ប្រភពមកពី kohsantepheapdaily
រាជធានីភ្នំពេញ ៖ នារីម្នាក់សង្ស័យមានវិបត្តិផ្លូវចិត្តបានដើរបណ្តើរយំបណ្តើរតាមមហាវិថីសហព័ន្ធរុស្ស៊ីតាំងពីផ្សារពោធិ៍ចិនតុងរហូតមកដល់លើស្ពានអាកាស៧មករាបំរុងនឹងលោតចុះធ្វើអត្តឃាត តែត្រូវបានសមត្ថកិច្ច និងប្រជាពលរដ្ឋជួយទាន់។
ហេតុការណ៍នេះបានបង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១២ និង០៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៤ សីហា ២០១៥ ត្រង់ចំណុចលើស្ពានអាកាស៧មករា ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
នៅកន្លែងហេតុនារីគិតខ្លីខាងលើសមត្ថកិច្ចមិនបានស្គាល់អត្តសញ្ញាណទេ។
សមត្ថកិច្ចបានឃាត់នារីនោះមកក្រោមកន្លែងប្រចាំការដើម្បីធ្វើការសួរនាំ ហើយនាងបានប្រាប់ថា នាងមានបញ្ហាគ្រួសារ និងរឿងផ្ទាល់ខ្លួនដោះស្រាយមិនចេញធ្វើឱ្យដើររហូតមិនដឹងខ្លួនរហូតមកដល់ស្ពានអាកាសនេះក៏ចង់គិតខ្លីបំរុងនឹងហក់ចុះពីលើស្ពាន តែនាងមិនអាច ព្រោះសមត្ថកិច្ច និងប្រជាពលរដ្ឋឃាត់នាងជាប់ទើបនាងសម្រេចចិត្តចុះមកវិញតែម្ដង៕


0 comments:
Post a Comment