Sunday, March 22, 2015

អាហារ​ផ្ទុក​ខ្លាញ់​ច្រើន​បង្កើន​ហានិភ័យ​មហារីក​ដោះ​20​ភាគរយ

ប្រភពមកពី កោះសន្តិភាព
ការ​ពិនិត្យ​មើល​លើ​ទិន្នន័យ​របស់​អ្នកជំងឺ ១​ម៉ឺន​នាក់​គឺ​បាន​បង្ហាញ​ពី​ការ​ជាប់​ទាក់ទង​គ្នា​រវាង​ការ​ទទួលទាន​ខ្លាញ់​និង​ជំងឺមហារីក​ដោះ ។ 
ការ​សិក្សា​ស្រាវជ្រាវ​ធ្វើ​ឡើង​ដោយ​អ្នក​វិទ្យាសាស្ត្រ​ប្រទេស​អុ​ី​តា​លី​បាន​រក​ឃើញ​ថា បណ្តា​ស្ត្រី​ដែល​និយម​ទទួលទាន​អាហារ​មាន​ខ្លាញ់​ច្រើន​គឺ​ប្រឈម​នឹង​ជំងឺមហារីក​ដោះ​ច្រើន​ជាង​១/៥ ។
សរសេរ​នៅ​ក្នុង​ព្រឹត្តិបត្រ Journal of The National Cancer Institute វេជ្ជបណ្ឌិត Sabina Sieri អ្នកដឹកនាំ​ការ​សិក្សា​មក​ពី​វិទ្យាស្ថាន​ជំងឺ​ដុំ​សាច់ នៅ​ទីក្រុង Milan ប្រទេស​អីុ​តា​លី​បាន​បញ្ជាក់​ថា ៖«​លទ្ធផល​របស់​យើង​បាន​បង្ហាញ​ថា របប​អាហារ​ដែល​សម្បូរ​ដោយ​ខ្លាញ់​គឺ​បង្កើន​ហានិភ័យ​ជំងឺមហារីក​ដោះ »​។
ចំណែក ការ​សិក្សា​មួយ​របស់​អង់គ្លេស​កាលពី​ឆ្នាំ ២០១៣​បាន​រក​ឃើញ​ថា ទទួលទាន​ប្រភេទ​អាហារ​សម្រន់​ឬ​អាហារ​វេច​ខ្ចប់​ឆ្អិន​ស្រាប់​ដែល​សម្បូរ​ដោយ​ខ្លាញ់​គឺ​បង្កើន​ហានិភ័យ​កើត​ជំងឺមហារីក​ពោះវៀនធំ ។ ការ​សិក្សា​បាន​រក​ឃើញ​ទៀត​ថា ទទួលទាន​អាហារ​ទាំង​អស់នេះ​ច្រើន​នឹង​ធ្វើ​ឱ្យ​កម្រិត​កូ​ឡេ​ស្តេ​រ៉ូ​ល​ក្នុង​ឈាម​ឡើង​កាន់តែ​ខ្ពស់​ផង​ដែរ ។ បើ​ទោះ​ណា វា​មិនមែន​ជា​អ្នក​បង្ក​ឱ្យ​កើត​មហារីក​ដោយ​ផ្ទាល់​ក្តី ក៏​ប៉ុន្តែ​កម្រិត​ដ៏​ច្រើន​លើសលប់​របស់​កូ​ឡេ​ស្តេ​រ៉ូ​លអាច​នាំ​ឱ្យ​កើត​ជំងឺ​បេះដូង​បាន ។
ដោយឡែក ការ​សិក្សា​មួយ​ផ្សេង​ទៀត​ធ្វើ​ឡើង​ដោយ​ក្រុម​អ្នក​វិទ្យាសាស្ត្រ​សាកលវិទ្យាល័យ University of  Southampton​បាន​រក​ឃើញ​ថា ទទួលទាន​អាហារ​ផ្ទុក​ខ្លាញ់​ច្រើន​អាច​ធ្វើ​ឱ្យ​រាំងស្ទះ​ដល់​លំហូរ​ឈាម​ទៅ​កាន់​ខួរក្បាល​និង​ឈាន​ទៅ​កើត​មាន​ជំងឺ​ភ្លេចភ្លាំង ៕

Share:

0 comments:

Post a Comment

Blog Archive

Blogger templates