Sunday, May 10, 2015

ចោរប្រដាប់​អាវុធបំពុល​ឆ្កែងាប់ចូលប្លន់​បាញ់ប្អូនថ្លៃ​ម្ចាស់ផ្ទះរបួសធ្ងន់​ យកលុយជិត​១៥០០ដុល្លារ​និង​គ្រឿងអលង្ការ២តម្លឹង

ប្រភពមកពី kohsantepheapdaily ខេត្តកំពង់ស្ពឺ ​៖ បុរសម្នាក់ត្រូវ​ជាប្អូនថ្លៃម្ចាស់ផ្ទះ​បានរងរបួសគូថធ្ងន់ធ្ងរ​កំពុងសង្រ្គោះបន្ទាន់​នៅមន្ទីរពេទ្យកាល់ម៉ែត្រ ​ដោយសារ​ក្រុមចោរប្លន់​៣នាក់​ប្រដាប់​ដោយ​​អាវុធ​ខ្លីគ្រប់​ដៃបាញ់ ​ខណៈស្ទុះចូល​មកជួយបងថ្លៃដែល​កំពុងប្រទាញប្រទង់​ជាមួយចោរ ។ ហេតុការណ៍នេះ​​ ​បានកើតឡើង​នៅម៉ោង៧និង២០នាទីយប់ថ្ងៃទី០៩​ ឧសភា​ ​២០១៥ ​នៅក្នុងភូមិគិរីរស្មី​ ​ឃុំព្រៃរំដួល​ ស្រុកភ្នំស្រួច ។ បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មានកោះសន្តិភាព​បានស្រង់សម្តី​សមត្ថកិច្ចមូលដ្ឋាន​និងម្ចាស់ផ្ទះឲ្យដឹងថា ​មុនពេលកើត​ហេតុជនរងគ្រោះដែល​ត្រូវចោរបាញ់ត្រូវ​ចំគូថឈ្មោះ ​សឹង ប៊ុនហន​ អាយុ៣២ឆ្នាំ ​ជាមន្រ្តីបរិសា្ថន​កំពុងអង្គុយមើលទូរទស្សន៍ ​ស្រាប់តែ​ចោរ៣នាក់​បានបំពុលឆ្កែងាប់​ រួចចូលមកភ្ជង់​បងថ្លៃជាម្ចាស់​ផ្ទះឈ្មោះ​ កែវ សុភ័ណ្ឌ ​ភេទស្រី ​ខណៈប្តីឈ្មោះ ជន ​សុខហៀង ​អាយុ៣៤ឆ្នាំមិននៅផ្ទះ ​ឃើញដូច្នោះជនរងគ្រោះ​បានស្ទុះចូលមកជួយបង ​ក៍ត្រូវចោរ​បាញ់​ពី​ក្រោយធ្លាយគូថ​ ហើយឈ្មោះ​ សឹង ប៊ុនហន​ ​បានរត់ចេញពីផ្ទះ​មកស្រែកឲ្យអ្នក​ភូមិជួយនៅ​មុខផ្ទះ​និងដេកដួលតែម្តង ។ ចំណែកចោរ​បានដោះគ្រឿង​អលង្ការពីបងថ្លៃមានមាស ​និងបា្លទីនសរុប២តម្លឹង​ និងរើកកាយយក​លុយ២០០ដុល្លារ ​និងលុយខ្មែរ៥លានរៀល​ គេចខ្លួន​ដោយ​​​សុវត្ថិភាព​មិនរំខានសមត្ថកិច្ច ៕
Share:

0 comments:

Post a Comment

Blogger templates