ក្រុមអ្នកវិទ្យាសាស្ត្រប្រទេសឆែកបានអះអាងថា ការទទួលទានអាហារឆ្លែតៗត្រឹមតែ២ពេលក្នុងមួយថ្ងៃគឺពេលព្រឹកនិងពេលថ្ងៃត្រង់ផ្តល់ផលល្អដល់អ្នកកើតជំងឺទឹកនោមផ្អែមប្រភេទ-២ដោយវាអាចជួយគ្រប់គ្រងការឡើងទម្ងន់និងកម្រិតស្ករក្នុងឈាម ។
នៅក្នុងការពិសោធលើអ្នកស្ម័គ្រចិត្តជាអ្នកជំងឺទឹកនោមផ្អែមប្រភេទ-២ចំនួន៥៤នាក់វ័យពី៣០ទៅ៧០ឆ្នាំរយៈពេល១២សប្តាហ៍បានរកឃើញថា ក្រុមB2ដែលទទួលទានអាហារឆ្អែតខ្លាំង២ដងក្នុងមួយថ្ងៃគឺចន្លោះពីម៉ោង៦ទៅម៉ោង១០និងចន្លោះពីម៉ោង១២ទៅម៉ោង៤រសៀលចុះទម្ងន់ខ្លួនជាមធ្យម១,៤គីឡូក្រាមធៀបទៅនឹងក្រុម A6 ដែលទទួលទានអាហារ៦ដងក្នុងមួយថ្ងៃ ។ ឯទំហំចង្កេះវិញក្រុម B2បានថយចុះប្រហែលជា៤សង់ទីម៉ែត្រ ។
វេជ្ជបណ្ឌិត Hana Kahleova អ្នកដឹកនាំការស្រាវជ្រាវមកពីវិទ្យាស្ថាន Clinical & Experimental Medicine ទីក្រុង Prague ប្រទេសឆែកបានថ្លែងថា នេះជាលទ្ធផលដែលគួរឱ្យរីករាយ ។ លោកស្រីបានបន្តថា ៖«ក្រុមអ្នកជំងឺដែលចូលរួមការពិសោធ ដើមឡើយភ័យខ្លាចថា ពួកគេអាចឃ្លានខ្លាំងដោយការបង្អតអាហារពេលល្ងាច ប៉ុន្តែក្រោយការពិសោធដោយការទទួលទានអាហារតែ២ពេលរួចមក អារម្មណ៍ស្រេកឃ្លានរបស់ពួកគេក៏បានថយចុះហើយទទួលបានអារម្មណ៍រីករាយ ។ ផ្ទុយមកវិញ ក្រុមដែលទទួលទានឥតឈប់ច្រើនដងក្នុងមួយថ្ងៃ មិនទទួលបានអារម្មណ៍រីករាយឡើយ ។ នេះពិតជាគួរឱ្យភ្ញាក់ផ្អើលខ្លាំងណាស់» ។
វេជ្ជបណ្ឌិត Kahleova បានបញ្ជាក់ថា លទ្ធផលនេះក៏អាចយកទៅអនុវត្តលើបណ្តាជនគ្មានជំងឺទឹកនោមផ្អែមដែលចង់បញ្ចុះទម្ងន់ខ្លួនផង
ដែរ ៕
ដែរ ៕


0 comments:
Post a Comment