Monday, August 24, 2015

វាយប្រហារ​អត្តឃាត​នៅ​ក្រុង​កា​ប៊ុល​ស្លាប់​12​នាក់ ក្នុង​នោះ​មាន​ជនជាតិ​អា​មេ​រិ​ក​3​នាក់

ប្រភពមកពី kohsantepheapdaily មនុស្ស​យ៉ាងតិច​១២​នាក់ ក្នុង​នោះ​មាន​ជនជាតិ​អា​មេ​រិ​ក​៣​នាក់​ជា​និយោជិត​របស់​អូតង់​បាន​ត្រូវ​ស្លាប់​កាលពី​ថ្ងៃ​ទី​២២ សីហា ក្នុង​ការ​វាយប្រហារ​អត្តឃាត​មួយ​ប្រឆាំង​កងកម្លាំង​បរទេស​នៅ​ក្រុង​កា​ប៊ុល ។ ការ​វាយប្រហារ​នេះ​ជា​ការ​វាយប្រហារ​ថ្មី​នៅ​រដ្ឋធានី​អា​ហ្វ​ហ្គា​នី​ស្ថាន ដែល​តាំងពី​ដើមខែ​នេះ​មក​ជា​កន្លែង​រង​ការ​វាយប្រហារ​យ៉ាង​បង្ហូរឈាម​នានា​របស់​ពួក​តា​លី​បង់ ។ ពួក​តា​លី​បង់​បាន​បដិសេធ​ថា ខ្លួន​ពុំ​ស្ថិត​នៅ​ពីក្រោយ​ការ​វាយប្រហារ​នេះ ដែល​សំដៅលើ​ក្បួន​រថយន្ត​របស់​ក្រុម​បេសកកម្ម​ជួយ​ទ្រទ្រង់​ម៉ឺងម៉ាត់​របស់​អូតង់​ក្នុង​ប្រទេស​ឡើយ ក៏​ប៉ុ​ន្តែ​កងកម្លាំង​បរទេស​របស់​អូតង់ និង​កងកម្លាំង​អា​ហ្វ​ហ្គា​នី​ស្ថាន គឺជា​គោលដៅ​វាយប្រហារ​របស់​ពួក​បះបោរ​អ៊ិ​ស្លា​ម​និយម​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន ។ ក្រោយ​ការ​វាយប្រហារ​ទាំងនេះ​បង្ហាញ​ថា ពួក​តា​លី​បង់​មាន​លទ្ធភាព​វាយប្រហារ​ក្បាលម៉ាស៊ីន​សន្តិសុខ​នៅ​កណ្តាល​រដ្ឋធានី​អា​ហ្វ​ហ្គា​នី​ស្ថាន ។ ការ​ផ្ទុះ​យ៉ាង​ខ្លាំង​ស្តាប់​ឮ​ក្នុង​រង្វង់​ជា​ច្រើន​គីឡូម៉ែត្រ​កើត​មាន​នា​វេលា​ម៉ោង​១៦ ម៉ោង​ក្នុងស្រុក ជា​ពេល​ម៉ោង​ចេញពី​ធ្វើការ​ក្នុង​សង្កាត់ MACROYAN ក្បែរ​មន្ទីរពេទ្យ​មួយ ។ អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​អា​ហ្វ​ហ្គា​នី​ស្ថាន​អះអាង​ថា មនុស្ស​១២​នាក់​ស្លាប់ ហើយ​ជាង​៦០​នាក់​រង​របួស ។ និយោជិត​ស៊ី​វិល​របស់​បេសកកម្ម​ជួយ​ទ្រទ្រង់​ម៉ឺងម៉ាត់​របស់​អូតង់​ជា​ជនជាតិ​អា​មេ​រិ​ក​ម្នាក់​ស្លាប់​នៅ​នឹង​កន្លែង ហើយ​២​នាក់​ទៀត​ស្លាប់​នៅ​មន្ទីរពេទ្យ ។ ទាហាន​អូតង់​ប្រមាណ​ជា​១៣.០០០​នាក់ និង​និយោជិត​ស៊ី​វិល​ជា​ច្រើន​ពាន់​នាក់​ស្ថិត​ក្នុង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​នៅឡើយ ក្នុង​ក្របខ័ណ្ឌ​នៃ​បេសកកម្ម​ជួយ​ទ្រទ្រង់​ម៉ឺងម៉ាត់​ជា​បេសកកម្ម​ជួយ​ជា​អ្នក​ប្រឹក្សា និង​ជួយ​បណ្តុះបណ្តាល​កងកម្លាំង​អា​ហ្វ​ហ្គា​នី​ស្ថាន ដោយ​ពួក​គេ​ជា​គោលដៅ​វាយប្រហារ​របស់​ពួក​ឧទ្ទាម​តា​លី​បង់ ៕
Share:

0 comments:

Post a Comment

Blogger templates