Sunday, May 10, 2015
Home »
Inter- news
» មានអត្តពលិក 11,000 នាក់បានចូលរួមក្នុងការរត់ប្រណាំងនៅអាល្លឺម៉ង់
មានអត្តពលិក 11,000 នាក់បានចូលរួមក្នុងការរត់ប្រណាំងនៅអាល្លឺម៉ង់
ប្រភពមកពី bayontv
រត់ប្រណាំង៖ មានអត្តពលិកប្រមាណជា 11,000 នាក់បានចួលរួមរត់នៅក្នុងព្រឹត្តការណ៏ Strongman Run នៅឯទៅលាន Nuerburgring កាលពីថ្ងៃសៅវិ៍ដែលមានប្រវែងផ្លូវសរុប ២៣ គីឡូម៉ែត្រ។
អ្នករត់ទាំងអស់ត្រូវរត់ជុំវិញទីលាន Obstacle ដែលកម្មវិធីនេះគឺដំបូងឡើយក្នុងឆ្នាំ 2007 មានអ្នកចូលរួមត្រឹមតែ 1600 នាក់ប៉ុណ្ណោះដែលរត់ជុំវិញជំរុំទាហានកាលគ្រានោះ។ ជាលទ្ធផលសម្រាប់ការរត់ប្រណាំង ២៣ គីឡូម៉ែត្រនេះផ្នែកបុរសលេខ ១ បានទៅអត្តពលិកម្ចាស់ផ្ទះអាល្លឺម៉ង់ Robin Dechant ប្រើថេរៈវេលា ១ ម៉ោង ៣៦ នាទីនឹង ៥៧ វិនាទី លេខ ២ បានទៅអត្តពលិក Tom Schlegel របស់ម្ចាស់ផ្ទះដែរប្រើពេល ១ ម៉ោង ៣៩ នាទីនឹង ០៦ វិនាទី ខណៈលេខ ៣ បានទៅអត្តពលិក Charles Franzke ក៏ជាកីឡាករម្ចាស់ផ្ទះ។ ដោយឡែកឯលទ្ធផលនៃការប្រកួតផ្នែកនារីវិញលេខ ១ បានទៅកីឡាការិនី Susanne Kraus របស់ម្ចាស់ផ្ទះប្រើពេលសរុប ១ ម៉ោង ៤៥ នឹង ៥៤ នាទី លេខ ២ កីឡាការិនីស្វីស Carole Koster នឹងលេខ ៣ កីឡាការិនី Sara Nina Beheiri របស់ម្ចាស់ផ្ទះអាល្លឺម៉ង់ផងដែរ៕
0 comments:
Post a Comment