ប្រភពមកពី cambo-report.com
កាមេរ៉ាទំហំ 50.6 មេហ្គាភិចសែលរបស់កាមេរ៉ាទាំងពីរនេះជាប្រភេទ Full Frame ភ្ជាប់មកជាមួយកែវ Lense ពិសេសអាចចាប់ចំនុចផ្តោតរូបភាពកាត់គ្នា (AF) ដល់ទៅ 61 ចំនុចឯណោះ ធំជាងស៊ិនស័ររបស់កាមេរ៉ាទូទៅ ដែលវាជួយបង្កើនការចាប់ចំណុចរូបភាពបានត្រឹមត្រូវល្អ ជាពិសេសក្នុងការថតយកវត្ថុដែលមានចលនា។ ម៉ាស៊ីនថតនេះ ក៏បានបញ្ចូលនូវពណ៌ RGB+IR 252 Zones Meter 150,000 Pixel ភ្លើងពណ៌សម្រាប់ប្រើនៅពេលថតវីដេអូ Time-lapse និង Long Exposure image ជាដើម។ រន្ធ Viewfinder របស់វាអាចមើលទិដ្ឋភាពដូចរូបដែលនឹងថតបានពេញ 100 ភាគរយ ហើយក៏មានភ្ជាប់មកជាមួយអេក្រង់ 3.2 អ៊ីញមានគ្រាប់ភិចសែល 1040k និងអេក្រង់ពណ៌ ស ខ្មៅ ស្ថិតនៅខាងលើ ដើម្បីមានភាពងាយស្រួលក្នុងការពិនិត្យមើលពត៌មានលំអិតទាក់ទងនឹង មុខងារថតរូបដូចជា White Balance, កម្រិត ISO និងកម្រិត Focus ជាដើម។