Sunday, January 24, 2016
ស្ត្រីអស់រដូវទទួលទានចេកជួយកាត់បន្ថយជំងឺដាច់សរសៃឈាម
ប្រភពមកពី kohsantepheapdaily.com.kh
លទ្ធផលនៃការសិក្សារបស់អាមេរិកចុះផ្សាយក្នុងព្រឹត្តបត្រ American Heart Association បង្ហាញថា ការទទួលទានចេកទុំអាចជួយកាត់បន្ថយហានិភ័យពីជំងឺដាច់សរសៃឈាមខួរក្បាលចំពោះបណ្តាស្ត្រីអស់រដូវ ។ លទ្ធផលបានបង្ហាញទៀតថា រាល់អាហារដែលសម្បូរទៅដោយប៉ូតាស្យូមគឺអាចជួយកាត់បន្ថយឱកាសកើតជំងឺខាងដើមបាន១ភាគ៤ ។
ការពិសោធរយៈពេល១១ឆ្នាំលើស្ត្រីវ័យពី៥០ទៅ៧៩ឆ្នាំចំនួន៩ម៉ឺន១៣៧នាក់ រកឃើញថា ក្រុមដែលទទួលបានប៉ូតាស្យូមច្រើនប្រឈមនឹងកើតជំងឺដាច់សរសៃខួរក្បាលពី១២ទៅ១៦ភាគរយធៀបនឹងក្រុមដែលទទួលបានតិចបំផុត ។ ចំពោះស្ត្រីមិនមានជំងឺលើសឈាម ប៉ុន្តែទទួលទានអាហារផ្ទុកប៉ូតាស្យូមច្រើនបំផុត គឺអាចកាត់បន្ថយហានិភ័យពីជំងឺដាច់សរសៃឈាមគ្រប់ប្រភេទបាន២១ភាគរយ ។ យ៉ាងណាក៏ដោយ ការប្រើថ្នាំជាតិប៉ូតាស្យូមមិនអាចបញ្ចុះហានិភ័យពីជំងឺដាច់សរសៃឈាមបានទេ ។
ក្រុមអ្នកស្រាវជ្រាវបានលើកឡើងថា ការទទួលទានអាហារផ្ទុកប៉ូតាស្យូមច្រើននៅមុនពេលកើតជំងឺលើសឈាមគឺផ្តល់អត្ថប្រយោជន៍ចំពោះសុខភាពកាន់តែខ្លាំងឡើង ។
ទោះជាយ៉ាងនេះក្តី លោកស្រី Sylvia Wassertheil-Smoller សមាជិកក្រុមស្រាវជ្រាវបានព្រមានថា បរិមាណប៉ូតាស្យូមច្រើនពេកគឺអាចបណ្តាលឱ្យគ្រោះថ្នាក់ដល់បេះដូង ហើយថា បុគ្គលម្នាក់ៗគួរពិនិត្យឱ្យបានច្បាស់ពីចំនួនប្រើប្រាស់សារធាតុរ៉ែមួយនេះ ។ លោកស្រីបានបន្ថែមថា ការរកឃើញរបស់យើងបង្ហាញថា ស្ត្រីគួរតែទទួលទានអាហារណាដែលផ្ទុកប៉ូតាស្យូមច្រើន ។ ប៉ុន្តែគេមិនត្រូវស្វែងរកប៉ូតាស្យូមក្នុងអាហារគ្មានគុណតម្លៃសុខភាពនោះឡើយ ។ អាហារមួយចំនួនដែលផ្ទុកប៉ូតាស្យូមច្រើនមានដូចជា ចេក បណ្តាសណ្តែកពណ៌ស ដំឡូងជ្វានិងដំឡូងបារាំងជាដើម ៕
http://i.kspg.co/2016/1/60d417e6-49a1-413e-8886-889e4e968617.jpg
http://i.kspg.co/2016/1/670a269a-46b6-4c01-b92a-44550e445a37.jpg
0 comments:
Post a Comment