
ប្រណាំងម៉ូតូ៖ ការប្រកួតប្រណាំង Motocross World Championship បានចាប់ផ្ដើមហើយនៅរដូវកាលឆ្នាំ ២០១៥ នេះ ដោយកីឡាករសញ្ជាតិអាល្លឺម៉ង់ Maximilian Nagl ជាអ្នកយកឈ្នះការប្រកួតទាំង ២ លើកនៅ Losail ប្រទេសកាតា ។
អ្នកប្រណាំងអាល្លឺម៉ង់នៃក្រុម Husqvarna, Maximilian Nagl បានប្រើបច្ចេកទេសយ៉ាងជំនាញរបស់ខ្លួនក្រោយប្រជែង ឈ្នះជើងឯក ៨ សម័យ Antonio Cairoli របស់អ៊ីតាលី ។ Nagl បានយកឈ្នះការប្រណាំងលើកទី ១ ដោយប្រើពេល 34 នាទី 52.985 វិនាទី ខណៈដែលកីឡាករបែលហ្សិក Clement Desalle នៃក្រុម Suzuki ប្រើពេលយឺតជាង 01.221 វិនាទី លេខ ២ ហើយ Antonio Cairoli របស់ក្រុម KTM លេខ ៣ ផងដែរ។ ចំណែកឯការប្រកួតជាលើកទី ២ នៅតែអ្នកប្រណាំងអាល្លឺម៉ង់ Maximilian Nagl ដដែលជាអ្នកដែលទទួលបាន ជ័យជំនះដោយប្រើពេល 35 នាទី 0.295 វិនាទី ហើយលេខ ២ ក៏នៅតែ Clement Desalle របស់ក្រុម Suzuki ប្រើពេល យឺតជាង 6.023 វិនាទី ខណៈដែលលេខ ៣ បានប្តូរមុខទៅជាកីឡាករ Gautier Paulin សញ្ជាតិបារាំងរបស់ក្រុម Honda ឯកីឡាករម្ចាស់ជើងឯក ៨ សម័យ Cairoli ធ្លាក់ទៅឈរលេខ ៤ ប្រើពេលយឺតជាង 12.787 វិនាទី ។ សម្រាប់ឯការប្រកួតនៅដំណាក់កាលទី ២ នឹងអ្នកប្រណាំងទាំងអស់នឹងធ្វើដំណើរទៅកាន់ប្រទេសថៃនៅថ្ងៃទី ០៨ ខែមិនាចុងសប្តាហ៏នេះ ៕
0 comments:
Post a Comment