Sunday, May 10, 2015

Bayern Munich បន្ត​ចាញ់​បួន​ប្រកួត​ជាប់​គ្នា ក្រោយ​ចាញ់ Augsburg នៅ Bundesliga

ប្រភពមកពី bayontv 12 ​បាល់ទាត់៖ ​ក្រុម​ជើងឯក​ទៅហើយ​នៅ Bundesliga, Bayern Munich បាន​បន្ត​ចាញ់​បួន​ប្រកួត​ជាប់​គ្នា​ក្រោម​ការដឹកនាំ​របស់ លោក Pep Guardiola ក្រោយ​ចាញ់​ក្រុម​ភ្ញៀវ Ausgburg 1-0 ចុង​សប្តាហ៍​កន្លងទៅ​។ Bayern Munich ដែល​ចាញ់ Barcelona 3-0 នៅ Champions League បាន​សល់​គ្នា​ដប់​នាក់​នៅ​នាទី​ទី 12 នៅពេល​អ្នក​ចា​ទី Pepe Reina ត្រូវបាន​បណ្តេញចេញ​បន្ទាប់ពី​កំហុស​លើ​ខ្សែប្រយុទ្ធ Augsburg, Raul Bobadilla​។ Manuel Neuer ដែល​ទុកអោយសំរាក​នោះក៏​ផ្លាស់​ចូល​ជំនួស Phillip Lahm និង​ចាំទី​ជំនួស Reina​។ តែ​បាល់​ពិន័យ 11 ម៉ែត្រ​នោះ​ខ្សែការពារ​ហូ​ឡង់ Paul Verhaegh ស៊ុត​បុករ​បាទី​។ ទោះជា​យ៉ាង​ក៏ដោយក្រុម​ភ្ញៀវ Augsburg នៅតែ​រកបាន​គ្រាប់​ជ័យជំនះ​ក្នុងការ​ប្រកួតនៅ​នាទី​ទី 71 ដោយ Raul Bobadilla​។ លទ្ធផល​នេះ​មានន័យថា Bayern Munich ត្រូវធ្វើ​ដំណើរ​ទៅ​ជួប Barcelona ជើង​ទី​ពីរ UEFA Champions League ដោយ​ចាញ់​បួន​ប្រកួត​ជាប់​គ្នា​។ ​ចំណែក​ការប្រកួត​បន្តទៀត​នេះ Borussia Moenchengladbach បាន​យកឈ្នះ​គូប្រជែង Leverkusen 3-0 បន្ត​ឱកាស​ឈរ​តំណែង​លេខ​បី​មាន​កៅអី​នៅ Champions League រដូវ​កាល​ក្រោយ​មិនបាន​ជំ​រុះ​។ បី​គ្រាប់​របស់ Moencheng រកបាន​ដោយ Max Kruse នាទី 50, Patrick Hermann នាទី​ទី 81 និង​គ្រាប់​ទី​បី​ដោយ Ibrahima Traore នាទី​ទី 88 ដែល​ធ្វើអោយ Moengchengladbach បាន​បី​ពិន្ទុ​ពី​ការប្រកួត​ឈរ​លេខ​បី​មាន 63 ពិន្ទុ តាម​ពីក្រោយ Wolfsburg ពីរ​ពិន្ទុ និង​ដាច់​លេខ​បួន Leverkusen 5 ពិន្ទុ​៕
Share:

មាន​អត្ត​ព​លិ​ក 11,000 នាក់​បាន​ចូលរួម​ក្នុង​ការ​រត់​ប្រណាំង​នៅ​អាល្លឺម៉ង់​

ប្រភពមកពី bayontv ​រត់​ប្រណាំង​៖ ​មាន​អត្ត​ព​លិ​ក​ប្រមាណ​ជា 11,000 នាក់​បាន​ចួ​ល​រួម​រត់​នៅ​ក្នុង​ព្រឹ​ត្ត​ការ​ណ៏ Strongman Run នៅឯ​ទៅ​លាន Nuerburgring កាលពី​ថ្ងៃ​សៅ​វិ៍​ដែលមាន​ប្រវែង​ផ្លូវ​សរុប ២៣ គីឡូម៉ែត្រ។​ ​​អ្នក​រត់​ទាំងអស់​ត្រូវ​រត់​ជុំវិញ​ទីលាន Obstacle ដែល​កម្មវិធី​នេះ​គឺ​ដំបូង​ឡើយ​ក្នុង​ឆ្នាំ 2007 មាន​អ្នកចូលរួម​ត្រឹមតែ 1600 នាក់​ប៉ុណ្ណោះ​ដែល​រត់​ជុំវិញ​ជំរុំ​ទាហាន​កាល​គ្រានោះ។​ ​​ជា​លទ្ធផល​សម្រាប់​ការ​រ​ត់​ប្រណាំង ២៣ គីឡូម៉ែត្រ​នេះ​ផ្នែក​បុរស​លេខ ១ បាន​ទៅ​អត្ត​ព​លិ​ក​ម្ចាស់ផ្ទះ​អាល្លឺម៉ង់ Robin Dechant ប្រើ​ថេរៈវេលា ១ ម៉ោង ៣៦ នាទី​នឹង ៥៧ វិនាទី លេខ ២ បាន​ទៅ​អត្ត​ព​លិ​ក Tom Schlegel របស់​ម្ចាស់ផ្ទះ​ដែរ​ប្រើពេល ១ ម៉ោង ៣៩ នាទី​នឹង ០៦ វិនាទី ខណៈ​លេខ ៣ បាន​ទៅ​អត្ត​ព​លិ​ក Charles Franzke ក៏​ជា​កីឡាករម្ចាស់ផ្ទះ។ ​​ដោយឡែក​ឯ​លទ្ធផល​នៃ​ការប្រកួត​ផ្នែក​នារី​វិញ​លេខ ១ បាន​ទៅ​កីឡាការិនី Susanne Kraus របស់​ម្ចាស់ផ្ទះ​ប្រើពេល​សរុប ១ ម៉ោង ៤៥ នឹង ៥៤ នាទី លេខ ២ កីឡាការិនី​ស្វី​ស Carole Koster នឹង​លេខ ៣ កីឡាការិនី Sara Nina Beheiri របស់​ម្ចាស់ផ្ទះ​អាល្លឺម៉ង់​ផងដែរ៕
Share:

បាល់ទាត់​អេ​ស្ប៉ា​ញ​ព្រី​មេ​រ៉ា​លី​ហ្គា​ជុំ​ទី​36​សម្រាប់​ចុង​ស​ប្តា​ហ៍​នេះ​មាន​8​ប្រកួត ៖ Barcelona និង Real M ត្រូវការ​ឈ្នះ

ប្រភពមកពី kohsantepheapdaily ការ​ប្រកួត​បាល់ទាត់​អេ​ស្ប៉ា​ញ​ព្រី​មេ​រ៉ា​លី​ហ្គា ជុំ​ទី 36 នៅ​រាត្រី​ថ្ងៃ​សៅរ៍​-​អាទិត្យ​នេះ មាន 8 ប្រកួត ។ Barcelona និង Real M ត្រូវការ​ឈ្នះ ដើម្បី​គ្រប់គ្រង​តំណែង​លេខ 1 ក្នុង​តារាង ខណៈ Bilbao, Villarreal រំពឹង​ឈ្នះ​ក្នុង​ទឹកដី ។ ថ្ងៃ​សៅរ៍ Granada (19) V Cordoba (20) Granada 17 ប្រកួត​ក្នុងផ្ទះ​គឺ 3-9-5 ស៊ុត​បាល់​បាន 11 គ្រាប់ និង​របូត​វិញ 17 គ្រាប់ ។ 3 ប្រកួត​ចុង​ក្រោយ​គឺ ៖ 04-15 Valencia 4-0 Granada 05-15 Granada 1-2 Espanyol 05-15 Gefafe 1-2 Granada Cordoba 17 ប្រកួត​ក្រៅ​ផ្ទះ​គឺ 2-5-10 ស៊ុត​បាល់​បាន 10 គ្រាប់ និង​របូត​វិញ 30 គ្រាប់ ។ 3 ប្រកួត​ចុង​ក្រោយ​គឺ ៖ 04-15 Cordoba 0-1 Bilbao 04-15 Levante 1-0 Cordoba 05-15 Cordoba 0-8 Barcelona ប្រវត្តិ​ជួប​គ្នា 5 ប្រកួត​គឺ​៖ 12-14 Granada 1-0 Cordoba 04-11 Cordoba 1-1 Granada 11-10 Granada 1-1 Cordoba 03-07 Cordoba 2-0 Granada 10-06 Granada 2-1 Cordoba ទស្សនៈ WDW: ស្មើ 1-1 ទស្សនៈ PD: ស្មើ 0-0 Barcelona (1) V Sociedad (11) Barcelona 17 ប្រកួត​ក្នុងផ្ទះ​គឺ 15-0-2 ស៊ុត​បាល់​បាន 60 គ្រាប់ និង​របូត​វិញ 9 គ្រាប់ ។ 3 ប្រកួត​ចុង​ក្រោយ​គឺ ៖ 04-15 Barcelona 6-0 Getafe 05-15 Cordoba 0-8 Barcelona 05-15 Barcelona 3-0 Bayern Sociedad 17 ប្រកួត​ក្រៅ​ផ្ទះ​គឺ 1-8-8 ស៊ុត​បាល់​បាន 11 គ្រាប់ និង​របូត​វិញ 26 គ្រាប់ ។ 3 ប្រកួត​ចុង​ក្រោយ​គឺ ៖ 04-15 Sociedad 0-0 Villarreal 04-15 Bilbao 1-1 Sociedad 05-15 Sociedad 3-0 Levante ប្រវត្តិ​ជួប​គ្នា 10 ប្រកួត Barcelona ឈ្នះ 4 Sociedad ឈ្នះ 4 ស្មើ 2 ។ ជួប​គ្នា 4 ប្រកួត​ចុង​ក្រោយ​គឺ​៖ 01-15 Sociedad 1-0 Barcelona 02-14 Sociedad 3-1 Barcelona 02-14 Sociedad 1-1 Barcelona 02-14 Barcelona 2-0 Sociedad ទស្សនៈ WDW: Barcelona ឈ្នះ 2-0 ទស្សនៈ PD: Barcelona ឈ្នះ 3-0 Real M (2) V Valencia (4) Real M 17 ប្រកួត​ក្នុងផ្ទះ​គឺ 15-1-1 ស៊ុត​បាល់​បាន 56 គ្រាប់ និង​របូត​វិញ 10 គ្រាប់ ។ 3 ប្រកួត​ចុង​ក្រោយ​គឺ ៖ 04-15 Real M 3-0 Almeria 05-15 Sevilla 2-3 Real M 05-15 Juventus 2-1 Real M Valencia 17 ប្រកួត​ក្រៅ​ផ្ទះ​គឺ 6-7-4 ស៊ុត​បាល់​បាន 23 គ្រាប់ និង​របូត​វិញ 18 គ្រាប់ ។ 3 ប្រកួត​ចុង​ក្រោយ​គឺ ៖ 04-15 Valencia 4-0 Granada 05-15 Vallecano 1-1 Valencia 05-15 Valencia 3-1 Eibar ប្រវត្តិ​ជួប​គ្នា 10 ប្រកួត Real M ឈ្នះ 5 Valencia ឈ្នះ 1 ស្មើ 4 ។ ជួប​គ្នា 4 ប្រកួត​ចុង​ក្រោយ​គឺ​៖ 01-15 Valencia 2-1 Real M 05-14 Real M 2-2 Valencia 12-13 Valencia 2-3 Real M 01-13 Valencia 1-1 Real M ទស្សនៈ WDW: Real M ឈ្នះ 2-0 ទស្សនៈ PD: Real M ឈ្នះ 3-1 Bilbao (7) V Deportivo (18) Bilbao 17 ប្រកួត​ក្នុងផ្ទះ​គឺ 7-5-5 ស៊ុត​បាល់​បាន 23 គ្រាប់ និង​របូត​វិញ 19 គ្រាប់ ។ 3 ប្រកួត​ចុង​ក្រោយ​គឺ ៖ 04-15 Cordoba 0-1 Bilbao 04-15 Bilbao 1-1 Sociedad 05-15 Atletico 0-0 Bilbao Deportivo 17 ប្រកួត​ក្រៅ​ផ្ទះ​គឺ 2-6-9 ស៊ុត​បាល់​បាន 10 គ្រាប់ និង​របូត​វិញ 27 គ្រាប់ ។ 3 ប្រកួត​ចុង​ក្រោយ​គឺ ៖ 04-15 Malaga 1-1 Deportivo 04-15 Elche 4-0 Deportivo 05-15 Deportivo 1-1 Villarreal ប្រវត្តិ​ជួប​គ្នា 10 ប្រកួត Bilbao ឈ្នះ 1 Deportivo ឈ្នះ 7 ស្មើ 2 ។ ជួប​គ្នា 4 ប្រកួត​ចុង​ក្រោយ​គឺ​៖ 01-15 Deportivo 1-0 Bilbao 04-13 Deportivo 1-1 Bilbao 11-12 Bilbao 1-1 Deportivo 05-11 Deportivo 2-1 Bilbao ទស្សនៈ WDW: Bilbao ឈ្នះ 1-0 ទស្សនៈ PD: Bilbao ឈ្នះ 2-0 ថ្ងៃអាទិត្យ Levante (15) V Atletico (3) Levante 17 ប្រកួត​ក្នុងផ្ទះ​គឺ 6-4-7 ស៊ុត​បាល់​បាន 18 គ្រាប់ និង​របូត​វិញ 28 គ្រាប់ ។ 3 ប្រកួត​ចុង​ក្រោយ​គឺ ៖ 04-15 Getafe 0-1 Levante 04-15 Levante 1-0 Cordoba 05-15 Sociedad 3-0 Levante Atletico 17 ប្រកួត​ក្រៅ​ផ្ទះ​គឺ 9-4-4 ស៊ុត​បាល់​បាន 23 គ្រាប់ និង​របូត​វិញ 16 គ្រាប់ ។ 3 ប្រកួត​ចុង​ក្រោយ​គឺ ៖ 04-15 Atletico 3-0 Elche 04-15 Villarreal 0-1 Atletico 05-15 Atletico 0-0 Bilbao ប្រវត្តិ​ជួប​គ្នា 10 ប្រកួត Levante ឈ្នះ 3 Atletico ឈ្នះ 6 ស្មើ 1 ។ ជួប​គ្នា 4 ប្រកួត​ចុង​ក្រោយ​គឺ​៖ 01-15 Atletico 3-1 Levante 05-14 Levante 2-0 Atletico 12-13 Atletico 3-2 Levante 01-13 Atletico 2-0 Levante ទស្សនៈ WDW: Atletico ឈ្នះ 1-0 ទស្សនៈ PD: Atletico ឈ្នះ 1-0 Villarreal (6) V Elche (13) Villarreal 17 ប្រកួត​ក្នុងផ្ទះ​គឺ 10-1-6 ស៊ុត​បាល់​បាន 26 គ្រាប់ និង​របូត​វិញ 16 គ្រាប់ ។ 3 ប្រកួត​ចុង​ក្រោយ​គឺ ៖ 04-15 Sociedad 0-0 Villarreal 04-15 Villarreal 0-1 Atletico 05-15 Deportivo 1-1 Villarreal Elche 17 ប្រកួត​ក្រៅ​ផ្ទះ​គឺ 5-4-8 ស៊ុត បាល់​បាន 16 គ្រាប់ និង​របូត​វិញ 30 គ្រាប់ ។ 3 ប្រកួត​ចុង​ក្រោយ​គឺ ៖ 04-15 Atletico 3-0 Elche 04-15 Elche 4-0 Deportivo 05-15 Malaga 1-2 Elche ប្រវត្តិ​ជួប​គ្នា 10 ប្រកួត Villarreal ឈ្នះ 4 Elche ឈ្នះ 2 ស្មើ 4 ។ ជួប​គ្នា 4 ប្រកួត​ចុង​ក្រោយ​គឺ​៖ 01-15 Elche 2-2 Villarreal 07-14 Elche 1-1 Villarreal 03-14 Villarreal 1-1 Elche 12-13 Elche 0-1 Villarreal ទស្សនៈ WDW: ស្មើ 2-2 ទស្សនៈ PD: Villarreal ឈ្នះ 1-0 Almeria (16) V Malaga (8) Almeria 17 ប្រកួត​ក្នុងផ្ទះ​គឺ 3-7-7 ស៊ុត​បាល់​បាន 17 គ្រាប់ និង​របូត​វិញ 23 គ្រាប់ ។ 3 ប្រកួត​ចុង​ក្រោយ​គឺ ៖ 04-15 Almeria 2-0 Eibar 04-15 Real M 3-0 Almeria 05-15 Almeria 2-2 Celta Malaga 17 ប្រកួត​ក្រៅ​ផ្ទះ​គឺ 5-2-10 ស៊ុត​បាល់​បាន 13 គ្រាប់ និង​របូត​វិញ 25 គ្រាប់ ។ 3 ប្រកួត​ចុង​ក្រោយ​គឺ ៖ 04-15 Malaga 1-1 Deportivo 04-15 Celta 1-0 Malaga 05-15 Malaga 1-2 Elche ប្រវត្តិ​ជួប​គ្នា 10 ប្រកួត Almeria ឈ្នះ 4 Malaga ឈ្នះ 3 ស្មើ 3 ។ ជួប​គ្នា 4 ប្រកួត​ចុង​ក្រោយ​គឺ​៖ 01-15 Malaga 1-2 Almeria 02-14 Almeria 0-0 Malaga 09-13 Malaga 2-0 Almeria 03-11 Malaga 3-1 Almeria ទស្សនៈ WDW: ស្មើ 1-1 ទស្សនៈ PD: Almeria ឈ្នះ 1-0 Celta (9) V Sevilla (5) Celta 17 ប្រកួត​ក្នុងផ្ទះ​គឺ 7-4-6 ស៊ុត​បាល់​បាន 26 គ្រាប់ និង​របូត​វិញ 19 គ្រាប់ ។ 3 ប្រកួត​ចុង​ក្រោយ​គឺ ៖ 04-15 Celta 2-4 Real M 04-15 Celta 1-0 Malaga 05-15 Almeria 2-2 Celta Sevilla 17 ប្រកួត​ក្រៅ​ផ្ទះ​គឺ 9-1-7 ស៊ុត​បាល់​បាន 29 គ្រាប់ និង​របូត​វិញ 29 គ្រាប់​ដែរ ។ 3 ប្រកួត​ចុង​ក្រោយ​គឺ ៖ 04-15 Eibar 1-3 Sevilla 05-15 Sevilla 2-3 Real M 05-15 Sevilla 3-0 Fiorentina ប្រវត្តិ​ជួប​គ្នា 10 ប្រកួត Celta ឈ្នះ 5 Sevilla ឈ្នះ 4 ស្មើ 1 ។ ជួប​គ្នា 4 ប្រកួត​ចុង​ក្រោយ​គឺ​៖ 01-15 Sevilla 1-0 Celta 03-14 Celta 1-0 Sevilla 11-13 Sevilla 0-1 Celta 03-13 Sevilla 4-1 Celta ទស្សនៈ WDW: Sevilla ឈ្នះ 1-0 ទស្សនៈ PD: ស្មើ 2-2
Share:

គ្រោះថ្នាក់​ចរាចរណ៍​បណ្ដាល​ឱ្យ​មនុស្ស​យើង​ខ្ទាំ​គ្រាំគ្រា​ទ្រូង និង​សួត

ប្រភពមកពី kohsantepheapdaily រាជធានី​ភ្នំពេញ ៖ អ្វី​ទៅ​ដែល​ហៅ​ថា «​គ្រាំគ្រា​ទ្រូង និង​សួត​» នេះ​ត្រូវ​បាន​លោក​សាស្ត្រាចារ្យ​មហា​បរិ​ញ្ញា​ដួង ឆាយ ឯកទេស​វះកាត់​ទូទៅ​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែត បាន​ឲ្យ​ដឹង​ថា របួស​គ្រាំគ្រា​ខ្ទាំ​ទ្រូង និង​សួត​មាន​ពីរ​បែប​គឺ ១-​របួស​ដោយ​មិន​បែកធ្លាយ​ស្បែក ។ ២-​របួស​គ្រាំគ្រា​ដោយ​មុត​វត្ថុ​រឹង​គឺ​មុត​ឈើ​ឬ មុត​អំបែង​កញ្ចក់​នៅ​ជាប់​ឆ្អឹងជំនីរ​ជាដើម ។ តួលេខ​មួយ​ចំនួន​ដែល​ទទួល​បាន​អ្នក​ដែល​របួស​គ្រាំគ្រា​ទ្រូង និង​សួត​មាន​ចំនួន​ប្រហែល​១៨%​នៃ​អ្នកជំងឺ​ដែល​ចូល​មក​សម្រាក​នៅ​ផ្នែក​វះកាត់​ក្នុង​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ។ សង្កេត​ឃើញ​ថា របួស​គ្រាំគ្រា​ហើយ​មិន​មានការ​បែប​ធ្លាយ​សាច់​ស្បែក​នោះ​មាន​៧៤%​ក្នុង​នោះ​របួស​ដែល​ធ្លាយ​សាច់​ស្បែក​មាន​២៥%​ហើយ​អាយុ​ដែល​ជួប​ញឹកញាប់​មាន​ចន្លោះ​ពី​១៨​ឆ្នាំទៅ​៤៩​ឆ្នាំ ជា​អាយុ​ដែល​ពោរពេញ​ទៅ​ដោយ​កម្លាំង​ពលកម្ម​ដែល​ភាគច្រើន​ជា​បុរស​ដែល​មាន​រហូត​ដល់​ទៅ​៧៨,៥% មូលហេតុ​មក​ពី​គ្រោះថ្នាក់​ចរាចរណ៍​ច្រើន​ជាងគេ​បណ្តាល​ឲ្យ​ប៉ះទង្គិច​សាច់ដុំ ឆ្អឹងជំនីរ​មាន​ប្រហែល​៥០%​និង​ខូចខាត​ប៉ះពាល់​ដល់​ស្រោម​សួត​មាន​៥០%​។ ក្រៅពី​នេះ​មាន​អ្នកជំងឺ​ប៉ះទង្គិច​ខួរក្បាល បាក់ឆ្អឹង​អវៈយវៈ​ប៉ះទង្គិច​ពោះ​មាន​រហូត​ដល់​៦៨%​ករណី ។ មាន​ន័យ​ថា ការ​ប៉ះទង្គិច​មិនមែន​មាន​តែ​សួត​និង​ទ្រូង​ទេ គឺ​មាន​ប៉ះពាល់​ផ្នែក​អ្វី​ផ្សេង​ទៀត​ដល់​ទៅ​ជិត​៧០% មាន​ប៉ះទង្គិច​ក្បាល បាក់ឆ្អឹង​ត្រគាក បាក់​ជើងដៃ ឬ​ប៉ះទង្គិច​ពោះ ។ លោក​សាស្ត្រាចារ្យ​មហា​បរិ​ញ្ញា​ដួង ឆាយ បាន​ឲ្យ​ដឹង​ទៀត​ថា ក្នុង​តួលេខ​បាន​បង្ហាញ​ថា ក្រៅពី​ប៉ះពាល់​សួត​គឺ​មាន​ប៉ះទង្គិច​ក្បាល​ជាប់​ចំណាត់ថ្នាក់​លេខ​១​មាន​រហូត​ដល់​៥០%​ករណី ។ ការ​ប៉ះទង្គិច​ដៃជើង អវយវៈ បាក់ឆ្អឹង​ឬ​រហែក​ស្បែក​សាច់ដុំ​ដៃជើង​មាន​៣០% និង​ការ​ប៉ះទង្គិច​ពោះ​ជាមួយនឹង​សួត​មាន​២០% ។ រោគ​សញ្ញា​នៃ​ការ​ប៉ះទង្គិច​សួត តើ​អ្នកជំងឺ​ចូល​មក​មន្ទីរពេទ្យ​មាន​ស្ថានភាព​យ៉ាងដូ​ម្តេច​ខ្លះ ? រោគ​សញ្ញា​នៃ​ការ​ប៉ះទង្គិច​សួត​គឺ​អ្នកជំងឺ​មាន​ទឹកមុខ​ឡើង​ស្លេកស្លាំង​ដោយសារ​តែ​បាត់បង់​ឈាម និង​មានការ​ភ័យ​ខ្លាច ហើយ​ដកដង្ហើម​មិន​បាន​ល្អ មាន​អ្នកជំងឺ​ខ្លះ​ទៀត​ស្វាយបបូរមាត់ ។ ពេល​គ្រូពេទ្យ​ពិនិត្យ​ទៅ​ឃើញ​ថា សួត​របស់​អ្នកជំងឺ​មាន​ស្ថានភាព​ផត​អាច​មាន​របួស ហើយ​ជួនកាល​មាន​ឈាម​ហូរ​មក​តាម​មុខរបួស​ឬ​ក៏​មាន​ខ្យល់​នៅ​ក្រោម​ស្បែក​ដែល​ស្ទាប​ទៅ​មាន​ស្ថាន​ព្រួក​ៗ​គឺ​វត្តមាន​ខ្យល់​ចេញ​មក​ពី​សួត​ឬ​ក៏​ចូល​មក​តាម​មុខរបួស​ពេល​ខ្លះ​អ្នកជំងឺ​ថ្ងូរ​ឈឺ​សួត​ខ្លាំង ។ អ្នកជំងឺ​ដកដង្ហើម​ញាប់​ហើយ​បើ​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​នោះ​អ្នកជំងឺ​ដេក​ដកដង្ហើម​មិនកើត​ទាល់តែ​អង្គុយ​ដកដង្ហើម​ទើបបាន ។ កាលណា​អ្នកជំងឺ​ប្រឹង​ដកដង្ហើម​ខ្លាំង​តម្រូវ​ឱ្យ​ដាក់​ខ្យល់​អុក​ស៊ី​សែន​ដើម្បី​បង្គ្រប់​ទៅ​នឹង​ការ​ខ្វះខាត​អ៊ុ​ក​ស៊ីសែន​ក្នុង​ខ្លួន​អ្នកជំងឺ ។ យើង​ពិនិត្យ​ទៅ​លើ​រោគ​សញ្ញា​ផ្សេង​ៗ​ទៀត​នោះ​ឃើញ​ថា​ជីពចរ​អ្នកជំងឺ​អាច​នៅ​ធម្មតា បុ​៉​ន្តែ​អាច​ដើរ​ញាប់​បើកាលណា​អ្នកជំងឺ​មាន​ឈាម​ហូរ​ក្នុង​ស្រោម​សួត​មាន​ឈាម​ហូរ​នៅ​ខាងក្រៅ​ជីពចរ ហើយ​យើង​សង្កេត​ឃើញ​ទៀត​ថា​សម្ពាធ​ឈាម​អ្នកជំងឺ​ថយ​ចុះបើសិន​ជា​មានការ​បាត់បង់​ឈាម​ច្រើន ។ លោក​សាស្ត្រាចារ្យ​មហា​បរិ​ញ្ញា​ដួង ឆាយ បាន​បញ្ជាក់​ថា គ្រោះថ្នាក់​ចរាចរណ៍​នៅ​តែ​ជា​មូលហេតុ​ច្រើន​បណ្តាល​ឱ្យ​មនុស្ស​យើង​ជួប​ប្រទះ​ការ​គ្រាំគ្រា​ទ្រូង​និង​សួត​ហើយ​បញ្ហា​នេះ​មក​ពី​អ្នក​ទាំងនោះ​បើកបរ​ក្នុង​ល្បឿន​លឿន​និង​បើកបរ​មាន​ជាតិ​ស្រវឹង​ក្នុង​ខ្លួន ។ ពេល​ណា​ជិះ​កាន់់តែ​លឿន​ពេល​មាន​គ្រោះថ្នាក់​គឺ​វា​ប៉ះទង្គិច​សួត និង​សរីរាង្គ​ដទៃ​ទៀត​កាន់តែ​ធ្ងន់​ហើយ​ប៉ះពាល់​ខួរក្បាល ឆ្អឹងត្រគាក និង​អ​វយ​វៈ​ផ្សេង​ទៀត​ផង ។ ក្រៅពី​នេះ​អ្នកខ្លះ​មាន​ជំងឺ​ពី​មុន​មក​ផង​ដូច​ជា ជំងឺ​ទឹកនោមផ្អែម ពុក​ឆ្អឹង ក្រិន​ថ្លើម​ជាដើម តែ​កាលណា​ប៉ះទង្គិច​ថែម​ទៀត​នោះ​ក៏​កាន់តែ​មាន​ស្ថានភាព​អាក្រក់​ដល់​អ្នកជំងឺ ។ ជា​សំណូមពរ​បើសិនជា​បងប្អូន​ប្រជាពលរដ្ឋ​ជួប​ហេតុការណ៍​ដូច​ខាងលើ​មេត្តា​ប្រញាប់ប្រញាល់​មក​កាន់​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​ដែល​បច្ចុប្បន្ន​នេះ​មាន​គ្រូពេទ្យ​ជំនាញ​ឯកទេស​ខាង​វះកាត់​ទូទៅ​យ៉ាង​ច្បាស់លាស់​ដែល​បាន​ទៅ​សិក្សា​នៅ​ប្រទេស​បារាំង និង​មាន​ឧបករណ៍​ទំនើប​ៗ​ក្នុង​ការ​ពិនិត្យ​ឆ្អឹង​បាក់ សួត និង​ខួរក្បាល​ផង​ដែរ ។ តាម​រយៈ​សារព័ត៌មាន​កោះសន្តិភាព​លោក​សាស្ត្រា​មហា​បរិ​ញ្ញា សុំ​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​នៅ​ទូ​ទាំង​ប្រទេស​ត្រូវ​តែ​គោរព​ច្បាប់​ចរាចរណ៍ ៕
Share:

8​ចំណុច​ជួយ​អ្នក​នៅ​ពេល​កើត​មាន​ជម្ងឺ​គ្រុនក្ដៅ​មិន​រំខាន​ដល់​គេឯង

ប្រភពមកពី kohsantepheapdaily ប្រសិនជា​លោក​អ្នកមាន​អារម្មណ៍​មិន​ស្រួលខ្លួន ឬ​ក៏​មាន​ជំងឺ​គ្រុនក្ដៅ​សូម​ព្យាបាល​វា​ជាមួយនឹង​សេចក្ដីណែនាំ​ដូច​ខាងក្រោម​៖ ១-​ពិនិត្យ​ឱ្យ​ឃើញ​ថា​តើ​អ្នកមាន​កម្ដៅ​ខ្ពស់ ឬ​អត់​តាម​រយៈ​ការ​ប្រើប្រាស់​ប្រដាប់​វាស់​ស្ទង់កម្ដៅ​។ សីតុណ្ហភាព​ខ្លួនប្រាណ​របស់​មនុស្ស​ជា​មធ្យម​មាន​ទំនោរ​ទៅ​រក​រង្វាស់​៣៧​អង្សា​សេ ដូច្នេះ​បើ​មាន​គ្រុនក្ដៅ​គឺជា​សីតុណ្ហភាព​កើតឡើង​លើស​ពី​កម្រិត​មូលដ្ឋាន​នេះ ។ ២-​កុំ​ព្យាយាម​រំខាន់​ដល់​សមាជិកគ្រួសារ​អ្នក​ដទៃ​ទៀត​អំពី​ករណី​នេះ​រហូត​ដល់​វា​មាន​សភាព​ធ្ងន់ធ្ងរ ។ នេះ​មាន​ន័យ​ថា គឺ​អ្នក​អាច​ឱ្យ​ពួក​គាត់​ជួយ​អ្នក​តែ​ពេល​ណា​ដែល​អាច​កើត​មាន​សភាព​ធ្ងន់ធ្ងរ ប៉ុន្តែ​ចៀសវាង​ទៅ​ស្និទ្ធស្នាល​ជាមួយ​ពួក​គាត់​ក្រែង​ឆ្លង​មេរោគ​នោះ ។ ៣-​គេង​នៅផ្ទះ -​គឺ​ពុំ​ចាំបាច់​ទៅ​ចូលរួម​កិច្ចការ​ផ្សេង​ៗ ឬ​ទៅ​សាលា​ឡើយ​ព្រោះថា​ការ​ធ្វើការ​ងារ​ដែល​ខ្លួន​កំពុង​មាន​ជំងឺ​គ្រុនក្ដៅ​បែប​នេះ​អាច​ត្រឹមតែ​បន្ថែម​ភាព​ស្ត្រេ​ស​ដល់​ខ្លួន​អ្នក​ផ្ទាល់ ។ ៤-​ចូរ​គេង​ឱ្យ​បាន​ច្រើន -​ការ​គេង អាច​ជួយ​អ្នក​និង​ប្រព័ន្ធ​ស៊ាំ​នឹង​ជំងឺ​របស់​អ្នក​ឱ្យ​ឆាប់​ប្រសើរ​ឡើង​ពី​ជំងឺ ស្រប​ពេល​ដែល​ថាមពល ឬ​កម្លាំង​ចុះ​ខ្សោយ​ជាង​មុន ការ​ទទួលទានដំណេក និង​ស្ទុះស្ទា​ធ្វើ​ឱ្យ​សកម្មភាព​ផ្សេង​ៗ​ថាមពល​កាន់តែ​ខ្លាំង​អាច​ប្រយុទ្ធ​ប្រឆាំង​នឹងជំងឺ​នេះ​បាន ។ ៥-​រក្សា​ឧបករណ៍​វាស់​ស្ទង់​សីតុណ្ហភាព​ឱ្យ​បាន​ស្រួល​ហើយ​ឧស្សាហ៍​ពិនិត្យ ឬ​វាស់​កម្ដៅ​ឱ្យ​បាន​ទៀងទាត់​បន្ដិច ។ ទូរស័ព្ទ​ទៅ​គ្រូពេទ្យ​ប្រសិនជា​សីតុណ្ហភាព​ខ្លួន​អ្នក​ឡើង​កម្ដៅ​ជាង​មុន​ហើយ​រាយការណ៍​ប្រាប់​គាត់​អំពី​ភាព​ខុស​ប្លែក​គ្នា​ផ្សេង​ៗ​ដែល​អ្នក​ជួប​ដូច​ជា ឈឺក្បាល ឈឺ​ចុក​រោយ​ខ្លួនប្រាណ និង​សភាព​លែង​ឃ្លាន​អាហារ​ជាដើម ។ ៦-​ប្រើប្រាស់​ក្រណាត់ ឬ​កន្សែង​សើម​ដាក់​លើ​ថ្ងាស​ហើយ​ទុក​វារ​ហូត​ដល់​ស្ងួត ។ ធ្វើ​បែប​នេះ​អាច​ជួយ​ធ្វើ​ឱ្យ​ចុះ​កម្ដៅ​ឬ​ធ្វើ​ឱ្យ​កក់ក្ដៅ​នូវ​ភាព​មិន​ស្រួលខ្លួន​នៃ​រាង​កាយ​របស់​អ្នកតា​មរយៈ​ការ​ធ្វើ​ឱ្យ​ចុះ​ខ្សោយ​នៃ​លំហូរ​ឈាម​ជួយ​រក្សា​សីតុណ្ហភាព ឬ​កម្ដៅ​ខ្លួន​អ្នក​បាន​យ៉ាង​សំខាន់ ។ ៧-​រក្សា​ការ​លេបថ្នាំ​ដូច​ជា ថ្នាំ​ប៉ា​ណា​ឌុ​ល​(Panadol) ព្រោះ​មាន​ប្រសិទ្ធភាព​ក្នុង​ការ​កាត់​បន្ថយ ឬ​សម្រាល​ការ​ឈឺចាប់​នៃ​រាង​កាយ​អ្នក ។ ៨-​មតិយោបល់​ផ្សេង ៖ ប្រសិនបើ​អ្នក​ជួប​អាកា​រៈ​បែប​នេះ​ចូរ​ពិគ្រោះ​យោបល់​ជាមួយ​វេជ្ជបណ្ឌិត ឬ​គ្រូពេទ្យ​ហើយ​រៀបរាប់​ប្រាប់​គាត់​ពី​ស្ថានភាព​ជំងឺ​របស់​អ្នក​ឱ្យ​បាន​ល្អិតល្អន់​ដូច​ជា ការ​ក្អួតចង្អោរ ឈឺក្បាល វិលមុខ រកកល់​ក្អួត ញ័រ​ដៃ​-​ជើង ស្រវាំងភ្នែក និង​ការ​ងងុយដេក​ជាដើម​៕
Share:

តើ​បុគ្គល​វ័យ​ចំណាស់​គួរ​ទទួលទាន​បែប​ណា​ដើម្បី​រក្សា​សុខភាព​រាង​កាយ ?

ប្រភពមកពី kohsantepheapdaily អាហារ​គឺជា​តម្រូវការ​ចាំបាច់​ដើម្បី​រក្សា​លំនឹង​ក៏​ដូច​ជា​ផ្តល់​ថាមពល​ដល់​រាង​កាយ ។ នៅ​ពេល​មនុស្ស​មាន​វ័យ​កាន់តែ​ចាស់​ទៅ តម្រូវការ​សារធាតុចិញ្ចឹម​គឺ​បាន​កើនឡើង ។ ដូច្នេះ ការ​ទទួលទាន​ត្រឹមត្រូវ​គឺជា​រឿង​ចាំបាច់​បំផុត ។ គេ​ត្រូវ​ដឹង​ថា បុគ្គល​នៅ​ពេល​អាយុ​កាន់តែ​ច្រើន ប្រព័ន្ធ​ការពារ​រាង​កាយ ការ​រំលាយ​អាហារ ឆ្អឹង​និង​សាច់ដុំ​គឺ​បាន​ចុះ​ខ្សោយ ។ ហេតុនេះ បង្កើន​ការ​ទទួលទាន​គឺជា​កិច្ចការ​ចាំបាច់​ជា​ជាង​ការ​កាត់​បន្ថយ ។ *​តើ​របប​អាហារ​បែប​ណា​ដែល​គួរ​ទទួលទាន ? ១-​ស៊ុត​និង​បន្លែ​ផ្លែ​ឈើ​គ្រប់​ពណ៌ ការ​ដាក់​បញ្ចូល​បន្លែ​និង​ផ្លែ​ឈើ​ទៅ​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ​ពី​២-៣​ដង​ក្នុង​មួយ​ថ្ងៃ​នឹង​ជួយ​បង្ការ​ការ​ទល់លាមក ។ ចំណែក​ផ្នែក​ពណ៌​ស​របស់​ស៊ុត​គឺជា​ប្រភព​ដ៏​សម្បូរ​បែប​នៃ​ប្រូ​តេ​អីុ​ន​ដែល​មាន​នាទី​សំខាន់​ជួសជុល​បណ្តា​កោសិកា​និង​ជាលិកា ។ ២- ចូរ​ទម្លាប់​ប្រើ​ប្រេង​អូ​លីវ​ឬ​ប្រេង​Mustard​នៅ​ពេល​តម្រូវការ​ចៀន​និង​ឆា ។ បែប​នេះ​គឺ​ជួយ​ទប់ស្កាត់​ការ​ឡើង​ខ្លាញ់​កូ​ឡេ​ស្តេ​រ៉ូ​ល​អាក្រក់ ។ ៣-​ស៊ុប​បន្លែ​និង​ទទួលទាន​ច្រើន​ដង​ក្នុង​មួយ​ថ្ងៃ ។ ស៊ុប​បន្លែ​ជា​អាហារ​ពិសេស​ចំពោះ​សុខភាព​មនុស្ស​ចាស់ វា​គ្មាន​សារធាតុ​ុ​ក្រេ​ម ។ មួយវិញទៀត ការ​ទទួលទាន​អាហារ​តិច ប៉ុន្តែ​ច្រើន​ដង​(៦-៧​ដង​)​ក្នុង​មួ​យ​ថ្ងៃ​គឺ​ជំនួយ​ដល់​ការ​រំលាយ​អាហារ ការ​ស្រូប​យក​ជីវជាតិ​ក៏​ដូច​ជា​ទប់ស្កាត់​ភាព​ហេវ​ហត់ ។ ៤-​ចៀសវាង​ទទួលទាន​អាហារ​ស្រាប់​ដែល​មាន​ដាក់​ពណ៌​សិប្បនិម្មិត​និង​សារធាតុ​គីមី​ទុក​បាន​យូរ ។ ជា​ជំនួស​មក​វិញ ចូរ​ទទួលទាន​បណ្តា​អាហារ​ដែល​សម្បូរ​ដោយ​ប៉ូ​តា​ស្យូ​ម ។ បន្ថែម​ពី​នេះ ទឹកដូង​ខ្ចី​គឺជា​ប្រភព​ល្អ​ឯក​ជួយ​ឱ្យ​សាច់ដុំ​បត់បែន​បាន​ល្អ ទប់ស្កាត់​កង្វះ​ជាតិ​ទឹក​និង​ការ​ហើម ។ ឯ​បបរស​អង្ករ​ស្រូវ​សាឡី​អា​វ័ន​គឺជាអាហារ​ពេល​ព្រឹក​ដ៏​ល្អ​ពិសិដ្ឋ​សម្រាប់​បុគ្គល​វ័យ​ចំណាស់ ។ ៥-​ចូរ​ទទួលទាន​ទឹក​ឱ្យ​បាន​១៥​កែវ​ក្នុង​មួយ​ថ្ងៃ​ដើម្បី​ទប់ស្កាត់​ការ​បាត់បង់​ជាតិ​ទឹក ។ គេ​ត្រូវ​ដឹង​ថា បុគ្គល​គ្រប់​រូប​នៅ​ពេល​មាន​វ័យ​កាន់តែ​ចាស់​ទៅ ដង់ស៊ីតេ​សាច់ដុំ​ថយ​ចុះ ហើយ​ការ​បាត់បង់​ជាតិ​ទឹក​ស្ថិត​ក្នុង​កម្រិត​ខ្ពស់ ជា​ពិសេស​ក្នុង​រដូវក្តៅ ។ ៦-​ចូរ​ហាត់ប្រាណ​ឱ្យ​បាន​ទៀងទាត់​និង​រាល់ថ្ងៃ ។ ការ​ហាត់ប្រាណ​មាន​ដូច​ជា លើកដៃ លើកជើង ពត់ពេន​ខ្លួន​ជា​ពិសេស​គឺ​ការ​ហាត់​យោគៈ​នឹង​ជួយ​ធានា​ការ​ស្រូប​យក​សារធាតុចិញ្ចឹម​បាន​ល្អ ៕
Share:

ចោរប្រដាប់​អាវុធបំពុល​ឆ្កែងាប់ចូលប្លន់​បាញ់ប្អូនថ្លៃ​ម្ចាស់ផ្ទះរបួសធ្ងន់​ យកលុយជិត​១៥០០ដុល្លារ​និង​គ្រឿងអលង្ការ២តម្លឹង

ប្រភពមកពី kohsantepheapdaily ខេត្តកំពង់ស្ពឺ ​៖ បុរសម្នាក់ត្រូវ​ជាប្អូនថ្លៃម្ចាស់ផ្ទះ​បានរងរបួសគូថធ្ងន់ធ្ងរ​កំពុងសង្រ្គោះបន្ទាន់​នៅមន្ទីរពេទ្យកាល់ម៉ែត្រ ​ដោយសារ​ក្រុមចោរប្លន់​៣នាក់​ប្រដាប់​ដោយ​​អាវុធ​ខ្លីគ្រប់​ដៃបាញ់ ​ខណៈស្ទុះចូល​មកជួយបងថ្លៃដែល​កំពុងប្រទាញប្រទង់​ជាមួយចោរ ។ ហេតុការណ៍នេះ​​ ​បានកើតឡើង​នៅម៉ោង៧និង២០នាទីយប់ថ្ងៃទី០៩​ ឧសភា​ ​២០១៥ ​នៅក្នុងភូមិគិរីរស្មី​ ​ឃុំព្រៃរំដួល​ ស្រុកភ្នំស្រួច ។ បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មានកោះសន្តិភាព​បានស្រង់សម្តី​សមត្ថកិច្ចមូលដ្ឋាន​និងម្ចាស់ផ្ទះឲ្យដឹងថា ​មុនពេលកើត​ហេតុជនរងគ្រោះដែល​ត្រូវចោរបាញ់ត្រូវ​ចំគូថឈ្មោះ ​សឹង ប៊ុនហន​ អាយុ៣២ឆ្នាំ ​ជាមន្រ្តីបរិសា្ថន​កំពុងអង្គុយមើលទូរទស្សន៍ ​ស្រាប់តែ​ចោរ៣នាក់​បានបំពុលឆ្កែងាប់​ រួចចូលមកភ្ជង់​បងថ្លៃជាម្ចាស់​ផ្ទះឈ្មោះ​ កែវ សុភ័ណ្ឌ ​ភេទស្រី ​ខណៈប្តីឈ្មោះ ជន ​សុខហៀង ​អាយុ៣៤ឆ្នាំមិននៅផ្ទះ ​ឃើញដូច្នោះជនរងគ្រោះ​បានស្ទុះចូលមកជួយបង ​ក៍ត្រូវចោរ​បាញ់​ពី​ក្រោយធ្លាយគូថ​ ហើយឈ្មោះ​ សឹង ប៊ុនហន​ ​បានរត់ចេញពីផ្ទះ​មកស្រែកឲ្យអ្នក​ភូមិជួយនៅ​មុខផ្ទះ​និងដេកដួលតែម្តង ។ ចំណែកចោរ​បានដោះគ្រឿង​អលង្ការពីបងថ្លៃមានមាស ​និងបា្លទីនសរុប២តម្លឹង​ និងរើកកាយយក​លុយ២០០ដុល្លារ ​និងលុយខ្មែរ៥លានរៀល​ គេចខ្លួន​ដោយ​​​សុវត្ថិភាព​មិនរំខានសមត្ថកិច្ច ៕
Share:

Monday, May 4, 2015

3​កែវ​ទឹកដោះគោ​ក្នុង​មួយ​ថ្ងៃ​ការពារ​ជំងឺ​ភ្លេច​ការ​ចង​ចាំ​និង​ញ័រ​ដៃ​ញ័រ​ជើង

ប្រភពមកពី​​ kohsantepheapdaily ថ្ងៃចន្ទ ទី៤ ខែឧសភា ឆ្នាំ២០១៥ ម៉ោង ១០:០២ ពិសា​ទឹកដោះគោ​១​កែវ​ពុំ​មែន​សម្រាប់​កូន​ក្មេង​ឡើយ ផ្ទុយ​ទៅ​វិញ​តាម​ការ​ស្រាវជ្រាវ​ឃើញ​ពេល​ថ្មី​ៗ​នេះ​ដែល​ដឹកនាំ​ដោយ​ក្រុម​មហាវិទ្យាល័យ​នៅ​Kansas នៃ​សហរដ្ឋអាមេរិក មនុស្ស​មាន​វ័យ​ជរា​ពិសា​ទឹកដោះគោ​៣​កែវ​ក្នុង​១​ថ្ងៃ​គឺ​មាន​គ្រោះថ្នាក់​តិច​ដែល​ជំងឺ​ភ្លេច​ការ​ចង​ចាំ និង​ជំងឺ​ញ័រ​ដៃ​ញ័រ​ជើង​មក​បៀតបៀន ។ បុព្វហេតុ​ការ​បង្ហាញ​Antioxydant ធម្មជាតិ​មួយ​ដែល​ហៅ​ថា «Glutathion » ដែល​មាន​វត្ត​មាននៅ​ក្នុង​ទឹកដោះគោ​ស្រាប់​ដែល​ការពារ​ខួរក្បាល​នៃ​ការ​ខូចខាត​ហើយ​Stress oxydatif-​ជា​ចុង​ក្រោយ​នេះ គេ​ស្គាល់​កត្តា​មួយ​គឺ​ជំងឺសរសៃប្រសាទ​មាន​ភាព​អន់​ថយ​ហើយ​ខូចខាត ។ យើង​គិត​ឃើញ​ជា​យូរយារ​មក​ហើយ ទឹកដោះគោ​សែន​សំខាន់​សំរាប់​ឆ្អឹង ហើយនឹង​សាច់ដុំ​ការ​សិក្សា​នេះ​បាន​បង្ហាញ​ថា​វា​ក៏​អាច​សម្រាប់​ខួរក្បាល​ដែរ ។ ដើម្បី​ពង្រឹង​ហើយ​ជំនួយ​ដល់​ខួរក្បាល​នោះ​ឲ្យ​មានការ​ចង​ចាំ​ល្អ​ចំពោះ​មនុស្ស​វ័យ​ជរា​ចាប់ពី​អាយុ​៥៨​ឆ្នាំ​ឡើង​ទៅ ត្រូវ​ពិសា​ឱសថ​ធម្មជាតិ Ginkgo Biloba Bio ជា​ប្រចាំ ព្រោះ​វ័យ​ជរា​មួយ​ថ្ងៃ​ៗ​កោសិកា​ដែល​ស្ថិត​នៅ​ខួរក្បាល​នោះ​មានការ​ខូចខាត​បាត់បង់​រាប់​សែន​កោសិកា ហើយ​ការ​ចង​ចាំ​កាន់តែ​អន់​ថយ​បន្តិច​ម្តង​ៗ កាលណា​បាត់​ការ​ចង​ចាំ​១​ឆ្នាំ ឬ​២​ឆ្នាំ​ក្រោយ​នោះ ជំងឺ​ញ័រ​ដៃ​ញ័រ​ជើង​មក​តាម​ក្រោយ​ជា​ពុំខាន ។ អត្ថបទ​ដកស្រង់​ពី​The American journal of clinical Nutrition កាលពី​ថ្ងៃ​ទី ១៩/០៤/២០១៥ ។ បកស្រាយ​ដោយ Dr.DO." Health author-Specialized Pharmaceutical Science-Classic"​ឯកទេស​ព្យាបាល​ជំងឺ​ទឹកនោមផ្អែម ជាតិ​ខ្លាញ់​ក្នុង​ឈាម ឈឺសន្លាក់​ឆ្អឹង ជំងឺ​រោយ​ចុកចាប់ រលាក​សាច់ដុំ ជំងឺ​ពុក​ឆ្អឹង និង​ជំងឺ​អសមត្ថភាព​ផ្លូវភេទ ។ ទូរស័ព្ទ ៖ 011 88 36 89 http://i.kspg.co/2015/5/e568c840-8c08-4a8c-912c-1f45e575ec56.jpg
Share:

Blogger templates