Sunday, May 10, 2015
8ចំណុចជួយអ្នកនៅពេលកើតមានជម្ងឺគ្រុនក្ដៅមិនរំខានដល់គេឯង
ប្រភពមកពី kohsantepheapdaily
ប្រសិនជាលោកអ្នកមានអារម្មណ៍មិនស្រួលខ្លួន ឬក៏មានជំងឺគ្រុនក្ដៅសូមព្យាបាលវាជាមួយនឹងសេចក្ដីណែនាំដូចខាងក្រោម៖
១-ពិនិត្យឱ្យឃើញថាតើអ្នកមានកម្ដៅខ្ពស់ ឬអត់តាមរយៈការប្រើប្រាស់ប្រដាប់វាស់ស្ទង់កម្ដៅ។ សីតុណ្ហភាពខ្លួនប្រាណរបស់មនុស្សជាមធ្យមមានទំនោរទៅរករង្វាស់៣៧អង្សាសេ ដូច្នេះបើមានគ្រុនក្ដៅគឺជាសីតុណ្ហភាពកើតឡើងលើសពីកម្រិតមូលដ្ឋាននេះ ។
២-កុំព្យាយាមរំខាន់ដល់សមាជិកគ្រួសារអ្នកដទៃទៀតអំពីករណីនេះរហូតដល់វាមានសភាពធ្ងន់ធ្ងរ ។ នេះមានន័យថា គឺអ្នកអាចឱ្យពួកគាត់ជួយអ្នកតែពេលណាដែលអាចកើតមានសភាពធ្ងន់ធ្ងរ ប៉ុន្តែចៀសវាងទៅស្និទ្ធស្នាលជាមួយពួកគាត់ក្រែងឆ្លងមេរោគនោះ ។
៣-គេងនៅផ្ទះ -គឺពុំចាំបាច់ទៅចូលរួមកិច្ចការផ្សេងៗ ឬទៅសាលាឡើយព្រោះថាការធ្វើការងារដែលខ្លួនកំពុងមានជំងឺគ្រុនក្ដៅបែបនេះអាចត្រឹមតែបន្ថែមភាពស្ត្រេសដល់ខ្លួនអ្នកផ្ទាល់ ។
៤-ចូរគេងឱ្យបានច្រើន -ការគេង អាចជួយអ្នកនិងប្រព័ន្ធស៊ាំនឹងជំងឺរបស់អ្នកឱ្យឆាប់ប្រសើរឡើងពីជំងឺ ស្របពេលដែលថាមពល ឬកម្លាំងចុះខ្សោយជាងមុន ការទទួលទានដំណេក និងស្ទុះស្ទាធ្វើឱ្យសកម្មភាពផ្សេងៗថាមពលកាន់តែខ្លាំងអាចប្រយុទ្ធប្រឆាំងនឹងជំងឺនេះបាន ។
៥-រក្សាឧបករណ៍វាស់ស្ទង់សីតុណ្ហភាពឱ្យបានស្រួលហើយឧស្សាហ៍ពិនិត្យ ឬវាស់កម្ដៅឱ្យបានទៀងទាត់បន្ដិច ។ ទូរស័ព្ទទៅគ្រូពេទ្យប្រសិនជាសីតុណ្ហភាពខ្លួនអ្នកឡើងកម្ដៅជាងមុនហើយរាយការណ៍ប្រាប់គាត់អំពីភាពខុសប្លែកគ្នាផ្សេងៗដែលអ្នកជួបដូចជា ឈឺក្បាល ឈឺចុករោយខ្លួនប្រាណ និងសភាពលែងឃ្លានអាហារជាដើម ។
៦-ប្រើប្រាស់ក្រណាត់ ឬកន្សែងសើមដាក់លើថ្ងាសហើយទុកវារហូតដល់ស្ងួត ។ ធ្វើបែបនេះអាចជួយធ្វើឱ្យចុះកម្ដៅឬធ្វើឱ្យកក់ក្ដៅនូវភាពមិនស្រួលខ្លួននៃរាងកាយរបស់អ្នកតាមរយៈការធ្វើឱ្យចុះខ្សោយនៃលំហូរឈាមជួយរក្សាសីតុណ្ហភាព ឬកម្ដៅខ្លួនអ្នកបានយ៉ាងសំខាន់ ។
៧-រក្សាការលេបថ្នាំដូចជា ថ្នាំប៉ាណាឌុល(Panadol) ព្រោះមានប្រសិទ្ធភាពក្នុងការកាត់បន្ថយ ឬសម្រាលការឈឺចាប់នៃរាងកាយអ្នក ។
៨-មតិយោបល់ផ្សេង ៖ ប្រសិនបើអ្នកជួបអាការៈបែបនេះចូរពិគ្រោះយោបល់ជាមួយវេជ្ជបណ្ឌិត ឬគ្រូពេទ្យហើយរៀបរាប់ប្រាប់គាត់ពីស្ថានភាពជំងឺរបស់អ្នកឱ្យបានល្អិតល្អន់ដូចជា ការក្អួតចង្អោរ ឈឺក្បាល វិលមុខ រកកល់ក្អួត ញ័រដៃ-ជើង ស្រវាំងភ្នែក និងការងងុយដេកជាដើម៕
0 comments:
Post a Comment