ប្រភពមកពី kohsantepheapdaily
យោងតាមរបាយការណ៍របស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងបានឱ្យដឹងថា ជំងឺស្រឡទែន គឺបណ្តាលមកពីមេរោគវីរុស ដែលប៉ះពាល់ទៅដល់ក្រពេញទឹកមាត់ ។
វីរុសនេះ បើកើតមានចំពោះកុមារមិនសូវជាមានបញ្ហាធ្ងន់ធ្ងរនោះទេ ប៉ុន្តែចំពោះមនុស្សពេញវ័យ អាចនាំឱ្យមានផលវិបាកដូចជា អាចបណ្តាលជំងឺរលាកស្រោមខួរ និងអាចបណ្តាលឱ្យមានជំងឺរលាកពងស្វាសម្ខាង ឬទាំងសងខាង ។ ជំងឺស្រឡទែន អាចបង្ការបានដោយការចាក់ថ្នាំបង្ការ មានតែការព្យាបាលគាំទ្រវេជ្ជសាស្ត្រប៉ុណ្ណោះ ។

0 comments:
Post a Comment