
តេន្នីស៖ កីឡាករអេស្ប៉ាញ David Ferrer បានគ្រងជើងឯកការប្រកួតកម្មវិធី Mexican Open ម្សិលម៉ិញនេះក្រោយឈ្នះ កីឡាករលេខមួយនៅអាស៊ីជនជាតិជប៉ុន Kei Nishikori នៅវគ្គផ្ដាច់ព្រ័ត្រ។
David Ferrer បានយកឈ្នះជាមួយនឹងលទ្ធផល 2 set 0, 6-3, 7-5 ដែលជាការសងសឹកបានសំរេច ក្រោយបរជ័យនៅ Australian Open ក្រោយស្នាដៃកីឡាករជប៉ុនរូបនេះ។ មានន័យថាឆ្នាំថ្មីនេះ David Ferrer ឈ្នះ 18 ប្រកួតចាញ់តែមួយប្រកួតគត់គិតមកដល់ពេលនេះ។ រីឯ Kei Nishikori វិញ ប្រសិនឈ្នះជើងឯកនៅម៉ិកស៊ិកនេះ នឹងឡើងមកលំដាប់ទីបួនពិភពលោកតែមិនសមបំណង។ សំរាប់កីឡាករអេស្ប៉ាញ David Ferrer ជើងឯកនៅម៉ិកស៊ិកនេះគឺជាជើងឯកក្នុងក្របខណ្ឌ ATP Tour លើក ទី 24 ក្នុងអាជីព៕
0 comments:
Post a Comment