
ភ្នំពេញ ៖ ថ្លែងនៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោកថ្មីនៅ អគ្គស្នងការដ្ឋាននគរបាលជាតិ កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៥លោកឧត្ដមសេនីយ៍ឯក ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ បានមានប្រសាសន៍ថាស្ថានភាពគ្រោះថ្នាក់ចរាចរណ៍នាពេល បច្ចុប្បន្ននេះ កំណើនគ្រោះថ្នាក់ ឥឡូវនេះអ្នកស្លាប់កើនលើសពី ៥នាក់ និងអ្នករបួសមានជាង ២០នាក់ហើយក្នុង១ថ្ងៃ។
ជាមួយគ្នានេះលោកក៏បានលើកឡើងពីរបាយការណ៍មកបញ្ជាក់ឲ្យដឹងផង ដែរថា ក្នុងរយៈពេល២ខែដើមឆ្នាំ២០១៥មានគ្រោះថ្នាក់ចរាចរណ៍ចំនួន៨៦៧លើក បណ្ដាលឲ្យមនុស្សស្លាប់៤០១នាក់ អ្នករបួសធ្ងន់៧៧៦នាក់ អ្នករបួសស្រាល៧៨២ ក្នុងនោះម៉ូតូដែលរងការខូចខាតមានចំនួន៩២៥គ្រឿង រថយន្តធុនតូច២៩១គ្រឿង រថយន្តធុនធំ១២៣គ្រឿង យានផ្សេងៗខូចខាតចំនួន៩៩គ្រឿង អ្នកថ្មើរជើងរងគ្រោះ៤២នាក់ និងអ្នមិនពាក់មួកពេលគ្រោះថ្នាក់មាន៧២៣នាក់។
ពាក់ព័ន្ធនឹងច្បាប់ចរាចរណ៍ផ្លូវគោកថ្មីនេះដែរលោកឧត្ដមសេនីយ៍ ឯក ហ៊ឹម យ៉ាន បានជំរុញឲ្យ គ្រូបង្គោលនគរបាលចរាចរណ៍រាជធានីក៏ដូចជាគ្រូថ្នាក់ជាតិពេលទទួលបាន ការផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោកថ្មីនេះហើយត្រូវយកទៅ ផ្សព្វផ្សាយដល់នគរបាលចរាចរណ៍ពិសេសដល់ប្រជាពលរដ្ឋឲ្យបានយល់ដឹង ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍នេះឲ្យបានប្រសើរឡើង។ ចំពោះការផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោកថ្មីនេះ គឺដើម្បីធ្វើការរឹតបន្តឹងច្បាប់នាពេលខាង មុខលោកបានស្នើដល់មន្ត្រីនគរបាលចរាចរណ៍ទាំងអស់ត្រូវយកខ្លឹមសារ ច្បាប់នេះទៅធ្វើការរឹតបន្តឹង ឲ្យបានត្រឹមត្រូវតាមច្បាប់ចរាចរណ៍ផ្លូវគោកថ្មីដែលបានចែងផងដែរ៕
0 comments:
Post a Comment