Sunday, August 30, 2015

ទារក​កើតមក​តាម​វិធីសាស្ត្រ​បច្ចេកទេស​ក៏​មាន​ភាព​វៃឆ្លាត​ដូច​ក្មេង​ដទៃ

ប្រភពមកពី kohsantepheapdaily ការ​បង្ក​កំណើត​តាម​បច្ចេកទេស​ទំនើប គឺ​ការ​យក​មេជី​វិត​មក​ចិញ្ចឹម ហើយ​ចាក់​បញ្ចូល​ទៅ​ក្នុង​ស្បូន ដែល​ជា​ទូទៅ​ឃើញ​ទទួល​បាន​ជោគជ័យ​ច្រើន​សម្រាប់​ស្ត្រី​ដែល​មាន​វ័យ​ចាប់ពី​៣៥​ចុះ​ក្រោម តែ​ចំពោះ​ស្ត្រី​ដែល​មាន​វ័យ​ចាប់ពី​៤០​ឆ្នាំ​ឡើង​ហើយ​នោះ​ភាព​ជោគជ័យ​លើ​វិធី​នេះ​មាន​តិច​តូច​បំផុត ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោកស្រី​វេជ្ជបណ្ឌិត WanakanSinghasena​ឯកទេស​ផ្នែក​សម្ភព​និង​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ VEJTHANI ប្រទេស​ថៃ ។ លោកស្រី​វេជ្ជបណ្ឌិត​ឯកទេស​រូប​នេះ​បាន​ប្រាប់​ឲ្យ​ដឹង​ទៀត​ថា ចំពោះ​ស្ត្រី​ដែល​មិន​មានកូន​ទាល់តែ​សោះ ហើយ​ចង់​មានកូន​នោះ​គ្រូពេទ្យ​នឹង​ជ្រើសរើស​តាម​បែប​បង្ក​កំណើត​តាម​របៀប​បច្ចេកទេស​ទំនើប ហើយ​នៅ​ពេល​ដែល​ភរិយា​ស្វាមី​មក​ជួប​ជាមួយ​គ្រូពេទ្យ គ្រូពេទ្យ​នឹង​ពិនិត្យ​រាល់​បញ្ហា​មួយ​ចំនួន​ដូច​ជា​៖ -​វដ្ត​រដូវ​របស់​ស្ត្រី -​មេជី​វិត​ញី​របស់​ស្ត្រី -​ពិនិត្យ​មើល​ស្បូន ដៃ​ស្បូន តួ​ស្បួ​ន -​រាប់​មេជី​វិត​ឈ្មោល​របស់​បុរស ។ ការ​បង្ក​កំណើត​តាម​បច្ចេកទេស​នេះ​មាន​ដូច​ជា​៖ -​ចំពោះ​ជា​បុរស ៖ មាន​បុរស​មួយ​ចំនួន​មិន​មាន​ផលិត​បញ្ចេញ​នូវ​មេជី​វិត​ឈ្មោល​មក​ក្រៅ​ដើម្បី​បង្ក​កំណើត​បាន​នោះ​ទេ ដូច្នេះ​នៅ​ពេល​ដែល​មក​ជួប​ជាមួយ​គ្រូពេទ្យ គ្រូពេទ្យ​នឹង​ធ្វើការ​វះកាត់​យក​មេជី​វិត​ឈ្មោល​មក​ចិញ្ចឹម​នៅ​ខាងក្រៅ ហើយ​ចាក់​បញ្ចូល​ទៅ​ក្នុង​ស្បូន​របស់​ស្រី្ត​ជា​ប្រពន្ធ ។ ប៉ុន្តែ​បើសិនជា​បុរស​មាន​មេជី​វិត​ហើយ តែ​មេជី​វិត​នោះ​ខ្សោយ គ្រូពេទ្យ​នឹង​ព្យាបាល​ដើម្បី​ឲ្យ​មេជី​វិត​ឈ្មោល​មាន​សុខភាព​ល្អ​ឡើង​វិញ ។ -​ចំពោះ​ស្ត្រី ៖ គ្រូពេទ្យ​នឹង​ពិនិត្យ​មើល​ស្បូន បើសិនជា​ស្បូន​មាន​បញ្ហា​គ្រូពេទ្យ​ធ្វើការ​ព្យាបាល​ភ្លាម ។ ប៉ុន្តែ​បើសិនជា​ស្ត្រី​មិន​មាន​ពង​មេជី​វិត​ញី​ទេ ជម្រើស​ចុង​ក្រោយ​ត្រូវ​យក​មេជី​វិត​ញី​ពី​បងប្អូន យក​មក​ចិញ្ចឹម​ជំនួស​វិញ ។ ជា​ទូទៅ​នៅ​ពេល​ដែល​គ្រូពេទ្យ​ចាក់​បញ្ចូល​មេជី​វិត​ឈ្មោល​និង​ញី​ចូល​ទៅ​ក្នុង​ស្បូន គឺ​គ្រូពេទ្យ​នឹង​ធ្វើការ​ចាប់​បញ្ចូល​ជា​លក្ខណៈ​ភ្លោះ តែ​ក៏​មាន​ស្ត្រី​ខ្លះ​អាច​បង្កើត​បានជា​កូនភ្លោះ ហើយ​ស្ត្រី​ខ្លះ​ទៀត អាច​បង្កើត​បានកូន​តែ​មួយ​ប៉ុណ្ណោះ​ប៉ុន្តែ​ភាគច្រើន​គឺ​ទារក​ដែល​កើត​តាម​វិធីសាស្ត្រ​បច្ចេកទេស​គឺ​ច្រើន​តែ​ជា​ទារក​ភ្លោះ ។ អ្នក​ស្ត្រី​វេជ្ជបណ្ឌិត​បាន​បន្ត​ទៀត​ថា តាម​បទ​ពិសោធ​កន្លង​មក ការ​បង្ក​កំណើត​តាម​បច្ចេកទេស​ទំនើប​នេះ គឺ​មិន​មាន​ផល​ប៉ះពាល់​អ្វី​ទាំងអស់​ចំពោះ​ទារក​ក៏​ដូច​ជា​ម្តាយ ។ ទារក​ដែល​កើត​តាម​បច្ចេកទេស​នេះ គឺ​មាន​កាយ​សម្បទាន​គ្រប់គ្រាន់ និង​មាន​សុខភាព​ល្អ​ដូច​ជា​កុមារ​ដទៃ​ទៀត​ដែរ ។ ចំពោះ​ការ​លូតលាស់​និង​ភាព​ឆ្លាត​វៃ​របស់​ទារក​ដែល​កើតមក​ហើយ​នោះ គឺ​អាស្រ័យ​ទៅ​លើ​គ្រូ​សារ​ទៅ​វិញ​ទេ បើ​គ្រូ​សារ​ចេះ​យកចិត្តទុកដាក់​ថែទាំ​កូន​ឲ្យ​បាន​ល្អ​នោះ សុខភាព​របស់​កុមារ​ល្អ​ហើយ​ភាព​វៃឆ្លាត​ក៏​ទៅ​តាម​នឹង​ដែរ៕
Share:

Thursday, August 27, 2015

ចេញ​ពី​ក្លិប​ត្រូវ​ជន​មិន​ស្គាល់​មុខ​​​កាប់​ក្បាល​ពីក្រោយ​​​របួសធ្ងន់ ​

ប្រភពមកពី​​​ kohsantepheapdaily រាជ​ធានីភ្នំពេញ​ ៖ យុវជន​ម្នាក់​បាន​រង​របួស​ក្បាលហូរ​ឈាម​កក្លាក់​​ដោយសារ​តែជន​មិន​ស្គាល់មុខ​១​ក្រុម​មាន​គ្នា​៥នាក់​ជិះ​ម៉ូតូ​២​គ្រឿងប្រដាប់​ដោយ​ដាវ​សាំ​មូ​រ៉ៃ ដេញ​តាម​កាប់​ក្បាល​ពីក្រោយ ​ខ​ណៈ​ពេល​ជន​រង​គ្រោះ​ដើរ​ចេញពី​ក្លឹ​បឌី​ស្កូ​វ៉ា​វ កាលពី​វេលាម៉ោង២ និង៤០​នាទី​រំលង​អ​ធ្រា​ត្រ ឈាន​ចូលថ្ងៃ​ទី២៧ ​សីហា ​​២០១៥ តាម​បណ្តោយ​ផ្លូវជាតិ​លេខ៣ មុខ​ក្លឹ​ប​កំសាន្ត​ឌី​ស្កូវ៉ា​វ ស្ថិត​ក្នុងភូមិ​ព្រៃ​ព្រីងខាងត្បូង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ​​។ តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​មិន​ត្រូវ​បាន​គេ​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ ​។ ​​ ក្រោយ​ពេល​កើតហេតុ ​ជន​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​​​​ហៅ​រថយន្ត​ពេទ្យ​ឯកជន​​ដឹក​ទៅ​សង្គ្រោះ​បន្ទាន់នៅ​ឯ​មន្ទីរពេទ្យ ប៉ុន្តែ​ជន​រង​គ្រោះ​មាន​សង្ឃឹម​តិច​ណាស់ ​ព្រោះ​ឈាម​ហូរច្រើន​ពេក ហើយ​ប៉ូលិស​បាននិងកំពុង​ធ្វើការ​ស្រ​វ​ជ្រាវរក​ចាប់​ក្រុម​ជន​ដៃដល់ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់​៕ ​
Share:

Monday, August 24, 2015

វាយប្រហារ​អត្តឃាត​នៅ​ក្រុង​កា​ប៊ុល​ស្លាប់​12​នាក់ ក្នុង​នោះ​មាន​ជនជាតិ​អា​មេ​រិ​ក​3​នាក់

ប្រភពមកពី kohsantepheapdaily មនុស្ស​យ៉ាងតិច​១២​នាក់ ក្នុង​នោះ​មាន​ជនជាតិ​អា​មេ​រិ​ក​៣​នាក់​ជា​និយោជិត​របស់​អូតង់​បាន​ត្រូវ​ស្លាប់​កាលពី​ថ្ងៃ​ទី​២២ សីហា ក្នុង​ការ​វាយប្រហារ​អត្តឃាត​មួយ​ប្រឆាំង​កងកម្លាំង​បរទេស​នៅ​ក្រុង​កា​ប៊ុល ។ ការ​វាយប្រហារ​នេះ​ជា​ការ​វាយប្រហារ​ថ្មី​នៅ​រដ្ឋធានី​អា​ហ្វ​ហ្គា​នី​ស្ថាន ដែល​តាំងពី​ដើមខែ​នេះ​មក​ជា​កន្លែង​រង​ការ​វាយប្រហារ​យ៉ាង​បង្ហូរឈាម​នានា​របស់​ពួក​តា​លី​បង់ ។ ពួក​តា​លី​បង់​បាន​បដិសេធ​ថា ខ្លួន​ពុំ​ស្ថិត​នៅ​ពីក្រោយ​ការ​វាយប្រហារ​នេះ ដែល​សំដៅលើ​ក្បួន​រថយន្ត​របស់​ក្រុម​បេសកកម្ម​ជួយ​ទ្រទ្រង់​ម៉ឺងម៉ាត់​របស់​អូតង់​ក្នុង​ប្រទេស​ឡើយ ក៏​ប៉ុ​ន្តែ​កងកម្លាំង​បរទេស​របស់​អូតង់ និង​កងកម្លាំង​អា​ហ្វ​ហ្គា​នី​ស្ថាន គឺជា​គោលដៅ​វាយប្រហារ​របស់​ពួក​បះបោរ​អ៊ិ​ស្លា​ម​និយម​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន ។ ក្រោយ​ការ​វាយប្រហារ​ទាំងនេះ​បង្ហាញ​ថា ពួក​តា​លី​បង់​មាន​លទ្ធភាព​វាយប្រហារ​ក្បាលម៉ាស៊ីន​សន្តិសុខ​នៅ​កណ្តាល​រដ្ឋធានី​អា​ហ្វ​ហ្គា​នី​ស្ថាន ។ ការ​ផ្ទុះ​យ៉ាង​ខ្លាំង​ស្តាប់​ឮ​ក្នុង​រង្វង់​ជា​ច្រើន​គីឡូម៉ែត្រ​កើត​មាន​នា​វេលា​ម៉ោង​១៦ ម៉ោង​ក្នុងស្រុក ជា​ពេល​ម៉ោង​ចេញពី​ធ្វើការ​ក្នុង​សង្កាត់ MACROYAN ក្បែរ​មន្ទីរពេទ្យ​មួយ ។ អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​អា​ហ្វ​ហ្គា​នី​ស្ថាន​អះអាង​ថា មនុស្ស​១២​នាក់​ស្លាប់ ហើយ​ជាង​៦០​នាក់​រង​របួស ។ និយោជិត​ស៊ី​វិល​របស់​បេសកកម្ម​ជួយ​ទ្រទ្រង់​ម៉ឺងម៉ាត់​របស់​អូតង់​ជា​ជនជាតិ​អា​មេ​រិ​ក​ម្នាក់​ស្លាប់​នៅ​នឹង​កន្លែង ហើយ​២​នាក់​ទៀត​ស្លាប់​នៅ​មន្ទីរពេទ្យ ។ ទាហាន​អូតង់​ប្រមាណ​ជា​១៣.០០០​នាក់ និង​និយោជិត​ស៊ី​វិល​ជា​ច្រើន​ពាន់​នាក់​ស្ថិត​ក្នុង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​នៅឡើយ ក្នុង​ក្របខ័ណ្ឌ​នៃ​បេសកកម្ម​ជួយ​ទ្រទ្រង់​ម៉ឺងម៉ាត់​ជា​បេសកកម្ម​ជួយ​ជា​អ្នក​ប្រឹក្សា និង​ជួយ​បណ្តុះបណ្តាល​កងកម្លាំង​អា​ហ្វ​ហ្គា​នី​ស្ថាន ដោយ​ពួក​គេ​ជា​គោលដៅ​វាយប្រហារ​របស់​ពួក​ឧទ្ទាម​តា​លី​បង់ ៕
Share:

Sunday, August 23, 2015

ប្រុងឆក់​ខ្សែ​.ក ​​ព្រះ​មិន​ជួយ ត្រូវ​នគរបាល​ខណ្ឌ​​៧​មក​រាចាប់​​ដាក់​​​ខ្នោះ​

ប្រភពមកពី​ kohsantepheapdaily រាជធានី​ភ្នំពេញ ៖ យុវជន​២​នាក់​បាន​រួមគំនិត​គ្នាធ្វើ​សកម្មភាព​ឆក់​ខ្សែ​.​ក​ពី​ជនបរទេសម្នាក់​ កាលពី​​វេលា​ម៉ោង​៥​ល្ងាច​ថ្ងៃ​ទី​២១ សីហា ២០១៥ តែ​មិន​បាន​សម្រេច ហើយ​ត្រូវ​សមត្ថកិច្ច​ខណ្ឌ​៧​មក​រា ​ចាប់​ឃាត់ខ្លួន​បាន​ជាក់ស្តែង​ទាំង​២​នាក់ និង​បាន​កសាង​សំណុំរឿង​ប​ញ្ជួ​ន​ទៅ​សាលាដំបូង​​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​នីតិវិធី ។ ប្រភព​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​២​នាក់ ម្នាក់​ឈ្មោះ​អាង ស៊ីវ​ម៉​ង់ អាយុ​១៧​ឆ្នាំ ស្នាក់​ផ្ទះ​លេខ​១២៥BEO ផ្លូវ លេខ​២៥៥ សង្កាត់​បឹង​សាឡា​ង ខណ្ឌទួលគោក (​ជា​អ្នក​បើក​ម៉ូតូ​) និង​ម្នាក់​ទៀត​ឈ្មោះ​ចាន់ ផល​ពិសិដ្ឋ អាយុ​១៧​ឆ្នាំ ស្នាក់​នៅផ្ទះ​ជួល​ផ្លូវជាតិ​លេខ​២ ក្នុង​សង្កាត់​ចក្រ​អង្រែ​លើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ទាំង​២​នាក់​ទើបតែ​ចេញពី​ពន្ធនាគារ​ផង​ដែរ ។ ប្រភព​បន្ត​ថា មុន​ពេល​កើតហេតុ ជនសង្ស័យ​២​នាក់​បាន​ជិះ​ម៉ូតូ​ធំ X,T បម្រុង​ធ្វើ​សកម្មភាព​ឆក់​កាបូប​ពី​អ្នកដំណើរ​នៅ​ម្តុំ​អតីត​រោង ភាពយន្ត​ឋានសួគ៌ តាម​បណ្តោយ​មហាវិថី​កម្ពុជា​ក្រោម តែ​មិន​បាន​សម្រេច​ទេ ហើយ​ពួក​គេ​ក៏​ជិះ​ម៉ូតូ​គេចខ្លួន ។ លុះ​ជិះ​មក​ដល់​ចំណុច​អតីត​រោង​ភាពយន្ត​គិរី​រម្យ ប្រុង​ឆក់​ខ្សែ​.​ក​ពី​ជនបរទេស​ម្នាក់ តែ​សកម្មភាព​នេះ ត្រូវ​កម្លាំង​ល្បាត​តាម​ពីក្រោយ​ចាប់​បាន​ ភ្លាម​ៗ ។
Share:

នារី​ម្នាក់​សង្ស័យ​មាន​វិបត្តិ​ផ្លូវចិត្ត​ដើរ​ពី​ផ្សារ​ពោធិ៍​ចិន​តុង​មក​លោត​សម្លាប់​ខ្លួន​លើ​ស្ពាន​អាកាស​៧​មក​រា​

ប្រភពមកពី​ kohsantepheapdaily រាជ​ធានីភ្នំពេញ​ ៖ នារី​ម្នាក់​សង្ស័យ​មាន​វិបត្តិ​ផ្លូវចិត្តបាន​ដើរបណ្តើ​រយំ​បណ្តើរ​តាម​មហាវិថី​សហ​ព័​ន្ធរុ​ស្ស៊ីតាំងពី​ផ្សារ​ពោធិ៍​ចិន​តុង​រហូត​មក​ដល់​លើ​ស្ពាន​អាកាស​៧​មក​រា​បំរុង​នឹង​លោត​ចុះ​ធ្វើ​អត្តឃាត តែ​ត្រូវ​បាន​សមត្ថ​កិច្ច​ និង​ប្រជាពលរដ្ឋ​ជួយ​ទាន់​។ ហេតុការណ៍​​នេះ​បាន​បង្ក​ឱ្យ​មានការ​ភ្ញាក់​ផ្អើល​ ​កាលពី​វេលា​ម៉ោង​១២​ និង​០៥​នាទី​រំលង​អធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៤ ​សីហា​ ​​២០១៥ ត្រង់​ចំណុច​លើ​ស្ពាន​អាកាស​៧​មក​រា ស្ថិត​ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​។ នៅ​កន្លែង​ហេតុ​នារី​គិត​ខ្លី​ខាងលើ​សមត្ថកិច្ច​មិន​បាន​ស្គាល់​អត្តសញ្ញាណ​ទេ​។ ​ ​សមត្ថកិច្ច​បាន​ឃាត់​នារី​នោះ​មក​ក្រោម​កន្លែង​ប្រចាំការ​ដើម្បី​ធ្វើការ​សួរនាំ ហើយ​នាង​បាន​ប្រាប់​ថា ​នាង​មាន​បញ្ហា​គ្រួសារ​ និង​រឿង​ផ្ទាល់ខ្លួន​ដោះស្រាយ​មិន​ចេញ​​ធ្វើ​ឱ្យដើរ​រហូត​មិនដឹង​ខ្លួន​រហូត​មក​ដល់​ស្ពាន​អាកាស​នេះ​ក៏​ចង់​គិត​ខ្លី​បំរុង​នឹង​ហក់​ចុះ​ពីលើ​ស្ពាន​ តែ​នាង​មិន​អាច​ ព្រោះ​សមត្ថកិច្ច​ និង​ប្រជាពលរដ្ឋ​ឃាត់​នាង​ជាប់​ទើប​នាង​សម្រេចចិត្ត​ចុះ​មក​វិញ​​តែ​ម្ដង​៕
Share:

Tuesday, August 18, 2015

ស្វែងយល់​ពី​ជំងឺ​គ្រុន​ពោះវៀន

ប្រភពមកពី​​ kohsantepheapdaily ជំងឺ​គ្រុនពោះវៀន​ជា​ទូទៅ​រោគ​សញ្ញា​មាន​ដូច​ជា ៖ -​គ្រុនផ្តាសាយ -​ឈឺក្បាល និង​ឈឺបំពង់ក ហើយ​ភាគច្រើន​មាន​ក្អក​ស្ងួត -​គ្រុនក្តៅ​ឡើង​ខ្ពស់​ហើយ​ចុះ​វិញ ប៉ុន្តែ​ចេះ​តែ​កើនឡើង​មួយ​ថ្ងៃ​បន្តិច​ៗ រហូត​ដល់​៤០​អង្សា ឬ​លើស​ពី​នេះ -​អាច​មាន​ក្អួត រាក ឬ​ទល់លាមក -​មាន​ស្នាម​អុច​ៗ ពណ៌​ផ្កាឈូក​នៅ​លើ​ដងខ្លួន -​រវើរវាយ​ញ័រ​ខ្សោយ​ចុះ​ទម្ងន់ និង​ខ្សោះ​ជាតិ​ទឹកជា​ដើម ដូច្នេះ បើ​មាន​អាកា​រៈទាំង​នេះ គួរតែ​ប្រញាប់​ទៅ​ជួប​ជាមួយ​គ្រូពេទ្យ ដើម្បី​ពិនិត្យ និង​ព្យាបាល ។
Share:

ជំងឺ​ស្រឡទែន​អាច​បណ្តាល​ឱ្យ​កើត​ជំងឺរលាកស្រោមខួរ​​ចំពោះ​មនុស្ស​​ពេញ​វ័យ

ប្រភពមកពី​​ kohsantepheapdaily យោង​តាម​របាយការណ៍​របស់​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​បានឱ្យ​ដឹង​ថា ជំងឺ​ស្រឡទែន គឺ​បណ្តាល​មក​ពី​មេរោគ​វីរុស ដែល​ប៉ះពាល់​ទៅ​ដល់​ក្រពេញទឹកមាត់ ។ វីរុស​នេះ បើ​កើត​មាន​ចំពោះ​កុមារ​មិនសូវ​ជា​មាន​បញ្ហា​ធ្ងន់ធ្ងរ​នោះ​ទេ ប៉ុន្តែ​ចំពោះ​មនុស្ស​ពេញវ័យ អាច​នាំ​ឱ្យ​មាន​ផលវិបាក​ដូច​ជា អាច​បណ្តាល​ជំងឺរលាកស្រោមខួរ និង​អាច​បណ្តាល​ឱ្យ​មាន​ជំងឺ​រលាក​ពងស្វាស​ម្ខាង ឬ​ទាំង​សងខាង ។ ជំងឺ​ស្រឡទែន អាច​បង្ការ​បាន​ដោយ​ការ​ចាក់​ថ្នាំ​បង្ការ មាន​តែ​ការ​ព្យាបាល​គាំទ្រ​វេជ្ជសាស្ត្រ​ប៉ុណ្ណោះ ។
Share:

ពុល​អាហារ​ធ្វើ​ពី​សាច់​មាន់​មាន​អាការ​ដូច​ម្ដេច?

ប្រភពមកពី​​​ kohsantepheapdaily បាក់តេរី​ដែល​ស្ថិត​នៅ​ក្នុង​អាហារ​ឆៅ ឬ​ចម្អិន​មិន​បាន​ឆ្អិន​ល្អ ឬ​ក៏​របប​អាហារ​ទាំងឡាយ​ណា​ដែល​រក្សា​ទុក​មិន​បាន​ត្រឹមត្រូវ​អាច​បណ្តាល​ឱ្យ​ក្លាយទៅជា​អាហារ​ពុល​បាន ។ ដោយឡែក​សាច់​មាន់​ក៏​អាច​មាន​ផ្ទុក​ពពួក​បាក់តេរី​បង្ក​ជា​ជំងឺ​មួយ​ចំនួន​ដែល​នាំ​ឱ្យ​កើត​មាន​គ្រោះ​ថា្ន​ក់​ក្នុង​ការ​ទទួលទាន​បសុសត្វ​នេះ ប្រសិនជា​ចំអិន​មិន​បាន​ឆ្អិន​ល្អ ។ ចំណែក​ផល​ប៉ះពាល់​អាច​កើត​មាន​ចន្លោះ​ពី​៤​ទៅ​៣៦​ម៉ោង ។ ជាមួយ​គ្នា​នោះ​ដែរ ឥ​ទ្ធ​ពល​នៃ​ការ​ពុល​អាហារ​ដែល​មក​ពី​ការ​ញ៉ាំ​សាច់​មាន់ គឺ​អាស្រ័យ​ទៅ​លើ​ប្រភេទ​នៃ​បាក់តេរី​ដែល​បាន​ចម្លងរោគ​ទៅ​ក្នុង​សាច់​មាន់ ខាងក្រោម​នេះ​គឺជា​រោគ​សញ្ញា​នៃ​ការ​ពុល ៖ ក​-​ក្តៅខ្លួន ៖ វា​ពុំ​មែន​ជា​រឿង​ចម្លែក​ទេ​សម្រាប់​អ្នក​រង​គ្រោះ​ពី​ការ​ពុល​អាហារ​ទៅ​ជា​ក្តៅខ្លួន ហើយ​ការ​ក្តៅខ្លួន​នេះ នៅ​ពេល​ក្តៅ​ដល់​កម្រិត​អ្នកជំងឺ​ទៅ​ជា​មាន​អាការ​រងា​ញ័រញាក់​ទៅ​វិញ ដូច្នេះ​គួរតែ​នាំ​គេ​ទៅ​រក​គ្រូពេទ្យ​ជា​បន្ទាន់ ។ ខ​-​អាការ​ឈឺពោះ ៖ ភាព​ខុស​គ្នា​នៃ​អាការ​ឈឺពោះ​ដែល​កើត​ចេញពី​ការ​ទទួលទាន​សាច់​មាន់​។ បាក់តេរី Salmonella និង Campylobacter ដែល​ជា​និច្ចកាល​តែង​សង្កេត​ឃើញ​មាននៅ​ក្នុង​ពោះវៀន​សត្វ​ស្លាប​ជា​ច្រើន​នោះ​អាច​នឹង​បណ្តាល​ឱ្យ​កើត​មាន​ជំងឺ​រាករូស​និង​ការ​ក្អួតចង្អោរ​ជាដើម​។ ជាមួយនឹង​អាការ​រាករូស​និង​ក្អួតចង្អោរ​នោះ​ក៏​នៅ​មានការ​ឈឺ​ចុក រមូរ​ពោះវៀន ឬ​ក្រពះ និង​ដំណើរ​ឆ្អើម​ចង់​ក្អួត​គឺជា​សញ្ញា​ទូទៅ​ដទៃ​ទៀត​នៃ​ការ​ពុល​អាហារ​។ គ​-​អាការ​ផ្សេង​ៗ ៖ ការ​ពុល​អាហារ​ដែល​រាប់​បញ្ចូល​តាម​រយៈ​ការ​បរិភោគ​សាច់​មាន់​តែងតែ​ធ្វើ​ឱ្យ​មនុស្ស​មាន​អាការ​ហេវ​អស់កម្លាំង​ដោយសារ​ខ្សោះ​ជាតិ​ទឹក និង​ការ​បាត់បង់​សេចក្តី​ស្រេកឃ្លាន ឬ​ចំណង់​ក្នុង​ការ​ពិសា​អាហារ​ក៏​ជា​សញ្ញា​ទូទៅ​មួយ​ដែរ ។ សម្គាល់ ៖ អ្នក​ពុល​អាហារ​គួរតែ​ទៅ​ជួប​គ្រូពេទ្យ​ប្រឹក្សា​យោបល់ ឬ​ព្យាបាល​ជា​បន្ទាន់​ទើប​ជា​ការ​ប្រសើរ និង​ផុត​គ្រោះភ័យ ៕
Share:

Blogger templates