Sunday, May 10, 2015

តើ​បុគ្គល​វ័យ​ចំណាស់​គួរ​ទទួលទាន​បែប​ណា​ដើម្បី​រក្សា​សុខភាព​រាង​កាយ ?

ប្រភពមកពី kohsantepheapdaily អាហារ​គឺជា​តម្រូវការ​ចាំបាច់​ដើម្បី​រក្សា​លំនឹង​ក៏​ដូច​ជា​ផ្តល់​ថាមពល​ដល់​រាង​កាយ ។ នៅ​ពេល​មនុស្ស​មាន​វ័យ​កាន់តែ​ចាស់​ទៅ តម្រូវការ​សារធាតុចិញ្ចឹម​គឺ​បាន​កើនឡើង ។ ដូច្នេះ ការ​ទទួលទាន​ត្រឹមត្រូវ​គឺជា​រឿង​ចាំបាច់​បំផុត ។ គេ​ត្រូវ​ដឹង​ថា បុគ្គល​នៅ​ពេល​អាយុ​កាន់តែ​ច្រើន ប្រព័ន្ធ​ការពារ​រាង​កាយ ការ​រំលាយ​អាហារ ឆ្អឹង​និង​សាច់ដុំ​គឺ​បាន​ចុះ​ខ្សោយ ។ ហេតុនេះ បង្កើន​ការ​ទទួលទាន​គឺជា​កិច្ចការ​ចាំបាច់​ជា​ជាង​ការ​កាត់​បន្ថយ ។ *​តើ​របប​អាហារ​បែប​ណា​ដែល​គួរ​ទទួលទាន ? ១-​ស៊ុត​និង​បន្លែ​ផ្លែ​ឈើ​គ្រប់​ពណ៌ ការ​ដាក់​បញ្ចូល​បន្លែ​និង​ផ្លែ​ឈើ​ទៅ​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ​ពី​២-៣​ដង​ក្នុង​មួយ​ថ្ងៃ​នឹង​ជួយ​បង្ការ​ការ​ទល់លាមក ។ ចំណែក​ផ្នែក​ពណ៌​ស​របស់​ស៊ុត​គឺជា​ប្រភព​ដ៏​សម្បូរ​បែប​នៃ​ប្រូ​តេ​អីុ​ន​ដែល​មាន​នាទី​សំខាន់​ជួសជុល​បណ្តា​កោសិកា​និង​ជាលិកា ។ ២- ចូរ​ទម្លាប់​ប្រើ​ប្រេង​អូ​លីវ​ឬ​ប្រេង​Mustard​នៅ​ពេល​តម្រូវការ​ចៀន​និង​ឆា ។ បែប​នេះ​គឺ​ជួយ​ទប់ស្កាត់​ការ​ឡើង​ខ្លាញ់​កូ​ឡេ​ស្តេ​រ៉ូ​ល​អាក្រក់ ។ ៣-​ស៊ុប​បន្លែ​និង​ទទួលទាន​ច្រើន​ដង​ក្នុង​មួយ​ថ្ងៃ ។ ស៊ុប​បន្លែ​ជា​អាហារ​ពិសេស​ចំពោះ​សុខភាព​មនុស្ស​ចាស់ វា​គ្មាន​សារធាតុ​ុ​ក្រេ​ម ។ មួយវិញទៀត ការ​ទទួលទាន​អាហារ​តិច ប៉ុន្តែ​ច្រើន​ដង​(៦-៧​ដង​)​ក្នុង​មួ​យ​ថ្ងៃ​គឺ​ជំនួយ​ដល់​ការ​រំលាយ​អាហារ ការ​ស្រូប​យក​ជីវជាតិ​ក៏​ដូច​ជា​ទប់ស្កាត់​ភាព​ហេវ​ហត់ ។ ៤-​ចៀសវាង​ទទួលទាន​អាហារ​ស្រាប់​ដែល​មាន​ដាក់​ពណ៌​សិប្បនិម្មិត​និង​សារធាតុ​គីមី​ទុក​បាន​យូរ ។ ជា​ជំនួស​មក​វិញ ចូរ​ទទួលទាន​បណ្តា​អាហារ​ដែល​សម្បូរ​ដោយ​ប៉ូ​តា​ស្យូ​ម ។ បន្ថែម​ពី​នេះ ទឹកដូង​ខ្ចី​គឺជា​ប្រភព​ល្អ​ឯក​ជួយ​ឱ្យ​សាច់ដុំ​បត់បែន​បាន​ល្អ ទប់ស្កាត់​កង្វះ​ជាតិ​ទឹក​និង​ការ​ហើម ។ ឯ​បបរស​អង្ករ​ស្រូវ​សាឡី​អា​វ័ន​គឺជាអាហារ​ពេល​ព្រឹក​ដ៏​ល្អ​ពិសិដ្ឋ​សម្រាប់​បុគ្គល​វ័យ​ចំណាស់ ។ ៥-​ចូរ​ទទួលទាន​ទឹក​ឱ្យ​បាន​១៥​កែវ​ក្នុង​មួយ​ថ្ងៃ​ដើម្បី​ទប់ស្កាត់​ការ​បាត់បង់​ជាតិ​ទឹក ។ គេ​ត្រូវ​ដឹង​ថា បុគ្គល​គ្រប់​រូប​នៅ​ពេល​មាន​វ័យ​កាន់តែ​ចាស់​ទៅ ដង់ស៊ីតេ​សាច់ដុំ​ថយ​ចុះ ហើយ​ការ​បាត់បង់​ជាតិ​ទឹក​ស្ថិត​ក្នុង​កម្រិត​ខ្ពស់ ជា​ពិសេស​ក្នុង​រដូវក្តៅ ។ ៦-​ចូរ​ហាត់ប្រាណ​ឱ្យ​បាន​ទៀងទាត់​និង​រាល់ថ្ងៃ ។ ការ​ហាត់ប្រាណ​មាន​ដូច​ជា លើកដៃ លើកជើង ពត់ពេន​ខ្លួន​ជា​ពិសេស​គឺ​ការ​ហាត់​យោគៈ​នឹង​ជួយ​ធានា​ការ​ស្រូប​យក​សារធាតុចិញ្ចឹម​បាន​ល្អ ៕
Share:

0 comments:

Post a Comment

Blogger templates