Tuesday, August 18, 2015

ពុល​អាហារ​ធ្វើ​ពី​សាច់​មាន់​មាន​អាការ​ដូច​ម្ដេច?

ប្រភពមកពី​​​ kohsantepheapdaily បាក់តេរី​ដែល​ស្ថិត​នៅ​ក្នុង​អាហារ​ឆៅ ឬ​ចម្អិន​មិន​បាន​ឆ្អិន​ល្អ ឬ​ក៏​របប​អាហារ​ទាំងឡាយ​ណា​ដែល​រក្សា​ទុក​មិន​បាន​ត្រឹមត្រូវ​អាច​បណ្តាល​ឱ្យ​ក្លាយទៅជា​អាហារ​ពុល​បាន ។ ដោយឡែក​សាច់​មាន់​ក៏​អាច​មាន​ផ្ទុក​ពពួក​បាក់តេរី​បង្ក​ជា​ជំងឺ​មួយ​ចំនួន​ដែល​នាំ​ឱ្យ​កើត​មាន​គ្រោះ​ថា្ន​ក់​ក្នុង​ការ​ទទួលទាន​បសុសត្វ​នេះ ប្រសិនជា​ចំអិន​មិន​បាន​ឆ្អិន​ល្អ ។ ចំណែក​ផល​ប៉ះពាល់​អាច​កើត​មាន​ចន្លោះ​ពី​៤​ទៅ​៣៦​ម៉ោង ។ ជាមួយ​គ្នា​នោះ​ដែរ ឥ​ទ្ធ​ពល​នៃ​ការ​ពុល​អាហារ​ដែល​មក​ពី​ការ​ញ៉ាំ​សាច់​មាន់ គឺ​អាស្រ័យ​ទៅ​លើ​ប្រភេទ​នៃ​បាក់តេរី​ដែល​បាន​ចម្លងរោគ​ទៅ​ក្នុង​សាច់​មាន់ ខាងក្រោម​នេះ​គឺជា​រោគ​សញ្ញា​នៃ​ការ​ពុល ៖ ក​-​ក្តៅខ្លួន ៖ វា​ពុំ​មែន​ជា​រឿង​ចម្លែក​ទេ​សម្រាប់​អ្នក​រង​គ្រោះ​ពី​ការ​ពុល​អាហារ​ទៅ​ជា​ក្តៅខ្លួន ហើយ​ការ​ក្តៅខ្លួន​នេះ នៅ​ពេល​ក្តៅ​ដល់​កម្រិត​អ្នកជំងឺ​ទៅ​ជា​មាន​អាការ​រងា​ញ័រញាក់​ទៅ​វិញ ដូច្នេះ​គួរតែ​នាំ​គេ​ទៅ​រក​គ្រូពេទ្យ​ជា​បន្ទាន់ ។ ខ​-​អាការ​ឈឺពោះ ៖ ភាព​ខុស​គ្នា​នៃ​អាការ​ឈឺពោះ​ដែល​កើត​ចេញពី​ការ​ទទួលទាន​សាច់​មាន់​។ បាក់តេរី Salmonella និង Campylobacter ដែល​ជា​និច្ចកាល​តែង​សង្កេត​ឃើញ​មាននៅ​ក្នុង​ពោះវៀន​សត្វ​ស្លាប​ជា​ច្រើន​នោះ​អាច​នឹង​បណ្តាល​ឱ្យ​កើត​មាន​ជំងឺ​រាករូស​និង​ការ​ក្អួតចង្អោរ​ជាដើម​។ ជាមួយនឹង​អាការ​រាករូស​និង​ក្អួតចង្អោរ​នោះ​ក៏​នៅ​មានការ​ឈឺ​ចុក រមូរ​ពោះវៀន ឬ​ក្រពះ និង​ដំណើរ​ឆ្អើម​ចង់​ក្អួត​គឺជា​សញ្ញា​ទូទៅ​ដទៃ​ទៀត​នៃ​ការ​ពុល​អាហារ​។ គ​-​អាការ​ផ្សេង​ៗ ៖ ការ​ពុល​អាហារ​ដែល​រាប់​បញ្ចូល​តាម​រយៈ​ការ​បរិភោគ​សាច់​មាន់​តែងតែ​ធ្វើ​ឱ្យ​មនុស្ស​មាន​អាការ​ហេវ​អស់កម្លាំង​ដោយសារ​ខ្សោះ​ជាតិ​ទឹក និង​ការ​បាត់បង់​សេចក្តី​ស្រេកឃ្លាន ឬ​ចំណង់​ក្នុង​ការ​ពិសា​អាហារ​ក៏​ជា​សញ្ញា​ទូទៅ​មួយ​ដែរ ។ សម្គាល់ ៖ អ្នក​ពុល​អាហារ​គួរតែ​ទៅ​ជួប​គ្រូពេទ្យ​ប្រឹក្សា​យោបល់ ឬ​ព្យាបាល​ជា​បន្ទាន់​ទើប​ជា​ការ​ប្រសើរ និង​ផុត​គ្រោះភ័យ ៕
Share:

0 comments:

Post a Comment

Blogger templates