Sunday, March 22, 2015

ទទួលទាន​ត្រី​ជួយ​ស្ត្រី​ទប់ស្កាត់​ការ​ខូច​សោតវិញ្ញាណ

ប្រភពមកពី កោះសន្តិភាព
ក្រុម​អ្នក​ស្រាវជ្រាវ​អា​មេ​រិ​កបាន​អះអាង​កាលពី​ពេល​ថ្មី​ៗ​នេះ​ថា ស្ត្រី​បរិភោគ​ត្រី​២-៣​ដង​ក្នុង​១​ស​ប្តា​ហ៍​អាច​កាត់​បន្ថយ​ហានិភ័យ​បាត់បង់​សោតវិញ្ញាណ (​ត្រចៀក​ថ្លង់​) ។
អ្នកដឹកនាំ​ការ​សិក្សា Sharon Curhan មក​ពី​មន្ទីរពេទ្យ​ស្ត្រី ទីក្រុង​បូ​ស្តុ​ន សហរដ្ឋអាមេរិក បាន​ថ្លែង​ថា​៖ «​បច្ចុប្បន្ន ការ​បាត់បង់​សោតវិញ្ញាណ ស្ថិត​ក្នុង​កម្រិត​ប្រេង​វ៉ាឡង់​ខ្ពស់​បំផុត ហើយ​ជា​លក្ខខណ្ឌ​សុខភាព​ដ៏​រ៉ាំរ៉ៃ​មួយ ។ បើ​ទោះបី​ខូច​ប្រព័ន្ធ​សោតវិញ្ញាណ​ជា​រឿយ​ៗ កើត​លើ​មនុស្ស​វ័យ​ចំណាស់​ក្តី ក៏​អត្តសញ្ញាណ​នៃ​កត្តា​ប្រឈម​ដ៏​មាន​សក្តានុពល​ជា​ច្រើន​បាន​ផ្តល់​ឱ្យ​នូវ​ទស្សនវិស័យ​ថ្មី លើ​លទ្ធភាព ដើម្បី​ទប់ស្កាត់​ឬ ពន្យារ​ការ​បាត់បង់​សោតវិញ្ញាណ​» ។
អំឡុង​ការ​ពិសោធ​ជា​ច្រើន​ឆ្នាំ អ្នក​ស្រាវជ្រាវ​បាន​ពិនិត្យ​មើល​ពី​ការ​ជាប់​ពាក់ព័ន្ធ​គ្នា រវាង​ការ​បរិភោគ​ត្រី អាស៊ីត​ខ្លាញ់ PUFA និង​ការ​បាត់បង់​សោតវិញ្ញាណ ។ ក្រោយ​ពេល​៨​ឆ្នាំ ស្ត្រី ១១.៦០៦​នាក់ ក្នុង​ចំណោម​ស្ត្រី​ដែល​ស្ម័គ្រ​ពិសោធ​៦៥.០០០​នាក់​ប្លាយ បាន​ខូច​ត្រចៀក ស្លាប់​លែង​ឮ ។ យ៉ាងណា​ក៏​ដោយ នៅ​ពេលធ្វើការ​ប្រៀបធៀប​គ្នា ក្រុម​ស្ត្រី​បរិភោគ​ត្រី​២ ឬ​ច្រើន​ដង​ក្នុង​១​ស​ប្តា​ហ៍ អាច​កាត់​បន្ថយ​ហានិភ័យ បញ្ហា​ខាង​ដើម​បាន​២០% ។
សាស្ត្រាចារ្យ Sharon Curhan បាន​ថ្លែង​ថា​៖ «​ការ​បរិភោគ​ត្រី​ធូ​ណា ឬ​ត្រី​សម្បូរ​ខ្លាញ់​ផ្សេង​ទៀត បង្ហាញ​ឱ្យ​ឃើញ​នូវ​លទ្ធផល​ធ្វើ​ឱ្យ​ថយ​ចុះ​ហានិភ័យ ។ ដូច្នេះ ការ​រក​ឃើញ​លើក​នេះ ជា​សញ្ញា​មួយ​ប្រាប់​ថា របប​អាហារ​ទទួលទាន​ប្រចាំ​ថ្ងៃ​ដើរតួ​នាទី​សំខាន់​ទប់ស្កាត់​ការ​បាត់បង់​សោតវិញ្ញាណ​» ៕
Share:

0 comments:

Post a Comment

Blog Archive

Blogger templates