Sunday, January 31, 2016

ការចែករំលែកនូវបទពិសោធន៍ របស់ លោកសំ គីមសាន

នៅព្រឹកថ្ងៃទី ០១ ខែកុម្ភៈ ឆ្នាំ២០១៦ វេលាម៉ោង ៩:០០ លោកសំ គីមសាន ជាអ្នកបញ្ចូលសំលេងក្នុងផលិតកម្មរស្មីតាន់តាន់  និងរស្មីឯករាជ្យ ។ មុនពេលគាត់ប្ដូរការងារទៅភ្នំពេញគាត់បានធ្វើការនៅមន្ទីសារព័ត៌មាន ខេត្តព្រះសីហនុរយៈពេល ៣ឆ្នាំ បន្ទាប់មកគាត់បានទៅធ្វើការនៅភ្នំពេញជាអ្នកបញ្ចូលសំលេងរយៈពេល ១៦ឆ្នាំ។ គាត់បានធ្វើការបញ្ចូលសំលេងនៅក្នុងរឿង ថៃ ភីលីពិន ឥណ្ឌា​នឹងមានរឿងជាច្រើនទៀត។ ថ្ងៃនេះគាត់បានមកសាលាបច្ចេកទេស ដុន បូស្កូ ខេត្តព្រះសីហ​នុ ដើម្បីចែករំលែកនូវបទពិសោធន៍ របៀបនៃការបញ្ចូលសំលេង ការបញ្ចេញសំលេង និង​ដោយការបញ្ចូលសំលេងដោយផ្ទាល់របស់គាត់នៅក្នុងផ្នែកទំនាក់ទំនងសង្គម និងសារព័ត៌មាន។ ក្នុងអំឡុងពេលនោះគាត់បានអោយសិស្សអនុវត្តផ្ទាល់។












Share:

Thursday, January 28, 2016

កម្មវិធី សំនួរ និងចំលើយ អំពីប្រវត្តិលោកឪពុក បូស្កូ ក្នុងឪកាសបុណ្យកីឡាពណ៍

   នៅថ្ងៃទី​ ២៨​ ខែមករា ឆ្នាំ២០១៦​ សាលាបច្ចេកទេស ដុន បូស្កូ ខេត្តព្រះសីហនុមានការឆ្លើយសំនួរនូវតាមក្រុមពណ៍និមួយៗ ដែលមាន ពណ៍ខៀវ ពណ៍ផ្កាឈូក ពណ៍លឿង និង ពណ៍ក្រហម ដោយ ប្រារព្ធឡើងនៅវេលាម៉ោង 02:00 រសៀល។ នៅតាមក្រុមនិមួយៗ មានការជ្រើសរើសសមាជិកចំនួន ០៨​នាក់ ដើម្បីចម្រាញយកជើងខ្លាំងពីរនាក់ ។ ក្នុងការឆ្លើយសំនួរ ចំនួន ០៥ ដែលសំនួរនោះ រៀបចំឡើងដោយលោកគ្រូ អៀង សុធា ។ បន្ទាប់មកទៀតជើងខ្លាំងទាំងពីរនាក់ទៅប្រកួតជាមួយក្រុមដ៍ទៃ ក្នុងគោលបំណងជ្រើសរើសយកជ័យជំនះលេខ​​  ០១ ហើយដើម្បីអបអរសាទរក្នុងឧកាសរីករាយថ្ងៃបុណ្យ របស់លោកឪពុក បូស្កូ ។





Share:

Sunday, January 24, 2016

ស្ត្រី​អស់​រដូវ​ទទួលទាន​ចេក​ជួយកាត់​បន្ថយ​ជំងឺ​ដាច់​សរសៃឈាម

ប្រភពមកពី kohsantepheapdaily.com.kh លទ្ធផល​នៃ​ការ​សិក្សា​របស់​អា​មេ​រិ​ក​ចុះ​ផ្សាយ​ក្នុង​ព្រឹ​ត្តប​ត្រ American Heart Association បង្ហាញ​ថា ការ​ទទួលទាន​ចេកទុំ​អាច​ជួយ​កាត់​បន្ថយ​ហានិភ័យ​ពី​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​ចំពោះ​បណ្តា​ស្ត្រី​អស់​រដូវ ។ លទ្ធផល​បាន​បង្ហាញ​ទៀត​ថា រាល់​អាហារ​ដែល​សម្បូរ​ទៅ​ដោយ​ប៉ូ​តា​ស្យូ​ម​គឺ​អាច​ជួយ​កាត់​បន្ថយ​ឱកាស​កើត​ជំងឺ​ខាង​ដើម​បាន​១​ភាគ​៤ ។ ការ​ពិសោធ​រយៈពេល​១១​ឆ្នាំ​លើ​ស្ត្រី​វ័យ​ពី​៥០​ទៅ​៧៩​ឆ្នាំ​ចំនួន​៩​ម៉ឺន​១៣៧​នាក់ រក​ឃើញ​ថា ក្រុម​ដែល​ទទួល​បាន​ប៉ូ​តា​ស្យូ​ម​ច្រើន​ប្រឈម​នឹង​កើត​ជំងឺ​ដាច់​សរសៃ​ខួរក្បាល​ពី​១២​ទៅ​១៦​ភាគរយ​ធៀប​នឹង​ក្រុម​ដែល​ទទួល​បាន​តិច​បំផុត ។ ចំពោះ​ស្ត្រី​មិន​មាន​ជំងឺលើសឈាម ប៉ុន្តែ​ទទួលទាន​អាហារ​ផ្ទុក​ប៉ូ​តា​ស្យូ​ម​ច្រើន​បំផុត គឺ​អាច​កាត់​បន្ថយ​ហានិភ័យ​ពី​ជំងឺ​ដាច់​សរសៃឈាម​គ្រប់​ប្រភេទ​បាន​២១​ភាគរយ ។ យ៉ាងណា​ក៏​ដោយ ការ​ប្រើ​ថ្នាំ​ជាតិ​ប៉ូ​តា​ស្យូ​ម​មិន​អាច​បញ្ចុះ​ហានិភ័យ​ពី​ជំងឺ​ដាច់​សរសៃឈាម​បាន​ទេ ។ ក្រុម​អ្នក​ស្រាវជ្រាវ​បាន​លើក​ឡើង​ថា ការ​ទទួលទាន​អាហារ​ផ្ទុក​ប៉ូ​តា​ស្យូ​ម​ច្រើន​នៅ​មុន​ពេល​កើត​ជំងឺលើសឈាម​គឺ​ផ្តល់​អត្ថប្រយោជន៍​ចំពោះ​សុខភាព​កាន់តែ​ខ្លាំង​ឡើង ។ ទោះជា​យ៉ាងនេះ​ក្តី លោកស្រី Sylvia Wassertheil-Smoller សមាជិក​ក្រុម​ស្រាវជ្រាវ​បាន​ព្រមាន​ថា បរិមាណ​ប៉ូ​តា​ស្យូ​ម​ច្រើន​ពេក​គឺ​អាច​បណ្តាល​ឱ្យ​គ្រោះថ្នាក់​ដល់​បេះដូង ហើយ​ថា បុគ្គល​ម្នាក់​ៗ​គួរ​ពិនិត្យ​ឱ្យ​បាន​ច្បាស់​ពី​ចំនួន​ប្រើប្រាស់​សារធាតុ​រ៉ែ​មួយ​នេះ ។ លោកស្រី​បាន​បន្ថែម​ថា ការ​រក​ឃើញ​របស់​យើង​បង្ហាញ​ថា ស្ត្រី​គួរតែ​ទទួលទាន​អាហារ​ណា​ដែល​ផ្ទុក​ប៉ូ​តា​ស្យូ​ម​ច្រើន ។ ប៉ុន្តែ​គេ​មិន​ត្រូវ​ស្វែងរក​ប៉ូ​តា​ស្យូ​ម​ក្នុង​អាហារ​គ្មាន​គុណ​តម្លៃ​សុខភាព​នោះ​ឡើយ ។ អាហារ​មួយ​ចំនួន​ដែល​ផ្ទុក​ប៉ូ​តា​ស្យូ​ម​ច្រើន​មាន​ដូច​ជា ចេក បណ្តា​សណ្តែក​ពណ៌​ស ដំឡូងជ្វា​និង​ដំឡូងបារាំង​ជាដើម ៕ http://i.kspg.co/2016/1/60d417e6-49a1-413e-8886-889e4e968617.jpg http://i.kspg.co/2016/1/670a269a-46b6-4c01-b92a-44550e445a37.jpg
Share:

ហេតុផល​5​ចំណុច​ដែល​នាំ​ឱ្យ​លោកអ្នក​ប្រឈម​ខ្ពស់​នឹង​បញ្ហា​លើសឈាម

ប្រភពមកពី kohsantepheapdaily.com.kh ពិត​ណាស់ លើសឈាម​មិន​បាន​បញ្ចេញ​រោគ​សញ្ញា​ណាមួយ​នៅ​លើ​រាង​កាយ​នោះ​ទេ ពោល​គឺ​រហូត​ដល់​លោក​អ្នក​ប្រឈម​ហានិភ័យ​ខូច​សរីរាង្គ​ណាមួយ​ទើប​ភ្ញាក់ខ្លួន ។ នេះ​ជា​ការ​បញ្ជាក់​របស់​វេជ្ជបណ្ឌិត Richard Ward ។ តើ​កត្តា​ណាខ្លះ​ដែល​នាំ​ឱ្យ​លោក​អ្នក​ប្រឈម​នឹង​បញ្ហា​នេះ ? ១-​ជា​មនុស្ស​វ័យ​កណ្តាល​ឬ​វ័យចាស់ ៖ វេជ្ជបណ្ឌិត Ward បាន​ថ្លែងប្រាប់​ថា យើង​បាន​មើលឃើញ​ថា បញ្ហា​លើសឈាម​បាន​កើតឡើង​លើ​មនុស្ស​គ្រប់​វ័យ ប៉ុន្តែ​ហានិភ័យ​បាន​ចាប់​បង្កើន​ល្បឿន​នៅ​ពេល​បុគ្គល​ណា​ម្នាក់​ឈាន​ដល់​វ័យ​៤០​ឆ្នាំ​ឡើង​ទៅ ។ វា​ដូច​ជា​ម៉ោង​ពេល ដែល​វិល​ទៅ​មុខ​មិន​អាច​ថយក្រោយ​បាន ។ ទោះជា​យ៉ាងនេះ អ្វី​ដែល​លោក​អ្នក​អាច​ធ្វើ​បាន​គឺ​ត្រូវ​វាស់​ស្ទង់​ឈាម​ឱ្យ​បាន​ទៀងទាត់ ។ ២-​ចាប់​យក​របៀបរបប​រស់នៅ​តាម​ចំណូលចិត្ត ៖ ទម្លាប់​រស់នៅ​មួយ​ចំនួន​ដែល​លោក​អ្នក​ពេញចិត្ត​អាច​ជះ​ឥទ្ធិពល​អាក្រក់​ដល់​សុខភាព​។ ប្រសិនជា​លោក​អ្នក​ប្រកបការងារ​ដែល​តម្រូវ​ឱ្យ​អង្គុយ​មួយ​កន្លែង​ស្ទើរ​ពេញ​មួយ​ថ្ងៃ ចូល​ចិត្ត​ជក់បារី និង​ទទួលទាន​អាហារ​ប្រៃ​នោះ លោក​អ្នក​កំពុង​ប្រតិបត្តិ​ខ្លួន​ក្លាយជា​ជន​ដែល​លើសឈាម​ហើយ ។ រៀង​រាល់​ស​ប្តា​ហ៍ គួរ​ព្យាយាម​ធ្វើ​សកម្មភាព​រាង​កាយ​ឱ្យ​បាន​យ៉ាង​ហោច​ណាស់​១៥០​នាទី​បែងចែក​ឱ្យ​ស្មើ​ៗ​គ្នា​ពី​៤-៥​ថ្ងៃ ។ កម្រិត​ការ​ទទួលទាន​សូ​ដ្យូ​ម​មក​ត្រឹម ២៣០០​មី​ល្លី​ក្រាម ឬ​តិច​ជាង​នេះ​ក្នុង​មួយ​ថ្ងៃ ។ ៣-​ជា​បុគ្គល​ធាត់​ខ្លាំង រាង​កាយ​សម្បូរ​ខ្លាញ់ ៖ ជា​ទូទៅ​បញ្ហា​លើសឈាម​ច្រើន​កើត​លើ​បុគ្គល​ដែល​រាង​កាយ​ធាត់​ទ្រលុកទ្រលន់ និង​មាន​ខ្លាញ់​ច្រើន ។ ជាង​នេះ​ទៅ​ទៀត វា​រឹតតែ​ពិសេស ប្រ​សិន​បុគ្គល​នោះ​មាន​រាង​ដូច​ផ្លែ​ប៉ោម​(​តូច​លើ​តូច​ក្រោម ហើយ​ធំ​កណ្តាល​) ។ ដើម្បី​បញ្ចៀស​ហានិភ័យ ចូរ​បញ្ចុះទម្ងន់​ខ្លួន​ក្រោយ​ការពិគ្រោះ​យោបល់​ជាមួយ​គ្រូពេទ្យ​ជំនាញ ។ ៤-​ពូជ​អម្បូរ​មាន​អ្នក​លើសឈាម ៖ លោក​អ្នក​អាច​ប្រឈម​ខ្ពស់​នឹង​ហានិភ័យ ប្រ​សិន​ក្នុង​គ្រួសារ​មាន​អ្នក​លើសឈាម​តួយ៉ាង ឪពុក​ឬ​ម្តាយ​ជាដើម ។ ៥-​ជា​បុគ្គល​មាន​ជំងឺ​រ៉ាំរ៉ៃ​ប្រចាំ​កាយ​មួយ​ចំនួន ៖ ប្រ​សិន​លោក​អ្នក​កើត​ជំងឺ​ទឹកនោមផ្អែម ជំងឺ​តម្រងនោម លើស​ខ្លាញ់ ឬ​ជំងឺ​ក្រ​ពេញទី​រ៉ូ​អីុ​ដ អីុចឹ​ង​មែន​នោះ លោក​អ្នក​ក៏​ជា​បុគ្គល​ប្រឈម​ខ្ពស់​នឹង​បញ្ហា​លើសឈាម ។ ថ្នាំ​មួយ​ចំនួន​ដែល​ប្រើ​ព្យាបាល​ជំងឺ​ខាង​ដើម​អាច​បណ្តាល​ឱ្យ​លោក​អ្នក​លើសឈាម​បាន ៕ http://i.kspg.co/2016/1/4ce81918-0200-456e-84b3-d20f4557c560.jpg
Share:

រថយន្តដឹក​ប្រេង​​​​ទរគូទ​រថយន្ត​ដឹក​ឥដ្ឋ​ ​​​​អ្នកបើកបរ​​កៀប​​ជាប់​ក្នុង​ការ​ប៊ី​ន​រថយន្ត​

ប្រភពមកពី kohsantepheapdaily.com.kh ខេត្តស្វាយរៀង​ ៖ ​​មានករណីគ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើត​ឡើង​​​​រវាង​រថយន្ត​ដឹក​ប្រេង​របស់​ក្រុមហ៊ុន​តេ​លា​​បុក​គូទ​​រថយន្ត​ដឹក​ឥដ្ឋ​បណ្តាល​ឲ្យ​អ្នកបើកបរ​រថយន្ត​ក្រុមហ៊ុន​​តេលា​ម្នាក់​​កៀប​​ជាប់​ក្នុង​កាប៊ី​ន​រថយន្ត​​ ​​កាលពី​វេលា​ម៉ោង​៧​​ព្រឹក​ថ្ងៃ​ទី​២៣ ​មក​រា ​២០១៦ ​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១ ​ខាង​មុខ​សកលវិទ្យា​ល័យ​ស្វាយ​រៀង ​ស្ថិត​នៅ​ភូមិ​ស្វាយ​ សង្កាត់​ចេក ​ក្រុង​ស្វាយ​រៀង​ ។ ​មន្ត្រី​នគ​របាល​ក្រុង​ស្វាយ​រៀង​បាន​ឲ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​ គេ​ឃើញ​រថយន្ត​១​គ្រឿង​ម៉ាក​ហ៊ី​យ៉ាន់​​ដាយ ​ពាក់​ស្លាក​លេខ​ស្វាយ​រៀង​3A-0117​ ដឹក​ឥដ្ឋ​ពេញ​​រថយន្ត​​បើក​ពី​​​លិចទៅ​កើត​មក​​ឈប់​​​លើ​ទ្រូង​ផ្លូវជាតិ​លេខ​១​​​ ស្រប​ពេល​នោះ​មាន​រថយន្ត​មួយ​គ្រឿង​ទៀត​ម៉ាក​​ហ៊ីយ៉ាន់​​ដាយ​ ព​ណ៌ខៀវ​ស ​ពាក់​ស្លាក​លេខ​ភ្នំពេញ​3C-5466 របស់​ក្រុមហ៊ុន​ប្រេង​​​តេលា​ ​ធ្វើ​ដំណើរ​​ស្រប​​ទិ​​ស​គ្នា​​យ៉ាង​លឿន​​សង្ស័យ​​អ្នក​បើក​បរ​ងោកមួយភាំង​​ក៏​​​បុក​រថយន្ត​ដឹក​ឥដ្ឋ​​ចំពីក្រោយ​ពេញ​ទំ​ហឹងបណ្តាល​ឲ្យ​អ្នកបើកបរ​​កៀប​​ជាប់​ក្នុង​ការ​ប៊ី​ន​រថយន្ត ​ត្រូវ​អ្នកស្រុក​នាំ​គ្នា​គាស់​កាប៊ី​ន​រថយន្ត​ទាញ​ជន​រង​គ្រោះ​មក​ក្រៅ​ ។​ ជន​រង​គ្រោះ ​ឈ្មោះ​ ផា​ ស៊ី​ណា​រ៉ូ​ ភេទ​ប្រុស​ អាយុ​៣១​ឆ្នាំ​ ​មាន​ទីលំនៅ​ភូមិ​ព្រែក​ព្នៅ​ សង្កាត់​ព្រែក​ព្នៅ ខ​ណ្ឌ​ព្រែកព្នៅ ​រាជធានី​ភ្នំពេញ​ រង​របួស​ធ្ងន់ធ្ងរ ​ត្រូវ​សមត្ថកិច្ច​ហៅ​រថយន្ត​សា​មុ​យ​ដឹក​​​ទៅ​សង្គ្រោះ​នៅ​​មន្ទីរពេទ្យ​រាជធានី​ភ្នំពេញ​ភ្លាម​ៗ ​។ ​រីឯ​រថយន្ត​ដឹក​ឥដ្ឋ​ សមត្ថកិច្ច​ឲ្យ​អ្នកបើកបរ​បើក​មក​កា​រិ​យា​ល័​យន​គរ​បាល​ចរាចរណ៍​​​ខេត្ត​ ដើម្បី​​រង់​ចាំ​ដោះស្រាយ​ជា​ក្រោយ ​លុះ​ពេល​​បើក​ចេញ​ពី​កន្លែង​កើតហេតុ​​បាន​ប្រមាណ​ជា​៣០០​ម៉ែត្រ ​ស្រាប់តែ​​រថយន្ត​​ក្រឡាប់​ផ្ងារ​ជើង​ចាក់​ឥដ្ឋ​ចោល​ពេញ​ផ្លូវថ្នល់​ ៕​ http://i.kspg.co/2016/1/103cf283-74c4-4992-87e8-b15a23e378b7.jpg http://i.kspg.co/2016/1/3f5ef261-1b3d-4d71-aec8-64d179f9039c.jpg
Share:

ជិះ​ម៉ូតូ​លឿនបុក​អេ​ស្កា​វ៉ា​ទ័​រ​ពី​ក្រោយ​របួសធ្ងន់​២​នាក់

ប្រភពមកពី kohsantepheapdaily.com.kh ​រាជ​ធានី​ភ្នំពេញ ៖ ​បុរស​២នាក់​​​ជិះ​ម៉ូតូ​លឿន​ពេក​ជ្រុល​ទៅ​បុក​ពីក្រោយ​អេ​ស្កា​វ៉ា​ទ័​រ​ដែល​កំពុង​​បើកបរ​​បណ្តាល​ឲ្យ​រង​របួសធ្ងន់​​ទាំង​២​នាក់ ​​កាល​ពី​​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់ថ្ងៃ​ទី​២៤ ខែមករា ឆ្នាំ​២០១៦ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ ភូមិ​ជ្រោយ​អំពិល សង្កាត់​ក្បាលកោះ ខណ្ឌ​ច្បារ​អំពៅ ។ ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ​មុន​ពេល​កើតហេតុ គេ​​ឃើញ​បុរស​ម្នាក់​​​បើក​គ្រឿងចក្រ​កាយ​ដី​អេ​ស្កា​វ៉ា​ទ័​រ ពណ៌​លឿង ធ្វើ​ដំណើរ​តាម​ផ្លូវជាតិ​លេខ​១ ទិស​ដៅ​ពី​កើត​ទៅ​លិច ដោយសារ​តែ​អេ​ស្កា​វ៉ា​ទ័​រ​មាន​​អំពូល​ភ្លើង​​បំភ្លឺ​​ផ្លូវ​តិច​ពេក​ ​​លុះ​មក​ដល់​​ចំណុច​កើតហេតុ​ជា​កន្លែង​ងងឹត​ផង​នោះ ស្រាប់តែ​​​មាន​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ពាក់​ស្លាក​លេខភ្នំពេញ​1CC-2759 ជិះ​គ្នា​​២នាក់ បើក​​មក​ពីក្រោយ​លឿន​ពេក​ចាប់​ហ្វ្រាំង​មិន​ទាន់​ជ្រុល​ទៅ​បុក​ពីក្រោយ​អេ​ស្កា​វ៉ា​ទ័​រ​ពេញទំហឹង បណ្តាល​ឱ្យ​​ដួល​បោក​បែកក្បាល​រង​របួសធ្ងន់​ទាំង​ពីរ​នាក់​​តែ​ម្តង​ ​ឯ​​ម៉ូតូ​ខ្ទេច​មួយ​កំណាត់​ខាង​មុខ ចំណែក​អ្នក​បើក​អេ​ស្កា​វ៉ា​ទ័​រ​​បាន​រត់​គេចខ្លួនបាត់ ។ ក្រោយ​ពេល​កើតហេតុ​ អ្នក​រង​របួសធ្ងន់​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​ដឹក​យក​ទៅ​ព្យាបាល​នៅ​មន្ទីរ​​ពេទ្យ​កាល់​ម៉ែ​ត ។ រីឯ​ម៉ូតូ​និងអេ​ស្កា​វ៉ា​ទ័​រ ត្រូវ​បាន​សមត្ថកិច្ច​យក​ទៅ​រក្សា​ទុក​ការិយាល័យ​ច​រាចរណ៍​ផ្លូវគោក​រង់ចាំ​​​ដោះស្រាយ​តាម​ផ្លូវ​​ច្បាប់ ៕ http://i.kspg.co/2016/1/e10dfaa3-caa0-40e9-a9a9-a6927668d188.jpg http://i.kspg.co/2016/1/9ca7f6b5-0088-4b32-9f77-a9093f3b76d1.jpg
Share:

គ្រូបង្វឹក Arsenal គ្មាន​គម្រោង​ឱ្យ​ក្លិប​Spurs​ខ្ចី​ទីលាន​ប្រកួត​ប្រើ​បណ្ដោះអាសន្ន​ទេ

ប្រភពមកពី kohsantepheapdaily.com.kh ថ្ងៃអាទិត្យ ទី២៤ ខែមករា ឆ្នាំ២០១៦ ម៉ោង ១៥:៣០ (24-01-2016 15:30) លោក អា​សេន វេ​ង​ហ្គឺ គ្រូបង្វឹក​ក្លិប​Arsenal បាន​បដិសេធ​ផ្ដល់​ទីលាន​ប្រកួត Emirates Stadium ឱ្យ​ក្លិប​Spurs​ខ្ចី​ប្រើ​បណ្ដោះអាសន្ន​ទេ​នៅ​ក្នុង​រដូវ​កាល​២០១៧-២០១៨ ខណៈ​ទីលាន​ប្រកួត​ថ្មី​របស់​ក្លិប​មួយ​នេះ​កំពុង​សាងសង់​។ ស្រប​ពេល​ជាមួយ​គ្នា​នេះ ក៏​មានការ​ចោទសួរ​បញ្ជាក់​ជា​ចុង​ក្រោយ​ថា តើ​ក្លិប​Spurs មានឱកាស​ប្រើ​ទីលាន Emirates Stadium ឬ​អត់? លោក អា​សេន វេ​ង​ហ្គឺ្គ​ ឆ្លើយ​ថា ៖«​អត់​ទេ​! យើង​បាន​ទទួលផល​ប៉ះពាល់​យ៉ាង​ខ្លាំង​ពី​ការ​សាងសង់​ទីលាន​ប្រកួត​នេះ ។​ដូច្នេះ​សម្រាប់​ខ្ញុំ​គឺ​មិន​ឱ្យ​គេ​ខ្ចី​ទីលាន​នេះ​ប្រើប្រាស់​ជា​ដាច់ខាត ប៉ុន្តែ​ការ​សម្រេច​យ៉ាងណា​នោះ​គឺ​ស្ថិត​នៅ​លើ​ប្រធាន​ក្លិប មិនមែន​រូប​ខ្ញុំ​ទេ​» ៕ http://i.kspg.co/2016/1/1690f7bd-b779-4d01-8d09-27a56bb548bf.jpg
Share:

Wednesday, January 20, 2016

រដ្ឋធម្មនុញនៃព្រះរាជាណាចក្រកម្ពុជា

          ប្រទេសកម្ពុជា ទាំងប្រជាពលរដ្ឋ ទាំងថ្នាក់ដឹកនាំតែងតែចូលរួម ដើម្បីគិតគូរពការរៀបចំចងក្រងច្បាប់ដើម្បី យកមកអនុវត្តអោយបានពេញលេញត្រឹមត្រូវដូច្នេះហើយបានជាប្រទេសយើងចាបផ្តើមមាន រដ្ឋធម្មនុញដំបូងគឺ រដ្ឋធម្មនុញកម្ពុជា នូវឆ្នាំ ១៩៤៧ គិតពីពេលនោះរហូតមកដល់ពេលបច្ចុប្បន្នប្រទេសកម្ពុជាមានរដ្ឋធម្មនុញរហូត ដល់ ៦ គឺ មានការផ្លាស់ប្តូរទៅតាមរបបនយោបាយនិមួយៗ ឆ្នាំ ១៩៤៧ យើងមានរដ្ឋធម្មនុញនៅកម្ពុជា។ https://www.youtube.com/watch?v=DMwbS0CcLNo https://www.google.com.kh/search?q=constitution+of+cambodia+1947&biw=1366&bih=623&source=lnms&tbm=isch&sa=X&ved=0ahUKEwiNsau73rXKAhXlg6YKHR0AAk4Q_AUIBigB https://www.youtube.com/watch?v=9l8Atmoejzc ឆ្នាំ ១៩៧០
 ​​       យើងមានរដ្ឋធម្មនុញសារធារណៈរដ្ឋខ្មែដែលប្រកាសអោយប្រើនៅថ្ងៃទី ១០ ខែ ឧសភា ឆ្នាំ ១៩៧២ ។ https://www.google.com.kh/search?q=constitution+of+cambodia+1970&biw=1366&bih=623&tbm=isch&source=lnms&sa=X&ved=0ahUKEwiNmL2G37XKAhWIFaYKHZF7Dv8Q_AUIBigB#imgrc=OsuaT79_V2ZJnM%3A https://www.youtube.com/watch?v=e99Wh6oKuMw https://www.google.com.kh/search?q=constitution+of+cambodia+1972&biw=1366&bih=623&source=lnms&tbm=isch&sa=X&ved=0ahUKEwjz__rX37XKAhUC5KYKHWkZBRoQ_AUIBigB https://www.youtube.com/watch?v=9ZhSgntqPX4 រដ្ឋធម្មនុញកម្ពុជាប្រជាធិបតេយ្យ ជា     រដ្ឋធម្មនុញទី ៣ ដែលប្រកាសអោយប្រើជាផ្លូវការនៅថ្ងៃទី ៥ ខែ មករា ឆ្នាំ ១៩៧៦ ។ https://www.google.com.kh/search?q=constitution+of+cambodia+1976&biw=1366&bih=623&source=lnms&tbm=isch&sa=X&ved=0ahUKEwi7oJDv37XKAhUi5qYKHUYaCBMQ_AUIBigB https://www.youtube.com/watch?v=q4VLIBlR8lk
       ឈានចូលដល់រដ្ឋធម្មនុញទី ៤ គេអោយឈ្មោះថារដ្ឋធម្មនុញនៃសារធារណៈរដ្ឋប្រជាមានិតកម្ពុជាដែល ប្រកាសអោយប្រើនៅថ្ងៃទី ២៧ ខែ មិថុនា ឆ្នាំ ១៩៨១ ។ https://www.google.com.kh/search?q=constitution+of+cambodia+1981&biw=1366&bih=623&source=lnms&tbm=isch&sa=X&ved=0ahUKEwiP1M3-37XKAhViYKYKHZRqDYwQ_AUIBigB https://www.youtube.com/watch?v=tVwvuOIodgw 
        ហើយបន្ទាប់មកទៀត មានរដ្ឋធម្មនុញនៃរដ្ឋកម្ពុជា ដែលជា រដ្ឋធម្មនុញកែប្រែអនុម័ត នៅថ្ងៃទី៣០ ខែ មេសា ឆ្នាំ ១៩៨៩ ចុងក្រោយ ។ https://www.google.com.kh/search?q=constitution+of+cambodia+1989&biw=1366&bih=623&source=lnms&tbm=isch&sa=X&ved=0ahUKEwixiaiW4LXKAhWn6aYKHdcxC40Q_AUIBigB&dpr=1 https://www.youtube.com/watch?v=W6pKMywwWVw 
        ក្រោយសន្ធីសញ្ញាទីក្រុងប៉ារីស មានកាបោះឆ្នោតលើកដំបូងនៅប្រទេកម្ពុជា រដ្ឋសភា រដ្ឋធម្មនុញបានអនុម័ត រដ្ឋធម្មនុញនៃព្រះរាជាណាចក្រ ហើយប្រកាសអោយប្រើប្រាស់នៅថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ១៩៩៣ ដូច្នេះរហូតដល់ពេលបច្ចុប្បន្ននេះ ប្រទេសកម្ពុជាមានរដ្ឋចំនួន ៦ ហើយរដ្ឋធម្មនុញបន្ថែមត្រូវបានរៀបចំធ្វើការកែប្រែនៅថ្ងែទី ១៤ ខែ កក្កដា ឆ្នាំ ២០០៤ ។ https://www.google.com.kh/search?q=constitution+of+cambodia+2016&biw=1366&bih=623&source=lnms&tbm=isch&sa=X&ved=0ahUKEwjvw7G347XKAhUKn5QKHQJuCXoQ_AUIBigB https://www.youtube.com/watch?v=vEHY4V_6DRk 
        ជំពូកទី០៣ មាត្រា ៣៥ ថ្មី​ ប្រជាពលរដ្ឋទាំងពីប្រភេទមានសិទ្ធចូលរួមយ៉ាងសកម្មក្នុងជីវភាព សេដ្ឋកិច្ច សង្គម នយោបាយ និង វប្បធម៍របស់ប្រទេសជាតិ មានន័យថា រាលសេចក្ដីស្នើទាំងឡាយរបស់ប្រជាពលរដ្ឋត្រូវបានពិនិត្យ និង ដោះស្រាយយ៉ាងម័តចតពីអង្គភាពរដ្ឋ ។ ចំពោះមាត្រានេះដែរ យើងគួតែមានការលើកទឹកចិត្ត ជំរុញអោយយុវជន ប្រជាពលរដ្ឋអោយមានការចូលរួម តែផ្ទុយទៅវិញហាក់ដូចជាមានការរារាំង ហាមឃាត់ទៅវិញ រឺក៏បំបាកស្មារតី នែការចូលរួមរបស់ប្រជាពលរដ្ឋ និង យុវជនរបស់យើងទៅវិញ។
          ជំពូកទី០៦ មាត្រា ៦៦ រដ្ឋកសាងប្រពន្ធអប់រំមួយពេញលេញ និង ឯកភាពនៅទូទាំងប្រទេសដែលធានាអោយបាននូវគោលការណ៍សេរីខាងសិក្សា និង គោលការណ៍សម្ថតភាពក្នុងការអប់រំ ដើម្បីអោយប្រជាពលរដ្ឋគ្រប់រូបមានភ័ព្វសំណាង គ្រប់គ្រាន់ស្មើគ្នាក្នុងកសាងជីវិត ។ 
         ជំពូកទី០៦ មាត្រា ៦៧រដ្ឋអនុវត្តកម្មវិធីសិក្សានិង គោលការណ៍គរុកោសល្យទំនើបរាប់បញ្ចូលទាំងបច្ចេកវិទ្យា និង ភាសាបរទេស ចំនុចនេះយើងឃើញថានូវមានការខ្វះខាត់ច្រើនដោយមធ្យោបាយមិនគ្រប់គ្រាន់ ទាំងនេះហើយដែលយើងតែងតែ ទាមទារស្នើរអោយថវិការជាតិអោយមានយ៉ាងតិចបំផុត ២០% នៃថវិការជាតិលើវិស័យអប់រំ ដើម្បីផ្ដល់មធ្យោបាយអោយបានគ្រប់គ្រាន់ក្នុងការរៀបចំដូចអ្វីដែលបានតែងក្នុរដ្ឋធម្មនុញ ។ រដ្ឋគ្រប់គ្រងគ្រឹះស្ថានសិក្សានិងថ្នាក់សិក្សាសារធារណៈ និង ឯកជននៅគ្រប់ភូមីសិក្សា ដោយការសិក្សា នៅសាលារដ្ឋពុំមានការបង់ថ្លៃសិក្សាឡើយ ហើយមានការបង្រៀនភាសារបរទេស ដូច នៅសាលាឯកជនដែរ ។
Share:

Tuesday, January 19, 2016

ការធ្វើបទបង្ហាញខ្លីៗរបស់ លោកអ៊ិចណែត

កាលពីថ្ងៃសៅរ៍ទី ៩ ខែ មករា ឆ្នាំ២០១៥ មានសិស្សច្បងអ៊ិចណែតដែលគាត់ជាសិស្សសាលាច្ចេកទេសដុនបូស្កូ
ផ្នែកទំនាក់ទំនងសង្គមនិងសារពត៌មានជំនាន់ទី ៤។ បច្ចុប្បន្នគាត់ធ្វើការនូវកោះសន្តិភាព ជាអ្នកសារពត៌មាន គាត់ជាអ្នកសារពត៌មានខាងពត៌មានសេដ្ឋកិច្ច។ គាត់បានធ្វើកាបង្ហាញពីការទៅយកពត៌មានអោយមានលក្ខណៈខ្លីតែបង្កបដោយអត្តន័យ។ ម្យ៉ាងវិញទៀតគាត់មកក្នុងគោលបំណងចងបង្ហាញពីពត៌មានមួយចំនួន និង វ៉ែប​ សាយ ដែលសំខាន់ៗ និងល្បីៗទៀតផង។
Share:

Blogger templates