Sunday, August 30, 2015

ទារក​កើតមក​តាម​វិធីសាស្ត្រ​បច្ចេកទេស​ក៏​មាន​ភាព​វៃឆ្លាត​ដូច​ក្មេង​ដទៃ

ប្រភពមកពី kohsantepheapdaily ការ​បង្ក​កំណើត​តាម​បច្ចេកទេស​ទំនើប គឺ​ការ​យក​មេជី​វិត​មក​ចិញ្ចឹម ហើយ​ចាក់​បញ្ចូល​ទៅ​ក្នុង​ស្បូន ដែល​ជា​ទូទៅ​ឃើញ​ទទួល​បាន​ជោគជ័យ​ច្រើន​សម្រាប់​ស្ត្រី​ដែល​មាន​វ័យ​ចាប់ពី​៣៥​ចុះ​ក្រោម តែ​ចំពោះ​ស្ត្រី​ដែល​មាន​វ័យ​ចាប់ពី​៤០​ឆ្នាំ​ឡើង​ហើយ​នោះ​ភាព​ជោគជ័យ​លើ​វិធី​នេះ​មាន​តិច​តូច​បំផុត ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោកស្រី​វេជ្ជបណ្ឌិត WanakanSinghasena​ឯកទេស​ផ្នែក​សម្ភព​និង​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ VEJTHANI ប្រទេស​ថៃ ។ លោកស្រី​វេជ្ជបណ្ឌិត​ឯកទេស​រូប​នេះ​បាន​ប្រាប់​ឲ្យ​ដឹង​ទៀត​ថា ចំពោះ​ស្ត្រី​ដែល​មិន​មានកូន​ទាល់តែ​សោះ ហើយ​ចង់​មានកូន​នោះ​គ្រូពេទ្យ​នឹង​ជ្រើសរើស​តាម​បែប​បង្ក​កំណើត​តាម​របៀប​បច្ចេកទេស​ទំនើប ហើយ​នៅ​ពេល​ដែល​ភរិយា​ស្វាមី​មក​ជួប​ជាមួយ​គ្រូពេទ្យ គ្រូពេទ្យ​នឹង​ពិនិត្យ​រាល់​បញ្ហា​មួយ​ចំនួន​ដូច​ជា​៖ -​វដ្ត​រដូវ​របស់​ស្ត្រី -​មេជី​វិត​ញី​របស់​ស្ត្រី -​ពិនិត្យ​មើល​ស្បូន ដៃ​ស្បូន តួ​ស្បួ​ន -​រាប់​មេជី​វិត​ឈ្មោល​របស់​បុរស ។ ការ​បង្ក​កំណើត​តាម​បច្ចេកទេស​នេះ​មាន​ដូច​ជា​៖ -​ចំពោះ​ជា​បុរស ៖ មាន​បុរស​មួយ​ចំនួន​មិន​មាន​ផលិត​បញ្ចេញ​នូវ​មេជី​វិត​ឈ្មោល​មក​ក្រៅ​ដើម្បី​បង្ក​កំណើត​បាន​នោះ​ទេ ដូច្នេះ​នៅ​ពេល​ដែល​មក​ជួប​ជាមួយ​គ្រូពេទ្យ គ្រូពេទ្យ​នឹង​ធ្វើការ​វះកាត់​យក​មេជី​វិត​ឈ្មោល​មក​ចិញ្ចឹម​នៅ​ខាងក្រៅ ហើយ​ចាក់​បញ្ចូល​ទៅ​ក្នុង​ស្បូន​របស់​ស្រី្ត​ជា​ប្រពន្ធ ។ ប៉ុន្តែ​បើសិនជា​បុរស​មាន​មេជី​វិត​ហើយ តែ​មេជី​វិត​នោះ​ខ្សោយ គ្រូពេទ្យ​នឹង​ព្យាបាល​ដើម្បី​ឲ្យ​មេជី​វិត​ឈ្មោល​មាន​សុខភាព​ល្អ​ឡើង​វិញ ។ -​ចំពោះ​ស្ត្រី ៖ គ្រូពេទ្យ​នឹង​ពិនិត្យ​មើល​ស្បូន បើសិនជា​ស្បូន​មាន​បញ្ហា​គ្រូពេទ្យ​ធ្វើការ​ព្យាបាល​ភ្លាម ។ ប៉ុន្តែ​បើសិនជា​ស្ត្រី​មិន​មាន​ពង​មេជី​វិត​ញី​ទេ ជម្រើស​ចុង​ក្រោយ​ត្រូវ​យក​មេជី​វិត​ញី​ពី​បងប្អូន យក​មក​ចិញ្ចឹម​ជំនួស​វិញ ។ ជា​ទូទៅ​នៅ​ពេល​ដែល​គ្រូពេទ្យ​ចាក់​បញ្ចូល​មេជី​វិត​ឈ្មោល​និង​ញី​ចូល​ទៅ​ក្នុង​ស្បូន គឺ​គ្រូពេទ្យ​នឹង​ធ្វើការ​ចាប់​បញ្ចូល​ជា​លក្ខណៈ​ភ្លោះ តែ​ក៏​មាន​ស្ត្រី​ខ្លះ​អាច​បង្កើត​បានជា​កូនភ្លោះ ហើយ​ស្ត្រី​ខ្លះ​ទៀត អាច​បង្កើត​បានកូន​តែ​មួយ​ប៉ុណ្ណោះ​ប៉ុន្តែ​ភាគច្រើន​គឺ​ទារក​ដែល​កើត​តាម​វិធីសាស្ត្រ​បច្ចេកទេស​គឺ​ច្រើន​តែ​ជា​ទារក​ភ្លោះ ។ អ្នក​ស្ត្រី​វេជ្ជបណ្ឌិត​បាន​បន្ត​ទៀត​ថា តាម​បទ​ពិសោធ​កន្លង​មក ការ​បង្ក​កំណើត​តាម​បច្ចេកទេស​ទំនើប​នេះ គឺ​មិន​មាន​ផល​ប៉ះពាល់​អ្វី​ទាំងអស់​ចំពោះ​ទារក​ក៏​ដូច​ជា​ម្តាយ ។ ទារក​ដែល​កើត​តាម​បច្ចេកទេស​នេះ គឺ​មាន​កាយ​សម្បទាន​គ្រប់គ្រាន់ និង​មាន​សុខភាព​ល្អ​ដូច​ជា​កុមារ​ដទៃ​ទៀត​ដែរ ។ ចំពោះ​ការ​លូតលាស់​និង​ភាព​ឆ្លាត​វៃ​របស់​ទារក​ដែល​កើតមក​ហើយ​នោះ គឺ​អាស្រ័យ​ទៅ​លើ​គ្រូ​សារ​ទៅ​វិញ​ទេ បើ​គ្រូ​សារ​ចេះ​យកចិត្តទុកដាក់​ថែទាំ​កូន​ឲ្យ​បាន​ល្អ​នោះ សុខភាព​របស់​កុមារ​ល្អ​ហើយ​ភាព​វៃឆ្លាត​ក៏​ទៅ​តាម​នឹង​ដែរ៕
Share:

0 comments:

Post a Comment

Blogger templates