
វ៉េសប៊ែង៖ ទាហានអ៊ីស្រាអ៊ែលនិយាយកាលពីថ្ងៃអាទិត្យថា ខ្លួនបានកេណ្ឌទ័ពចំនួន ១៣,០០០នាក់សម្រាប់ការធ្វើសមយុទ្ធដោយមិនប្រកាសជាមុនក្នុងតំបន់មាន ជម្លោះវ៉េសប៊ែង ដែលជាការធ្វើលំហាត់លើកដំបូងក្នុងរយៈពេល ៣ឆ្នាំ។
សេចក្ដីថ្លែងការខ្លីមួយបាននិយាយថា មេបញ្ជាការកងទ័ពហ្គាដីអ៊ីសេនកុត បានហៅសកម្មភាពធ្វើឡើងនៅខ្សែត្រៀមជួរមុខនៃដែនដីគ្រប់គ្រងដោយអ៊ីស្រា អ៊ែលក្នុងសង្គ្រាមឆ្នាំ ១៩៦៧ ដែលប៉ាឡេស្ទីនព្យាយាមស្វែងរកការប្រកាស ជាផ្នែកមួយនៃរដ្ឋឯករាជ្យថាជាសមយុទ្ធភ្ញាក់ផ្អើល។ សមយុទ្ធកើតឡើងចំថ្ងៃដែលប៉ាឡេស្ទីននិយាយថា ពួកគេនឹងពិចារណាការរំសាយកិច្ចសហប្រតិបត្តិការណ៍សន្តិសុខ ជាមួយអ៊ីស្រាអ៊ែលលើការពន្យារពេលនាពេលថ្មីៗ នៃការការផ្ទេរប្រាក់ពន្ធរបស់អ៊ីស្រាអ៊ែល។ អ្នកនាំពាក្យរបស់ភាគីអ៊ីស្រាអ៊ែលនិយាយថា ការធ្វើសមយុទ្ធនេះគឺជាសកម្មភាព ធ្វើលំហាត់ចុងក្រោយបំផុតរបស់ខ្លួន ក្នុងតំបន់វ៉េសប៊ែងក្នុងឆ្នាំ ២០១២។ មន្ត្រីជាន់ខ្ពស់នៃចលនាហ្វាតា លោក ម៉ាម៉ូដ អាល់ អាឡូល បានប្រាប់អ្នកសារព័ត៌មានថា ពួកលោកកំពុងពិចារណាលើការសម្រេចចិត្ត រំលាយកិច្ចសហប្រតិបត្តិការណ៍សន្តិសុខជាមួយអ៊ីស្រាអ៊ែល។ គួររម្លឹកថាភាពតានតឹងរវាងគូរជម្លោះនៃរដ្ឋទាំង ២ បានកើនឡើងកាន់តែខ្លាំងចាប់តាំងពី កិច្ចពិភាក្សាសម្របសម្រួលដោយអាមេរិកបានបរាជ័យកាលពីខែមេសា៕
0 comments:
Post a Comment