Friday, April 3, 2015

បញ្ហា​ដោះ​ស្រាយ​លើ​កម្ម​វិធី​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ នៅ​មិន​ទាន់​ទទួល​លទ្ធ​ផល​សំរេច​ណា​មួយ​នៅ​ឡើយ​ទេ​

ប្រភពមកពី bayontv.
33

អ៊ីរ៉ង់ ៖ គំរោង​ដំណោះ​ស្រាយ​កំពុង​ឈាន​ទៅ​ដល់​គោល​ដៅ​មួយ​រវាង​ក្រុម​ប្រទេស​មហាអំណាច​និង​អ៊ីរ៉ង់​ស្តី​ពី​ការ​ទប់​ស្កាត់​ចំពោះ​កម្ម​វិធី​នុយក្លេអ៊ែរ​ របស់​អ៊ីរ៉ង់​យ៉ាង​ប្រយ័ត្ន​ប្រយែង​ និង​ពោរ​ពេញ​ទៅ​ដោយ​សុទិដ្ឋិនិយម​ ដោយ​ក្រុម​មេ​ដឹក​នាំ​អន្តរជាតិ​ជា​ច្រើន ។

នៅ​ក្នុង​សេចក្តី​បញ្ជាក់​នៃ​ការ​ដោះ​ស្រាយ​បែប​នេះ​ក៏​មាន​តែ​អ៊ីស្រាអ៊ែល​មួយ​ប៉ុណ្ណោះ​ដែល​ហាន​និយាយ​សម្រេច​ថា​ ​ការ​ដោះ​ស្រាយ​ប្រកប​ដោយ​សន្តិវិធី​នេះ​វា​ជា​ជំហាន​គ្រោះ​ថ្នាក់​មួយ​ក្នុង​ដំណើរ​តម្រង់​ខុស​ទិស​ដៅ​ ។

អ្នក​នាំ​ពាក្យ​របស់​លោក​នាយករដ្ឋ​មន្ត្រី​បេនចាម៉ីន​ នេតានយ៉ាហ៊ូ​ របស់​ប្រទេស​អ៊ីស្រាអ៊ែល​ លោក​ ម៉ាក​ រ៉េហ្គេវ​ (Mark Regev​)  ​អោយ​ដឹង​ថា​ គំ​រោង​ដោះ​ស្រាយ​នេះ​ជា​ជំ​ហាន​មួយ​មាន​គ្រោះ​ថ្នាក់​ខ្លាំង​ណាស់​ដែល​ធ្វើ​អោយ​អ៊ីរ៉ង់​មាន​ឱកាស​បង្កើត​រចនា​សម្ព័ន្ធ​នុយក្លេអ៊ែរ​កាន់​តែ​ខ្លាំង​ថែម​ទៀត​ ដោយ​មិន​បាន​ធ្វើ​អោយ​អ៊ីរ៉ង់​ បញ្ឈប់​កម្ម​វិធី​នុយក្លេអ៊ែរ​របស់​ខ្លួន​នោះ​ឡើយ​ ។

លោក​រ៉េ ហ្កេវ​ បន្ត​ថា គំ​រោង​ដោះស្រាយ​គ្រប់​យ៉ាង​មិន​បាន​ឈាន​ទៅ​ដល់​កិច្ច​ព្រម​ព្រាង​មួយ​សំរាប់​ជំនួប​នៅ​ថ្ងៃ​ ៣០ ខែ​មិថុនា ខាង​មុខ​​ ខណៈ​សហរដ្ឋ​អាមេរិក​  និង​ សហភាព​អឺរ៉ុប​ នឹង​បន្ថយ​គំនាប​ទណ្ឌកម្ម​ទៅ​លើ​អ៊ីរ៉ង់​បន្តិច​ម្តងៗ នោះ​ ។

ស្រប​ពេល​ជាមួយ​នេះ​បាន​ធ្វើ​អោយ​អ៊ីរ៉ង់​មាន​ឧកាស​កែ​ប្រែ​ចង្ក្រាន​រ៉េ​អាក់​ទី​ដែល​មាន​លទ្ធ​ភាព​ផលិត​សារធាតុ​ ព្លុយតូនីញូម​ (Plutonium) ​បន្ថែម​ទៀត​ សំរាប់​ផលិត​អាវុធ​អាតូមីក ៕
Share:

0 comments:

Post a Comment

Blogger templates