Sunday, May 10, 2015

គ្រោះថ្នាក់​ចរាចរណ៍​បណ្ដាល​ឱ្យ​មនុស្ស​យើង​ខ្ទាំ​គ្រាំគ្រា​ទ្រូង និង​សួត

ប្រភពមកពី kohsantepheapdaily រាជធានី​ភ្នំពេញ ៖ អ្វី​ទៅ​ដែល​ហៅ​ថា «​គ្រាំគ្រា​ទ្រូង និង​សួត​» នេះ​ត្រូវ​បាន​លោក​សាស្ត្រាចារ្យ​មហា​បរិ​ញ្ញា​ដួង ឆាយ ឯកទេស​វះកាត់​ទូទៅ​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែត បាន​ឲ្យ​ដឹង​ថា របួស​គ្រាំគ្រា​ខ្ទាំ​ទ្រូង និង​សួត​មាន​ពីរ​បែប​គឺ ១-​របួស​ដោយ​មិន​បែកធ្លាយ​ស្បែក ។ ២-​របួស​គ្រាំគ្រា​ដោយ​មុត​វត្ថុ​រឹង​គឺ​មុត​ឈើ​ឬ មុត​អំបែង​កញ្ចក់​នៅ​ជាប់​ឆ្អឹងជំនីរ​ជាដើម ។ តួលេខ​មួយ​ចំនួន​ដែល​ទទួល​បាន​អ្នក​ដែល​របួស​គ្រាំគ្រា​ទ្រូង និង​សួត​មាន​ចំនួន​ប្រហែល​១៨%​នៃ​អ្នកជំងឺ​ដែល​ចូល​មក​សម្រាក​នៅ​ផ្នែក​វះកាត់​ក្នុង​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ។ សង្កេត​ឃើញ​ថា របួស​គ្រាំគ្រា​ហើយ​មិន​មានការ​បែប​ធ្លាយ​សាច់​ស្បែក​នោះ​មាន​៧៤%​ក្នុង​នោះ​របួស​ដែល​ធ្លាយ​សាច់​ស្បែក​មាន​២៥%​ហើយ​អាយុ​ដែល​ជួប​ញឹកញាប់​មាន​ចន្លោះ​ពី​១៨​ឆ្នាំទៅ​៤៩​ឆ្នាំ ជា​អាយុ​ដែល​ពោរពេញ​ទៅ​ដោយ​កម្លាំង​ពលកម្ម​ដែល​ភាគច្រើន​ជា​បុរស​ដែល​មាន​រហូត​ដល់​ទៅ​៧៨,៥% មូលហេតុ​មក​ពី​គ្រោះថ្នាក់​ចរាចរណ៍​ច្រើន​ជាងគេ​បណ្តាល​ឲ្យ​ប៉ះទង្គិច​សាច់ដុំ ឆ្អឹងជំនីរ​មាន​ប្រហែល​៥០%​និង​ខូចខាត​ប៉ះពាល់​ដល់​ស្រោម​សួត​មាន​៥០%​។ ក្រៅពី​នេះ​មាន​អ្នកជំងឺ​ប៉ះទង្គិច​ខួរក្បាល បាក់ឆ្អឹង​អវៈយវៈ​ប៉ះទង្គិច​ពោះ​មាន​រហូត​ដល់​៦៨%​ករណី ។ មាន​ន័យ​ថា ការ​ប៉ះទង្គិច​មិនមែន​មាន​តែ​សួត​និង​ទ្រូង​ទេ គឺ​មាន​ប៉ះពាល់​ផ្នែក​អ្វី​ផ្សេង​ទៀត​ដល់​ទៅ​ជិត​៧០% មាន​ប៉ះទង្គិច​ក្បាល បាក់ឆ្អឹង​ត្រគាក បាក់​ជើងដៃ ឬ​ប៉ះទង្គិច​ពោះ ។ លោក​សាស្ត្រាចារ្យ​មហា​បរិ​ញ្ញា​ដួង ឆាយ បាន​ឲ្យ​ដឹង​ទៀត​ថា ក្នុង​តួលេខ​បាន​បង្ហាញ​ថា ក្រៅពី​ប៉ះពាល់​សួត​គឺ​មាន​ប៉ះទង្គិច​ក្បាល​ជាប់​ចំណាត់ថ្នាក់​លេខ​១​មាន​រហូត​ដល់​៥០%​ករណី ។ ការ​ប៉ះទង្គិច​ដៃជើង អវយវៈ បាក់ឆ្អឹង​ឬ​រហែក​ស្បែក​សាច់ដុំ​ដៃជើង​មាន​៣០% និង​ការ​ប៉ះទង្គិច​ពោះ​ជាមួយនឹង​សួត​មាន​២០% ។ រោគ​សញ្ញា​នៃ​ការ​ប៉ះទង្គិច​សួត តើ​អ្នកជំងឺ​ចូល​មក​មន្ទីរពេទ្យ​មាន​ស្ថានភាព​យ៉ាងដូ​ម្តេច​ខ្លះ ? រោគ​សញ្ញា​នៃ​ការ​ប៉ះទង្គិច​សួត​គឺ​អ្នកជំងឺ​មាន​ទឹកមុខ​ឡើង​ស្លេកស្លាំង​ដោយសារ​តែ​បាត់បង់​ឈាម និង​មានការ​ភ័យ​ខ្លាច ហើយ​ដកដង្ហើម​មិន​បាន​ល្អ មាន​អ្នកជំងឺ​ខ្លះ​ទៀត​ស្វាយបបូរមាត់ ។ ពេល​គ្រូពេទ្យ​ពិនិត្យ​ទៅ​ឃើញ​ថា សួត​របស់​អ្នកជំងឺ​មាន​ស្ថានភាព​ផត​អាច​មាន​របួស ហើយ​ជួនកាល​មាន​ឈាម​ហូរ​មក​តាម​មុខរបួស​ឬ​ក៏​មាន​ខ្យល់​នៅ​ក្រោម​ស្បែក​ដែល​ស្ទាប​ទៅ​មាន​ស្ថាន​ព្រួក​ៗ​គឺ​វត្តមាន​ខ្យល់​ចេញ​មក​ពី​សួត​ឬ​ក៏​ចូល​មក​តាម​មុខរបួស​ពេល​ខ្លះ​អ្នកជំងឺ​ថ្ងូរ​ឈឺ​សួត​ខ្លាំង ។ អ្នកជំងឺ​ដកដង្ហើម​ញាប់​ហើយ​បើ​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​នោះ​អ្នកជំងឺ​ដេក​ដកដង្ហើម​មិនកើត​ទាល់តែ​អង្គុយ​ដកដង្ហើម​ទើបបាន ។ កាលណា​អ្នកជំងឺ​ប្រឹង​ដកដង្ហើម​ខ្លាំង​តម្រូវ​ឱ្យ​ដាក់​ខ្យល់​អុក​ស៊ី​សែន​ដើម្បី​បង្គ្រប់​ទៅ​នឹង​ការ​ខ្វះខាត​អ៊ុ​ក​ស៊ីសែន​ក្នុង​ខ្លួន​អ្នកជំងឺ ។ យើង​ពិនិត្យ​ទៅ​លើ​រោគ​សញ្ញា​ផ្សេង​ៗ​ទៀត​នោះ​ឃើញ​ថា​ជីពចរ​អ្នកជំងឺ​អាច​នៅ​ធម្មតា បុ​៉​ន្តែ​អាច​ដើរ​ញាប់​បើកាលណា​អ្នកជំងឺ​មាន​ឈាម​ហូរ​ក្នុង​ស្រោម​សួត​មាន​ឈាម​ហូរ​នៅ​ខាងក្រៅ​ជីពចរ ហើយ​យើង​សង្កេត​ឃើញ​ទៀត​ថា​សម្ពាធ​ឈាម​អ្នកជំងឺ​ថយ​ចុះបើសិន​ជា​មានការ​បាត់បង់​ឈាម​ច្រើន ។ លោក​សាស្ត្រាចារ្យ​មហា​បរិ​ញ្ញា​ដួង ឆាយ បាន​បញ្ជាក់​ថា គ្រោះថ្នាក់​ចរាចរណ៍​នៅ​តែ​ជា​មូលហេតុ​ច្រើន​បណ្តាល​ឱ្យ​មនុស្ស​យើង​ជួប​ប្រទះ​ការ​គ្រាំគ្រា​ទ្រូង​និង​សួត​ហើយ​បញ្ហា​នេះ​មក​ពី​អ្នក​ទាំងនោះ​បើកបរ​ក្នុង​ល្បឿន​លឿន​និង​បើកបរ​មាន​ជាតិ​ស្រវឹង​ក្នុង​ខ្លួន ។ ពេល​ណា​ជិះ​កាន់់តែ​លឿន​ពេល​មាន​គ្រោះថ្នាក់​គឺ​វា​ប៉ះទង្គិច​សួត និង​សរីរាង្គ​ដទៃ​ទៀត​កាន់តែ​ធ្ងន់​ហើយ​ប៉ះពាល់​ខួរក្បាល ឆ្អឹងត្រគាក និង​អ​វយ​វៈ​ផ្សេង​ទៀត​ផង ។ ក្រៅពី​នេះ​អ្នកខ្លះ​មាន​ជំងឺ​ពី​មុន​មក​ផង​ដូច​ជា ជំងឺ​ទឹកនោមផ្អែម ពុក​ឆ្អឹង ក្រិន​ថ្លើម​ជាដើម តែ​កាលណា​ប៉ះទង្គិច​ថែម​ទៀត​នោះ​ក៏​កាន់តែ​មាន​ស្ថានភាព​អាក្រក់​ដល់​អ្នកជំងឺ ។ ជា​សំណូមពរ​បើសិនជា​បងប្អូន​ប្រជាពលរដ្ឋ​ជួប​ហេតុការណ៍​ដូច​ខាងលើ​មេត្តា​ប្រញាប់ប្រញាល់​មក​កាន់​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​ដែល​បច្ចុប្បន្ន​នេះ​មាន​គ្រូពេទ្យ​ជំនាញ​ឯកទេស​ខាង​វះកាត់​ទូទៅ​យ៉ាង​ច្បាស់លាស់​ដែល​បាន​ទៅ​សិក្សា​នៅ​ប្រទេស​បារាំង និង​មាន​ឧបករណ៍​ទំនើប​ៗ​ក្នុង​ការ​ពិនិត្យ​ឆ្អឹង​បាក់ សួត និង​ខួរក្បាល​ផង​ដែរ ។ តាម​រយៈ​សារព័ត៌មាន​កោះសន្តិភាព​លោក​សាស្ត្រា​មហា​បរិ​ញ្ញា សុំ​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​នៅ​ទូ​ទាំង​ប្រទេស​ត្រូវ​តែ​គោរព​ច្បាប់​ចរាចរណ៍ ៕
Share:

0 comments:

Post a Comment

Blogger templates