយនឹង​សេចក្ដីណែនាំ​ដូច​ខាងក្រោម​៖ ១-​ពិនិត្យ​ឱ្យ​ឃើញ​ថា​តើ​អ្នកមាន​កម្ដៅ​ខ្ពស់ ឬ​អត់​តាម​រយៈ​ការ​ប្រើប្រាស់​ប្រដាប់​វាស់​ស្ទង់កម្ដៅ​។ សីតុណ្ហភាព​ខ្លួនប្រាណ​របស់​មនុស្ស​ជា​មធ្យម​មាន​ទំនោរ​ទៅ​រក​រង្វាស់​៣៧​អង្សា​សេ ដូច្នេះ​បើ​មាន​គ្រុនក្ដៅ​គឺជា​សីតុណ្ហភាព​កើតឡើង​លើស​ពី​កម្រិត​មូលដ្ឋាន​នេះ ។ ២-​កុំ​ព្យាយាម​រំខាន់​ដល់​សមាជិកគ្រួសារ​អ្នក​ដទៃ​ទៀត​អំពី​ករណី​នេះ​រហូត​ដល់​វា​មាន​សភាព​ធ្ងន់ធ្ងរ ។ នេះ​មាន​ន័យ​ថា គឺ​អ្នក​អាច​ឱ្យ​ពួក​គាត់​ជួយ​អ្នក​តែ​ពេល​ណា​ដែល​អាច​កើត​មាន​សភាព​ធ្ងន់ធ្ងរ ប៉ុន្តែ​ចៀសវាង​ទៅ​ស្និទ្ធស្នាល​ជាមួយ​ពួក​គាត់​ក្រែង​ឆ្លង​មេរោគ​នោះ ។ ៣-​គេង​នៅផ្ទះ -​គឺ​ពុំ​ចាំបាច់​ទៅ​ចូលរួម​កិច្ចការ​ផ្សេង​ៗ ឬ​ទៅ​សាលា​ឡើយ​ព្រោះថា​ការ​ធ្វើការ​ងារ​ដែល​ខ្លួន​កំពុង​មាន​ជំងឺ​គ្រុនក្ដៅ​បែប​នេះ​អាច​ត្រឹមតែ​បន្ថែម​ភាព​ស្ត្រេ​ស​ដល់​ខ្លួន​អ្នក​ផ្ទាល់ ។ ៤-​ចូរ​គេង​ឱ្យ​បាន​ច្រើន -​ការ​គេង អាច​ជួយ​អ្នក​និង​ប្រព័ន្ធ​ស៊ាំ​នឹង​ជំងឺ​របស់​អ្នក​ឱ្យ​ឆាប់​ប្រសើរ​ឡើង​ពី​ជំងឺ ស្រប​ពេល​ដែល​ថាមពល ឬ​កម្លាំង​ចុះ​ខ្សោយ​ជាង​មុន ការ​ទទួលទានដំណេក និង​ស្ទុះស្ទា​ធ្វើ​ឱ្យ​សកម្មភាព​ផ្សេង​ៗ​ថាមពល​កាន់តែ​ខ្លាំង​អាច​ប្រយុទ្ធ​ប្រឆាំង​នឹងជំងឺ​នេះ​បាន ។ ៥-​រក្សា​ឧបករណ៍​វាស់​ស្ទង់​សីតុណ្ហភាព​ឱ្យ​បាន​ស្រួល​ហើយ​ឧស្សាហ៍​ពិនិត្យ ឬ​វាស់​កម្ដៅ​ឱ្យ​បាន​ទៀងទាត់​បន្ដិច ។ ទូរស័ព្ទ​ទៅ​គ្រូពេទ្យ​ប្រសិនជា​សីតុណ្ហភាព​ខ្លួន​អ្នក​ឡើង​កម្ដៅ​ជាង​មុន​ហើយ​រាយការណ៍​ប្រាប់​គាត់​អំពី​ភាព​ខុស​ប្លែក​គ្នា​ផ្សេង​ៗ​ដែល​អ្នក​ជួប​ដូច​ជា ឈឺក្បាល ឈឺ​ចុក​រោយ​ខ្លួនប្រាណ និង​សភាព​លែង​ឃ្លាន​អាហារ​ជាដើម ។ ៦-​ប្រើប្រាស់​ក្រណាត់ ឬ​កន្សែង​សើម​ដាក់​លើ​ថ្ងាស​ហើយ​ទុក​វារ​ហូត​ដល់​ស្ងួត ។ ធ្វើ​បែប​នេះ​អាច​ជួយ​ធ្វើ​ឱ្យ​ចុះ​កម្ដៅ​ឬ​ធ្វើ​ឱ្យ​កក់ក្ដៅ​នូវ​ភាព​មិន​ស្រួលខ្លួន​នៃ​រាង​កាយ​របស់​អ្នកតា​មរយៈ​ការ​ធ្វើ​ឱ្យ​ចុះ​ខ្សោយ​នៃ​លំហូរ​ឈាម​ជួយ​រក្សា​សីតុណ្ហភាព ឬ​កម្ដៅ​ខ្លួន​អ្នក​បាន​យ៉ាង​សំខាន់ ។ ៧-​រក្សា​ការ​លេបថ្នាំ​ដូច​ជា ថ្នាំ​ប៉ា​ណា​ឌុ​ល​(Panadol) ព្រោះ​មាន​ប្រសិទ្ធភាព​ក្នុង​ការ​កាត់​បន្ថយ ឬ​សម្រាល​ការ​ឈឺចាប់​នៃ​រាង​កាយ​អ្នក ។ ៨-​មតិយោបល់​ផ្សេង ៖ ប្រសិនបើ​អ្នក​ជួប​អាកា​រៈ​បែប​នេះ​ចូរ​ពិគ្រោះ​យោបល់​ជាមួយ​វេជ្ជបណ្ឌិត ឬ​គ្រូពេទ្យ​ហើយ​រៀបរាប់​ប្រាប់​គាត់​ពី​ស្ថានភាព​ជំងឺ​របស់​អ្នក​ឱ្យ​បាន​ល្អិតល្អន់​ដូច​ជា ការ​ក្អួតចង្អោរ ឈឺក្បាល វិលមុខ រកកល់​ក្អួត ញ័រ​ដៃ​-​ជើង ស្រវាំងភ្នែក និង​ការ​ងងុយដេក​ជាដើម​៕
Share:

តើ​បុគ្គល​វ័យ​ចំណាស់​គួរ​ទទួលទាន​បែប​ណា​ដើម្បី​រក្សា​សុខភាព​រាង​កាយ ?

ប្រភពមកពី kohsantepheapdaily អាហារ​គឺជា​តម្រូវការ​ចាំបាច់​ដើម្បី​រក្សា​លំនឹង​ក៏​ដូច​ជា​ផ្តល់​ថាមពល​ដល់​រាង​កាយ ។ នៅ​ពេល​មនុស្ស​មាន​វ័យ​កាន់តែ​ចាស់​ទៅ តម្រូវការ​សារធាតុចិញ្ចឹម​គឺ​បាន​កើនឡើង ។ ដូច្នេះ ការ​ទទួលទាន​ត្រឹមត្រូវ​គឺជា​រឿង​ចាំបាច់​បំផុត ។ គេ​ត្រូវ​ដឹង​ថា បុគ្គល​នៅ​ពេល​អាយុ​កាន់តែ​ច្រើន ប្រព័ន្ធ​ការពារ​រាង​កាយ ការ​រំលាយ​អាហារ ឆ្អឹង​និង​សាច់ដុំ​គឺ​បាន​ចុះ​ខ្សោយ ។ ហេតុនេះ បង្កើន​ការ​ទទួលទាន​គឺជា​កិច្ចការ​ចាំបាច់​ជា​ជាង​ការ​កាត់​បន្ថយ ។ *​តើ​របប​អាហារ​បែប​ណា​ដែល​គួរ​ទទួលទាន ? ១-​ស៊ុត​និង​បន្លែ​ផ្លែ​ឈើ​គ្រប់​ពណ៌ ការ​ដាក់​បញ្ចូល​បន្លែ​និង​ផ្លែ​ឈើ​ទៅ​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ​ពី​២-៣​ដង​ក្នុង​មួយ​ថ្ងៃ​នឹង​ជួយ​បង្ការ​ការ​ទល់លាមក ។ ចំណែក​ផ្នែក​ពណ៌​ស​របស់​ស៊ុត​គឺជា​ប្រភព​ដ៏​សម្បូរ​បែប​នៃ​ប្រូ​តេ​អីុ​ន​ដែល​មាន​នាទី​សំខាន់​ជួសជុល​បណ្តា​កោសិកា​និង​ជាលិកា ។ ២- ចូរ​ទម្លាប់​ប្រើ​ប្រេង​អូ​លីវ​ឬ​ប្រេង​Mustard​នៅ​ពេល​តម្រូវការ​ចៀន​និង​ឆា ។ បែប​នេះ​គឺ​ជួយ​ទប់ស្កាត់​ការ​ឡើង​ខ្លាញ់​កូ​ឡេ​ស្តេ​រ៉ូ​ល​អាក្រក់ ។ ៣-​ស៊ុប​បន្លែ​និង​ទទួលទាន​ច្រើន​ដង​ក្នុង​មួយ​ថ្ងៃ ។ ស៊ុប​បន្លែ​ជា​អាហារ​ពិសេស​ចំពោះ​សុខភាព​មនុស្ស​ចាស់ វា​គ្មាន​សារធាតុ​ុ​ក្រេ​ម ។ មួយវិញទៀត ការ​ទទួលទាន​អាហារ​តិច ប៉ុន្តែ​ច្រើន​ដង​(៦-៧​ដង​)​ក្នុង​មួ​យ​ថ្ងៃ​គឺ​ជំនួយ​ដល់​ការ​រំលាយ​អាហារ ការ​ស្រូប​យក​ជីវជាតិ​ក៏​ដូច​ជា​ទប់ស្កាត់​ភាព​ហេវ​ហត់ ។ ៤-​ចៀសវាង​ទទួលទាន​អាហារ​ស្រាប់​ដែល​មាន​ដាក់​ពណ៌​សិប្បនិម្មិត​និង​សារធាតុ​គីមី​ទុក​បាន​យូរ ។ ជា​ជំនួស​មក​វិញ ចូរ​ទទួលទាន​បណ្តា​អាហារ​ដែល​សម្បូរ​ដោយ​ប៉ូ​តា​ស្យូ​ម ។ បន្ថែម​ពី​នេះ ទឹកដូង​ខ្ចី​គឺជា​ប្រភព​ល្អ​ឯក​ជួយ​ឱ្យ​សាច់ដុំ​បត់បែន​បាន​ល្អ ទប់ស្កាត់​កង្វះ​ជាតិ​ទឹក​និង​ការ​ហើម ។ ឯ​បបរស​អង្ករ​ស្រូវ​សាឡី​អា​វ័ន​គឺជាអាហារ​ពេល​ព្រឹក​ដ៏​ល្អ​ពិសិដ្ឋ​សម្រាប់​បុគ្គល​វ័យ​ចំណាស់ ។ ៥-​ចូរ​ទទួលទាន​ទឹក​ឱ្យ​បាន​១៥​កែវ​ក្នុង​មួយ​ថ្ងៃ​ដើម្បី​ទប់ស្កាត់​ការ​បាត់បង់​ជាតិ​ទឹក ។ គេ​ត្រូវ​ដឹង​ថា បុគ្គល​គ្រប់​រូប​នៅ​ពេល​មាន​វ័យ​កាន់តែ​ចាស់​ទៅ ដង់ស៊ីតេ​សាច់ដុំ​ថយ​ចុះ ហើយ​ការ​បាត់បង់​ជាតិ​ទឹក​ស្ថិត​ក្នុង​កម្រិត​ខ្ពស់ ជា​ពិសេស​ក្នុង​រដូវក្តៅ ។ ៦-​ចូរ​ហាត់ប្រាណ​ឱ្យ​បាន​ទៀងទាត់​និង​រាល់ថ្ងៃ ។ ការ​ហាត់ប្រាណ​មាន​ដូច​ជា លើកដៃ លើកជើង ពត់ពេន​ខ្លួន​ជា​ពិសេស​គឺ​ការ​ហាត់​យោគៈ​នឹង​ជួយ​ធានា​ការ​ស្រូប​យក​សារធាតុចិញ្ចឹម​បាន​ល្អ ៕
Share:

ចោរប្រដាប់​អាវុធបំពុល​ឆ្កែងាប់ចូលប្លន់​បាញ់ប្អូនថ្លៃ​ម្ចាស់ផ្ទះរបួសធ្ងន់​ យកលុយជិត​១៥០០ដុល្លារ​និង​គ្រឿងអលង្ការ២តម្លឹង

ប្រភពមកពី kohsantepheapdaily ខេត្តកំពង់ស្ពឺ ​៖ បុរសម្នាក់ត្រូវ​ជាប្អូនថ្លៃម្ចាស់ផ្ទះ​បានរងរបួសគូថធ្ងន់ធ្ងរ​កំពុងសង្រ្គោះបន្ទាន់​នៅមន្ទីរពេទ្យកាល់ម៉ែត្រ ​ដោយសារ​ក្រុមចោរប្លន់​៣នាក់​ប្រដាប់​ដោយ​​អាវុធ​ខ្លីគ្រប់​ដៃបាញ់ ​ខណៈស្ទុះចូល​មកជួយបងថ្លៃដែល​កំពុងប្រទាញប្រទង់​ជាមួយចោរ ។ ហេតុការណ៍នេះ​​ ​បានកើតឡើង​នៅម៉ោង៧និង២០នាទីយប់ថ្ងៃទី០៩​ ឧសភា​ ​២០១៥ ​នៅក្នុងភូមិគិរីរស្មី​ ​ឃុំព្រៃរំដួល​ ស្រុកភ្នំស្រួច ។ បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មានកោះសន្តិភាព​បានស្រង់សម្តី​សមត្ថកិច្ចមូលដ្ឋាន​និងម្ចាស់ផ្ទះឲ្យដឹងថា ​មុនពេលកើត​ហេតុជនរងគ្រោះដែល​ត្រូវចោរបាញ់ត្រូវ​ចំគូថឈ្មោះ ​សឹង ប៊ុនហន​ អាយុ៣២ឆ្នាំ ​ជាមន្រ្តីបរិសា្ថន​កំពុងអង្គុយមើលទូរទស្សន៍ ​ស្រាប់តែ​ចោរ៣នាក់​បានបំពុលឆ្កែងាប់​ រួចចូលមកភ្ជង់​បងថ្លៃជាម្ចាស់​ផ្ទះឈ្មោះ​ កែវ សុភ័ណ្ឌ ​ភេទស្រី ​ខណៈប្តីឈ្មោះ ជន ​សុខហៀង ​អាយុ៣៤ឆ្នាំមិននៅផ្ទះ ​ឃើញដូច្នោះជនរងគ្រោះ​បានស្ទុះចូលមកជួយបង ​ក៍ត្រូវចោរ​បាញ់​ពី​ក្រោយធ្លាយគូថ​ ហើយឈ្មោះ​ សឹង ប៊ុនហន​ ​បានរត់ចេញពីផ្ទះ​មកស្រែកឲ្យអ្នក​ភូមិជួយនៅ​មុខផ្ទះ​និងដេកដួលតែម្តង ។ ចំណែកចោរ​បានដោះគ្រឿង​អលង្ការពីបងថ្លៃមានមាស ​និងបា្លទីនសរុប២តម្លឹង​ និងរើកកាយយក​លុយ២០០ដុល្លារ ​និងលុយខ្មែរ៥លានរៀល​ គេចខ្លួន​ដោយ​​​សុវត្ថិភាព​មិនរំខានសមត្ថកិច្ច ៕
Share:

Monday, May 4, 2015

3​កែវ​ទឹកដោះគោ​ក្នុង​មួយ​ថ្ងៃ​ការពារ​ជំងឺ​ភ្លេច​ការ​ចង​ចាំ​និង​ញ័រ​ដៃ​ញ័រ​ជើង

ប្រភពមកពី​​ kohsantepheapdaily ថ្ងៃចន្ទ ទី៤ ខែឧសភា ឆ្នាំ២០១៥ ម៉ោង ១០:០២ ពិសា​ទឹកដោះគោ​១​កែវ​ពុំ​មែន​សម្រាប់​កូន​ក្មេង​ឡើយ ផ្ទុយ​ទៅ​វិញ​តាម​ការ​ស្រាវជ្រាវ​ឃើញ​ពេល​ថ្មី​ៗ​នេះ​ដែល​ដឹកនាំ​ដោយ​ក្រុម​មហាវិទ្យាល័យ​នៅ​Kansas នៃ​សហរដ្ឋអាមេរិក មនុស្ស​មាន​វ័យ​ជរា​ពិសា​ទឹកដោះគោ​៣​កែវ​ក្នុង​១​ថ្ងៃ​គឺ​មាន​គ្រោះថ្នាក់​តិច​ដែល​ជំងឺ​ភ្លេច​ការ​ចង​ចាំ និង​ជំងឺ​ញ័រ​ដៃ​ញ័រ​ជើង​មក​បៀតបៀន ។ បុព្វហេតុ​ការ​បង្ហាញ​Antioxydant ធម្មជាតិ​មួយ​ដែល​ហៅ​ថា «Glutathion » ដែល​មាន​វត្ត​មាននៅ​ក្នុង​ទឹកដោះគោ​ស្រាប់​ដែល​ការពារ​ខួរក្បាល​នៃ​ការ​ខូចខាត​ហើយ​Stress oxydatif-​ជា​ចុង​ក្រោយ​នេះ គេ​ស្គាល់​កត្តា​មួយ​គឺ​ជំងឺសរសៃប្រសាទ​មាន​ភាព​អន់​ថយ​ហើយ​ខូចខាត ។ យើង​គិត​ឃើញ​ជា​យូរយារ​មក​ហើយ ទឹកដោះគោ​សែន​សំខាន់​សំរាប់​ឆ្អឹង ហើយនឹង​សាច់ដុំ​ការ​សិក្សា​នេះ​បាន​បង្ហាញ​ថា​វា​ក៏​អាច​សម្រាប់​ខួរក្បាល​ដែរ ។ ដើម្បី​ពង្រឹង​ហើយ​ជំនួយ​ដល់​ខួរក្បាល​នោះ​ឲ្យ​មានការ​ចង​ចាំ​ល្អ​ចំពោះ​មនុស្ស​វ័យ​ជរា​ចាប់ពី​អាយុ​៥៨​ឆ្នាំ​ឡើង​ទៅ ត្រូវ​ពិសា​ឱសថ​ធម្មជាតិ Ginkgo Biloba Bio ជា​ប្រចាំ ព្រោះ​វ័យ​ជរា​មួយ​ថ្ងៃ​ៗ​កោសិកា​ដែល​ស្ថិត​នៅ​ខួរក្បាល​នោះ​មានការ​ខូចខាត​បាត់បង់​រាប់​សែន​កោសិកា ហើយ​ការ​ចង​ចាំ​កាន់តែ​អន់​ថយ​បន្តិច​ម្តង​ៗ កាលណា​បាត់​ការ​ចង​ចាំ​១​ឆ្នាំ ឬ​២​ឆ្នាំ​ក្រោយ​នោះ ជំងឺ​ញ័រ​ដៃ​ញ័រ​ជើង​មក​តាម​ក្រោយ​ជា​ពុំខាន ។ អត្ថបទ​ដកស្រង់​ពី​The American journal of clinical Nutrition កាលពី​ថ្ងៃ​ទី ១៩/០៤/២០១៥ ។ បកស្រាយ​ដោយ Dr.DO." Health author-Specialized Pharmaceutical Science-Classic"​ឯកទេស​ព្យាបាល​ជំងឺ​ទឹកនោមផ្អែម ជាតិ​ខ្លាញ់​ក្នុង​ឈាម ឈឺសន្លាក់​ឆ្អឹង ជំងឺ​រោយ​ចុកចាប់ រលាក​សាច់ដុំ ជំងឺ​ពុក​ឆ្អឹង និង​ជំងឺ​អសមត្ថភាព​ផ្លូវភេទ ។ ទូរស័ព្ទ ៖ 011 88 36 89 http://i.kspg.co/2015/5/e568c840-8c08-4a8c-912c-1f45e575ec56.jpg
Share:

Friday, April 3, 2015

វិធី​សាស្ត្រ​​កុំ​ឱ្យ​​កើត​មាន គ្រួស​​ក្នុង​​តម្រង​នោម​​ឡើង​វិញ

ប្រភពមកពី Kohsantepheap
istock_000017537833small(1)
គ្រួស​​ក្នុង​​តម្រង​​នោម អាច​​កើត​មាន​​អំ​ឡុង​​ពេល​​ដំ​ណើរ​ការ​​នៃ​​ការ​​ច្រោះ និង​​បញ្ចេញ​​កាក​សំ​ណល់​​នៅ​ក្នុង​​ខ្លួន​។ នៅ​ពេល​​ដែល​​​អ្នក​​មាន​​វា​​មួយ​​គ្រាប់ អ្នក​ឯក​ទេស​​បាន​​និ​យាយ​ថា អ្នក​​ហាក់​ដូច​ជា​ងាយ វិ​​វត្ត​មាន​គ្រួស​​ច្រើន​​ទៀត​​។​
ដើម្បី​ជួយ​ការពារ​គ្រួស​ក្នុង​តម្រងនោម ក្រុមគ្រូពេទ្យ បាន​ណែនាំ​ថា ៖
-​    ​ផឹកទឹក​ឱ្យបាន​គ្រប់គ្រាន់ យ៉ាងហោចណាស់ ឱ្យបាន ២ លីត្រ​ក្នុង​មួយថ្ងៃ​។ ទឹក​គឺជា​ជម្រើស​ដ៏​ល្អ​បំផុត​។​
-​    ​កំណត់​ការ​ញ៉ាំ​ជាតិ​សូ​ដ្យូ​ម កុំឱ្យ​លើសពី ១.៥០០ មី​លី​ក្រាម​ក្នុង​មួយថ្ងៃ​។​
-​    ​កំណត់​ការ​ញ៉ាំ​សាច់​។​
-​    ​ពិគ្រោះ​ជាមួយ​នឹង​គ្រូពេទ្យ អំពី​ការ​ទៅ​ជួប​នឹង​គ្រូពេទ្យ​ឯកទេស ឬ​កា​រា​ប្រើ​ថ្នាំ ដើម្បី​ជួយ​ការពារ ការកើតមាន​គ្រួស​ក្នុង​តម្រងនោម​ឡើងវិញ​៕
Share:

បញ្ហា​ដោះ​ស្រាយ​លើ​កម្ម​វិធី​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ នៅ​មិន​ទាន់​ទទួល​លទ្ធ​ផល​សំរេច​ណា​មួយ​នៅ​ឡើយ​ទេ​

ប្រភពមកពី bayontv.
33

អ៊ីរ៉ង់ ៖ គំរោង​ដំណោះ​ស្រាយ​កំពុង​ឈាន​ទៅ​ដល់​គោល​ដៅ​មួយ​រវាង​ក្រុម​ប្រទេស​មហាអំណាច​និង​អ៊ីរ៉ង់​ស្តី​ពី​ការ​ទប់​ស្កាត់​ចំពោះ​កម្ម​វិធី​នុយក្លេអ៊ែរ​ របស់​អ៊ីរ៉ង់​យ៉ាង​ប្រយ័ត្ន​ប្រយែង​ និង​ពោរ​ពេញ​ទៅ​ដោយ​សុទិដ្ឋិនិយម​ ដោយ​ក្រុម​មេ​ដឹក​នាំ​អន្តរជាតិ​ជា​ច្រើន ។

នៅ​ក្នុង​សេចក្តី​បញ្ជាក់​នៃ​ការ​ដោះ​ស្រាយ​បែប​នេះ​ក៏​មាន​តែ​អ៊ីស្រាអ៊ែល​មួយ​ប៉ុណ្ណោះ​ដែល​ហាន​និយាយ​សម្រេច​ថា​ ​ការ​ដោះ​ស្រាយ​ប្រកប​ដោយ​សន្តិវិធី​នេះ​វា​ជា​ជំហាន​គ្រោះ​ថ្នាក់​មួយ​ក្នុង​ដំណើរ​តម្រង់​ខុស​ទិស​ដៅ​ ។

អ្នក​នាំ​ពាក្យ​របស់​លោក​នាយករដ្ឋ​មន្ត្រី​បេនចាម៉ីន​ នេតានយ៉ាហ៊ូ​ របស់​ប្រទេស​អ៊ីស្រាអ៊ែល​ លោក​ ម៉ាក​ រ៉េហ្គេវ​ (Mark Regev​)  ​អោយ​ដឹង​ថា​ គំ​រោង​ដោះ​ស្រាយ​នេះ​ជា​ជំ​ហាន​មួយ​មាន​គ្រោះ​ថ្នាក់​ខ្លាំង​ណាស់​ដែល​ធ្វើ​អោយ​អ៊ីរ៉ង់​មាន​ឱកាស​បង្កើត​រចនា​សម្ព័ន្ធ​នុយក្លេអ៊ែរ​កាន់​តែ​ខ្លាំង​ថែម​ទៀត​ ដោយ​មិន​បាន​ធ្វើ​អោយ​អ៊ីរ៉ង់​ បញ្ឈប់​កម្ម​វិធី​នុយក្លេអ៊ែរ​របស់​ខ្លួន​នោះ​ឡើយ​ ។

លោក​រ៉េ ហ្កេវ​ បន្ត​ថា គំ​រោង​ដោះស្រាយ​គ្រប់​យ៉ាង​មិន​បាន​ឈាន​ទៅ​ដល់​កិច្ច​ព្រម​ព្រាង​មួយ​សំរាប់​ជំនួប​នៅ​ថ្ងៃ​ ៣០ ខែ​មិថុនា ខាង​មុខ​​ ខណៈ​សហរដ្ឋ​អាមេរិក​  និង​ សហភាព​អឺរ៉ុប​ នឹង​បន្ថយ​គំនាប​ទណ្ឌកម្ម​ទៅ​លើ​អ៊ីរ៉ង់​បន្តិច​ម្តងៗ នោះ​ ។

ស្រប​ពេល​ជាមួយ​នេះ​បាន​ធ្វើ​អោយ​អ៊ីរ៉ង់​មាន​ឧកាស​កែ​ប្រែ​ចង្ក្រាន​រ៉េ​អាក់​ទី​ដែល​មាន​លទ្ធ​ភាព​ផលិត​សារធាតុ​ ព្លុយតូនីញូម​ (Plutonium) ​បន្ថែម​ទៀត​ សំរាប់​ផលិត​អាវុធ​អាតូមីក ៕
Share:

កម្មករ​សំណង់​ជិត​៣០​នាក់​ត្រូវ​គេ​សង្គ្រោះ​ចេញ​ពី​កន្លែង​ជាប់​ក្នុង​ទន្លេ​ក្នុង​ខេត្ត​សាងហ្សី​ប្រទេស​ចិន

ប្រភពមកពី bayontv
99

ចិន ៖​ កម្មករ​សំណង់​ចំនួន​៣០​នាក់​ ដែល​បាន​ជាប់​នៅ​កន្លែង​ទឹក​លិច​មិន​អាច​ចេញ​ទៅ​ណា​បាន​ខណៈ​ដែល​ទឹក​ទន្លេ​ឡើង​កំពស់​ខ្ពស់​ភ្លាមៗ​ មិន​បាន​ដឹង​មុន​ ស្រប​និង​ពេល​ដែល​ពួក​គេ​កំពុង​កសាង​ស្ពាន​មួយ​កន្លែង​នៅ​តាម​ដង​ទន្លេ​នោះ​កាល​ពី​ថ្ងៃ​សុក្រ​ម្សិល​មិញ​នៅ​តំបន់​អង់​កាន​ ក្នុ្ងង​ខេត្ត​ សានហ្សី​​នា​ប្រទេស​ចិន​ត្រូវ​បាន​គេ​សង្គ្រោះ​ ។

សេចក្តី​រាយការណ៍​បន្ត​ថា​  កំរិត​ទឹក​ទន្លេ​កើន​ឡើង​យ៉ាង​លឿន​មិន​អាច​កំណត់​បាន​បណ្ដាល​ពី​ភ្លៀង​ធ្លាក់​តាម​តំបន់​ក្នុង​ប្រទេស​នេះ​ឥត​ឈប់​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​កន្លង​មក​ ហើយ​កំពស់​ទឹក​ដែល​ឡើង​ខ្ពស់​បែប​នេះ​ក៏​បាន​រារាំង​កម្មករ​សំណង់​ចំនួន​២៥​នាក់​ធ្វើ អោយ​ពួក​គេ​មិន​អាច​ជម្លៀស​ខ្លួន​ចេញ​ពី​កន្លែង​កសាង​ស្ពាន​ទាន់​ពេល​វេលា​បាន​ ។

ក្រោយ​ពី​ពេល​នោះ​កង់​កម្លាំង​សង្គ្រោះ​ក៏​បាន​ទៅ​ដល់ទី​កើត​ហេតុ​ និង​ ប្រើប្រាស់​សម្ភារៈ​និង​ខ្សែ​ពួរ​សង្គ្រោះ​ក្រុម​កម្មករ​ទាំង​អស់​ អស់​រយៈ​ពេល​ជាង​ពីរ​ម៉ោង​ ខណៈ​ពួក​គេ​មួយ​ចំនួន​ស្ថិត​នៅ​តាម​កន្លែង​ឆ្ងាយៗ​ពី​គ្នា​ពិបាក​សង្គ្រោះ​ ក្នុង​ការ​​សង្គ្រោះ​នេះ​កង​កម្លាំង​ ក៏​បាន​ដឹក​ជញ្ជូន​ពួក​គេ​ទៅ​កាន់​មន្ទីរពេទ្យ​ភ្លាមៗ ៕​
Share:

ស្ត្រី​ជា​ជន​សង្ស័យ​ចំនួន​ពីរ​នាក់​ ត្រូវ​អាជ្ញាធរ​រដ្ឋ​ញូវយ៉ក​ចាប់​ខ្លួន​ពី​បទ​ឃុបឃិត​ប្រព្រឹត្ត​អំពើ​ឧក្រិដ្ឋ​ក្នុង​ប្រទេស​​អាមេរិក

ប្រភពមកពី bayontv
usa

អាមេរិក ៖ យោង​តាម​មន្ត្រី​ទទួល​បន្ទុក​កិច្ច​ការ​ឧក្រិដ្ឋ​កម្ម​សហព័ន្ធ​ក្នុង​ពេល​ធ្វើ​សន្និសីទ​សារព័ត៌មាន​ជាសាធារណៈ​នៅ​មុខ​អាគារ​តុលាការ​ក្នុង​តំបន់​ ប្រូក​លីន​ ក្នុង​រដ្ឋ​ញូវ​យ៉ក​ សហរដ្ឋអាមេរិក​កាល​ថ្ងៃ​ព្រហស្បតិ៍​អោយ​ដឹង​ថា​ ស្ត្រី​អ្នក​រស់​នៅ​ក្នុង​ទី​ក្រុង​ញូវយ៉ក​ចំនួន​ពីរ​នាក់​​ត្រូវ​បាន​អាជ្ញាធរ​ក្នុង​តំបន់​ចាប់​ខ្លួន​ ។

សេចក្តី​រាយការណ៍​បន្ត​ថា​ ការ​ចាប់​ខ្លួន​ធ្វើ​ឡើង​ក្រោយ​ពី​បាន​អង្កេត​តាម​ដាន​ដឹង​ថា​ ស្ត្រី​ទាំង​ពីរ​នាក់​នេះ​បាន​រួម​គំនិត​ក្បត់​ក្នុង​ការ​ផលិត​គ្រាប់បែក​ និង​ធ្វើ​សង្គ្រាម​ វាយ​ប្រហារ​តាម​រយៈ​ភេរវកម្ម​ នៅ​ក្នុង​សហរដ្ឋ​អាមេរិក​ ។

ស្ត្រី​ជា​ជន​សង្ស័យ​ ម្នាក់​ឈ្មោះ​ ណូអែល​ វេឡង់សាស​ អាយុ​ ២៨​ ឆ្នាំ​ និង​ ម្នាក់​ទៀត​ឈ្មោះ​អេស៊ី​ ស៊ីឌីគី​ អាយុ​ ៣១​ ឆ្នាំ​មាន​គោល​ដៅ​វាយ​ប្រហារ​ទៅ​លើ​ប៉ុស្តិ៍​នគរបាល​ និង​គ្រោង​គោល​ដៅ​ដាក់​គ្រឿង​បំផ្ទុះ​នៅ​តាម​អាគារ​រដ្ឋាភិបាល​ និង​កន្លែង​យោធា​ ដែល​នេះ​ជា​កា​លះ​បង់​យ៉ាង​មុត​មាំ​ក្នុង​ជំនឿ​សាសនា​អីស្លាម​នីកាយ​ ជីហាត​ សំរាប់​បំផ្លាញ ។

ប្រភព​ព័ត៌​មាន​បន្ថែម​ថា ស្រ្តីណូអែល​វេឡង់​សាស​ ធ្លាប់​បាន​ឃុបឃិត​គំនិត​ក្បត់​អបអរ​ការ​វាយ​ប្រហារ​របស់​ក្រុម​អាល់កៃ​ដា នៅ​ក្នុង​សហរដ្ឋ​អាមេរិក​នៅ​ថ្ងៃ​ទី ១១ ខែ កញ្ញា ឆ្នាំ ២០០១​ ក្រោម​ការ​ដឹក​នាំ​របស់​មេ​ក្លោង​ អាល់​កៃ​ដា​ អូ​សាម៉ា ប៊ីនឡាឌីន​ ជា​វីរៈ​ជន​ខាង​ប្រព្រឹត្តអំ​ពើ​ឧក្រឹដ្ឋ​ ហើយ​ស្រ្ដី​ម្នាក់​នេះ​ក៏​ជា​ពលរដ្ឋ​របស់​ក្រុម​រដ្ឋ​អីស្លាម​ដែរ​ ។ដែល​រូប​គេ​តែង​គ្រប​ក្រណាត់​លើ​ក្បាល​ចង​ក្រោម​ចង្កា​ជា​រាង​រាល់​ថ្ងៃ​មិន​អាច​នរណា​ស្គាល់​មុខ​បាន​ ៕​
Share:

​កីឡាករ​អាមេរិក John Isner ឈាន​ចូល​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ Miami Open

ប្រភពមកពី bayontv
11
តេន្នីស៖ ​កីឡាករ​ម្ចាស់ផ្ទះ​អាមេរិក John Isner បាន​បំបាក់​កីឡាករ​ជប៉ុន Kei Nishikori ឈាន​ចូល​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ ព្រ័ត្រ​ការប្រកួត​កម្មវិធី Miami Open នៅ​រដ្ឋ Florida សហរដ្ឋអាមេរិក​។

កីឡាករ​ដែល​មាន​កំពស់​ខ្ពស់ 2.08m John Isner ត្រូវបាន​គេ​ស្គាល់​ជា​កីឡាករ​ដែលមាន​កំលាំង​វាយ​សេវា​ខ្លាំង ខណៈ​ដែល​ការប្រកួត​នេះ​កីឡាករ​វ័យ 29 ឆ្នាំ​រូបនេះ ធ្វើ 13 aces ដើម្បី​យកឈ្នះ​គូប្រកួត​ជប៉ុន​របស់គេ​។ រយៈពេល 70 នាទី​ប៉ុណ្ណោះ John Isner យកឈ្នះ Nishikori បាន ក្នុង​លទ្ធផល 2 set 0, 6-4, 6-3​។​ ​​កីឡាករ​វ័យ 24 ឆ្នាំ John Isner កំពុង​ស្វែងរក​ជើងឯក Miami Open ដំបូង​ក្នុងនាម​ជា​កីឡាករ​អាមេរិក បន្ទាប់ពី​កីឡាករ​អាមេរិក​ឈ្នះ​ជើងឯក​នៅទីនេះ​ចុងក្រោយ​នៅ​ឆ្នាំ 2010 គឺ Andy Roddick​។ នៅ​វគ្គ​នេះ John Isner ត្រូវ​ជួប​កីឡាករ​លំដាប់​ទី​មួយ​ពិភពលោក Novak Djokovic ដែល​បាន​យកឈ្នះ​កីឡាករ​អេ​ស្ប៉ា​ញ David Ferrer 7-5, 7-5 ដែល​ការប្រកួត​បញ្ចប់​ព្រឹក​ម៉ិ​ញ​នេះ​៕
Share:

ខ្យល់កន្ត្រាក់បំផ្លាញអគារយោធាភិរម្យ១ខ្នង និងផ្ទះប្រជាពលរដ្ឋជិត២០ខ្នងនៅស្រុកអង្គស្នួល និង​ស្រុក​ពញាឮ

ប្រភពមកពី bayontv
CD-03042015-07

ខេត្តកណ្តាល: លំ​នៅ​ដ្ឋាន​ប្រជា​ពល​រដ្ឋ​ជិត​២០​ខ្នង​បាន​រង​នូវ​ការ​ខូច​ខាត​ប៉ើង​ដំ​បូល​ល្បើក​ជញ្ជាំង ទ្រេត​ស្ទើរ​តែ​ដួល​រលំ និងអគារចាស់ទ្រុឌទ្រោមដែលមានទំហ៊ំ៧ម៉ត្រ គុណនិង១០ម៉ែត្រស្ថិតក្នុង កង​ឯក​ភាព​យោធា​ភិរម្យ បាន​ដួល​រលំ​ដោយ ឥទ្ធិ​ពល​ខ្យល់​កន្ត្រាក់​បោក​បក់​កាល​ពី​វេលា ​ម៉ោង​៦​ល្ងាច​ ថ្ងៃ​ទី​២ ​ខែ​មេសា​ ឆ្នាំ​២០១៥​ នៅ​ស្រុក​ពញាឮ និង ​ស្រុក​អង្គ​ស្នួល​ ។

គ្រោះ​ធម្ម​ជាតិ​ខ្យល់​កន្ត្រាក់​លាយ​ឡំ​ជា​មួយ​ភ្លៀង​នេះ​បាន​កើត​នៅ​ក្នុង​​ភូមិ​ព្រៃ​សំ​រោង​ ឃុំ​បែក​ចាន​ ស្រុក​អង្គ​ស្នួល​ ខេត្ត​កណ្ដាល  ​និង ​ឃុំ​ផ្សារ​ដែល​ ស្រុក​ពញាឮ ​ខេត្តកណ្តាល ។

យោង​តាម​ការ​បាយ​ការណ៍​របស់​ ស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្ត​នគរ​បាល​កណ្ដាល ​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​​ល្ងាច​ថ្ងៃ​ទី​២​ ខែ​មេ​សា ​ឆ្នាំ​២០១៥ ​នៅ​ក្នុង​ភូមិ​សាស្ត្រ​ឃុំ​បែក​ចាន​ ស្រុក​អង្គ​ស្នួល និង​ឃុំ​ផ្សារ​ដែល​ ស្រុក​ពញាឮ ​មាន​ភ្លៀង​ធ្លាក់​លាយ​ឡំ​ជា​មួយ​ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់​យ៉ាង​ខ្លាំង បណ្តាល​ឲ្យ​លំ​នៅ​ឋាន​របស់​ប្រ​ជា​ពលរដ្ឋ​ជា​ច្រើន​ខ្នង​ប៉ើង​ដំបូល និង​អគារ​មួយ​ខ្នង​ទំហ៊ំ​៧​ម៉ែត្រ​គុណ​នឹង​១០​មែត្រ​ដួល​រលំ ​។

​ក្នុង​ហេតុការណ៍​នេះ​ដែរ​មិន​បាន​បណ្ដាល​មាន​មនុស្ស​ណា​ម្នាក់​រង​របួស​ឫ​ក៏​ស្លាប់​បាត់​បង់​ជីវិត​នោះ​ទេ​ ដោយ​ឡែក​សត្វ​ចិញ្ចឹម​នៅ​ក្នុង​ផ្ទះ​ក៏​ពុំ​មាន​គ្រោះ​ថ្នាក់​អ្វី​ឡើយ ពោល​គឺ​បាន​ត្រឹម​តែ​ធ្វើ​ឲ្យ​អគារ​របស់​កង​ឯក​ភាព​សិល្បៈ​យោធា​ភិរម្យ​ ដែល​មាន​សភាព​ចាស់​ទ្រុឌ​ទ្រោម​ជាង​២០​ឆ្នាំ​ ដួល​រលំ​ និង​ប៉ើង​ដំ​បូល​ផ្ទះ​ចំ​នួន​១៩​ខ្នង​ប៉ុណ្ណោះ ។

លោក​វរសេនីយ៍ទោ ​ដួង​ តេង​ អធិ​ការ​នគរបាល​ស្រុក​ពញាឮ​បាន​បញ្ជាក់​ថា បន្ទាប់​ពី​កើត​មាន​ករណី​គ្រោះ​ធម្ម​ជាតិ​បណ្ដាល​ឲ្យ​ផ្ទះ​ប្រ​ជា​ពលរដ្ឋ​រស់​នៅ​ក្នុង​ឃុំ​ផ្សារ​ដែល​ ស្រុក​ពញាឮ រង​ការ​ខូច​ខាត​ដោយ​ប៉ើង​ដំបូល​រួច​មក ​ក្រុម​ការ​ងារ​ចុះ​ជួយ​មូល​ដ្ឋាន​ស្រុក​ពញាឮ​ បាន​នាំ​យក​អំណោយ​មួយ​ចំនួន​រួម​មាន​ អង្ករ​១​បាវ​ ស្មើ​នឹង​៥០​គីឡូ​ក្រាម​ និង​ថវិកា​ចំនួន​១០​ម៉ឺន​រៀល​ផង​ដែរ ដើម្បី​ជួយ​សម្រួល​ដល់​ការ​លំបាក​ខ្លះៗ ​ដល់​ប្រជា​ពលរដ្ឋ​ក្នុង​មូល​ដ្ឋាន គ្រា​ដែល​ពួក​គាត់​រង​គ្រោះ​ដោយ​សារ​ខ្យល់​កន្ត្រាក់​ប៉ើង​ដំបូល​ផ្ទះ​សំ​បែង ៕
CD-03042015-08
Share:

ឈើ​ប្រណិត​ចំនួន​៩​ដុំ​ដែល​ឈ្មួញ​ដឹក​បន្លំ​ធ្វើ​ជា​គ្រែ​ ​ទៅ​លក់​នៅ​ភ្នំពេញ​​ត្រូវ​បាន​សមត្ថកិច្ច​ស្ទាក់​ចាប់​បាន​

ប្រភពមកពី bayontv
002

កំពង់ឆ្នាំង៖ ឈើ​ប្រណិត​​ប្រភេទ​ធ្នង់​ចំនួន​៩​ដុំ​ធំ​ៗ​ដែល​ពួក​ឈ្មួញ​បន្លំ​ជា​គ្រែ​ដឹក​តាម​រថយន្ត​ទូរីសមួយ​គ្រឿង ​ពី​ស្រុក​ភ្នំ​ក្រវ៉ាញ​យក​ទៅ​លក់​នៅ​ភ្នំពេញ ​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ប្រឆាំង​បទ​ល្មើស​សេដ្ឋកិច្ច​ខេត្ត​ស្ទាក់​ចាប់​បាន​។​ ករណី​បង្ក្រាប​បទ​ល្មើស​ព្រៃ​ឈើ​នេះ​បាន​ធ្វើ​ឡើង​នៅ​ម៉ោង​៨​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​០៣​ ខែ​មេសា​ ឆ្នាំ​២០១៥​ លើ​ផ្លូវ​ជាតិ​លេខ​៥​ ក្នុង​ភូមិ​ទួល​ក្រឡាញ់​ សង្កាត់​កំពង់​ឆ្នាំង ​ក្រុង​កំពង់​ឆ្នាំង​។​

    លោក ​ជិន សុផាត នាយ​ការិយាល័យ​នគរបាល​ប្រឆាំង​បទ​ល្មើស​សេដ្ឋកិច្ច ​នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​ បាន​និយាយ​អោយ​ដឹង​ថា​ រថយន្ត​ទូរីស​ដឹក​ឈើ​ប្រណិត​នោះ​ពាក់​ស្លាកលេខ​ ភ្នំពេញ​2V-0756 ពណ៌​ទឹក​ប្រាក់ ​បើកបរ​ដោយ​ឈ្មោះ ​ណាក់ ​ប៊ុន​ថេត​  អាយុ​៣២​ឆ្នាំ ​រស់នៅ​ភូមិ​ទួល​គ្រួស​ ឃុំ​ចំរើន​ផល ​ស្រុក​សំពៅ​មាស​ ខេត្ត​ពោធិ៍សាត់ ​មុខ​របរ​បើក​រថយន្ត​តាក់​ស៊ី​។​ នៅ​ក្នុង​រថយន្ត​នេះ​ពេល​ស្ទាក់​ចាប់​បាន​សមត្ថកិច្ច​ពិនិត្យ​ឃើញ​មាន​ឈើ​ប្រណិត​ប្រភេទ​ធ្នង់​ចំនួន​៩ដុំ ​ដែល​ក្នុង​នោះមា​ន​៦​ដុំ​ស្តើង​ៗ ​ត្រូវ​បាន​គេ​បិត​ភ្ជាប់​គ្នា​ធ្វើ​ជា​ដុំ​ធំ​ៗ​បន្លំ​ធ្វើ​ជា​ក្តា​ងឿ​រ ​និងឃើញ​មាន​ជើង​គ្រែ​២​ផ្ទាំង​ដែល​មិន​ទាន់​កែ​ច្នៃ​រួច​នៅ​ឡើយ​។

    លោក ​ជិត សុផាត បាន​ពន្យល់​អោយ​ដឹង​ថា​ ការ​បិត​ដុំ​ឈើ​ស្តើង​ៗ​កម្រាស់​៥​ហ៊ុន​ភ្ជាប់​គ្នា​២ដុំ​ធ្វើ​ជា​មួយ​ដុំ​កម្រាស់​១​តឹក​នេះ ​ គឺ​ជា​ល្បិច​ថ្មី​របស់​អ្នក​រក​ស៊ី​លក់​ទិញ​ឈើ​បន្លំ​ភ្នែក​សមត្ថកិច្ច​តែ​ប៉ុណ្ណោះ ​គឺ​ថា​ពេល​គេ​ដឹក​ទៅ​ដល់​គោល​ដៅ ​ គឺ​គេ​គាស់​បំបែក​ឈើ​ដុំ​ដែល​បិត​ជាប់​គ្នា​នេះ​បំបែក​ជា​២​ដុំវិញ​ដើម្បី​យក​ឈើ​ប្រណិត​នោះ​ទៅ​គ្រឿង​សង្ហារឹម​ផ្សេង​ៗ​ទៀត​។

    រថយន្ត​អ្នក​បើកបរ ​និង​ឈើ​ប្រណិត​ទាំង​៩​ដុំ​នេះ​ត្រូវ​បាន​លោក​ព្រះ​រាជ​អាជ្ញា​សាលា​ដំបូង​ខេត្ត​បញ្ជា​អោយ​សមត្ថកិច្ច​នគរបាល​ប្រឆាំង​បទ​ល្មើស​សេដ្ឋកិច្ច​ខេត្ត​ កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ​កំពង់​ឆ្នាំង​ ដើម្បី​កសាង​សំណុំ​រឿង​តាម​និតិ​វិធី​បញ្ជូន​ទៅ​កាន់​សាលា​ដំបូង​ខេត្ត​ផាក​ពិន័យ​តាម​ផ្លូវ​ច្បាប់​។

    អ្នក​បើកបរ​រថយន្ត​តាក់​ស៊ី​ទូរីស​ដឹក​ឈើ​ប្រណិត​នេះ​បាន​និយាយ​អោយ​ដឹង​ថា​ គាត់​បាន​ទទួល​ដឹក​ឈើ​នេះ​ពី​ថៅ​កែ​ឈើ​ម្នាក់​ពី​ផ្សារ​ស្រុក​ភ្នំ​ក្រវ៉ាញ ​ទៅ​កាន់​សិប្បកម្ម​ឈើ​មួយ​កន្លែង​នៅក្នុង​ទី​ក្រុង​ភ្នំពេញ ​ក្នុង​តម្លៃ​ឈ្នួល​ដឹក​១០០​ដុល្លារ​ គាត់​មិន​ដឹង​ថា​ការ​ដឹក​ជញ្ជូន​ឈើ​បែប​នេះ​​ខុសច្បាប់​នោះ​ទេ ​អាង​ថា​គេ​ធ្វើ​ជា​គ្រែ​រួច​ហើយ​។​តែ​សមត្ថកិច្ច​ប្រាប់​ថា​ដុះ​ឈើ​ប្រណិត​នេះ ​និង​ជើងគ្រែ​នៅ​ដោយ​ឡែក​ពី​គ្នា ​មិន​អាច​ផ្គុំ​ឡើង​ជាគ្រែ​ក្តារ​ងឿរ​បាន​នោះ​ទេ​៕
Share:

Sunday, March 29, 2015

ការបន្ថយការឈឺត្រចៀកដោយមើមខ្ទឹមបារាំង

ប្រភពមកពី កោះសន្តិភាព
ពេល​អ្នកមាន​អារម្មណ៍ ឬក៏​ដឹងថា​ឈឺ​ត្រចៀក គឺ​អ្នក​ត្រូវ​ដោះស្រាយ​បញ្ហា​ទាំងនេះ​បាន​ខ្លះ ដោយ​មើម​​​ខ្ទឹមបារាំង​​ ព្រោះ​មើម​ខ្ទឹមបារាំង​នេះ​មាន​សារ​ធាតុ​ប្រេងឆួលៗរបស់​វា​ជួយ​បន្ធូ​យ​អា​ ការឈឺ​ត្រចៀក និង​ការ​រលាក​ត្រចៀក​បាន​យ៉ាង​ល្អ។ ដើម្បី​បន្ថយ​កា​ឈឺ​ត្រចៀក​ដោយ​អ្នក​គ្រាន់​តែ​​យក​មើម​ខ្ទឹមបារាំង​មក​ហាន់ ​ជា​ចំណិត​សរសៃតូចៗប្រហែល​មួយ មើម​ហើយ​យកទៅដាក់​ក្នុង​ក្រណាត់ ហើយ​ខ្ទប់​អោយ​ណែន រួច​យក​ទៅ​ស្អំ​​និង​បំពង​ទឹក​ដែលក្តៅៗមួយសន្ទុះ ទើប​លើ​យ​យកមក ហើយ​ផ្អប់​ត្រចៀក​ស្អំ​ឲ្យ​យូរ រហូត​ទាល់តែ​អន់​ក្តៅ។ ការ​ធ្វើតាម​លក្ខណៈ​បែប​នេះ​ពីរ-បី​ដង វា​នឹង​អាច​ឲ្យ​អ្នកមាន​អារម្មណ៍​ធូរ​ល្បើ​យ​ការឈឺ​ត្រចៀក និង​ហ៊ឹង​ត្រចៀក​ជាដើម។ 
Share:

បរិភោគ​មី​ស្រុស​2-3​ដង​1​ស​ប្តា​ហ៍ ផ្តល់​ផល​អាក្រក់​ដល់​បេះដូង

ប្រភពមកពី កោះសន្តិភាព
របកគំហើញ​វេជ្ជសាស្ត្រ​ថ្មី​ធ្វើ​ឡើង​ដោយ​អ្នក​វិទ្យាសាស្ត្រ​អា​មេ​រិ​កបាន​បង្ហាញថា ការ​បរិភោគ​មី​ជា​រឿយ​ៗ​ហាក់​មិន​ផ្តល់​អត្ថប្រយោជន៍​ចំពោះ​សុខភាព​នោះ​ទេ ។ ផ្ទុយ​ទៅ​វិញ វា​បាន​បង្កើត​ឱ្យ​មាន​ភាព​វឹកវរ​ដល់​សុខភាព​អ្នក​បរិភោគ​ច្រើន​រាប់​មិន​អស់ ។

ការ​ពិសោធ​បាន​រក​ឃើញ​ថា បុគ្គល​ដែល​បរិភោគ​មី​ស្រុស ២-៣​ដង​ក្នុង​មួ​យស​ប្តា​ហ៍​ក្នុង​នោះ​បូក​រួម​ទាំង​មី​ជប៉ុន ឈ្មោះ Ramen​ផង​ដែរ​គឺ​ង្កើ​ន​ហានិភ័យ​កើត​មាន​លក្ខខណ្ឌ Cardiometabolic Syndrome ក្នុង​កម្រិត​មួយ​គួរ​ឱ្យ​ព្រួយបារម្ភ ។ Cardiometabolic Syndrome គឺជា​លក្ខខណ្ឌ​វេជ្ជសាស្ត្រ​មួយ​ដែល​អាច​បណ្តាល​ឱ្យ​កើត​មាន​ជំងឺ​បេះដូង ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​និង​ជំងឺ​ទឹកនោមផ្អែម ។

ដូច​ជា​អាហារ​កែ​ច្នៃ​ច្រើន​ប្រភេទ​ទៀត​ដែរ​មី​ផ្ទុក​យ៉ាង​ខ្ពស់​នូវ​សារធាតុ​អំបិល ហើយ​ការ​ទទួលទាន​បណ្តា​អាហារ​ដែល​សម្បូរ​រ៉ែ​មួយ​នេះ​គឺ​អាច​បង្កើន​ហានិភ័យ​ពី​ជំងឺ​បេះដូង​និង​ដាច់​សរសៃឈាម​ខួរក្បាល ។

មី ជា​ពិសេស​គឺ មី​របស់​ជប៉ុន​ឈ្មោះ Ramen​ដែល​មាន​រសជាតិ​ច្រើន​មុខ​ដូច​ជា រសជាតិ​សាច់​មាន់ សាច់​ជ្រូក សាច់​គោ​និង​រសជាតិ​ផ្សិត​ត្រូវ​បាន​បរិភោគ​យ៉ាង​ទូលំទូលាយ​ក្នុង​ចំណោម​ប្រជាជាតិ​អាស៊ី ជា​ពិសេស​ក្នុង​ប្រទេស​កូរ៉េ​ខាងត្បូង​ដែល​ជាទី​កន្លែង​មាន​អ្នក​និយម​ចូល​ចិត្ត​មី​ខ្ពស់​ជាងគេ​បំផុត​ក្នុង​លោក ។ បច្ចុប្បន្ន ប្រជាជន​ក្នុង​ប្រទេស​នេះ​កាន់តែ​ច្រើន​ឡើង​កើត​មាន​បញ្ហា​សុខភាព ក្នុង​នោះ តួលេខ​អ្នក​ធាត់​លើស​ទម្ងន់​និង​អ្នកជំងឺ​បេះដូង​កើនឡើង​យ៉ាង​រហ័ស ។

ចុះ​ផ្សាយ​ក្នុង​ព្រឹត្តិបត្រ The Journal of Nutrition វេជ្ជបណ្ឌិត Hyun Joon Shin​ជា​អ្នកដឹកនាំ​ការ​ស្រាវជ្រាវ​បាន​បញ្ជាក់​ថា​៖ «​បណ្តា​មី​កំប៉ុង​និង​កញ្ចប់​គឺជា​អាហារ​សម្រន់​ដែល​បំផ្លាញ​ដល់​សុខភាព​បេះដូង ជា​ពិសេស​គឺ​ស្ត្រី​។ សុខភាព​បេះដូង​ស្ត្រី​អាច​នឹង​មាន​បញ្ហា ប្រសិនជា​គេ​ទទួលទាន​មី​ស្រុស​មួយ​ចាន​រាល់ថ្ងៃ​»​។

កាលពីដើម​ឆ្នាំ​នេះ លោក Braden Kuo ​អ្នកឯកទេស​ខាង​ក្រពះ​ពោះវៀន​មន្ទីរពេទ្យ Massachusetts General Hospital​នៅ​ក្រុង​បូ​ស្តុ​ន​សហរដ្ឋអាមេរិក​បាន​ពិសោធ​ឃើញ​ថា រាង​កាយ​ជួប​ការ​លំបាក​ខ្លាំង​ដើម្បី​រំលាយ​មី នៅ​ឆៅ ។ លោក​ថា មី ជា​ពិសេស​មី Ramen​ មាន​ដាក់​សារធាតុ​គីមី​ឈ្មោះ Tertiary-butyl hydroquinone (TBHQ)​ គឺជា​សារធាតុ​បន្ថែម​ពណ៌​ឬ​រសជាតិ​ទៅ​លើ​អាហារ​ដែល​ជា​ផលិតផល​សម្រេច​របស់​ឧស្ម័ន​ប៊ូ​តាន​ប្រើ​ក្នុង​ឧស្សាហកម្ម​ប្រេង​ឥន្ទ​នៈ ។

ខាងក្រោម​នេះ​ជា​គុណវិបត្តិ​មួយ​ចំនួន​ទៀត​របស់​មី ៖
១-​ទប់ស្កាត់​ការ​ស្រូប​យក​សារធាតុចិញ្ចឹម​សម្រាប់​ក្មេង​អាយុ​ក្រោម​៥​ឆ្នាំ 
២-​សារធាតុ​ក្នុង​មី​ឈ្មោះ Styrofoam​អាច​បណ្តាល​ឱ្យ​កើត​ជំងឺមហារីក 
៣-​បរិភោគ​អំឡុង​ពពោះ​អាច​បណ្តាល​ឱ្យ​កូន​រលូត
៤-​សម្បូរ​តែ​កាបូ​អ៊ីដ្រា​ត ប៉ុន្តែ​គ្មាន វីតាមីន  សារធាតុ​សរសៃ និង​រ៉ែ 
៥-​ផ្ទុក​សារធាតុ​បន្ថែម​រសជាតិ ម៉ូ​ណូ​សូ​ដ្យូ​ម គ្លុ​យ​តា​ម៉ាត ។ ការ​ទទួលទាន​ច្រើន សារធាតុ​នេះ​នឹង​បណ្តាល​ឱ្យ​ឈឺក្បាល រកកល​ចង់​ក្អួត​...​។
៦-​រំខាន​ដល់​ច​ល​ភាព​ពោះវៀន ប៉ះពាល់​ការ​រំលាយ​អាហារ 
៧-​សារធាតុ​ដែល​រក្សា​មី​ឱ្យ​មាន​សំណើម​ជាតិ​ខ្លាញ់ Propylene Glycol អាច​ធ្វើ​ឱ្យ​ចុះ​ខ្សោយ​ប្រព័ន្ធ​ការពារ​រាង​កាយ .... ុ។
Share:

ពេលវេលាហាត់ប្រាណល្អបំផុត

ប្រភពមកពី កោះសន្តិភាពថ្ងែនេះ

សរីរាង្គ​មនុស្ស​ម្នាក់ៗ មានប្រតិកម្ម​ជាមួយ​ការហ្វឹកហាត់​ខុសៗ​គ្នា នៅពេល​វេលា​នីមួយៗ​ក្នុង​ថ្ងៃ ។ ដូច្នេះ ចូរ​ជ្រើសរើស​លំ​ហាត់ប្រាណ​សមស្រប​សម្រាប់​ខ្លួនឯង ។ ខាងក្រោម​នេះ ជា​ដំបូន្មាន​អំពី​ពេលវេលា​ល្អ​បំផុត ដើម្បី​ហាត់ប្រាណ​ផ្អែកលើ​ផលប្រយោជន៍​ដែល​អ្នក​ចង់​សម្រេច​បានជា​អ្វី ។​​ 

ប្រសិន​អ្នក​ហៀ​ប​មានការ​ប្រជុំ​មួយ​ដ៏​តានតឹង​៖ ចូរ​ហ្វឹកហាត់​មុន​កិច្ចប្រជុំ​នោះ​ ​លំ​ហាត់​ខ្លី​ជាមួយ​អាំង​តង់​ស៊ី​តេ​មធ្យម ជួយ​សម្រាល​ផ្លូវចិត្ត​តានតឹង ។ តាម​បណ្ឌិត J-Carson Smith ជំនួយការ​សាស្ត្រាចារ្យ​ផ្នែក​ចលនា​វិទ្យា នៅ​សាកលវិទ្យាល័យ Maryland: “​រឿងនេះ​ក៏​ធ្វើ​ឲ្យ​ប្រតិកម្ម​តានតឹង​ក្នុង​ខួរក្បាល​បាត់បង់ ។ អ្នក​នឹងមាន​អារម្មណ៍​ប្រសិទ្ធិភាព​ប្រមាណ ១៥ នាទី ក្រោយពេល​ហាត់ប្រាណ​” ។​ ​មិនចាំបាច់​ត្រូវធ្វើ​ចលនា​ខ្លាំង ឬ លំបាក​, អ្នក​គ្រាន់តែ​ដើរ​ចុះឡើង​, ដកដង្ហើម​, ពត់​ខ្លួនប្រាណ​... គឺអាច​នាំមក​នូវ​អារម្មណ៍​ស្រួលខ្លួន ។​

ប្រសិន​លំបាក​គេង​៖ ចូរ​អនុវត្ត​លំ​ហាត់​សមស្រប​មុន​ចូល​គេង​ ​អ្នក​អាច​ឮ​គេ​និយាយថា ហាត់​ធ្ង​នៗ មុនពេល​គេង អាចធ្វើ​ឲ្យ​លំបាក​គេង ។ តែ​តាម​របាយការណ៍​ថ្មី​១​របស់ National Sleep Foundation, អ្នក​ហ្វឹកហាត់​នៅពេលណា​ក៏ដោយ ទោះ​ថ្ងៃ ឬ យប់ សុទ្ធ​តែមាន​ដំណេក​ស្រួល​ជាង អ្នក​ខ្ជិល​ហាត់ប្រាណ ។​ លំ​ហាត់ Yoga ខ្លី​មួយ នឹង​សមស្រប​ចំពោះ​អ្នកមាន​បញ្ហា​ដំណេក​ ​ការស្រាវជ្រាវ​បង្ហាញថា ហាត់ប្រាណ ៣០ នាទី អាចធ្វើ​ឲ្យ​កើន​គុណភាព​ដំ​ណែ​ក និង​គេង​លក់​លឿន​ជាង ។ តាម​វេជ្ជបណ្ឌិត Barbara Philips នាយក​បន្ទាប់​ពិសោធន៍ របស់​សាកលវិទ្យាល័យ Kentucky នោះ​វិធី​នេះ ក៏​សុវត្ថិភាព​ជាង​ថ្នាំ​គេង​, ពុំ​ត្រឹមតែ​ជួយ​ឲ្យ​គេង​លក់​ស្រួល​ប៉ុណ្ណោះ​ទេ តែ​នៅ​បន្ថយ​អប្បបរមា​ភាព​អស់កម្លាំង នៅ​ព្រឹក​ថ្ងៃ​បន្ទាប់ ។​ . 

ប្រសិន​ចង់​បង្ការ​ត្រូវរបួស​៖ ចូរ​ហាត់​នៅពេល​ព្រលប់​ ​ប្រសិន​អ្នក​ងាយ​ត្រូវ​ទាញ​តឹង​សាច់ដុំ​, ឈឺ​ពឺត ឬ ថ្លោះ​ភ្នែក​គោល​ជើង នោះ​ចូរ​ហ្វឹកហាត់ ក្រោយ​ម៉ោង​ធ្វើការ ។ តាម​បណ្ឌិត Michael Deschenes នៅ​សាកលវិទ្យាល័យ William & Mary, Verginia: “​ចាប់ផ្តើម​ថ្ងៃ​ថ្មី សរីរាង្គ​របស់​អ្នក​អាច​ពុំទាន់​ត្រៀម​សម្រាប់​លំ​ហាត់​ពិតប្រាកដ​, ដូច្នេះ អ្នក​អាច​ងាយ​ត្រូវរបួស​” ។ ដើម្បី​បញ្ចៀស​របួស​, ចូរ​ហាត់​នៅ​ម៉ោង​ប្រមាណ​ពី ៥ ទៅ ៦ ល្ងាច ។​

ប្រសិន​ចង់​បញ្ចុះទម្ងន់​៖ ចូរ​ហាត់ប្រាណ​មុនពេល​ស្រស់ស្រូប​អាហារ​ពេលព្រឹក​ ​សរីរាង្គ​របស់​អ្នកសម្រេច​លទ្ធភាព​ដុតបំផ្លាញ​ខ្លាញ់​ខ្ពស់បំផុត នៅពេល​ព្រឹក ។ តាម​ការស្រាវជ្រាវ​១​ថ្មី​នេះ ត្រូវបាន​ប្រកាស​លើ​ទស្ស​នាវ​ដ្តី British Journal Nutrition នោះ​អ្នករត់​ដោយ​ម៉ាស៊ីន​ហាត់ប្រាណ មុនពេល​ទទួលទាន​អាហារ​ព្រឹក នឹង​ដុតបំផ្លាញ​ខ្លាញ់​ច្រើនជាង ២០% ប្រៀប​នឹង​អ្នក​ទទួលទាន​ព្រឹក​មុន ។​ ​តាម​ពួក​អ្នកស្រាវជ្រាវ​អង់គ្លេស​, ហាត់ប្រាណ​ពុំ​ត្រឹមតែ​នាំ​ឲ្យ​បែកញើស​ប៉ុណ្ណោះ​ទេ តែ​នៅ​ធ្វើ​ឲ្យ​ក្រពះ​ទទេ ដុតបំផ្លាញ​ខ្លាញ់​លើស​, ជួយ​បន្ថយ​រង្វង់​ចង្កេះ​, បន្ថយ​បរិមាណ​ជាតិ​ខ្លាញ់​យ៉ាងច្រើន ក្នុង​ឈាម ។ ពួក​អ្នកស្រាវជ្រាវ​ឲ្យ​ដឹងថា ប្រសិន​ទ្រាម​អត់ឃ្លាន​មិនបាន នៅពេល​ព្រឹក នោះ​អាច​ទទួលទាន​នំប៉័ង​អាំង​បន្តិច មុនពេល​ហាត់ប្រាណ ។​

ប្រសិន​ចង់​ហាត់ពត់​សាច់ដុំ​៖ ចូរ ​ហាត់​ក្រោយ​ពេលបាយ​យប់​ ​ដោយសារ​សីតុណ្ហភាព​ស​រី​រា​ង្គ កើន​នៅ​ចុង​ថ្ងៃ ហេតុនេះ ប្រសិទ្ធភាព​ហ្វឹកហាត់​ខ្ពស់ជាង ។ ភាព​មាំ​របស់​សាច់ដុំ​កើនឡើង​បន្តិច​, សមត្ថភាព​បញ្ជារ​ចលនា​ល្អ​ជាង ហើយ​បរិមាណ​អុកស៊ីហ្សែន​បញ្ជូន​ទៅដល់​សាច់ដុំ​ក៏​កើន ៕
Share:

Sunday, March 22, 2015

ប្រជាពលរដ្ឋ​ប្តឹង​មន្ត្រីឃុំ​ជាលា​៣​នាក់​ប្រើ​អំណាច​ចាក់​ដី​បិទផ្លូវ

ប្រភពមកពី កោះសន្តិភាព
ខេត្តកំពង់ចាម​៖​មន្ត្រីឃុំ​ជាលា​ចំនួន​៣​នាក់​នៃ​ស្រុក​បា​ធា​យ ខេត្តកំពង់ចាម​បាន​រង​ការ​ប្តឹង​ពី​ប្រជាពលរដ្ឋ​ខ្លួនឯង​ថា​បាន​ប្រើ​អំណាច​គៀបសង្កត់​និង​រំលោភ​ទៅ​លើ​សិទ្ធ​ប្រជាពលរដ្ឋ​ដោយ​ជួល​រថយន្ត​ដឹក​ដី​មក​ចាក់​នៅ​មុខ​ច្រក​ចេញចូល​មុខ​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​៣​ថ្ងៃ​កន្លង​មក​ហើយ ​។
ក្នុង​ពាក្យបណ្តឹង​ប្រជាពលរដ្ឋ​ជា​ជន​រង​គ្រោះ​ឈ្មោះ​ឡី សុខ​ហាន​និង​ឈ្មោះ​សៀង ល​ក្ខិ​ណា​គ្រោង​ដាក់​ទៅ​អភិបាលស្រុក​បា​ធា​យ​បាន​បញ្ជាក់​ថា​១​ឈ្មោះ​គុ​ជ ឈឿ​ន​បច្ចុប្បន្ន​មុខងារ​ជា​ជំទប់​ទី​១​ឃុំ​ជាលា ២​ឈ្មោះ​ប៉ៅ ភី​មុខងារ​ជា​មេ​ភូមិ​និង​ឈ្មោះ​សៀម វឿ​ន​មាន​មុខងារ​បញ្ជា​បេស​កម្ម​ជា​អ្នកសមគំនិត​ប្រព្រឹត្ត​ទ​ង្វើ​ខាងលើ ។​យ៉ាងនោះ​ប្រជាពលរដ្ឋ​បាន​ចោទ​មន្ត្រី​ទាំង​៣​នាក់​នោះ​បន្ថែម​ទៀត​ថា​បាន​បង្វែ​រឿង​នេះ​ថា​គ្រួសារ​ជន​រង​គ្រោះជា​អ្នក​រំលោភ​យក​ដី​សាធារណៈ​ទៅ​វិញ ។
ជន​រង​គ្រោះ​បាន​បញ្ជាក់​ទៀត​ថា​កាលពី​ថ្ងៃ​ទី​១៩ ខែមីនា ឆ្នាំ​២០១៥​មន្ត្រី​៣​នាក់​ខាងលើ​បាន​ចេញ​មុខ​បកស្រាយ​នៅ​ចំពោះ​មុខ​ជន​រង​គ្រោះ ខណៈ​ពេល​ដែល​រថយន្ត​ដឹក​ដី​មក​ចាក់​បិទផ្លូវ​ចេញចូល​ផ្ទះ​របស់​ពួក​គាត់ ដោយ​និយាយ​ថា​អ្នក​ភូមិ​ជា​អ្នក​ឲ្យ​ចាក់​ដី​នេះ ។ ជាមួយ​គ្នា​នោះ​ជន​រង​គ្រោះ​មិន​អនុញាត្ត​ឲ្យ​ចាក់​បិទផ្លូវ​ចេញចូល​បន្ត​ទៅ​ទៀត ព្រោះតែ​រឿង​ហាមឃាត់​នេះ​ធ្វើ​ឲ្យ​មន្ត្រី​ទាំង​៣​នាក់​បាន​បង្វែ​សាច់​រឿង​ទៅ​ប្រាប់​អ្នក​ភូមិ​ថា​គ្រួសារ​ជន​រង​គ្រោះជា​អ្នក​រំលោភ​យក​ដី​សាធារណៈ​ទៅ​វិញ ។ ជា​ហេតុ​ធ្វើ​ឲ្យ​អ្នក​ភូមិ​យល់​ច្រឡំ​មក​លើ​ជន​រង​គ្រោះ ហើយ​នាំ​គ្នា​មក​ឡោម​ព័​ទ្ឋ​ផ្ទះ ។
ព្រោះតែ​ការ​យល់​ច្រឡំ​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​បាន​ពន្យល់​ទៅ​អ្នក​ភូមិ​ច្បាស់លាស់​ថា​ពុំ​បាន​ហាមឃាត់ ឬ​រំលោភ​ដី​ចំណី​ផ្លូវ​ជា​សម្បត្តិ​សាធារណៈ​យក​មក​ធ្វើ​ជាក​ម្មសិ​ទ្ឋ​ខ្លួន​នោះ​ទេ ដោយ​គ្រាន់តែ​ហាមឃាត់​មិន​ឲ្យ​រថយន្ត​ចាក់​ដី​បិទផ្លូវ​ចេញចូល​មុខ​ផ្ទះ​ប៉ុណ្ណោះ ទើប​អ្នក​ភូមិ​ត្រឡប់​ទៅ​ផ្ទះ​វិញ ។
ជុំវិញ​ករណី​ខាងលើ​មេឃុំ​ជាលា​បាន​ប្រាប់​កោះសន្តិភាព​តាម​ទូរស័ព្ទ​ថា​ការ​ចាក់​ដី​លុប​ស្រះ​នៅ​មុខ​ផ្ទះ​ជន​រង​គ្រោះ​ខាងលើ​គឺ​ក្នុង​បំណង​សង់សាលា​បុណ្យ​សម្រាប់​អ្នក​ភូមិ ហើយ​ថវិការ​សម្រាប់​ជួល​រថយន្ត​ដឹក​ដី​ចាក់​លុប​ស្រះ ក៏​បានការ​រៃ​អង្គាស​ពី​អ្នក​ភូមិ​នេះ​ផង​ដែរ ។​ជាមួយ​គ្នា​នោះ​មេឃុំ​រូប​នេះ​បាន​បដិសេធ​ចំពោះ​ពាក្យ​ច​ចាម​អារាម​ថា​ការ​ចាក់​លុប​ដី​ស្រះ​នេះ​ក្នុង​គោលបំណង​ពុំ​មែន​ធ្វើ​សាលា​បុណ្យ​នោះ​ទេ គឺ​ធ្វើ​ស្ថានីយ៍​ប្រេងសាំង​របស់​ឈ្មួញ​ដែល​អាជ្ញាធរ​បាន​លួច​លក់​ទៅ​ឲ្យ​ឈ្មួញ ។
ចំណែកឯ​លោក​ប៉ៅ ភី​និង​ឈ្មោះ​សៀម វឿ​ន​កោះសន្តិភាព​មិន​អាច​សុំ​ការ​បំភ្លឺ​ជុំវិញ​ការ​ចោទប្រកាន់​របស់​ប្រជាពលរដ្ឋ​ខាងលើ​នេះ​ទេ ។​ប៉ុន្តែ​លោក​គុ​ជ ឈឿ​ន​អតីត​មេឃុំ​ជាលា​បែរជា​មាន​វិ​ញ្ញាប​ន​ប័ត្រ​ជា​ម្ចាស់​អចលនវត្ថុ​លើ​ដី​ស្រះ​ខាងលើ​នេះ​ទៅ​វិញ ហើយ​បច្ចុប្បន្ន​ជា​ជំទប់​ទី​១​ឃុំ​ដែល​រង​ការ​ចោទប្រកាន់​បាន​ប្រាប់​កោះសន្តិភាព​នៅ​រសៀល​ថ្ងៃ​ទី​២២ ខែមីនា នេះ​ថា​លោក​គ្រាន់តែ​កាន់កាប់​ដី​ស្រះ​នេះ​ជា​ដី​រួម​របស់​អ្នក​ភូមិ​ប៉ុណ្ណោះ ។​ហើយ​កន្លង​មក​អ្នក​ភូមិ​បាន​នាំ​គ្នា​ប្រើប្រាស់​ទឹក​នៅ​ក្នុង​ស្រះ​ខាងលើ​នេះ ។​ទោះ​បែប​ណា​លោក​បាន​បដិសេធ​ដាច់អហង្កា​ថា​មិន​បាន​លក់​ដី​នេះ​ទៅ​ឲ្យ​ឈ្មួញ​ណា​ម្នាក់​នោះ​ទេ​ហើយ​ការ​ចាក់​ដី​លុប​ស្រះ​នេះ គឺ​បំណង​ធ្វើ​សាលា​បុណ្យ​សម្រាប់​អ្នក​ភូមិ​ទាំងអស់​គ្នា ។
ចំពោះ​ការ​ចាក់​ដី​បិទផ្លូវ​ប្រជាពលរដ្ឋ​ទាំង​មេឃុំ​និង​ជំទប់​ឃុំ ដែល​រង​ការ​ចោទប្រកាន់ រួម​ទាំង​សេ​ព្វ​ប៉ុស្តិ៍​រដ្ឋបាល​ប៉ូលិស​ជាលា បាន​រុញ​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក ខណៈ​ពេល​ដែល​អ្នកកាសែត​សួរ​រឿង​នេះ​ដោយ​ម្នាក់​ៗ​និយាយ​ស្រ​ដៀង​ៗ​គ្នា​ថា​មក​ពី​ប្រជាពលរដ្ឋ​បាន​ប្រើ​អំពើ​ហិង្សា​និង​បាន​យក​ដុំ​ដី​គប់​និង​វាយ​រថយន្ត​ពេល​គេ​ចូល​ចាក់​ដី ។​ចំណែកឯ​ប្រជាពលរដ្ឋ​វិញ​បាន​ឆ្លើយ​តប​វិញ​ថា​គាត់​គ្រាន់តែ​យក​ដុំ​ដី​គប់​ទៅ​លើ​រថយន្ត​ចាក់​ដី ខណៈ​នៅ​រឹងទទឹង​ចាក់​ដី​បិទផ្លូវ​មុខ​ផ្ទះ​របស់​គាត់ ។
គួរ​បញ្ជាក់​ថា​អ្នក​ភូមិ​បាន​អះអាង​ថាបើ​សិន​ស្រះ​ទឹក​នេះ​ទៅ​ថ្ងៃ​មុខ​ក្លាយទៅជា​ស្ថាន​នី​យ៍​ប្រេង វិញ​មិន​ធ្វើ​ជា​សាលា​បុណ្យ​សម្រាប់​អ្នក​ភូមិ​ទេ ។​អ្នក​ភូមិ​និង​តវ៉ា​ប្រឆាំង​និង​អាជ្ញាធរ​ជាក់​ជា​មិន​ខាន ៕ 

Share:

កោះ​មួយ​សម្រាប់សត្វឆ្មា​នៅ​ប្រទេស​ជប៉ុន

ប្រភពមកពី​​ កោះសន្តិភាព
នៅប្រទេស​ជប៉ុន មានកោះ​មួយ​ឈ្មោះ​កោះ AOSHIMA ដែល​ចំនួន​ពពួក​សត្វឆ្មា​មាន​លើ​សពី​ចំនួន​ប្រជា​ជន​កោះ​នោះ​ដល់ ទៅ៦ដង​ឯណោះ ។
កោះនេះត្រូវគេ​ហៅ​ថា កោះ​ឆ្មា​ដែល​ទាក់​ទាញ​អ្នក​ទេស​ចរ​ជា​ច្រើន​នាក់​ឱ្យ​ទៅ​កាន់​ទីនោះ​ដែរ ។ លើ​កោះ​នោះ​ ពពួក​សត្វ​ឆ្មា​សោយ​រាជ្យ ដោយ​ពុំ​មាន​នរណា​ធ្វើ​បាប​ពួក​វា​ឡើយ ។
សូម​ទស្សនា​រូប​ភាព​ទាំ​ងឡាយ​នៃ​សកម្ម​ភាព​សត្វ​ឆ្មា​លើ​កោះ​នោះ ៖​
Share:

ទទួលទាន​ត្រី​ជួយ​ស្ត្រី​ទប់ស្កាត់​ការ​ខូច​សោតវិញ្ញាណ

ប្រភពមកពី កោះសន្តិភាព
ក្រុម​អ្នក​ស្រាវជ្រាវ​អា​មេ​រិ​កបាន​អះអាង​កាលពី​ពេល​ថ្មី​ៗ​នេះ​ថា ស្ត្រី​បរិភោគ​ត្រី​២-៣​ដង​ក្នុង​១​ស​ប្តា​ហ៍​អាច​កាត់​បន្ថយ​ហានិភ័យ​បាត់បង់​សោតវិញ្ញាណ (​ត្រចៀក​ថ្លង់​) ។
អ្នកដឹកនាំ​ការ​សិក្សា Sharon Curhan មក​ពី​មន្ទីរពេទ្យ​ស្ត្រី ទីក្រុង​បូ​ស្តុ​ន សហរដ្ឋអាមេរិក បាន​ថ្លែង​ថា​៖ «​បច្ចុប្បន្ន ការ​បាត់បង់​សោតវិញ្ញាណ ស្ថិត​ក្នុង​កម្រិត​ប្រេង​វ៉ាឡង់​ខ្ពស់​បំផុត ហើយ​ជា​លក្ខខណ្ឌ​សុខភាព​ដ៏​រ៉ាំរ៉ៃ​មួយ ។ បើ​ទោះបី​ខូច​ប្រព័ន្ធ​សោតវិញ្ញាណ​ជា​រឿយ​ៗ កើត​លើ​មនុស្ស​វ័យ​ចំណាស់​ក្តី ក៏​អត្តសញ្ញាណ​នៃ​កត្តា​ប្រឈម​ដ៏​មាន​សក្តានុពល​ជា​ច្រើន​បាន​ផ្តល់​ឱ្យ​នូវ​ទស្សនវិស័យ​ថ្មី លើ​លទ្ធភាព ដើម្បី​ទប់ស្កាត់​ឬ ពន្យារ​ការ​បាត់បង់​សោតវិញ្ញាណ​» ។
អំឡុង​ការ​ពិសោធ​ជា​ច្រើន​ឆ្នាំ អ្នក​ស្រាវជ្រាវ​បាន​ពិនិត្យ​មើល​ពី​ការ​ជាប់​ពាក់ព័ន្ធ​គ្នា រវាង​ការ​បរិភោគ​ត្រី អាស៊ីត​ខ្លាញ់ PUFA និង​ការ​បាត់បង់​សោតវិញ្ញាណ ។ ក្រោយ​ពេល​៨​ឆ្នាំ ស្ត្រី ១១.៦០៦​នាក់ ក្នុង​ចំណោម​ស្ត្រី​ដែល​ស្ម័គ្រ​ពិសោធ​៦៥.០០០​នាក់​ប្លាយ បាន​ខូច​ត្រចៀក ស្លាប់​លែង​ឮ ។ យ៉ាងណា​ក៏​ដោយ នៅ​ពេលធ្វើការ​ប្រៀបធៀប​គ្នា ក្រុម​ស្ត្រី​បរិភោគ​ត្រី​២ ឬ​ច្រើន​ដង​ក្នុង​១​ស​ប្តា​ហ៍ អាច​កាត់​បន្ថយ​ហានិភ័យ បញ្ហា​ខាង​ដើម​បាន​២០% ។
សាស្ត្រាចារ្យ Sharon Curhan បាន​ថ្លែង​ថា​៖ «​ការ​បរិភោគ​ត្រី​ធូ​ណា ឬ​ត្រី​សម្បូរ​ខ្លាញ់​ផ្សេង​ទៀត បង្ហាញ​ឱ្យ​ឃើញ​នូវ​លទ្ធផល​ធ្វើ​ឱ្យ​ថយ​ចុះ​ហានិភ័យ ។ ដូច្នេះ ការ​រក​ឃើញ​លើក​នេះ ជា​សញ្ញា​មួយ​ប្រាប់​ថា របប​អាហារ​ទទួលទាន​ប្រចាំ​ថ្ងៃ​ដើរតួ​នាទី​សំខាន់​ទប់ស្កាត់​ការ​បាត់បង់​សោតវិញ្ញាណ​» ៕
Share:

ទទួលទាន​អាហារ​ឆ្អែត​ត្រឹម​2​ពេល​ក្នុង​1​ថ្ងៃ​ផ្តល់​អត្ថប្រយោជន៍​ដល់​អ្នក​កើត​ជំងឺ​ទឹកនោមផ្អែម

ប្រភពមកពី កោះសន្តិភាព
ក្រុម​អ្នក​វិទ្យាសាស្ត្រ​ប្រទេស​ឆែក​បាន​អះអាង​ថា ការ​ទទួលទាន​អាហារ​ឆ្លែ​ត​ៗ​ត្រឹមតែ​២​ពេល​ក្នុង​មួយ​ថ្ងៃ​គឺ​ពេល​ព្រឹក​និង​ពេល​ថ្ងៃត្រង់​ផ្តល់​ផល​ល្អ​ដល់​អ្នក​កើត​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​-២​ដោយ​វា​អាច​ជួយ​គ្រប់គ្រង​ការ​ឡើង​ទម្ងន់​និង​កម្រិត​ស្ករ​ក្នុង​ឈាម ។
នៅ​ក្នុង​ការ​ពិសោធ​លើ​អ្នក​ស្ម័គ្រ​ចិត្តជា​អ្នកជំងឺ​ទឹកនោមផ្អែម​ប្រភេទ​-២​ចំនួន​៥៤​នាក់​វ័យ​ពី​៣០​ទៅ​៧០​ឆ្នាំ​រយៈពេល​១២​ស​ប្តា​ហ៍​បាន​រក​ឃើញ​ថា ក្រុម​B2​ដែល​ទទួលទាន​អាហារ​ឆ្អែត​ខ្លាំង​២​ដង​ក្នុង​មួយ​ថ្ងៃ​គឺ​ចន្លោះ​ពី​ម៉ោង​៦​ទៅ​ម៉ោង​១០​និង​ចន្លោះ​ពី​ម៉ោង​១២​ទៅ​ម៉ោង​៤​រសៀល​ចុះ​ទម្ងន់​ខ្លួន​ជា​មធ្យម​១,៤​គីឡូក្រាម​ធៀប​ទៅ​នឹង​ក្រុម A6 ដែល​ទទួលទាន​អាហារ​៦​ដង​ក្នុង​មួយ​ថ្ងៃ ។ ឯ​ទំហំ​ចង្កេះ​វិញ​ក្រុម B2​បាន​ថយ​ចុះ​ប្រហែលជា​៤​សង់ទីម៉ែត្រ ។
វេជ្ជបណ្ឌិត Hana Kahleova អ្នកដឹកនាំ​ការ​ស្រាវជ្រាវ​មក​ពី​វិទ្យាស្ថាន Clinical & Experimental Medicine ទីក្រុង Prague ប្រទេស​ឆែក​បាន​ថ្លែង​ថា នេះ​ជា​លទ្ធផល​ដែល​គួរ​ឱ្យ​រីករាយ ។ លោកស្រី​បាន​បន្ត​ថា ៖«​ក្រុម​អ្នកជំងឺ​ដែល​ចូលរួម​ការ​ពិសោធ ដើម​ឡើយ​ភ័យ​ខ្លាច​ថា ពួក​គេ​អាច​ឃ្លាន​ខ្លាំង​ដោយ​ការ​បង្អតអាហារ​ពេល​ល្ងាច ប៉ុន្តែ​ក្រោយ​ការ​ពិសោធ​ដោយ​ការ​ទទួលទាន​អាហារ​តែ​២​ពេល​រួច​មក អារម្មណ៍​ស្រេកឃ្លាន​របស់​ពួក​គេ​ក៏​បាន​ថយ​ចុះ​ហើយ​ទទួល​បាន​អារម្មណ៍​រីករាយ ។ ផ្ទុយ​មក​វិញ ក្រុម​ដែល​ទទួលទាន​ឥត​ឈប់​ច្រើន​ដង​ក្នុង​មួយ​ថ្ងៃ មិន​ទទួល​បាន​អារម្មណ៍​រីករាយ​ឡើយ ។ នេះ​ពិតជា​គួរ​ឱ្យ​ភ្ញាក់ផ្អើល​ខ្លាំង​ណាស់​» ។
វេជ្ជបណ្ឌិត  Kahleova បាន​បញ្ជាក់​ថា លទ្ធផល​នេះ​ក៏​អាច​យក​ទៅ​អនុវត្ត​លើ​បណ្តាជន​គ្មាន​ជំងឺ​ទឹកនោមផ្អែម​ដែល​ចង់​បញ្ចុះទម្ងន់​ខ្លួន​ផង
ដែរ ៕

Share:

អាហារ​ផ្ទុក​ខ្លាញ់​ច្រើន​បង្កើន​ហានិភ័យ​មហារីក​ដោះ​20​ភាគរយ

ប្រភពមកពី កោះសន្តិភាព
ការ​ពិនិត្យ​មើល​លើ​ទិន្នន័យ​របស់​អ្នកជំងឺ ១​ម៉ឺន​នាក់​គឺ​បាន​បង្ហាញ​ពី​ការ​ជាប់​ទាក់ទង​គ្នា​រវាង​ការ​ទទួលទាន​ខ្លាញ់​និង​ជំងឺមហារីក​ដោះ ។ 
ការ​សិក្សា​ស្រាវជ្រាវ​ធ្វើ​ឡើង​ដោយ​អ្នក​វិទ្យាសាស្ត្រ​ប្រទេស​អុ​ី​តា​លី​បាន​រក​ឃើញ​ថា បណ្តា​ស្ត្រី​ដែល​និយម​ទទួលទាន​អាហារ​មាន​ខ្លាញ់​ច្រើន​គឺ​ប្រឈម​នឹង​ជំងឺមហារីក​ដោះ​ច្រើន​ជាង​១/៥ ។
សរសេរ​នៅ​ក្នុង​ព្រឹត្តិបត្រ Journal of The National Cancer Institute វេជ្ជបណ្ឌិត Sabina Sieri អ្នកដឹកនាំ​ការ​សិក្សា​មក​ពី​វិទ្យាស្ថាន​ជំងឺ​ដុំ​សាច់ នៅ​ទីក្រុង Milan ប្រទេស​អីុ​តា​លី​បាន​បញ្ជាក់​ថា ៖«​លទ្ធផល​របស់​យើង​បាន​បង្ហាញ​ថា របប​អាហារ​ដែល​សម្បូរ​ដោយ​ខ្លាញ់​គឺ​បង្កើន​ហានិភ័យ​ជំងឺមហារីក​ដោះ »​។
ចំណែក ការ​សិក្សា​មួយ​របស់​អង់គ្លេស​កាលពី​ឆ្នាំ ២០១៣​បាន​រក​ឃើញ​ថា ទទួលទាន​ប្រភេទ​អាហារ​សម្រន់​ឬ​អាហារ​វេច​ខ្ចប់​ឆ្អិន​ស្រាប់​ដែល​សម្បូរ​ដោយ​ខ្លាញ់​គឺ​បង្កើន​ហានិភ័យ​កើត​ជំងឺមហារីក​ពោះវៀនធំ ។ ការ​សិក្សា​បាន​រក​ឃើញ​ទៀត​ថា ទទួលទាន​អាហារ​ទាំង​អស់នេះ​ច្រើន​នឹង​ធ្វើ​ឱ្យ​កម្រិត​កូ​ឡេ​ស្តេ​រ៉ូ​ល​ក្នុង​ឈាម​ឡើង​កាន់តែ​ខ្ពស់​ផង​ដែរ ។ បើ​ទោះ​ណា វា​មិនមែន​ជា​អ្នក​បង្ក​ឱ្យ​កើត​មហារីក​ដោយ​ផ្ទាល់​ក្តី ក៏​ប៉ុន្តែ​កម្រិត​ដ៏​ច្រើន​លើសលប់​របស់​កូ​ឡេ​ស្តេ​រ៉ូ​លអាច​នាំ​ឱ្យ​កើត​ជំងឺ​បេះដូង​បាន ។
ដោយឡែក ការ​សិក្សា​មួយ​ផ្សេង​ទៀត​ធ្វើ​ឡើង​ដោយ​ក្រុម​អ្នក​វិទ្យាសាស្ត្រ​សាកលវិទ្យាល័យ University of  Southampton​បាន​រក​ឃើញ​ថា ទទួលទាន​អាហារ​ផ្ទុក​ខ្លាញ់​ច្រើន​អាច​ធ្វើ​ឱ្យ​រាំងស្ទះ​ដល់​លំហូរ​ឈាម​ទៅ​កាន់​ខួរក្បាល​និង​ឈាន​ទៅ​កើត​មាន​ជំងឺ​ភ្លេចភ្លាំង ៕

Share:

ចេញពី​ក្លឹ​ប​បើករថយន្ត​បុក​ម៉ូតូ​ព្យាយាម​បើក​រត់​ជ្រុល​ឡើង​ខឿន​ផ្លូវ​បុក​ដើមឈើ១ដើម​ទៅ​មុខ​លែង​រួច

ប្រភពមកពី កោះសន្តិភាព

រាជធានី​ភ្នំពេញ​៖ បុរស​ម្នាក់​ក្នុង​ស្ថានភាព​ស្រវឹង​បាន​បើករថយន្ត​ឡិច​ស៊ី​ស​RX300 ពណ៌​ខ្មៅ​ចេញពី​ក្លឹ​ប​ផឹកស៊ី​មួយ​ន្លែ​ង ក្នុង​ល្បឿន​លឿន ក៏​រេ​ចង្កូត​ទៅ​បុក​ពីក្រោយ​ម៉ូតូ​គុប​១​គ្រឿង បណ្តាល​ឲ្យ​ដួល​បោក​ទៅ​និង​ថ្នល់ ធ្វើ​ឲ្យ​អ្នកបើកបរ​ម៉ូតូ​រង​របួសធ្ងន់ ដោយ​បាក់ជើង​ឆ្វេង ។ 
ភ្លាម​នោះ​អ្នក​បើករថយន្ត​បង្ក​មិន​បាន​ឈប់​នោះ​ទេ បែរជា​ព្យាយាម​បើក​រត់ ជា​ហេ​ត​តុ​ធ្វើ​ឲ្យ​រថយន្ត​រេ​ចង្កូត​ចុះឡើង​ជ្រុល​ឡើង​ខឿន​ផ្លូវ​បន្ត​ទៅ​បុក​ដើមឈើ១ដើម​នៅ​សួន​កុមារ​ម្តុំ​វត្ត​ភ្នំ បង្ក​ឲ្យ​រថយន្ត​ដាច់​កាឡេ​ទៅ​មុខ​លែង​រួច ក៏​ត្រូវ​សមត្ថកិច្ច​ប៉ូលិស​ការិយាល័យ​ចរាចរ​ផ្លូវគោក​នាំ​ខ្លួន​ជាមួយ​រថយន្ត​បង្ក​យក​ទៅ​រក្សា​ទុក ដើម្បី​ធ្វើការ​ដោះ​ស្រា​ជា​ក្រោយ ។​ចំណែក​អ្នក​រង​របួស​ត្រូវ​បា​នប​ញ្ចូ​ន​ទៅ​សង្គ្រោះ​ភ្លាម​ៗ​ផង​ដែរ ។
ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៤​និង​៥០​នាទី​ទាបភ្លឺ ឈានចូលថ្ងៃ​ទី​២៣ ខែ​មិ​នា ឆ្នាំ​២០១៥ ក្នុង​សង្កាត់​វត្ត​ភ្នំ ខណ្ឌដូនពេញ ស្ថិត​តាម​បណ្តោយ​ផ្លូវ​៤៧។
 
Share:

Blog Archive

Blogger templates