Sunday, January 24, 2016

រថយន្តដឹក​ប្រេង​​​​ទរគូទ​រថយន្ត​ដឹក​ឥដ្ឋ​ ​​​​អ្នកបើកបរ​​កៀប​​ជាប់​ក្នុង​ការ​ប៊ី​ន​រថយន្ត​

ប្រភពមកពី kohsantepheapdaily.com.kh ខេត្តស្វាយរៀង​ ៖ ​​មានករណីគ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើត​ឡើង​​​​រវាង​រថយន្ត​ដឹក​ប្រេង​របស់​ក្រុមហ៊ុន​តេ​លា​​បុក​គូទ​​រថយន្ត​ដឹក​ឥដ្ឋ​បណ្តាល​ឲ្យ​អ្នកបើកបរ​រថយន្ត​ក្រុមហ៊ុន​​តេលា​ម្នាក់​​កៀប​​ជាប់​ក្នុង​កាប៊ី​ន​រថយន្ត​​ ​​កាលពី​វេលា​ម៉ោង​៧​​ព្រឹក​ថ្ងៃ​ទី​២៣ ​មក​រា ​២០១៦ ​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១ ​ខាង​មុខ​សកលវិទ្យា​ល័យ​ស្វាយ​រៀង ​ស្ថិត​នៅ​ភូមិ​ស្វាយ​ សង្កាត់​ចេក ​ក្រុង​ស្វាយ​រៀង​ ។ ​មន្ត្រី​នគ​របាល​ក្រុង​ស្វាយ​រៀង​បាន​ឲ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​ គេ​ឃើញ​រថយន្ត​១​គ្រឿង​ម៉ាក​ហ៊ី​យ៉ាន់​​ដាយ ​ពាក់​ស្លាក​លេខ​ស្វាយ​រៀង​3A-0117​ ដឹក​ឥដ្ឋ​ពេញ​​រថយន្ត​​បើក​ពី​​​លិចទៅ​កើត​មក​​ឈប់​​​លើ​ទ្រូង​ផ្លូវជាតិ​លេខ​១​​​ ស្រប​ពេល​នោះ​មាន​រថយន្ត​មួយ​គ្រឿង​ទៀត​ម៉ាក​​ហ៊ីយ៉ាន់​​ដាយ​ ព​ណ៌ខៀវ​ស ​ពាក់​ស្លាក​លេខ​ភ្នំពេញ​3C-5466 របស់​ក្រុមហ៊ុន​ប្រេង​​​តេលា​ ​ធ្វើ​ដំណើរ​​ស្រប​​ទិ​​ស​គ្នា​​យ៉ាង​លឿន​​សង្ស័យ​​អ្នក​បើក​បរ​ងោកមួយភាំង​​ក៏​​​បុក​រថយន្ត​ដឹក​ឥដ្ឋ​​ចំពីក្រោយ​ពេញ​ទំ​ហឹងបណ្តាល​ឲ្យ​អ្នកបើកបរ​​កៀប​​ជាប់​ក្នុង​ការ​ប៊ី​ន​រថយន្ត ​ត្រូវ​អ្នកស្រុក​នាំ​គ្នា​គាស់​កាប៊ី​ន​រថយន្ត​ទាញ​ជន​រង​គ្រោះ​មក​ក្រៅ​ ។​ ជន​រង​គ្រោះ ​ឈ្មោះ​ ផា​ ស៊ី​ណា​រ៉ូ​ ភេទ​ប្រុស​ អាយុ​៣១​ឆ្នាំ​ ​មាន​ទីលំនៅ​ភូមិ​ព្រែក​ព្នៅ​ សង្កាត់​ព្រែក​ព្នៅ ខ​ណ្ឌ​ព្រែកព្នៅ ​រាជធានី​ភ្នំពេញ​ រង​របួស​ធ្ងន់ធ្ងរ ​ត្រូវ​សមត្ថកិច្ច​ហៅ​រថយន្ត​សា​មុ​យ​ដឹក​​​ទៅ​សង្គ្រោះ​នៅ​​មន្ទីរពេទ្យ​រាជធានី​ភ្នំពេញ​ភ្លាម​ៗ ​។ ​រីឯ​រថយន្ត​ដឹក​ឥដ្ឋ​ សមត្ថកិច្ច​ឲ្យ​អ្នកបើកបរ​បើក​មក​កា​រិ​យា​ល័​យន​គរ​បាល​ចរាចរណ៍​​​ខេត្ត​ ដើម្បី​​រង់​ចាំ​ដោះស្រាយ​ជា​ក្រោយ ​លុះ​ពេល​​បើក​ចេញ​ពី​កន្លែង​កើតហេតុ​​បាន​ប្រមាណ​ជា​៣០០​ម៉ែត្រ ​ស្រាប់តែ​​រថយន្ត​​ក្រឡាប់​ផ្ងារ​ជើង​ចាក់​ឥដ្ឋ​ចោល​ពេញ​ផ្លូវថ្នល់​ ៕​ http://i.kspg.co/2016/1/103cf283-74c4-4992-87e8-b15a23e378b7.jpg http://i.kspg.co/2016/1/3f5ef261-1b3d-4d71-aec8-64d179f9039c.jpg
Share:

0 comments:

Post a Comment

Blogger templates