Friday, April 3, 2015

ស្ត្រី​ជា​ជន​សង្ស័យ​ចំនួន​ពីរ​នាក់​ ត្រូវ​អាជ្ញាធរ​រដ្ឋ​ញូវយ៉ក​ចាប់​ខ្លួន​ពី​បទ​ឃុបឃិត​ប្រព្រឹត្ត​អំពើ​ឧក្រិដ្ឋ​ក្នុង​ប្រទេស​​អាមេរិក

ប្រភពមកពី bayontv
usa

អាមេរិក ៖ យោង​តាម​មន្ត្រី​ទទួល​បន្ទុក​កិច្ច​ការ​ឧក្រិដ្ឋ​កម្ម​សហព័ន្ធ​ក្នុង​ពេល​ធ្វើ​សន្និសីទ​សារព័ត៌មាន​ជាសាធារណៈ​នៅ​មុខ​អាគារ​តុលាការ​ក្នុង​តំបន់​ ប្រូក​លីន​ ក្នុង​រដ្ឋ​ញូវ​យ៉ក​ សហរដ្ឋអាមេរិក​កាល​ថ្ងៃ​ព្រហស្បតិ៍​អោយ​ដឹង​ថា​ ស្ត្រី​អ្នក​រស់​នៅ​ក្នុង​ទី​ក្រុង​ញូវយ៉ក​ចំនួន​ពីរ​នាក់​​ត្រូវ​បាន​អាជ្ញាធរ​ក្នុង​តំបន់​ចាប់​ខ្លួន​ ។

សេចក្តី​រាយការណ៍​បន្ត​ថា​ ការ​ចាប់​ខ្លួន​ធ្វើ​ឡើង​ក្រោយ​ពី​បាន​អង្កេត​តាម​ដាន​ដឹង​ថា​ ស្ត្រី​ទាំង​ពីរ​នាក់​នេះ​បាន​រួម​គំនិត​ក្បត់​ក្នុង​ការ​ផលិត​គ្រាប់បែក​ និង​ធ្វើ​សង្គ្រាម​ វាយ​ប្រហារ​តាម​រយៈ​ភេរវកម្ម​ នៅ​ក្នុង​សហរដ្ឋ​អាមេរិក​ ។

ស្ត្រី​ជា​ជន​សង្ស័យ​ ម្នាក់​ឈ្មោះ​ ណូអែល​ វេឡង់សាស​ អាយុ​ ២៨​ ឆ្នាំ​ និង​ ម្នាក់​ទៀត​ឈ្មោះ​អេស៊ី​ ស៊ីឌីគី​ អាយុ​ ៣១​ ឆ្នាំ​មាន​គោល​ដៅ​វាយ​ប្រហារ​ទៅ​លើ​ប៉ុស្តិ៍​នគរបាល​ និង​គ្រោង​គោល​ដៅ​ដាក់​គ្រឿង​បំផ្ទុះ​នៅ​តាម​អាគារ​រដ្ឋាភិបាល​ និង​កន្លែង​យោធា​ ដែល​នេះ​ជា​កា​លះ​បង់​យ៉ាង​មុត​មាំ​ក្នុង​ជំនឿ​សាសនា​អីស្លាម​នីកាយ​ ជីហាត​ សំរាប់​បំផ្លាញ ។

ប្រភព​ព័ត៌​មាន​បន្ថែម​ថា ស្រ្តីណូអែល​វេឡង់​សាស​ ធ្លាប់​បាន​ឃុបឃិត​គំនិត​ក្បត់​អបអរ​ការ​វាយ​ប្រហារ​របស់​ក្រុម​អាល់កៃ​ដា នៅ​ក្នុង​សហរដ្ឋ​អាមេរិក​នៅ​ថ្ងៃ​ទី ១១ ខែ កញ្ញា ឆ្នាំ ២០០១​ ក្រោម​ការ​ដឹក​នាំ​របស់​មេ​ក្លោង​ អាល់​កៃ​ដា​ អូ​សាម៉ា ប៊ីនឡាឌីន​ ជា​វីរៈ​ជន​ខាង​ប្រព្រឹត្តអំ​ពើ​ឧក្រឹដ្ឋ​ ហើយ​ស្រ្ដី​ម្នាក់​នេះ​ក៏​ជា​ពលរដ្ឋ​របស់​ក្រុម​រដ្ឋ​អីស្លាម​ដែរ​ ។ដែល​រូប​គេ​តែង​គ្រប​ក្រណាត់​លើ​ក្បាល​ចង​ក្រោម​ចង្កា​ជា​រាង​រាល់​ថ្ងៃ​មិន​អាច​នរណា​ស្គាល់​មុខ​បាន​ ៕​
Share:

0 comments:

Post a Comment

Blogger templates